28.2 C
Phnom Penh

TAG

អ៊ុំ សំអាន

លោក អ៊ុំ សំអាន រិះគន់​ការ​តែងតាំង​ស្ត្រី​កូនកាត់​ខ្មែរ-វៀតណាម​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ព្រះបរមរាជវាំង

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លើកឡើង​ថា អ្នកស្រី គង់ បញ្ញា ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​អម​ក្រសួង​ព្រះបរមរាជវាំង គឺជា​កូនស្រី​របស់​លោក គង់ សំអុល ជាមួយ​ប្រពន្ធ​ជនជាតិ​វៀតណាម ដូច្នេះ​បង្ហាញ​ថា​វៀតណាម មាន​គោលបំណង​ចង់​គ្រប់គ្រង​ព្រះមហាក្សត្រ​ខ្មែរ។ ការ​លើកឡើង​នេះ បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ សុំ​តែងតាំង​កូនស្រី​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក...

មន្ត្រី​បក្ស​ជំទាស់​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ដែល​ប្រើ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ផែនទី​ថ្មី​ខ្នាត ១/២៥០០០ ដែល​ខ្លួន​បាន​ប្រើប្រាស់​ក្នុង​ការ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម កន្លង​មក ព្រោះ​ផែនទី​ថ្មី​នេះ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ថា ផែនទី​ថ្មី​ខ្នាត ១/២៥០០០ ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម និង​បាន​យក​ទៅ​បោះពុម្ព​នៅ​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ដាណឺម៉ាក គឺ​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ពី​ផែនទី​បោន​ខ្នាត ១/១០០០០០ ដែល​បន្សល់​ទុក​ដោយ​រដ្ឋាភិបាល​បារាំង នៅ​អង្គការ​សហប្រជាជាតិ។ លោក អ៊ុំ...

អ្នក​តាមដាន​ថា​កិច្ចព្រមព្រៀង CLV ដាក់​ខេត្ត​ខ្មែរ​បួន ជា​ការ​សម្រេច​ដោយ​បុគ្គល មិនមែន​បក្ស​ឬ​រដ្ឋសភា​ឡើយ

ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ លើកឡើង​ថា ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ទាំង​៤ ចូល​ទៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គឺជា​ការ​សម្រេច​ដោយ​ឯកច្ឆន្ទ​របស់​លោក ហ៊ុន សែន មិនមែន​ជា​ការ​សម្រេច​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ចេញពី​រដ្ឋសភា ឬ​ចេញពី​ព្រះមហាក្សត្រ​នោះ​ទេ។ ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) លោក ប៉ា ងួនទៀង លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ សីហា...

លោក អ៊ុំ សំអាន ថា​កោះត្រល់​បាត់បង់​ទៅ​វៀតណាម ដោយសារ​សន្ធិសញ្ញា​ខុស​ច្បាប់​របស់​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា កោះត្រល់​បាត់បង់​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម មិន​មែន​ដោយសារ​អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន​ទេ គឺ​បាត់​ដោយសារ​សន្ធិសញ្ញា​ខុស​ច្បាប់​របស់​លោក ហ៊ុន សែន ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដែល​គប់គិត​គ្នា​ជាមួយ​វៀតណាម សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា​ប៉ុណ្ណោះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា តាម​លិខិត​របស់​លោក ប្រេវីយ៉េ អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន បញ្ជាក់​ថា បារាំង​មិន​បាន​កាត់​កោះត្រល់​ទៅ​ឱ្យ​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម នៅ​ឆ្នាំ​១៩៣៩ ដូច​ការ​អះអាង​របស់​លោក...

តើ​ហេតុ​អ្វី​គ្រាន់តែ​បាតុកម្ម​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី CLV ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល?

ក្រុម​អ្នកវិភាគ​លើកឡើង​ថា បើ​គ្រាន់តែ​បាតុកម្ម​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ហើយ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល នោះ​គឺ​មាន​ន័យ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​គឺជា​គម្រោង​បង្កើត​រដ្ឋាភិបាល​ឥណ្ឌូចិន ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​វៀតណាម នៅ​ថ្ងៃ​មុខ​យ៉ាង​ពិតប្រាកដ​មែន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) គឺជា​គម្រោង​មួយ​ដែល​នឹង​ត្រៀម​បង្កើត​ជា​រដ្ឋាភិបាល​ឥណ្ឌូចិន...

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​បី​លើក​ធំៗ​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​នេះ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ចំនួន ៣​លើក​ធំៗ បន្ទាប់ពី​គាត់​ត្រូវ​បាន​កងទ័ព​វៀតណាម លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ៤០​ឆ្នាំ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ សីហា នេះ​ថា លោក ហ៊ុន សែន បាន​ក្បត់​ជាតិ​ខ្មែរ​កាត់​ទឹកដី​កម្ពុជា​ទៅ​ឱ្យ​ប្រទេស​វៀតណាម ចំនួន ៣​លើក​ធំៗ​ចាប់តាំងពី​គាត់​ត្រូវ​បាន​កងទ័ព​វៀតណាម លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា...

ពលរដ្ឋ​និង​អ្នកវិភាគ​ស្នើសុំ​ឱ្យ​កងទ័ព​ជាតិ​ស្តាប់​ប្រជាពលរដ្ឋ ជាជាង​ស្តាប់​មេដឹកនាំ​បំផ្លាញ​ជាតិ

អ្នកវិភាគ និង​ប្រជាពលរដ្ឋ អំពាវនាវ​ទៅ​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស ជាជាង​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេដឹកនាំ​វៀតណាម លើក​បន្តុប​កាន់​អំណាច​បច្ចុប្បន្ន។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប និង​កម្ទេច​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ Savorn Savorn បាន​បញ្ចេញមតិ​ដោយ​សួរ​ជា​សំណួរ​ថា បង្ក្រាប​ប្រជាជន​ខ្លួនឯង​ហ្នឹង តើ​រាល់​ថ្ងៃ​ហ្នឹង​ស៊ី​ប្រាក់ខែ​អ្នក​ណា​ដែរ? តើ​កងកម្លាំង​ទាំងអស់​អត់​មាន​អៀន​ខ្មាស​អី​ទេ​ឬ​អស់​លោក?...

មន្ត្រី​បក្ស​ជំទាស់​រំឭក​ថា​លោក ហ៊ុន សែន ជា​មេដឹកនាំ​ខ្មែរ​តែ​មួយ​គត់​ដែល​ចែក​ទឹកដី​ឱ្យ​បរទេស

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គ្មាន​មេដឹកនាំ​ខ្មែរ​មួយ​ណា​ចាត់ទុក​វៀតណាម ជា​អ្នក​មាន​គុណ​ទេ គឺ​មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​ចាត់ទុក​សត្រូវ​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​ជា​អ្នក​មាន​គុណ​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ សីហា នេះ​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ធ្វើ​កិច្ចសន្យា​ខុស​ច្បាប់​ឱ្យ​វៀតណាម រំលោភ​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ។ ប្រភព​ខាងលើ​អះអាង​ថា ចំណែក​លោក...

អ្នក​នយោបាយ​ជំទាស់​ថា​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ស្មើ​នឹង​ឱ្យ​ដី​ទៅ​ប្រទេស​យៀកណាម

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​ដី​ខ្មែរ​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​ត្រីកោណ​ត្រូវ​បាន​លក់ និង​ផ្ទេរ​កម្មសិទ្ធិ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​កងកម្លាំង​យោធា​វៀតណាម មែន​នោះ ខេត្ត​ដែល​បាន​ដាក់​ចូល​ក្នុង​តំបន់​នេះ គឺ​គ្មាន​សង្ឃឹម​ដក​យក​មក​វិញ​បាន​ទេ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ សីហា នេះ​ថា ផែនការ​ក្រុង​ហាណូយ មាន​តែ​មួយ​គត់ គឺ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទាំងមូល ទោះ​ជា​ត្រូវ​ប្រើ​វិធី​បែប​ណា​ក៏ដោយ។ លោក​បន្ត​ថា ប្រទេស​វៀតណាម មិនមែន​មិន​មាន​បំណង​ចង់​បាន​ខេត្ត​ខ្មែរ​ទាំង ៤ ក្នុង​តំបន់​ត្រីកោណ​នេះ​ទេ...

តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ពី​សកម្មជន​បម្រើ​ប្រយោជន៍​សាធារណៈ​លោក កើត សារ៉ាយ

តុលាការ​កំពូល​ក្រុង​ភ្នំពេញ ទាត់​ចោល​បណ្ដឹង​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ពី​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ ក្រោម​ហេតុផល​ថា អំពើ​ល្មើស​របស់​ជន​ជាប់ចោទ គឺជា​អំពើ “មិន​រាងចាល”។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក កើត សារ៉ាយ នៅ​ថ្ងៃទី​៧ ខែ​សីហា នេះ ដែល​ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​មិន​រាងចាល​ក្នុង​បទ​មជ្ឈិម» ទាក់ទង​ទៅ​នឹង​ការ​បញ្ចេញមតិ​របស់​លោក​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​ករណី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កាលពី​ពេល​កន្លង​ទៅ។ តុលាការ​កំពូល​សម្រេច​ច្រានចោល​បណ្ដឹង​សារទុក្ខ​របស់​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ...

Latest news

© 2021, ដេលី. All rights reserved.