34.1 C
Phnom Penh

TAG

អ៊ុំ សំអាន

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ប្រើ​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​បំភាន់​ពលរដ្ឋ​ពី​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​តាមដាន​បញ្ហា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​បន្ត​ទៀត ព្រោះ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​ប្រើ​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​មក​បំភាន់​ពលរដ្ឋ​ពី​ការ​រិះគន់​ទៅ​លើ​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ កក្កដា ថា លោក​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​សាច់ញាតិ​ក្នុង​ឧបទ្ទវហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ដែរ ព្រោះ​ពួកគេ​បាន​ពលី​ក្នុង​បេសកកម្ម​របស់​ជាតិ។ លោក អ៊ុំ សំអាន លើកឡើង​ថា ករណី​ធ្លាក់​យន្តហោះ​នៅ​ពេលនេះ...

អ្នកវិភាគ​បារម្ភ​ថា​លោក ហ៊ុន សែន អាច​ដាក់​កម្ពុជា​ទាំងមូល​ក្នុង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​តាម​សំណើ​វៀតណាម ជា​ថ្នូរ​ការពារ​អំណាច​ត្រកូល​ហ៊ុន

ក្រុម​អ្នកវិភាគ​នយោបាយ សម្ដែង​ក្តី​បារម្ភ​ថា លោក ហ៊ុន សែន អាច​នឹង​ដាក់​ប្រទេស​កម្ពុជា​ទាំងមូល​ទៅ​ក្នុង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) តាម​ការ​ចង់​បាន​របស់​វៀតណាម ជា​ថ្នូរ​ឲ្យ​បក្ស​កុម្មុយនីស្ដ​វៀតណាម ការពារ​អំណាច​កូនៗ​របស់​គាត់។ ប្រភព​ដដែល​បន្ត​ថា វៀតណាម ធ្លាប់​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដាក់​ប្រទេស​កម្ពុជា​ទាំងមូល​ក្នុង​តំបន់​ត្រីកោណ​នេះ​តាំងពី​អំឡុង​ឆ្នាំ​២០១៨ មក​ម្ល៉េះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា គម្រោង​របស់​វៀតណាម...

អ្នក​ឃ្លាំមើល​ព្រមាន​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹកដី​ទៅ​វៀតណាម​ខ្លាំង​ជាង​សម័យ​ព្រះបាទ​ជ័យជេដ្ឋាទី២ ទៀត

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​វៀតណាម ជាង​សម័យ​ព្រះបាទ​ជ័យជេដ្ឋាទី២ ទៀត ព្រោះ​លោក ហ៊ុន សែន មាន​ផែនការ​ជួយ​វៀតណាម ឱ្យ​ឈ្លានពាន​ទឹកដី​ខ្មែរ​ចាប់តាំងពី​វៀតណាម លើក​បន្តុប​មក។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៤ កក្កដា នេះ​ថា...

លោក អ៊ុំ សំអាន កោតសរសើរ​សកម្មជន​សង្គម​លោក ធែល ធីលែន ដែល​មិន​ចុះចាញ់​ភាព​អយុត្តិធម៌

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន កោតសរសើរ និង​ស្ញប់ស្ញែង​ពី​ភាព​ក្លាហាន​របស់​សកម្មជន​សង្គម លោក ធែល ធីលែន ដែល​បាន​តស៊ូ​រស់នៅ​ដ៏​លំបាក​ក្នុង​ពន្ធនាគារ មិន​ព្រម​ចុះចាញ់​អំពើ​អយុត្តិធម៌​អស់​រយៈពេល​ជិត ២​ឆ្នាំ។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​លោក ធែល ធីលែន...

លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​លោក សុខ ឥសាន ចេញ​មុខ​សុំទោស​ពលរដ្ឋ​ខ្មែរក្រោម​ជា​សាធារណៈ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន គឺជា​បុគ្គល​ដែល​វង្វេង​ប្រវត្តិសាស្ត្រ​ជាតិ និង​ត្រូវ​សុំទោស​ពលរដ្ឋ​ខ្មែរក្រោម​ជា​សាធារណៈ បន្ទាប់ពី​អ្នក​នាំពាក្យ​រូប​នេះ​ថា «ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​ជនជាតិ​វៀតណាម»។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កក្កដា នេះ​ថា ពលរដ្ឋ​ខ្មែរក្រោម​មាន​សញ្ជាតិ​វៀតណាម...

ឧកញ៉ា​ឃាតករ​យក​កាំភ្លើង​ដើរ​ចូល​ទៅ​បាញ់​សម្លាប់​មនុស្ស​ដល់​ក្នុង​ផ្ទះ តុលាការ​ថា​គ្មាន​ចេតនា

ក្រុម​អ្នក​សង្កេតការណ៍​ចាត់ទុក​ការ​ចោទប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា ពី​បទ​ឃាតកម្ម មិន​គិត​ទុក​ជា​មុន​តាម​មាត្រា​១៩៩ ដែល​ត្រូវ​ដាក់​គុក ១៥​ឆ្នាំ គឺជា​ការ​ចោទប្រកាន់​ប្រាសចាក​នីតិវិធី​ច្បាប់ ដោយសារ​ជនល្មើស​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​សម្លាប់ ដែល​សម​នឹង​ទទួល​ទោស​ដាក់​គុក​មួយ​ជីវិត​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា តាមរយៈ​ភស្តុតាង​ជា​ខ្សែ​វីដេអូ​ដែល​ផ្ដិត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ជន​ដៃ​ដល់​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​អំពើ​ឃាតកម្ម​នេះ...

លោក ហ៊ុន ម៉ាណែត រំលឹក​ថា​កម្ពុជា-វៀតណាម​ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​បារាំង

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​និង​វៀតណាម ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​បារាំង ដោយ​កម្ពុជា​ជួយ​វៀតណាម ឈាន​នាំ​ទៅ​ដល់​ការ​បង្រួបបង្រួម​ជាតិ ហើយ​វៀតណាម បាន​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៤៧ ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ទទួល​ភ្ញៀវ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម X16...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន នឹង​បន្ត​កម្ទេច​មន្ត្រី​បក្ស​កាន់​អំណាច​បន្ទាប់ពី​កម្ទេច​ក្រុម​ប្រឆាំង​ដើម្បី​អំណាច​ត្រកូល​ហ៊ុន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មាន​ផែនការ​កម្ទេច​ក្រុម​ប្រឆាំង​ដើម្បី​អនាគត​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​ក៏​មាន​ផែនការ​កម្ទេច​មន្ត្រី​ផ្ទៃក្នុង​បក្ស​កាន់​អំណាច ដើម្បី​អំណាច​បន្ត​ពូជ​ក្នុង​វង្ស​ត្រកូល​ហ៊ុន​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក ហ៊ីង សុខសាន្ត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ មិថុនា នេះ​ថា មន្ត្រី​បក្ស​កាន់​អំណាច​សូម​កុំ​ត្រេកអរ​នៅ​ពេល​ដែល​ឃើញ​លោក ហ៊ុន សែន កម្ទេច​ក្រុម​ប្រឆាំង...

លោក ហ៊ុន សែន ប្រើ​យុទ្ធវិធី​យក​លលក​ធ្វើ​ធ្នាក់​ទាក់​លលក ឬ​ប្រវឹក​ទាក់​ប្រវឹក

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើ​យុទ្ធវិធី​សាមកុក​ពី​ក្នុង​យុទ្ធសាស្ត្រ ៦​ជំពូក ៣៦​យ៉ាង នៃ​មេទ័ព​ចិន​សម័យ​បុរាណ។ ក្នុង​យុទ្ធសាស្ត្រ​បិទ​ទ្វារ​វ៉ៃ​ឆ្កែ (Guān mén zhuō zéi) លោក​ប្រើ​យុទ្ធសាស្ត្រ​ជំពូក​ទី​៤។ លើក​នេះ លោក​ប្រើ​យុទ្ធសាស្ត្រ​ជំពូក​ទី​១ ខ្ចី​ដៃ​សត្រូវ​យក​មក​ប្រើ (Jiè dāo shā rén) គឺ​ប្រើ​កម្លាំង​សត្រូវ (ចាស់​ថ្មី) ឲ្យ​វាយ​សត្រូវ ឬ​អ្នកប្រឆាំង​វិញ។ លោក...

តុលាការ​កំពូល​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា ទុក​ជា​បានការ​ដដែល

តុលាការ​កំពូល​ក្រុង​ភ្នំពេញ សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​ដែល​គ្មាន​ប្រាក់» ទុក​ជា​បានការ​ដដែល​នៅ​ថ្ងៃ​សុក្រ​នេះ។ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤ តុលាការ​កំពូល​បើក​សវនាការ​លើ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដោយ​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​កណ្តាល​ពី​បទ ចេញ​សែក​ស្អុយ ទុក​ជា​បានការ​ដដែល។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ការ​ផ្ដន្ទាទោស​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បោស​សម្អាត​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន...

Latest news

© 2021, ដេលី. All rights reserved.