TAG
ឧកញ៉ា ឃុន សៀ
ពលរដ្ឋស្នើកាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងដីសាធារណៈរបស់រដ្ឋនៅបឹងវាលសំណាប
ពលរដ្ឋដែលអាស្រ័យផលបឹងវាលសំណាប ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល អំពាវនាវឲ្យរដ្ឋាភិបាលកាត់ឆ្វៀលដីរបស់ពួកគេចេញពីដីសាធារណៈរបស់រដ្ឋ បន្ទាប់ពីលោក ហ៊ុន សែន ចេញអនុក្រឹត្យសម្រេចជួលផ្ទៃដីបឹងនោះឱ្យឧកញ៉ា ឃុន សៀ ដើម្បីធ្វើការអភិវឌ្ឍ។
ការអំពាវនាវនេះ បន្ទាប់ពីពលរដ្ឋរាប់រយនាក់បានផ្ទុះការតវ៉ាប្រឆាំងគ្រឿងចក្ររបស់ក្រុមហ៊ុនដែលបាន និងកំពុងធ្វើសកម្មភាពកាយក្រវាត់ព្រំដីបឹងវាលសំណាប កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ ក្រុមពលរដ្ឋទាំងនោះអះអាងថា សកម្មភាពរបស់ក្រុមហ៊ុនកំពុងធ្វើ បានប៉ះពាល់ដល់ដីរបស់ពួកគេដែលកំពុងអាស្រ័យផលស្រែប្រាំង។
ផ្ទៃបឹងវាលសំណាបទំហំជិតប្រាំពាន់ហិកតារ (៤៨១៤ហិកតារ) ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល...
រដ្ឋាភិបាលកាត់ផ្ទៃបឹងវាលសំណាបជិត៥ពាន់ហិកតារឱ្យឧកញ៉ា ឃុន សៀ ក្រុមហ៊ុនប៉េងហួត និងឧកញ៉ាមួយចំនួនទៀត
រដ្ឋាភិបាលកម្ពុជាបានកាត់ផ្ទៃបឹងវាលសំណាប ទំហំជិត ៥ពាន់ហិកតារក្នុងខេត្តកណ្ដាល ប្រគល់ទៅឲ្យឧកញ៉ា ឃុន សៀ និងឧកញ៉ាមួយចំនួនទៀតដើម្បីអភិវឌ្ឍ។
បឹងវាលសំណាបមានទំហំជិត ៥ពាន់ហិកតារ (៤៨១៥ហិកតារ) ស្ថិតក្នុងខេត្តកណ្ដាល ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីឆ្នាំ២០១៦ ដោយដាក់ផ្ទៃបឹងជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់ពីខែមករា ឆ្នាំ២០២០ ផ្ទៃបឹងវាលសំណាបជិត ៥ពាន់ហិកតារនេះត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ទៅឱ្យឧកញ៉ា និងបុគ្គលមានលុយដើម្បីអភិវឌ្ឍ ដូចជាសង់បុរី និងអគារខ្ពស់ជាដើម។
ជាក់ស្ដែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលធ្វើអនុប្រយោគផ្ទៃបឹងចំនួន ៤១០០ហិកតារពីដីរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ...
សកម្មជនបរិស្ថាន៖ ការអភិវឌ្ឍដោយចាក់ដីនិងថ្មលុបបឹងទន្លេ ផ្ដល់ប្រយោជន៍តែក្រុមអ្នកមានលុយនិងមានអំណាច
បើទោះបីជាកន្លងមក ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់ព្រមានពីគ្រោះមហន្តរាយដោយសារការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិក្ដី ប៉ុន្តែលិខិតព្រមានក្រសួងនេះមិនមានប្រសិទ្ធភាពឡើយ។ ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រុមហ៊ុនឧកញ៉ាមួយកំពុងចាក់ដីលុបចូលទន្លេ និងបឹង ក្រោយពីលោក ហ៊ុន សែន ផ្ដល់សិទ្ធិឱ្យអភិវឌ្ឍ។
សកម្មជនបរិស្ថានលើកឡើងថា ការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍដោយចាក់ដី និងថ្មលុបចូលបឹងទន្លេនោះ វាផ្ដល់ប្រយោជន៍តែក្រុមអ្នកមានលុយ និងមានអំណាចប៉ុណ្ណោះ ហើយក៏បង្កផលប៉ះពាល់ខ្លាំងដល់ចរន្តទឹកហូរ និងបរិស្ថាន រួមទាំងប្រជាពលរដ្ឋផងដែរ។
ការលើកឡើងរបស់សកម្មជនបរិស្ថាននេះ គឺបន្ទាប់ពីលោក...
រដ្ឋាភិបាលជួលដីកោះមាសនៅខេត្តកណ្ដាលឱ្យក្រុមហ៊ុន ឃុន សៀ រយៈពេល ៥០ឆ្នាំ
រដ្ឋាភិបាលសម្រេចជួលដីកោះមាស ដែលមានទំហំ ៣៤០ហិកតារ ៦១អា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកចំនួនពីរក្នុងខេត្តកណ្តាល ទៅឱ្យក្រុមហ៊ុន ឃុន សៀ ដើម្បីអភិវឌ្ឍក្នុងរយៈពេល ៥០ឆ្នាំ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបាននោះ ឱ្យដឹងថា ការធ្វើអនុបយោគផ្ទៃដីសាធារណៈកោះមាសរបស់រដ្ឋ...