TAG
កឹម សុខា
លោក កឹម សុខា គ្រោងប្តឹងទៅសាលាឧទ្ធរណ៍ជំទាស់សាលក្រមសាលាដំបូងក្រុងភ្នំពេញ
ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានឃុំខ្លួន ២៧ឆ្នាំ លោក កឹម សុខា គ្រោងប្តឹងទៅសាលាឧទ្ធរណ៍ជំទាស់ការសម្រេចរបស់សាលក្រមសាលាដំបូងក្រុងភ្នំពេញ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឱ្យមេធាវីជួបលោកកាលពីថ្ងៃពុធ ទី២២ មីនា នេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងត្រូវឃុំខ្លួនក្នុងផ្ទះ ២៧ឆ្នាំ បានសរសេរលិខិតមួយច្បាប់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ទៅកាន់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំជួបជាមួយមេធាវីរបស់លោកចាប់ពីចុងខែមីនា ឆ្នាំ២០២៣ នេះរហូតចប់នីតិវិធីច្បាប់។
មេដឹកនាំបក្សប្រឆាំងដែលកំពុងស្ពាយទោសទាំងអយុត្តិធម៌ លោក កឹម...
សហមេធាវីថារាល់សំណុំរឿងលោក កឹម សុខា ពួកគេនៅតែមានសិទ្ធិជួបកូនក្ដីគ្រប់ពេល
សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា សំណុំរឿងលោក កឹម សុខា នៅមិនទាន់ផុតពីសមត្ថកិច្ចរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ ដូច្នេះក្នុងនាមពួកគេជាមេធាវីការពារក្តី នៅតែអាចជួបលោក កឹម សុខា បានគ្រប់ពេល ដោយស្របច្បាប់ និងមិនចាំបាច់សុំការអនុញ្ញាតពីព្រះរាជអាជ្ញាឡើយ។
សហមេធាវីការពារសិទ្ធិមេដឹកនាំបក្សប្រឆាំង អ្នកស្រី ម៉េង សុភារី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សាលក្រមព្រហ្មទណ្ឌផ្ដន្ទាទោសលោក កឹម សុខា នៅមិនទាន់ចូលជាស្ថាពរនៅឡើយទេ...
សភាអឺរ៉ុបព្រមានដក EBA បន្ថែមទៀតបើបុរសខ្លាំងកម្ពុជាមិនដោះលែងលោក កឹម សុខា ឱ្យមានសេរីភាព
សភានៃសហភាពអឺរ៉ុប គាំទ្រលើញត្តិដែលទាមទារឱ្យដាក់ទណ្ឌកម្មពាណិជ្ជកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ដោយការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ប្រសិនបើលោក កឹម សុខា មិនត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ និងមិនធានាបាននូវការបោះឆ្នោតជាតិខាងមុខឲ្យមានតម្លាភាព និងយុត្តិធម៌ ឬនៅតែមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជាបន្តទៀតនោះ។
សភានៃសហភាពអឺរ៉ុបចំនួន ៤៩៦នាក់ក្នុងចំណោមសមាជិកសរុប ៥៤៣នាក់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានអនុម័តគាំទ្រញត្តិស្ដីពីប្រទេសកម្ពុជា ដែលទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា...
តុលាការច្រានចោលសេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិលោក កឹម សុខា
តុលាការក្រុងភ្នំពេញ ច្រានចោលសេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយសំអាងថា ក្រុមមេធាវីទាំងនោះមិនបានដាក់សំណើមកតំណាងអយ្យការដើម្បីសុំជួបពិរុទ្ធជន។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានកាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះថា សេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិលោក កឹម សុខា ដោយលើកឡើងថា មានការរារាំង និងមិនអនុញ្ញាតឱ្យពួកគេចូលជួបពិគ្រោះយោបល់ច្បាប់ជាមួយកូនក្ដី ដែលនាំឱ្យសហមេធាវីទាំងនោះមិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះកូនក្ដីបាន គឺជាការលើកឡើងប្រាសចាកពីការពិត និងធ្វើឱ្យមានការភ័ន្តច្រឡំដល់សាធារណជនយ៉ាងធ្ងន់ធ្ងរ។
សាលាដំបូងរាជធានីភ្នំពេញ លើកឡើងថា សេចក្តីសម្រេចនៃសាលក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី០៣ ខែមីនា...
លោក កឹម សុខា បាត់បង់សិទ្ធិទទួលបានជំនួយពីមេធាវី
សហមេធាវីរបស់លោក កឹម សុខា ចាត់ទុកការរារាំងពីសំណាក់កងកម្លាំងស្លៀកពាក់ស៊ីវិលដែលយាមនៅមុខផ្ទះរបស់លោក កឹម សុខា មិនឱ្យពួកគេចូលជួបកូនក្ដីរបស់ខ្លួនដើម្បីពិគ្រោះយោបល់ច្បាប់រៀបចំពាក្យបណ្តឹងឧទ្ធរណ៍ ថាជារំលោភសិទ្ធិទទួលបានជំនួយមេធាវី។
ក្នុងសេចក្ដីថ្លែងការណ៍ការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់លោក កឹម សុខា ដែលចេញដោយសហមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានឲ្យដឹងថា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សហមេធាវីការពារក្តីបានទៅផ្ទះលោក កឹម សុខា ដើម្បីជួបកូនក្ដីនៅគេហដ្ឋានរបស់លោកផ្ទាល់។
ការទៅជួបនេះ ដោយសហមេធាវីអះអាងថាដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្តឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌ...
សភាអឺរ៉ុបនឹងអនុម័តលើសេចក្តីសម្រេចមួយស្ដីពីកម្ពុជាករណីលោក កឹម សុខា
សភាអឺរ៉ុប នឹងអនុម័តលើសេចក្តីសម្រេចមួយស្ដីពីកម្ពុជា ករណីមេដឹកនាំប្រឆាំង លោក កឹម សុខា នៅថ្ងៃទី១៦ ខែមីនា ខាងមុខនេះ បន្ទាប់ពីតុលាការក្រោមការបញ្ជារបស់លោក ហ៊ុន សែន បានកាត់ទោសឲ្យលោក កឹម សុខា ត្រូវឃុំខ្លួនក្នុងផ្ទះ ២៧ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយអស់មួយជីវិត។
បើយោងតាម European Parliament in ASEAN កាលពីថ្ងៃទី១៣ មីនា...
កម្ពុជាហៅការលើកឡើងរបស់មន្ត្រី UN រឿងលោក កឹម សុខា ថាជាចេតនានយោបាយ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានច្រានចោល និងចាត់ទុកសេចក្ដីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាធ្វើឡើងក្នុងចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន។
ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសាលក្រមកាត់ទោសមេបក្សប្រឆាំង លោក កឹម សុខា និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ត្រូវផ្ដល់សេរីភាពឲ្យលោក កឹម សុខា ឡើងវិញ។
សេចក្ដីថ្លែងការណ៍បំភ្លឺចំនួន ១០ចំណុចដែលចេញដោយស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៩ ខែមីនា...
ក្រុមអ្នកឃ្លាំមើលព្យាករថាលោក កឹម សុខា អាចនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព
ក្រុមអ្នកឃ្លាំមើលព្យាករថា មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយសារការតស៊ូនយោបាយដើម្បីសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ រហូតរងនូវការកាត់ទោសពីរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវជាប់គុកក្នុងផ្ទះ ២៧ឆ្នាំ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily...
អ្នកឃ្លាំមើល៖ ការសាទររបស់ក្រុមប្រឆាំងរឿងលោក កឹម សុខា គឺជួយលោក ហ៊ុន សែន បំផ្លាញប្រជាធិបតេយ្យកម្ពុជា
ក្រុមអ្នកឃ្លាំមើលសង្គម បានលើកឡើងថា ការសាទររបស់ក្រុមអ្នកប្រឆាំងលើសាលក្រមតុលាការក្រុងភ្នំពេញ ដែលបានកាត់ទោសឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានទោសក្បត់ជាតិ ដើម្បីខ្លួនឯងមានឱកាសប្រមូលសំឡេងអ្នកគាំទ្រសម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០២៣ នេះ គឺជាគំនិតនយោបាយទុច្ចរិតដែលនឹងជួយលោក ហ៊ុន សែន ដើម្បីបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia...
កូនស្រីលោក កឹម សុខា៖ អន្តរជាតិត្រូវដាក់សម្ពាធលោក ហ៊ុន សែន ដើម្បីរកដំណោះស្រាយ
កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅមិនទាន់បញ្ជាក់បានទេថា តើនឹងត្រូវប្តឹងឧទ្ធរណ៍លើសំណុំរឿងឪពុករបស់ខ្លួន ប៉ុន្តែកញ្ញាទាមទារឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យងាកចូលតុចរចានយោបាយក្នុងការស្វែងរកដំណោះស្រាយឲ្យឪពុករបស់ខ្លួនមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះ។
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានផ្តល់បទសម្ភាសន៍ទៅទូរទស្សន៍ក្រៅស្រុកមួយថា កញ្ញាមិនផ្ដោតខ្លាំងទៅលើភាពស្របច្បាប់នោះទេ ដូចទាំងអស់គ្នាបានដឹងស្រាប់រួចមកហើយថា តុលាការគឺគ្រាន់ជាឧបករណ៍មួយដែលគ្រប់គ្រង និងប្រើដោយបក្សកាន់អំណាច ដូច្នេះចំពោះដំណោះស្រាយករណីឪពុករបស់ខ្លួន គឺត្រូវរកដំណោះស្រាយតាមរយៈដំណោះស្រាយនយោបាយ ហើយបក្សកាន់អំណាចតែងតែបង្កើតឲ្យមានដំណោះស្រាយដើម្បីដោះស្រាយបញ្ហានេះ។
កញ្ញាបានលើកឡើងទៀតថា កញ្ញាតែងតែផ្ដោតលើដំណោះស្រាយនយោបាយ...