ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កូដកម្ម
ព័ត៌មានជាតិ
អង្គការសមាគមជិត២០ស្ថាប័នទាមទារឱ្យមានដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍
ឌឹ ខេមបូឌា ដេលី
-
September 30, 2022
អង្គការសមាគមជិត ២០ស្ថាប័នដែលធ្វើការលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្ស ទាមទារឱ្យមានដំណោះស្រាយលើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) បន្ទាប់ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៅតែគ្មានចំណាត់ការណាមួយក្នុងការជួយរកដំណោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ជូនកម្មករនិយោជិតដែលត្រូវបានថៅកែក្រុមហ៊ុនរំលោភសិទ្ធិការងារ។ សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្សចំនួន ១៧ស្ថាប័ន បានរៀបចំសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រោមប្រធានបទ «គាំទ្រសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិតលើដំណោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍» ថា គោលបំណងនៃការធ្វើសន្និសីទនេះឡើង គឺដើម្បីចូលរួមតាមដាន និងទាមទារឱ្យមានដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានអូសបន្លាយអស់រយៈពេលជាង ៩ខែមកនេះ។ អង្គការសមាគមទាំងនោះលើកឡើងថា...
ព័ត៌មានជាតិ
កូដករស្ត្រីម្នាក់សន្លប់និងបាក់ធ្មេញដោយរងអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខរាជធានីភ្នំពេញ
ឌឹ ខេមបូឌា ដេលី
-
September 17, 2022
កូដករស្ត្រីម្នាក់បានសន្លប់ និងបាក់ធ្មេញ និងអ្នកផ្សេងទៀតបានរងអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខរាជធានីភ្នំពេញ ខណៈពួកគេបន្តទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងារដែលបានអូសបន្លាយជាង ១ឆ្នាំមកនេះ។ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ ក្រុមកូដករណាហ្គាវើលដ៍បន្តចេញតវ៉ាដោយបាននាំគ្នាដាក់ចង្ក្រាន ចានឆ្នាំង ព្រមទាំងកន្ទេល មុង ភួយ និងយកតង់ទៅបោះនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍តែម្ដង។ ការចេញធ្វើកូដកម្មនាថ្ងៃទី១៦ កញ្ញា នេះ ក៏មានការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខរាជធានីភ្នំពេញជាមួយកូដករ ខណៈដែលក្រុមកូដករបាននាំគ្នាសម្រុកទៅឈរនៅជាប់របងអគារក្រុមហ៊ុនណាហ្គាវើលដ៍។ កូដករម្នាក់បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលពួកគាត់នាំគ្នាទៅឈរទីនោះ ដោយសារអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានហាមពួកគាត់មិនឲ្យឈរនៅលើផ្លូវទេ ដោយថាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។...
ព័ត៌មានជាតិ
កូដករណាហ្គាខកចិត្តចំពោះក្រសួងកិច្ចការនារីដែលមិនអើពើរឿងសមត្ថកិច្ចប្រើហិង្សានិងបៀតបៀនលើពួកគេ
ឌឹ ខេមបូឌា ដេលី
-
September 13, 2022
កូដករណាហ្គាវើលដ៍ជាស្ត្រីបង្ហាញការខកចិត្តចំពោះក្រសួងកិច្ចការនារី ដែលបណ្ដោយឲ្យក្រុមសមត្ថកិច្ចប្រើប្រាស់អំពើហិង្សា និងបៀតបៀនលើពួកគេជាបន្តបន្ទាប់នៅពេលពួកគេចេញទាមទារឲ្យមានដំណោះស្រាយវិវាទការងារ។ កាលពីថ្ងៃទី១១ កញ្ញា តំណាងសហជីព និងកូដករណាហ្គាវើលដ៍ជាង ១៥០នាក់ បានយកញត្តិទៅដាក់នៅក្រសួងការងារ រួចហើយក៏បាននាំគ្នាដើរហែក្បួនពីក្រសួងការងារឆ្ពោះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងបំណងដាក់ញត្តិបន្តទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ឲ្យជួយពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ អំឡុងពេលដែលពួកគេធ្វើដំណើរដោយថ្មើរជើងពីក្រសួងការងារឆ្ពោះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីនោះ ក៏ត្រូវបានក្រុមសមត្ថកិច្ចចម្រុះជាច្រើន បានរារាំង រុញច្រាន បៀតបៀន និងបានប្រើប្រាស់អំពើហិង្សាលើស្ត្រីជាកូដករ។ ក្រុមកូដករដៃកាន់បដា បានលើកឡើងក្នុងអំឡុងពេលកងកម្លាំងចម្រុះចុះរារាំងថា នេះមិនមែនជាលើកទី១ នោះទេដែលសមត្ថកិច្ចបានបៀតបៀន និងប្រើអំពើហិង្សា ព្រមទាំងប្រមាថពួកគេជាស្ត្រី។...
ព័ត៌មានជាតិ
កូដករណាហ្គាយកឆ្នាំងដាំបាយធ្វើម្ហូបនៅមុខក្រុមហ៊ុនដើម្បីជំរុញទៅថៅកែដោះស្រាយវិវាទការងារ
ឌឹ ខេមបូឌា ដេលី
-
September 11, 2022
កូដករណាហ្គាវើលដ៍ (NAGA World) នាំគ្នាយកចានឆ្នាំងទៅដាំបាយធ្វើម្ហូបនៅមុខកាស៊ីណូណាហ្គានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជំរុញឲ្យក្រុមហ៊ុនដោះស្រាយក្រោយពីវិវាទការងារនេះបានអូសបន្លាយរយៈពេលជិត ៩ខែ ហើយនៅមិនទាន់មានដំណោះស្រាយនៅឡើយ។ ក្រោយពីមិនមានដំណោះស្រាយរយៈពេលជិត ៩ខែមកនេះ កូដករណាហ្គាវើលដ៍ប្រមាណ ១០០នាក់ បាននាំគ្នាបន្តចេញធ្វើកូដកម្មជាបន្តបន្ទាប់ ខណៈនៅព្រឹកថ្ងៃសុក្រ ទី៩ កញ្ញា នេះ ពួកគេបានយកចានឆ្នាំងទៅដាំបាយធ្វើម្ហូបនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍តែម្ដង។ សមត្ថកិច្ចឈ្មោះ សុខ សុភាព បានប្រាប់ទៅក្រុមកូដករមិនឲ្យប្រើប្រាស់ភ្លើងដើម្បីដាំបាយនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ បើសិនជាពួកគេមិនយកចានឆ្នាំង និងចង្ក្រានចេញទេ សមត្ថកិច្ចនឹងទៅដកយក។...
ព័ត៌មានជាតិ
អ្នករាយការណ៍ពិសេស UN ចុះពិនិត្យការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដោយផ្ទាល់
ឌឹ ខេមបូឌា ដេលី
-
August 18, 2022
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងដែលក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ដែលភាគច្រើនជាស្ត្រីបន្តប្រមូលផ្ដុំគ្នានៅថ្ងៃទី១៧ ខែសីហា នៅមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១ ស្របពេលដែលអាជ្ញាធរក្រុងភ្នំពេញពុំបានបង្ក្រាបដោយហិង្សាដូចពេលមុនៗ។ តំណាងក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា អះអាងអំឡុងពេលធ្វើការទាមទារនៅថ្ងៃពុធ នេះថា ការចេញទាមទារ គឺមានបំណងឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិការងារ ទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់កាលពីពេលកន្លងទៅជាង ៣០០នាក់ ហើយដែលសព្វថ្ងៃនៅសល់តែជាង ១០០នាក់នេះ...
ព័ត៌មានជាតិ
សាលារាជធានីព្រមានប្ដឹងកូដករណាហ្គាទៅតុលាការដោយចោទប្រើប្រាស់ហិង្សាលើសមត្ថកិច្ច
ខេមបូឌា ដេលី
-
August 13, 2022
សាលារាជធានីភ្នំពេញ អះអាងថា ខ្លួននឹងបញ្ជូនសំណុំរឿងកូដករណាហ្គាវើលដ៍ (Naga World) ទៅតុលាការ ដោយចោទថាក្រុមកូដករដែលជាស្ត្រីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបានប្រើប្រាស់អំពើហិង្សាទៅលើសមត្ថកិច្ចដែលជាបុរស។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ដោយចាត់ទុកការប្រមូលផ្ដុំតវ៉ារបស់ក្រុមកូដករថាធ្វើឡើងដោយខុសច្បាប់។ អាជ្ញាធរក្រុងភ្នំពេញក៏បានចោទប្រកាន់ចំពោះការតវ៉ារបស់កូដករ ថាជាការរៀបចំដោយក្រុមមនុស្សមួយក្តាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្ដែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយក្រុមនេះបានបន្តធ្វើសកម្មភាពអនាធិបតេយ្យយ៉ាងគឃ្លើនជាដដែលៗ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានចោទថា អ្នកដែលនៅពីក្រោយការតវ៉ារបស់ក្រុមកូដករនោះ បានធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្ត្រីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញបារ៉ាស់ ធ្វើឲ្យខូចខាតជិត ២០ផ្ទាំង ហើយសមត្ថកិច្ចនៅតែបន្តស្រាក់ដៃគ្នាធ្វើជាបារ៉ាស់ការពារដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ...
ព័ត៌មានជាតិ
ក្រុមសហជីពទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌និងចោទប្រកាន់អ្នកស្រី យ៉ាង សុភ័ណ្ឌ
ឌឹ ខេមបូឌា ដេលី
-
August 11, 2022
ក្រុមសហជីពទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពលាបពណ៌ និងចោទប្រកាន់រាល់ទង្វើទាំងឡាយណាដែលជ្រៀតជ្រែកលើវិវាទការងារតំណាងសហជីព ដែលបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន ក្រោយពីក្រសួងការងារចេញលិខិតព្រមានអ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យបញ្ឈប់រាល់សកម្មភាពខ្លួនដែលក្រសួងចោទថាល្មើសច្បាប់។ ក្នុងសេចក្ដីថ្លែងការណ៍រួមដែលចេញដោយសហជីពចំនួន ២៤ស្ថាប័ន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានបដិសេធចំពោះការលើកឡើងរបស់ក្រសួងការងារ ដែលបានចេញលិខិតព្រមានចំពោះអ្នកស្រី យ៉ាង សុភ័ណ្ឌ ក្នុងចេតនាបញ្ជាឲ្យបញ្ឈប់រាល់សកម្មភាពដែលក្រសួងចោទថាល្មើសច្បាប់នោះ។ ក្រុមសហជីពថា អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនមែនជាអ្នកដឹកនាំការតវ៉ារបស់កម្មករនិយោជិតណាហ្គាវើលដ៍ឡើយ ប៉ុន្តែការតវ៉ារបស់ក្រុមកូដកររយៈពេល ៧ខែមកនេះ កើតចេញពីការមិនគោរពច្បាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងការគ្មានវិធានការឲ្យក្រុមហ៊ុនគោរពច្បាប់ទៅវិញទេ។ សេចក្ដីថ្លែងការណ៍ដដែលថា...
ព័ត៌មានជាតិ
តំណាងសហជីពណាហ្គាថាក្រសួងការងារទាមទារឲ្យពួកគេប្រាប់កូដករឈប់តវ៉ានិងទទួលប្រាក់សំណង
ឌឹ ខេមបូឌា ដេលី
-
July 31, 2022
តំណាងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) អះអាងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្គាប់ឲ្យពួកគាត់អនុវត្តតាមកិច្ចសន្យាមុនពេលចេញពីពន្ធនាគារ ដោយឲ្យកូដករឈប់តវ៉ាអំឡុងពេលចរចា ស្របពេលពួកគេកំពុងជាប់បណ្ដឹងនៅតុលាការ។ ការអះអាងនេះ បន្ទាប់ពីតំណាង និងសមាជិកសហជីព នៅថ្ងៃសុក្រ ទី២៩ កក្កដា បានចូលជួបចរចាជាមួយក្រសួងការងារជាថ្មីទៀត ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារដែលបានអូសបន្លាយរយៈពេលជាងកន្លះឆ្នាំមកហើយ។ តំណាងសហជីពប្រាប់កូដករនៅមុខក្រសួងការងារ ថា ក្នុងជំនួបនាព្រឹកថ្ងៃនេះ មន្ត្រីក្រសួងបានរំឭកឲ្យតំណាងសហជីព និងសមាជិកអនុវត្តតាមកិច្ចសន្យាដែលពួកគាត់បានផ្ដិតមេដៃស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នកាលពីពេលកន្លងទៅ។ ជាការឆ្លើយតប ពួកគាត់បាននិយាយទៅកាន់មន្ត្រីក្រសួងវិញថា ពួកគាត់មិនបានភ្លេចចំពោះកិច្ចសន្យាដែលបានផ្ដិតមេដៃនៅក្នុងពន្ធនាគារឡើយ។ តំណាងសហជីពរូបនោះបន្តទៀតថា ពួកគាត់បានប្រាប់ទៅក្រុមកូដករឲ្យឈប់តវ៉ាហើយ...
ព័ត៌មានជាតិ
ក្រសួងការងារបង្ហាញពីភាពជាប់គាំងក្នុងការដោះស្រាយវិវាទកម្មករណាហ្គាវើលដ៍
ខេមបូឌា ដេលី
-
July 29, 2022
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញពីភាពជាប់គាំងក្នុងការរកដំណោះស្រាយចំពោះវិវាទការងាររវាងកម្មករនិយោជិតជាមួយនឹងថៅកែនៃក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ បន្ទាប់ពីភាគីទាំងសងខាងបានជួបចរចាគ្នានៅជុំទី១៦ កាលពីថ្ងៃពុធ កន្លងមកនេះនៅតែគ្មានដំណោះស្រាយទៅមុខ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ថា តំណាងភាគីកម្មករនិយោជិតបានធ្វើសំណូមពរទៅកាន់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ ឱ្យចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលស្ម័គ្រចិត្តលាឈប់ជំនួសប្រហែលជា ៣០០នាក់ ដោយគ្រាន់តែក្រុមហ៊ុនផ្តល់ការងារឲ្យពួកគេក្នុងខែទីមួយ ៥០ភាគរយ និងខែទីពីរ ៧០ភាគរយ និងទទួលបានការងារពេញម៉ោងឡើងវិញនៅខែបន្ទាប់។ ជាងនេះទៀត តំណាងកម្មករនិយោជិតក៏បានស្នើសុំឱ្យតំណាងក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់កន្លងមក។...
ព័ត៌មានជាតិ
អាជ្ញាធរប្រើហិង្សាលើស្ត្រីកូដករណាហ្គាដែលបន្តចេញធ្វើកូដកម្មទាមទារដំណោះស្រាយការងារ
ឌឹ ខេមបូឌា ដេលី
-
July 24, 2022
អាជ្ញាធររាជធានីភ្នំពេញ បានប្រើអំពើហិង្សាលើស្ត្រីប្រមាណ ១០០នាក់ដែលជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) បណ្ដាលឱ្យរងរបួស ខណៈពួកគេបន្តចេញធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធដោះស្រាយវិវាទការងារជូនពួកគេនាល្ងាចថ្ងៃសុក្រនេះ។ ការចេញតវ៉ានេះ ត្រូវបានក្រុមសមត្ថកិច្ច និងសន្តិសុខជាច្រើននាក់បានដាក់របាំងរារាំង ដោយមិនឱ្យពួកគេទៅប្រមូលផ្ដុំនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ ក្រៅពីរារាំង ក្រុមសន្តិសុខក៏បានប្រើប្រាស់អំពើហិង្សាលើក្រុមស្ត្រីដែលជាកូដករថែមទៀតផង។ បើតាមហ្វេសប៊ុកឈ្មោះ Kon Neang បានឡាយជាវីដេអូរៀបរាប់ថា អាជ្ញាធរឈ្មោះ ហោ នួន បានយកជើងធាក់ និងវាយទៅលើស្ត្រីជាកូដករបណ្ដាលឱ្យហូរឈាម ខណៈអ្នកខ្លះទៀតត្រូវបានអាជ្ញាធរវាយត្រូវមុខ និងដៃ ជាដើម។...
1
2
3
4
...
9
Page 3 of 9
Latest news
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា
May 25, 2026
© 2021,
ដេលី
. All rights reserved.