30.5 C
Phnom Penh

TAG

គ្រឿងស្រវឹង

ពលរដ្ឋ​ស្នើ​អនុវត្ត​ច្បាប់​លើ​ប៉ូលិស​ស័ក្តិ​ប្រាំ ហ៊ុន ហេង ដែល​បើក​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បុក​មនុស្ស​ស្លាប់

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អនុវត្ត​ច្បាប់​លើ​ប្រធាន​ការិយាល័យ​ភស្តុភារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ហ៊ុន ហេង ដែល​បាន​បើក​រថយន្ត​ក្នុង​ស្ថានភាព​ប្រើ​គ្រឿង​ស្រវឹង បុក​មនុស្ស​ស្លាប់​ម្នាក់ និង​របួស ៥​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ហេតុការណ៍​នោះ កើតឡើង​ប្រមាណ​បី​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ទិវា​ប្រារព្ធ​ខួប ៨០​ឆ្នាំ​នៃ​ការ​បង្កើត​កម្លាំង​ប៉ូលិស ដែល​ពី​សម័យ​រាជាណាចក្រ​ទី​១ ហៅថា កងរាជ​តម្រួត។ ក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឧបនាយករដ្ឋមន្ត្រី ស...

ទំនាស់​ពាក្យសម្ដី​រវាង​បណ្ឌិត​ល្បី​ឈ្មោះ​ជាមួយ​តម្រួត​ចរាចរណ៍​ផ្លូវគោក​រឿង​វាស់​កម្រិត​គ្រឿង​ស្រវឹង

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ថា​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខ្លះ​បាន​យក​ភារកិច្ច និង​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ធ្វើ​ជា​មុខរបរ​ស្រប​ច្បាប់​នៅ​លើ​ដងផ្លូវ ព្រោះតែ​ពួកគេ​ទទួល ៧០% ពី​លុយ​ដែល​ផាក​ពិន័យ ដូច្នេះ​ទើប​ពួកគេ​ខំប្រឹង​ផាក​ពិន័យ​រហូត​ពេល​ខ្លះ​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា លើកឡើង​កាលពី​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​លើ​ដងផ្លូវ​ស្ទើរតែ​ក្លាយ​ទៅ​ជា​មុខរបរ​ស្រប​ច្បាប់​សម្រាប់​កងកម្លាំង​នគរបាល​មួយ​ចំនួន​ទៅ​ហើយ ព្រោះតែ​ពួកគេ​ទទួល​បាន​លុយ​យ៉ាង​ច្រើន​ពី​ការ​អនុវត្ត​សកម្មភាព​នេះ។ បណ្ឌិត គិន ភា លើកឡើង​ថា លុយ​ដែល​ពួកគេ​ផាក​ពិន័យ​បាន​ពី​ប្រជាពលរដ្ឋ​ត្រូវ​បាន​បែងចែក​ទៅ​ឱ្យ​ប៉ូលិស​អនុវត្ត​ច្បាប់​នៅ​នឹង​កន្លែង ៧០% ដែល​ជា​លុយ​សុទ្ធ និង​បែងចែក​ទៅ​ឱ្យ​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក និង​សណ្ដាប់ធ្នាប់...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ចេញ​អាជ្ញាបណ្ណ​ថ្មី​ឱ្យ​ផលិត​ស្រាបៀរ ព្រោះ​មាន​ច្រើន​ពេក

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី ពីព្រោះ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ផលិត​សម្រាប់​នាំចេញ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រ៉ែ និង​ថាមពល លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា លោក​ប្រកាស​ដាច់ខាត​ដោយ​មិន​បន្ត​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី​នោះ​ទេ ប៉ុន្តែ​បើ​ផលិត​សម្រាប់​នាំចេញ គឺ​អនុញ្ញាត។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា បើ​តាម​មើល​ឃើញ គឺ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ពោល​មាន ៧​រោងចក្រ​ធំៗ។...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ខេត្ត​ទាំងអស់​យក​តម្រាប់​តាម​ខេត្ត​តាកែវ ទម្លាក់​ផ្ទាំង​ប៉ាណូ​ផ្សាយ​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ស្នើ​ឲ្យ​គ្រប់​រដ្ឋបាល​ខេត្ត​ទាំងអស់ គួរ​យក​តម្រាប់​តាម​អភិបាល​ថ្មី​ខេត្ត​តាកែវ ដែល​បាន​ប្រកាស​ទម្លាក់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ចោល​ទាំងអស់​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចេញ​វិធានការ​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ​នៅ​ទូទាំង​ប្រទេស។ លោក អំ សំអាត នាយក​កិច្ចការ​ទូទៅ​អង្គការ​លីកាដូ បាន​ថ្លែង​ថា គ្រប់​រដ្ឋបាល​ខេត្ត​ទាំងអស់​គួរ​យក​តម្រាប់​តាម​អភិបាល​ថ្មី​ខេត្ត​តាកែវ លោក វ៉ី សំណាង ដែល​បាន​ប្រកាស​ទម្លាក់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ចោល​ទាំងអស់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​តាកែវ។ ប្រភព​ដដែល​បាន​អះអាង​ថា ជា​ការ​កត់សម្គាល់ ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ និង​តាម​បណ្ដាញ​សង្គម​ហាក់​នៅតែ​មាន​ភាព​គគ្រឹកគគ្រេង និង​មាន​កំណើន​ខ្លាំង​នា​ពេល​សព្វថ្ងៃ​នេះ។ លោក​ថា លោក​សាទរ​ចំពោះ​ការ​សើរើ​ឯកសារ​ដែល​ព្រមព្រៀង​ឱ្យ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ។ ថ្លែង​នៅ​ក្នុង​ឱកាស​ប្រកាស​ចូល​កាន់​តំណែង​របស់​អភិបាល​ខេត្ត​កំពង់ធំ...

អ្នក​ឃ្លាំមើល​ថា​វត្តមាន​លោក ម៉ានី ប៉ាគីអាវ ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​ក្រុមហ៊ុន​ស្រាបៀរ​ជា​សញ្ញា​លើក​ទឹកចិត្ត​ឱ្យ​ប្រើ​គ្រឿងស្រវឹង

អ្នក​ឃ្លាំមើល​និយាយ​ថា វត្តមាន​របស់​កីឡា​ប្រដាល់​លំដាប់​ពិភពលោក ម៉ានី ប៉ាគីអាវ នៅ​កម្ពុជា​ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​របស់​ក្រុមហ៊ុន​ស្រាបៀរ ហនុមាន (Hanuman Beverages) ជា​សញ្ញា​នៃ​ការ​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​គ្រឿងស្រវឹង​កាន់តែ​ខ្លាំង។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ឧសភា នេះ​ថា វត្តមាន​របស់​កីឡាករ ម៉ានី ប៉ាគីអាវ អាច​ផ្សព្វផ្សាយ​វិស័យ​កីឡា​គុន​ខ្មែរ​ទៅ​ដល់​ពិភពលោក​មែន ប៉ុន្តែ​ទន្ទឹម​នេះ...

ក្រុម​តស៊ូ​មតិ​រិះគន់​ថា​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ធុង​សំរាម​បិទ​ជិត

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្អូញត្អែរ​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង កំពុង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ធុង​សំរាម​បិទ​ជិត ស្រប​ពេល​ដែល​ឧស្សាហកម្ម​គ្រឿងស្រវឹង​ដែល​ភ្ជាប់​ជាមួយ​នឹង​ផល​ប្រយោជន៍​ត្រកូល​ហ៊ុន កំពុង​ធ្វើ​ចរាចរ​គ្មាន​ដែន​កំណត់ និង​កំពុង​បំផ្លាញ​ប្រជាជន​ខ្មែរ​គ្រប់​រូបភាព។ ក្រុម​តស៊ូ​មតិ​កម្ពុជា (CAT) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​នា​ពេល​កន្លង​មក​នេះ ទំនង​ជា​លោក ហ៊ុន ម៉ាណែត គ្មាន​អ្នក​ណា​ប្រាប់​ថា​កម្ពុជា​មាន​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​នោះ​ទេ រួម​ទាំង​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ផង ក៏​ប្រហែល​មិន​បាន​ប្រាប់​ថា​កម្ពុជា​មាន​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា...

ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ដាក់​ឈ្មោះ​អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ កំពុង​រៀបចំ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដាក់​ឈ្មោះ ឬ​ប្រវត្តិ (Black List) អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​អ្នក​ដទៃ​រង​របួស និង​ស្លាប់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​លម្អិត​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នឹង​ជួយ​ដល់​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២៣ មករា ថា ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ កំពុង​រៀបចំ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដាក់​ឈ្មោះ ឬ​ប្រវត្តិ...

ក្រសួង​ព័ត៌មាន​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀរ​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដែល​មាន​រង្វាន់

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដោយ​មាន​ការ​ផ្តល់​រង្វាន់​ក្នុង​បំណង​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ផ្សង​សំណាង​យក​រង្វាន់ និង​ពាក្យស្លោក​ដែល​មាន​ចរិត​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​សេព​គ្រឿងស្រវឹង​ជា​កំហិត។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា បាន​ចេញ​លិខិត​ណែនាំ​មួយ​ដល់​ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា សព្វថ្ងៃ​នេះ ក្រសួង​សង្កេត​ឃើញ​ថា​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​តាមរយៈ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង ដោយ​ការ​ផ្តល់​រង្វាន់​ផ្សង​សំណាង​យ៉ាង​អនាធិបតេយ្យ។ លើស​ពី​នេះ ក៏​មាន​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នក​ត្រូវ​រង្វាន់...

ស្ទង់មតិ៖ បុរស​៧​នាក់​ក្នុង​ចំណោម​១០​នាក់​សេព​គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ

បើ​តាម​ការ​ស្ទង់មតិ​របស់​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​បង្ហាញ​ថា បុរស ៧​នាក់​ក្នុង​ចំណោម ១០​នាក់ ឬ​ស្មើ​នឹង ៧០% សេព​គ្រឿង​ស្រវឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ជា​ដៃគូ​បន្ទាប់ពី​សេព​គ្រឿង​ស្រវឹង។ យោង​តាម​របាយការណ៍​ស្ដីពី​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០២១-២០២២ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​បុរស​ចំនួន ១០% បាន​ពិសា​គ្រឿង​ស្រវឹង​ជា​រៀងរាល់​ថ្ងៃ ឬ​ស្ទើរតែ​រាល់​ថ្ងៃ។ ចំណែក​ចំនួន ៦០% បាន​សេព​គ្រឿង​ស្រវឹង​ចន្លោះ​ពី ១​ថ្ងៃ​ទៅ ៥​ថ្ងៃ ហើយ​ចំនួន...

ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង ៨០% ត្រូវ​បាន​រុះរើ​ចេញ​ពី​ទី​សាធារណៈ​នៅ​ខេត្ត​កំពង់ស្ពឺ

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​អះអាង​ថា ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ដែល​ដាក់​តាំង​បង្ហាញ​តាម​ទី​សាធារណៈ គឺ​បាន​រុះរើ​ចេញ​អស់ ៨០% ហើយ។ ចំណែកឯ​ផ្ទាំង​គ្រឿងស្រវឹង​ដែល​នៅសល់ លោក​ទុក​ពេល​ត្រឹម​ពាក់កណ្ដាល​ខែ​នេះ បើ​គ្មាន​ការ​រុះរើ​ទេ នោះ​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ត​នឹង​ចុះ​រុះរើ ហើយ​ក្រុមហ៊ុន​លក់​គ្រឿងស្រវឹង​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ថ្លៃ​ចំណាយ។ គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​សម្ដី​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ ថា លោក​អភិបាល​ខេត្ត​សាទរ​ដែល​ឃើញ​ពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​លើសលប់​ក្នុង​ការ​រុះរើ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយ​លើក​កម្ពស់​សោភណភាព​ខេត្ត។ ប៉ុន្តែ​ចំនួន​ផ្ទាំង​គ្រឿងស្រវឹង​ដែល​នៅ​សេសសល់​ភាគច្រើន គឺ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ដែល​មិនមែន​នៅ​ចំ​ពី​មុខ​ផ្ទះ​របស់​ពលរដ្ឋ។ អភិបាល​ខេត្ត​រូប​នោះ​បញ្ជាក់​ថា អាជ្ញាធរ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​បន្ថែម​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា...

Latest news

© 2021, ដេលី. All rights reserved.