41.3 C
Phnom Penh

TAG

កោះតៃវ៉ាន់

ចិន​កាន់តែ​ទាល់ច្រក​ព្រោះ​អាមេរិក​ព្រមាន​លើក​ទ័ព​ជួយ​តៃវ៉ាន់ ប្រសិនបើ​ចិន​ហ៊ាន​ឈ្លានពាន

ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ចិន​មើល​ទៅ​កាន់តែ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ ចំពោះ​សំណុំរឿង​តៃវ៉ាន់ ដែល​ខ្លួន​ព្យាយាម​រាំង​ខ្ទប់​មិន​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ទំនាក់ទំនង​នឹង​ដែន​កោះ​មួយ​នេះ ដែល​ក្រុង​ប៉េកាំង ចាត់ទុក​ថា​ជា​ដែនដី​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​ចិន ស្រប​នឹង​ដំណោះស្រាយ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លេខ​២៧៥៨ កាលពី​ឆ្នាំ​១៩៧១។ ដំណោះស្រាយ​នេះ​ហើយ​ដែល​ជា​សេចក្ដី​សម្រេច​បើក​សិទ្ធិ​ឲ្យ​របប​បក្ស​កុម្មុយនីស្ត​ចិន មក​អង្គុយ​ជំនួស​សាធារណរដ្ឋ​ចិន​របស់​តៃវ៉ាន់​នៅ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត មិន​បាន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​ចំណុះ​ឲ្យ​របប​កុម្មុយនីស្ត​ចិន​ម្ដង​ណា​នោះ​ទេ ព្រោះ​តៃវ៉ាន់ គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ។ ប្រទេស​លោក​ខាងលិច​ភាគច្រើន រួម​មាន​ជប៉ុន ឥណ្ឌា អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បើ​ទោះជា​ទទួលស្គាល់​គោល​នយោបាយ​ចិន​តែ​មួយ​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​ទាំងនេះ​ក៏​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​កម្លាំង​ប្រជាធិបតេយ្យ​រឹងមាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក ឈាន​មុខ​គេ​ក្នុង​ការ​ជួយ​ការពារ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់ ដោយ​សម្រេច​ជ្រើសរើស​យក​ភាព​តានតឹង​ជាមួយ​ចិន...

តៃវ៉ាន់​ស្នើសុំ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

នៅ​ថ្ងៃទី​២០ កញ្ញា ខាងមុខ​នេះ មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ នឹង​ចាប់ផ្ដើម​ដែល​មាន​រយៈពេល ៨​ថ្ងៃ ដោយ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ កញ្ញា។ មហាសន្និបាត​សម្រាប់​ឆ្នាំ​២០២២ នេះ ពុំ​ប្រព្រឹត្ត​តាម​វីដេអូ Online ដូច​ឆ្នាំ​ទៅ​មិញ​នោះ​ទ ព្រោះ​តែ​ឆ្នាំ​នេះ ពិភពលោក​ពុំ​ជួប​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ ធ្ងន់ធ្ងរ​នោះ​ទេ។ ប្រទេស​ខ្លះ​ត្រូវ​បញ្ជូន​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខ​រដ្ឋ​ទៅ​ថ្លែង​សុន្ទរកថា។ តែ​ប្រទេស​ខ្លះ​ទៀត​ចាត់តាំង​រដ្ឋមន្ត្រី​ការបរទេស​ទៅ​តំណាង​ឲ្យ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​របស់​ខ្លួន។ សម្រាប់​កោះ​តៃវ៉ាន់ ពុំ​មាន​តំណាង​របស់​ខ្លួន​ឡើង​ធ្វើ​សុន្ទរកថា​នោះ​ទេ ទោះជា​ដែន​កោះ​មួយ​នេះ​មាន​ប្រជាជន​ជាង ២៣​លាន​នាក់​ក៏ដោយ។ ដែន​កោះ​នេះ​ពុំ​មាន​អាសនៈ​របស់​ខ្លួន​នៅ​ឯ​មហាសន្និបាត​នេះ​ទេ។ អាសនៈ​របស់​ដែន​កោះ​នេះ ត្រូវ​បាន​របប​បក្ស​កុម្មុយនិស្ត​ចិន...

លោក ចូ បៃដិន នឹង​ស្នើ​សភា​អាមេរិក​អនុម័ត​ការ​លក់​អាវុធ​ទំហំ​១១០០​លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន មាន​ផែនការ​ស្នើសុំ​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ការ​លក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់ ១១០០​លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Politico នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា នេះ អាវុធ​ទាំងនោះ​រួម​មាន​មីស៊ីល​ប្រឆាំង​នាវាចម្បាំង​ចំនួន ៦០​គ្រាប់ និង​មីស៊ីល​បំពាក់​លើ​យន្តហោះ​ចម្បាំង F-16 ចំនួន ១០០​គ្រាប់ និង​មីស៊ីល​បាញ់​យន្តហោះ​ចំនួន ១០០​គ្រាប់។ សារព័ត៌មាន Politico បាន​ស្រង់​ប្រភព​មន្ត្រី​អាមេរិក ៣​រូប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ទៀត​ថា ថវិកា​ដែល​តៃវ៉ាន់​ស្នើ​ទិញ​អាវុធ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​បញ្ជូន​ទៅ​គណៈកម្មាធិការ​ព្រឹទ្ធសភា...

ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ខណៈ​ប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ទៀត​ទៅ​ដល់​ដែន​កោះ​នេះ

ប្រទេស​ចិន ប្រកាស​បើក​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ទៀត​ដោយ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ស្រប​ពេល​ដែល​ប្រធានាធិបតី​ដែន​កោះ​នេះ​បាន​ទទួល​ជួប​នឹង​គណៈប្រតិភូ​សភា​អាមេរិក​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​សីហា នេះ។ ការ​មក​ដល់​របស់​ប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ថ្មី​នេះ គឺ​រយៈពេល ១២​ថ្ងៃ​បន្ទាប់ពី​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក​បាន​មក​ជួប​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែ​សីហា ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​នាំ​ឲ្យ​ចិន​ធ្វើ​សមយុទ្ធ​យ៉ាង​សម្បើម​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​សឹងតែ​ផ្ទុះ​សង្គ្រាម។ ទីភ្នាក់ងារ​សារព័ត៌មាន Associated Press បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាមេរិក​មួយ​ក្រុម​ថ្មី​នេះ...

តៃវ៉ាន់​ច្រានចោល​សំណើ​របស់​ចិន​អំពី​ការ​ផ្សះផ្សា​ជាតិ​ក្រោម​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ

ក្រោយពី​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ដ៏​គួរ​ឲ្យ​បារម្ភ មហា​យក្ស​ចិន បាន​ទម្លាក់​សៀវភៅ​ស ដោយ​បង្ហាញ​ថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​តៃវ៉ាន់​មក​នៅ​ក្រោម​ដំបូល​របស់​ខ្លួន​ដូច​ក្រុង​ហុងកុង គឺ​ទទួល​យក​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ សៀវភៅ​ស​នេះ​បាន​រៀបរៀង​ដោយ​ក្រសួង​ការពារ​ជាតិ​ចិន ហើយ​ការ​ដែល​កងទ័ព​រំដោះ​ប្រជាជន​ចិន បញ្ចេញ​សៀវភៅ​ស​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​ដ៏​ធំ​នេះ​សម្រេច​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៧​ថ្ងៃ។ នៅ​ក្នុង​ឯកសារ​នៃ​សៀវភៅ​ស​នេះ រដ្ឋាភិបាល​ចិន បាន​សម្រេច​លុប​ចោល​នូវ​ឃ្លា​មួយ​ដែល​និយាយ​ថា ក្រុង​ប៉េកាំង​នឹង​បញ្ជូន​ក្រុម​មន្ត្រី​របស់​ខ្លួន​ឱ្យ​ទៅ​គ្រប់គ្រង​កោះ​តៃវ៉ាន់ គឺ​ដូច​រដ្ឋបាល​នៃ​ដែនដី​ហុងកុង ប៉ុន្តែ​លើក​នេះ ក្រុង​ប៉េកាំង សន្យា​ថា កោះ​តៃវ៉ាន់​អាច​នៅ​ជាមួយ​ក្រុង​ប៉េកាំង ដោយ​មិន​ដូច​ក្រុង​ហុងកុង​នោះ​ទេ។ នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ក្នុង​ការ​កាត់បន្ថយ​ស្វ័យភាព​ដែល​ទីក្រុង​ប៉េកាំង​ប្រើ​គោល​នយោបាយ​ថ្មី​នេះ​សម្រាប់​កោះ​តៃវ៉ាន់។ ការ​បញ្ជាក់​របស់​បក្ស​កុម្មុយនីស្ត​ចិន...

បទវិភាគ៖ ចិន​ថា​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន-ហេតុ​អ្វី​ចិន​មិន​ប្ដឹង​ឧទ្ធរណ៍​ទៅ UN បង្ខំ​តៃវ៉ាន់​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន?

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ក៏ដូចជា​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​បក្ស​កុម្មុយនីស្ត​ចិន​ទាំងមូល តែងតែ​ថ្លែង​នៅ​គ្រប់​វេទិកា​អន្តរជាតិ​ថា ដែន​កោះ​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់​ចិន។ មេដឹកនាំ​ចិន​អះអាង​នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​នៃ​ដំណោះស្រាយ​លេខ​២៧៥៨ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​អនុម័ត​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​១៩៧១។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ហើយ​ដែល​ចិន​ក្រុង​ប៉េកាំង​សព្វថ្ងៃ​នេះ​ដណ្ដើម​បាន​អាសនៈ​ពី​សាធារណរដ្ឋ​ចិន គឺ​កោះ​តៃវ៉ាន់។ នៅ​ក្នុង​ការ​បោះឆ្នោត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គឺ​មាន​សំឡេង​គាំទ្រ​ដកហូត​អាសនៈ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​ពី​តៃវ៉ាន់ ដោយ​សំឡេង ៧៦​គាំទ្រ ៣៥​សំឡេង​ជំទាស់ និង ១៧​សំឡេង​អនុប្បវាទ។ ដោយ​ផ្អែក​តាម​មាត្រា​១៨...

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​ស្ថានការណ៍​ភូមា​និង​ក្នុង​តំបន់

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៥ សីហា ដោយ​សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​បញ្ហា​ជាច្រើន​ជុំវិញ​ស្ថានការណ៍​ចុងក្រោយ​នៅ​ក្នុង​តំបន់ ហើយ​ក្នុង​នោះ សមាគម​អាស៊ាន​បាន​ថ្កោលទោស​របប​សឹក​ដែល​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ និង​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​របប​សឹក​ដែល​មិន​ព្រម​អនុវត្ត​តាម​ផែនការ​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា ឆ្នាំ​២០២១។ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ផ្ដល់​ផែនការ​ប្រាំ​ចំណុច​ដែល​មេដឹកនាំ​យោធា​ភូមា ទទួល​យក​មក​អនុវត្ត​ហើយ បែរ​ជា​មិន​មាន​ភាព​រីកចម្រើន​ទៅ​មុខ គឺជា​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង។ ផែនការ​ប្រាំ​ចំណុច​នេះ​រួម​មាន៖ ការ​ដោះលែង​អ្នកទោស​នយោបាយបញ្ចប់​ហិង្សា​នយោបាយការ​ចាប់ផ្ដើម​ចរចាការ​ទទួល​យក​ជំនួយ​មនុស្សធម៌ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រេសិត​អាស៊ាន​ធ្វើ​សកម្មភាព​សម្របសម្រួល​នយោបាយ​បើក​ផ្លូវ​ទៅ​រក​ការ​ចរចា​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ការ​បង្កើត​យន្តការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។ សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ហៅ​ការ​ដែល​ពួក​យោធា​មិន​អាច​អនុវត្ត​បាន​នូវ​ផែនការ​ប្រាំ​ចំណុច​នេះ គឺជា​ការ​ខ្វះ​ឆន្ទៈ និង​កាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ទុក្ខវេទនា​របស់​ពលរដ្ឋ​ភូមា និង​ហិង្សា​នយោបាយ​នៅតែ​បន្ត។ សេចក្ដី​ថ្លែងការណ៍​បាន​សង្កត់​ដូចនេះ​ថា៖ «អាស៊ាន​សូម​រំឭក​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សមាគម​នេះ​ឡើងវិញ គឺ​ភូមា​ត្រូវតែ​ធ្វើ​ដំណើរ​ទៅ​រក​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ហើយ​សម្រាប់​អាស៊ាន​បាន​ត្រៀម​អស់​ហើយ​ដើម្បី​ជួយ​ឱ្យ​មាន​កិច្ចចរចា​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ អាស៊ាន​គាំទ្រ​ប្រេសិត​របស់​ខ្លួន​ឱ្យ​បាន​ជួប​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រប​ស្ថានការណ៍​ទៅ​រក​ការ​ចរចា»។ ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​វិញ សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​បាន​បញ្ជាក់​អំពី​ការ​គោរព​អធិបតេយ្យភាព ឯករាជភាព...

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ថា​អ្នក​ខាតបង់​ធ្ងន់ធ្ងរ​គឺជា​ចិន​បើ​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​តៃវ៉ាន់

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន មិន​អាច​គ្រប់គ្រង​កោះ​តៃវ៉ាន់​ដោយ​ការ​បំផ្ទុះ​សង្គ្រាម​បាន​ឡើយ ព្រោះ​ថា​បើ​សង្គ្រាម​ផ្ទុះ​ឡើង អ្នក​ខាតបង់​ធ្ងន់ធ្ងរ​គឺជា​ចិន ហើយ​ចិន​ក៏​មិន​អាច​ធ្វើ​ជា​មហាអំណាច​សេដ្ឋកិច្ច​របស់​ពិភពលោក​នៅ​ថ្ងៃ​អនាគត​តាម​បំណង​របស់​ខ្លួន​បាន​នោះ​ទេ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ចិន​មិន​ដែល​ប្រកាស​ធ្វើ​សង្គ្រាម​ដោយ​ចំ​មុខ​នោះ​ទេ តែ​ចិន​ចូលចិត្ត​នៅ​ពីក្រោយ​គ្រប់​សង្គ្រាម​ទាំងអស់ ព្រោះ​ថា​ចិន​មាន​ផែនការ​រក្សា​ទុក​លុយ ជាជាង​ប្រើ​លើ​សង្គ្រាម។ ដូច្នេះ​ហើយ បាន​ជា​ចិន​ប្រើ​យុទ្ធសាស្ត្រ​កៀងគរ​សេដ្ឋកិច្ច​គ្រប់​បែប​យ៉ាង ដើម្បី​ប្រមូល​លុយ ដូចជា​ការ​ជីក​រ៉ែ និង​ការ​បង្កើត​សេដ្ឋកិច្ច​តាម​បណ្តា​ប្រទេស​នានា គ្រប់​រូបភាព...

ចិន​បាញ់​មីស៊ីល​រំលង​កោះ​តៃវ៉ាន់​ឆ្លើយតប​ប្រធាន​សភា​អាមេរិក​ដែល​បាន​ទៅ​ទស្សនកិច្ច​កោះ​នេះ

ចិន​ដែល​ជា​មហាអំណាច​អាស៊ី​នៅ​ពេលនេះ កំពុង​បង្ហាញ​កម្លាំង​ទ័ព​ដ៏​ក្ដៅ​គគុក​ដោយ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិតៗ ហើយ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដែល​នាំ​ឱ្យ​តៃវ៉ាន់​ប្រកាស​ឱ្យ​ទ័ព​ប្រមូល​ផ្ដុំ​គ្នា ហើយ​ចាកចេញ​ពី​បន្ទាយ​ទៅ​កាន់​ទីតាំង​ដំឡើង​កាំភ្លើង។ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍ CCTV របស់​ចិន ឲ្យ​ដឹង​ថា ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​កងទ័ព​ចិន ក៏​បាន​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ធ្លាក់​នៅ​ក្បែរ​កោះ​តៃវ៉ាន់ ហើយ​យ៉ាងតិច​មីស៊ីល ១១​គ្រាប់​បាន​ហោះ​រំលង​ដែន​កោះ​នេះ​ដោយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត។ ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ គឺ​ពិត​ណាស់​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​ប្រធាន​រដ្ឋសភា អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែល​បាន​ដឹកនាំ​ប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ សីហា ដែល​ក្រុង​ប៉េកាំង​ចាត់ទុក​ក្រុង​វ៉ាស៊ីនតោន ជា​អ្នក​រំលោភ​ធ្ងន់ធ្ងរ​ដល់​ដែន​អធិបតេយ្យ​របស់​ចិន ព្រោះ​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់​ចិន។ ដោយ​បង្ហាញ​ការ​ឈឺចាប់​ដូចនេះ...

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ឥត​ងាករេ

ក្រសួង​ការបរទេស​កម្ពុជា បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ដោយ​ឥត​ងាករេ និង​ចាត់ទុក​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ហុងកុង តៃវ៉ាន់ ទីបេ និង​ស៊ីនជាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ នេះ​ដោយ​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​ថ្មីៗ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ស្នើសុំ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ គោរព​ចំពោះ​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហរដ្ឋ​អាមេរិក ដែល​បាន​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ពេល​កន្លងទៅ​រវាង​ភាគី​ទាំង​ពីរ។ ក្រសួង​ការបរទេស​កម្ពុជា អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វះ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី និង​រក្សា​នូវ​ស្ថានភាព​ដើម ចៀសវាង​ការ​បង្ក​ហេតុ​មិន​ប្រក្រតី​ណា​មួយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ ដើម្បី​បុព្វហេតុ​ក្នុង​ការ​រក្សា​នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់...

Latest news