26 C
Phnom Penh

TAG

គឹម សុខ

បាតុកម្ម​និង​ប្រតិកម្ម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ចំពោះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ

ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​មាតុភូមិ បាន​ចូលរួម​ធ្វើ​បាតុកម្ម​នា​ចុង​សប្តាហ៍​មុន​នេះ​ចាប់ពី​ប្រទេស​កូរ៉េខាងត្បូង​ដល់​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា និង​រដ្ឋ​វ៉ាស៊ីនតុន ជំទាស់​ទៅ​នឹង​កិច្ចព្រមព្រៀង​ដាក់​ខេត្ត​ខ្មែរ​បួន​ទៅ​អភិវឌ្ឍ​រួម​ជាមួយ​ប្រទេស​យៀកណាម ដែល​ពួកគេ​គិត​ថា​វា​ស្មើ​នឹង​ឲ្យ​ទឹកដី​ទៅ​គេ។ ក្រុម​អ្នកវិភាគ​លើកឡើង​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នឹង​ក្លាយ​ជា​សត្រូវ​របស់​ប្រជាជាតិ​ខ្មែរ​គ្រប់​ជំនាន់ បើ​នៅតែ​មានះ​មិន​ដក​ខ្លួន​ចេញពី​មហិច្ឆតា​ឈ្លានពាន​ដាក់​ទឹកដី​ខ្មែរ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV ជាមួយ​វៀតណាម ទេ​នោះ ខណៈ​ការ​ធ្វើ​បាតុកម្ម​នឹង​ផ្ទុះ​កាន់តែ​ធំ​ឡើងៗ​នៅ​ទូទាំង​ពិភពលោក ហើយ​អាច​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ណា​មួយ​មិន​ខាន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នឹង​ក្លាយ​ជា​សត្រូវ​របស់​កូន​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់...

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បដិសេធ​ថា​ភរិយា​លោក ហ៊ុន ម៉ាណែត មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​របស់​លោក គុយ វ៉ាត

ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល បដិសេធ​ថា អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មូលនិធិ CIC Partner និង​អំពើ​ឆបោក​របស់​លោក គុយ វ៉ាត ដែល​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ឡើយ។ ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​លិខិត​បដិសេធ​នៅ​ថ្ងៃទី​២៨ សីហា នេះ​ក្នុង​ការ​ច្រានចោល និង​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​របស់​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ដែល​ថា​អ្នកស្រី ពេជ...

អ្នកវិភាគ៖ មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​អាច​ជា​ផែនការ​កសាង​ខ្សែក្រវាត់​ការពារ​អំណាច​ត្រកូល​ហ៊ុន

អ្នកវិភាគ​នយោបាយ លើកឡើង​ថា មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ទេ ប៉ុន្តែ​អាច​ជា​ផែនការ​មូលនិធិ​កសាង​ខ្សែក្រវាត់​ការពារ​អំណាច​របស់​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ សីហា នេះ​ថា ជា​រឿង​ចម្លែក​ពេក​ហើយ​ដែល​រដ្ឋាភិបាល​ប្រឹង​ត្រដរ​ខ្យល់​ជីក​ព្រែក​ហ្វូណន​ផង និង​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ផង​នៅ​ពេល​ដែល​ការ​ប្រមូល​ពន្ធ​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ។ លោក​សួរ​ថា តើ​រដ្ឋាភិបាល​ដែល​ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និង​ផ្ដាច់ការ​មួយ​នេះ អាច​រំពឹង​ថា​នឹង​រៃអង្គាស​បាន​លុយ​ប៉ុន្មាន​ពី​ពលរដ្ឋ​ខ្មែរ​ដ៏​ក្រីក្រ​ស្ទើរ​មួយ​ប្រទេស និង​ពលរដ្ឋ​ដែល​មិន​ទុកចិត្ត​ខ្លួន​នោះ? លោក គឹម សុខ លើកឡើង​ថា...

លោក ហ៊ុន ម៉ាណែត ប្រកាស​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​ដើម្បី​កសាង​ផ្លូវ​តាម​ព្រំដែន​ការពារ​បូរណភាព​ទឹកដី​ខ្មែរ

លោក ហ៊ុន ម៉ាណែត ប្រកាស​ផ្ដួចផ្ដើម​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​បណ្ដោយ​ព្រំដែន ដោយ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ផ្លូវ​ក្រវាត់​ព្រំដែន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​អំពី​សមិទ្ធផល​រយៈពេល ១​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក​កាលពី​យប់​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ថា លោក​បាន​សម្រេច​ចិត្ត​ផ្ដួចផ្ដើម​បង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ដែល​មាន​គោលដៅ​កៀរគរ​ថវិកា​ដើម្បី​ការ​កសាង​ព្រំដែន​ឱ្យ​កាន់តែ​រឹងមាំ។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ក៏​អាច​ចូលរួម​នៅ​ក្នុង​មូលនិធិ​នេះ​ជាមួយ​រាជរដ្ឋាភិបាល​បាន​ដែរ​ក្នុង​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ក្នុង​បុព្វហេតុ​រួម​គ្នា​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា។ លោក​អះអាង​ថា រហូត​មក​ដល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កសាង​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ដូចជា វៀតណាម ថៃ ឡាវ ជា​បន្តបន្ទាប់ ក្នុង​នោះ​ព្រំដែន​កម្ពុជា-វៀតណាម...

តើ​ហេតុ​អ្វី​គ្រាន់តែ​បាតុកម្ម​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី CLV ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល?

ក្រុម​អ្នកវិភាគ​លើកឡើង​ថា បើ​គ្រាន់តែ​បាតុកម្ម​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ហើយ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល នោះ​គឺ​មាន​ន័យ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​គឺជា​គម្រោង​បង្កើត​រដ្ឋាភិបាល​ឥណ្ឌូចិន ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​វៀតណាម នៅ​ថ្ងៃ​មុខ​យ៉ាង​ពិតប្រាកដ​មែន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) គឺជា​គម្រោង​មួយ​ដែល​នឹង​ត្រៀម​បង្កើត​ជា​រដ្ឋាភិបាល​ឥណ្ឌូចិន...

តើ​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​យៀកណាម​លើក​បន្តុប មាន​គំនិត​ខុស​គ្នា​ឬ​ទេ?

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ការ​បញ្ជាក់​ជំហរ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ដែល​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ប្រកាស​គាំទ្រ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​រឹតតែ​ច្បាស់​ថា គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV DTA) គឺជា​ផែនការ​នយោបាយ​របស់​វៀតណាម យ៉ាង​ពិតប្រាកដ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia...

អ្នកវិភាគ​រិះគន់​លោក ហ៊ុន ម៉ាណែត ថា​ប្រយ័ត្ន​ខ្មាស​ជប៉ុន បើ​ហ៊ាន​សួរ​ជប៉ុន​ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​សម្ដែង​មតិ​ពី​ក្រៅ​ប្រទេស​គ្មាន​ការ​រៀបចំ​កម្លាំង​កងទ័ព​នៅ​ខាង​ក្នុង​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការ​សម្ដែង​មតិ​ប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​ជប៉ុន ក៏​មិន​ដែល​ហាមឃាត់​នូវ​ការ​សម្ដែង​មតិ​ស្រប​ច្បាប់​បែប​នេះ​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា ការ​ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ាណែត ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន គ្រាន់តែ​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​ខ្សោយ​នយោបាយ​ការទូត​ដោយ​ប្រើ​ភាសា​រវើរវាយ​ទៅ​កាន់​ប្រទេស​ជឿនលឿន​ប៉ុណ្ណោះ។ លោក​បន្ត​ថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ដែល​បន្លឺ​សំឡេង​ប្រកាស​សុំ​ឱ្យ​លោក...

បញ្ញវន្ត​ខ្មែរ​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​កងទ័ព​ជាតិ​ឈរ​ខាង​ពលរដ្ឋ កុំ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​សូម​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​សេរីភាព តាម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព​តែ​ប៉ុណ្ណោះ។ ក្រុម​បញ្ញវន្ត​ទាំងនេះ ព្រមាន​ថា បើ​កងកម្លាំង​ប្រដាប់​អាវុធ​អនុវត្ត​មុខនាទី​បាន​ត្រឹមត្រូវ ប្រទេស​កម្ពុជា​នឹង​ស្គាល់​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ប្រជាពលរដ្ឋ​ក៏​នឹង​រីកចម្រើន​ទាំងអស់​គ្នា​ដែរ ប៉ុន្តែ​បើ​កងកម្លាំង​ប្រដាប់​អាវុធ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ទេ ប្រទេស​កម្ពុជា​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ​រហូត​បាត់បង់​ទឹកដី​ធ្លាក់​ទៅ​ក្នុង​ការ​ឈ្លានពាន​របស់​វៀតណាម ជាមិនខាន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ដោយ​អំពាវនាវ​ទៅ​កាន់​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ទាំងអស់ ឱ្យ​ពិនិត្យ​ការ​អនុវត្ត​មុខនាទី​របស់​ខ្លួន​ឡើងវិញ មុន​នឹង​ទទួល​បទបញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន...

អ្នកវិភាគ៖ កន្លះ​សតវត្សរ៍​ទៅ​មុខ​យ៉ាង​យូរ យៀកណាម​នឹង​គ្រប់គ្រង​កម្ពុជា​ទាំងស្រុង​តាមរយៈ​គម្រោង CLV

ក្រុម​អ្នកវិភាគ​អះអាង​ថា ការ​ប្រកាស​ជំហរ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​បដិសេធ​មិន​ព្រម​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) បាន​បង្ហាញ​ថា មិន​លើស​ពី ៥០​ឆ្នាំ​ទៀត​ទេ ប្រទេស​កម្ពុជា​នឹង​ត្រូវ​វៀតណាម គ្រប់គ្រង​ទាំងស្រុង​តាមរយៈ​គម្រោង​ដ៏​គ្រោះថ្នាក់​នេះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​បញ្ចេញ​វីដេអូ​ឃ្លីប​កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​នឹង​ត្រូវ​វៀតណាម ត្រួតត្រា​ដូច​ប្រទេស​ឡាវ ជាមិនខាន ក្នុង​រយៈពេល​យ៉ាង​យូរ​ត្រឹមតែ ៥០​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ឱ្យ​តែ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​គប់គិត​ជាមួយ​វៀតណាម...

ក្រុម​បញ្ញវន្ត​ថា​រដ្ឋាភិបាល​គ្មាន​ជំហរ​ជាតិ​និយម​ក្នុង​ការ​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​វៀតណាម​ឡើយ

ក្រុម​និស្សិត​បញ្ញវន្ត​ខ្មែរ ចាត់ទុក​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ជា​អ្នក​បម្រើ​ដាច់​ថ្លៃ​ឲ្យ​បក្ស​កុម្មុយនីស្ត​វៀតណាម ដូច្នេះ​រដ្ឋាភិបាល​គ្មាន​ជំហរ​ជាតិ​និយម​ក្នុង​ការ​ការពារ​ទឹកដី​ខ្មែរ​ពី​ការ​ឈ្លានពាន​វៀតណាម សោះ​ឡើយ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ សីហា នេះ​ថា មេដឹកនាំ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន បាន​ឃោសនា​បោក​ប្រជារាស្ត្រ​ខ្មែរ​ថា ពួកគេ​នឹង​ការពារ​ទឹកដី​ខ្មែរ។ ការពិត​នៅ​ពីក្រោយ​ឆាក ពួកគេ​បាន​ទៅ​លូន​ក្រាប​សំពះ​សុំ​ឲ្យ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម គាំទ្រ និង​ការពារ​អំណាច​ត​វង្ស​ត្រកូល​ពួកគេ ជា​ថ្នូរ​នឹង​ការ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​តែ​ប៉ុណ្ណោះ។ លោក​ថា ដរាបណា​គ្រួសារ​ត្រកូល​ហ៊ុន​នៅតែ​កាន់​អំណាច...

Latest news

© 2021, ដេលី. All rights reserved.