41.3 C
Phnom Penh

TAG

គុណ ញឹម

គយ​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង​៥០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំ​២០២៣

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន​ជាង ២៣០០​ប៊ី​លាន​រៀល ដែល​ស្មើ​នឹង​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ នេះ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គយ និង​រដ្ឋាករ​កម្ពុជា​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​១១ មេសា កន្លងទៅ​ថា ពន្ធ​ដែល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​បាន​ពី​ការ​នាំចូល​មក​កម្ពុជា ដូចជា​យានយន្ត គ្រឿងចក្រ គ្រឿងសំណង់...

ក្រុម​មន្ត្រី​គយ​ចោទ​អគ្គនាយក​គយ​ប្រព្រឹត្ត​អំពើពុករលួយ​ស្ទើរ​គ្រប់​រូបភាព​ជាង​៩​ឆ្នាំ​ក្នុង​តំណែង

ប្រភព​ពី​ផ្ទៃក្នុង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៅ​កម្ពុជា បាន​លាតត្រដាង​ថា មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័ន​គយ​មួយ​នេះ​កំពុង​បង្កើត​ចរន្ត​ពន្យារ​អាយុ និង​ចរន្ត​ជំរិត​ទារ​លុយ​ពី​ក្រុមហ៊ុន និង​អ្នក​រកស៊ី​នាំ​ទំនិញ​ចេញ​ចូល​តូច​ធំ​ដែល​គ្មាន​ខ្នង​បង្អែក។ មន្ត្រី​រាជការ​ខាង​ពន្ធដារ​ជាច្រើន​បាន​លាតត្រដាង​ថា ក្រោយ​ពេល​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ជំនួស​លោក ប៉ែន ស៊ីម៉ន ជាង ៩​ឆ្នាំ ឬ​ជិត​មួយ​ទសវត្សរ៍​កន្លង​មក​នេះ លោក គុណ ញឹម បាន​ប្រព្រឹត្ត និង​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ដែល​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ពេញចិត្ត​រហូត​ដល់​បាន​ប្រកាស​ប្រើ​អំណាច​ជា​នាយករដ្ឋមន្ត្រី​ពន្យារ​ការ​ចូល​និវត្តន៍ ឲ្យ​បន្ត​កាន់​តំណែង​រហូត​ដល់​ឆ្នាំ​២០២៥ ដើម្បី​បន្ត​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​គយ។ ក្នុង​ឋានៈ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ...

មន្ត្រី​គយ​ស្នើ​លោក ហ៊ុន សែន ត្រួតពិនិត្យ​ការ​ដឹកនាំ​របស់​លោក គុណ ញឹម ពាក់ព័ន្ធ​អំពើពុករលួយ

មន្ត្រី​រាជការ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សំណូមពរ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រួតពិនិត្យ​ការ​ដឹកនាំ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ដែល​បាន​បើក​ដៃ​ឲ្យ​លោក ប៉ោ សួន ជំរិត​លុយ​ដាក់​ខែ​ពី​ក្រុមហ៊ុន​នាំចេញ​នាំចូល​នៅ​តាម​ច្រកព្រំដែន​យ៉ាង​អនាធិបតេយ្យ។ មន្ត្រី​រាជការ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក គុណ...

ចំណូល​ពន្ធ​គយ​ប្រឈម​នឹង​ការ​បាត់​ចន្លោះ ៣៧០-៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ចំណូល​ពន្ធ​គយ​របស់​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយសារតែ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការងារ​ប្រមូល​ពន្ធអាករ​លើ​រថយន្ត​គ្មាន​ពន្ធ​ក្នុង​ប្រទេស​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា​ដូចជា​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន ជាដើម នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ចំណូល​ពន្ធ​គយ​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​នា​ពេល​ខាងមុខ​នេះ។ លោក គុណ...

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ថា​ជី​និង​ថ្នាំ​កសិកម្ម​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​អាករ​ទេ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ការ​ឡើង​ថ្លៃ​ជី និង​ថ្នាំ​កសិកម្ម​បច្ចុប្បន្ន​បណ្ដាល​មកពី​កម្ពុជា​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​ពី​ក្រៅ​ប្រទេស​ទាំងស្រុង ទោះបី​ជី និង​ថ្នាំ​កសិកម្ម​មិន​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ក៏ដោយ។ នេះ​ជា​ការ​លើកឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ព្រឹក​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​គាំទ្រ​វិស័យ​កសិកម្ម...

ក្រុម​ឈ្មួញ​ចោទ​ប្រធាន​គយ​ចល័ត​តំបន់​៣ និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ

មេ​ឈ្មួញ​ប្រកប​របរ​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ ជាដើម ចោទ​លោក នុត លីឆូយ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ដែល​ទទួល​បន្ទុក ៥​ខេត្ត រួម​មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​កំពង់ស្ពឺ ថា​បាន​គាបសង្កត់​សកម្មភាព​ដឹក​ទំនិញ​របស់​ពួកគាត់ គំរាម​ជំរិត​ទារ​ប្រាក់​តាម​តែ​ចិត្ត​ចង់​បាន។ ឈ្មួញ​មួយ​ចំនួន​បាន​អះអាង​ថា ជាបន្តបន្ទាប់​មកនេះ រាល់​ការ​ដឹក​ទំនិញ​របស់​ពួកគាត់ ទោះបី​ការ​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​បាន​បង់​ពន្ធ​នាំចូល​ត្រឹមត្រូវ​បែប​ណា​ក្តី ក៏​ចៀស​មិន​ផុត​ពី​ក្រុម​មន្ត្រី​គយ​ចល័ត​តំបន់​៣ ដឹកនាំ​ដោយ​លោក នុត...

Latest news