38 C
Phnom Penh

TAG

កម្មករ

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​នឹង​វិបត្តិ​របស់​កម្មករ​ទាំង​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រព័ន្ធ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ អះអាង​ថា បញ្ហា​របស់​កម្មករ​និយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ កំពុង​រង​នូវ​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ទាំងនោះ​នៅឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា សព្វថ្ងៃ​នេះ​ប្រាក់ឈ្នួល​គោល​សម្រាប់​ធានា​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅឡើយ​ទេ គឺ​មាន​តែ​ខាង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង​ប៉ុណ្ណោះ។ លោក​បន្ត​ថា ទោះបីជា​វិស័យ​នេះ​មាន​ប្រាក់ឈ្នួល​គោល​ហើយ​ក៏ដោយ ក៏​នៅ​មិន​ទាន់​អាច​ធានា​ការ​រស់នៅ​របស់​កម្មករ​និយោជិត​ក្នុង​ជីវភាព​សមរម្យ​បាន​ដែរ...

ក្រសួង​វប្បធម៌​ស្នើ​ចាត់​វិធានការ​អ្នក​ដែល​យក​បទ​ឈាម​បាតុករ​ទៅ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​សរសេរ​លិខិត​ជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន សុំ​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​យក «បទ​ឈាម​បាតុករ» ទៅ​ផ្សព្វផ្សាយ​ឡើងវិញ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​យក​ទៅ​បង្ហោះ​នៅ​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​រវាង​កងកម្លាំង​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ​ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ។ យោង​តាមរយៈ​លិខិត​ដែល​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ជម្រាប​លោក​អគ្គស្នងការ​ថា បទ​ឈាម​បាតុករ​មាន​ខ្លឹមសារ​អុជអាល និង​ញុះញង់ ដែល​អាច​បង្ក​អសន្តិសុខ​ដល់​សង្គម។ អ្នកស្រី​ថា បទ​នេះ​ធ្លាប់​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បិទ​មិន​ឲ្យ​ចាក់​ផ្សាយ​ម្តង​រួច​មក​ហើយ។ បទ...

អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ណាហ្គា​កញ្ញា ឈឹម ស៊ីថរ និង​កញ្ញា សេង ធារី

សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ព្រមទាំង​សមាជិក​សហជីព​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ និង​ត្រូវ​ទម្លាក់​បទ​ចោទប្រកាន់​ពី​ពួកគេ ហើយ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី។ ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា សហជីព​របស់​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ហើយ​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​ថ្មី​ទៀត​បន្ទាប់ពី​ត្រឡប់​ចូល​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា បន្ទាប់ពី​បាន​ទៅ​ចូលរួម​សន្និសីទ​ការងារ​មួយ​នៅ​ប្រទេស​អូស្ត្រាលី។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ណែត ប្រាយ (Ned Price) ត្រូវ​បាន​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា...

ក្រុម​សហជីព​មាន​និន្នាការ​ទៅ​បក្ស​កាន់​អំណាច​ជិត​២០០​ស្ថាប័ន​ចោទ​អង្គការ​សង់ត្រាល់​ថា​បំបែក​បំបាក់​សាមគ្គី​កម្មករ​និយោជិត

ក្រុម​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច​ជាង ១៨០​ស្ថាប័ន បាន​ចោទ​បុគ្គលិក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ថា​កំពុង​ធ្វើ​សកម្មភាព​បំបែក​បំបាក់​សាមគ្គី​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា។ ក្រុម​សហជីព​ចំនួន ១៨២​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដាក់​ជូន​នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ​ថា ពួកគេ​ខក​ចិត្ត​ជា​ខ្លាំង​ដែល​មន្ត្រី​របស់​អង្គការ​សង់ត្រាល់ ធ្វើ​ចលនា​លួចលាក់​ក្នុង​ការ​ញុះញង់​អូសទាញ​តំណាង​សហជីព​មូលដ្ឋាន​ដែល​ជា​សមាជិក​របស់​ពួកគេ ឲ្យ​ធ្វើការ​ផ្តាច់​ខ្លួន​ទៅ​បង្កើត​សហជីព​ថ្មី​តាមរយៈ​នៃ​ការ​សន្យា​ផ្តល់​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ជាដើម។ ពួកគេ​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​បញ្ឈប់​រាល់​កិច្ចសហការ និង​ការ​ចូលរួម​ក្នុង​គម្រោង​នានា​របស់​អង្គការ​សង់ត្រាល់...

ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​ភាគី​កម្មករ​និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​យោគយល់​គ្នា​បញ្ចប់​វិវាទ

ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​មាន​ការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដែល​បាន​អូស​បន្លាយ​គ្មាន​ដំណោះស្រាយ​អស់​រយៈពេល​ជិត ១​ឆ្នាំ​កន្លងមក។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ភាគី​ទាំង​សងខាង​នៅតែ​មិនទាន់​រក​ឃើញ​ដំណោះស្រាយ​ដែល​ពួកគេ​អាច​ទទួល​យក​បាន​នៅឡើយ ព្រោះ​ភាគី​តំណាង​កម្មករ​និយោជិត​នៅតែ​បន្ត​ទាមទារ​ឱ្យ​យក​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ចូល​ធ្វើការ​វិញ ចំណែក​ភាគី​តំណាង​ក្រុមហ៊ុន​នៅតែ​បដិសេធ​ពី​ការ​ទាមទារ​នេះ។ ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​មាន​ការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី និង​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ផង​ដែរ។ ចំណែក​បុគ្គល​ផ្សេង​ទៀត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ករណី​នៃ​វិវាទ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ការ​តវ៉ា​ឡើយ។ ប្រភព​ដដែល​លើកឡើង​ថា យោង​តាម​នីតិវិធី​ច្បាប់ ប្រសិនបើ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បាន​ដោយ​ការ​ផ្សះផ្សា​គ្នា​ទេ...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា​ការ​មិន​អើពើ​វិវាទ​ការងារ​កម្មករ​ណាហ្គា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខូច​ឈ្មោះ​លើ​ឆាក​អន្តរជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​មិន​អើពើ​ពី​សំណាក់​លោក ហ៊ុន សែន និង​ក្រសួង​ការងារ​លើ​បញ្ហា​ដែល​កើតមាន​រវាង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) នឹង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​កម្ពុជា​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ តុលា នេះ​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​បញ្ហា​នេះ​បន្ត​កើតមាន និង​អូស​បន្លាយ​ត​ទៅ​មុខ​ទៀត មិនមែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ។ ផ្ទុយទៅវិញ គ្រាន់តែ​បង្ហាញ​ពី​ការ​គាបសង្កត់​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌​ប៉ុណ្ណោះ...

អង្គការ​សមាគម​ជិត​២០​ស្ថាប័ន​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បន្ទាប់ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅតែ​គ្មាន​ចំណាត់ការ​ណា​មួយ​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ការងារ។ សហព័ន្ធ​សហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​ចំនួន ១៧​ស្ថាប័ន បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រោម​ប្រធានបទ «គាំទ្រ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​លើ​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍» ថា គោលបំណង​នៃ​ការ​ធ្វើ​សន្និសីទ​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​តាមដាន និង​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៩​ខែ​មក​នេះ។ អង្គការ​សមាគម​ទាំងនោះ​លើកឡើង​ថា...

អាជ្ញាធរ​រុះរើ​តង់​កម្មករ​ឃែនធើរេន​ដែល​ដេក​យាម​មុខ​ក្រុមហ៊ុន ខណៈ​វិវាទ​មិន​ទាន់​ដោះស្រាយ

កម្មករ​រោងចក្រ ឃែនធើរេន សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រុម​អាជ្ញាធរ​សង្កាត់​ចោមចៅទី១ បាន​នាំគ្នា​ទៅ​រុះរើ​តង់ និង​យក​សម្ភារៈ​ផ្សេងៗ​ចេញ​ពី​មុខ​ក្រុមហ៊ុន ទោះបីជា​ថៅកែ​មិនទាន់​ដោះស្រាយ​វិវាទ​ការងារ​នេះ​ចប់​ក្ដី។ អាជ្ញាធរ​សង្កាត់​ចោមចៅទី១ ជិត ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ កញ្ញា នេះ បាន​ចុះ​ទៅ​រុះរើ​តង់ និង​យក​សម្ភារៈ​ផ្សេងៗ​ដែល​កម្មករ​បាន​នាំគ្នា​យក​ទៅ​ដេក​យាម​ខាង​មុខ​រោងចក្រ ឃែនធើរេន ក្រោម​ហេតុផល​ថា ដល់​ថ្ងៃ​ឱសានវាទ​ក្រោយពី​រដ្ឋបាល​សង្កាត់​បាន​ទុក​រយៈពេល ៧​ថ្ងៃ​ដើម្បី​ឲ្យ​កម្មករ​រុះរើ។ បើ​តាម​សេចក្ដី​ជូនដំណឹង​រដ្ឋបាល​សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឲ្យ​ដឹង​ថា ការ​បោះ​តង់​របស់​កម្មករ​នៅ​ខាង​មុខ​រោងចក្រ​នោះ...

CCHR៖ រយៈពេល​៩​ឆ្នាំ រដ្ឋាភិបាល​មិន​បាន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​កម្មករ​នៅ​ស្ពាន​ព្រះមុនីវង្ស

នៅ​ក្នុង​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​កម្មករ​សំណង់ លោក ម៉ៅ សុខចាន់ ដោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ស្ពាន​ព្រះមុនីវង្ស កាលពី​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លើកឡើង​ថា ការ​មិន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់ ៩​ឆ្នាំ​កន្លងមក​នេះ ជំរុញ​ឲ្យ​អំពើ​និទ្ទណ្ឌភាព​នៅ​បន្ត​កើតឡើង​នៅ​កម្ពុជា។ យោង​តាម​ហ្វេសប៊ុក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ សរសេរ​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ចាំ​មិន​ភ្លេច​ចំពោះ​ការ​ស្លាប់​របស់​លោក ម៉ៅ សុខចាន់ កាលពី ៩​ឆ្នាំ​មុន។ CCHR បញ្ជាក់​ថា...

កូដករ​ណាហ្គា​យក​ឆ្នាំង​ដាំបាយ​ធ្វើ​ម្ហូប​នៅ​មុខ​ក្រុមហ៊ុន​ដើម្បី​ជំរុញ​ទៅ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ

កូដករ​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​យក​ចាន​ឆ្នាំង​ទៅ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​មុខ​កាស៊ីណូ​ណាហ្គា​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ក្រោយពី​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​រយៈពេល​ជិត ៩​ខែ ហើយ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។ ក្រោយពី​មិន​មាន​ដំណោះស្រាយ​រយៈពេល​ជិត ៩​ខែ​មក​នេះ កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ១០០​នាក់ បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់ ខណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ កញ្ញា នេះ ពួកគេ​បាន​យក​ចាន​ឆ្នាំង​ទៅ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​តែម្ដង។ សមត្ថកិច្ច​ឈ្មោះ សុខ សុភាព បាន​ប្រាប់​ទៅ​ក្រុម​កូដករ​មិន​ឲ្យ​ប្រើប្រាស់​ភ្លើង​ដើម្បី​ដាំបាយ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បើសិនជា​ពួកគេ​មិន​យក​ចាន​ឆ្នាំង និង​ចង្ក្រាន​ចេញ​ទេ សមត្ថកិច្ច​នឹង​ទៅ​ដក​យក។...

Latest news