26.6 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

សំណុំរឿង​ដ៏​ចម្រូងចម្រាស​ចំនួន​៤​យ៉ាងតិច​អាច​នៅ​លើ​តុ​នៃ​ជំនួប​កំពូល​លោក បៃដិន និង​លោក ជីនពីង

មួយ​ឆ្នាំ​បន្ទាប់ពី​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ឯ​ជំនួប​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង ត្រូវ​ជួប​គ្នា​ម្ដង​ទៀត​ក្រោយពី​លោក បៃដិន ខកខាន​មិន​បាន​ជួប​លោក ស៊ី នៅ​ឯ​ជំនួប G-20 ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌា កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ព្រោះ​លោក ស៊ី អវត្តមាន។ មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ នៃ​វេទិកា​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC។ តាម​ការ​គ្រោងទុក...

អ៊ីស្រាអែល​កំពុង​ប្រយុទ្ធ​ការពារ​ខ្លួន​នូវ​សមរភូមិ ៣ ទៀត​ក្រៅ​ពី​សមរភូមិ​នៅ​ក្នុង​ដែនដី​ហ្កាហ្សា​ប៉ាឡេស្ទីន

សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​១៧​ហើយ។ សេចក្ដី​រាយការណ៍​សារព័ត៌មាន The Times of Israel បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ីរី លីបង់ និង​ប្រទេស​យេមែន ដែល​គេ​ថា​អ៊ីរ៉ង់ នៅ​ពីក្រោយ បាន​ធ្វើការ​វាយ​ប្រហារ​ដោយ​បាញ់​មីស៊ីល​ទៅ​លើ​ដែនដី​អ៊ីស្រាអែល។ សម្រាប់​អ៊ីរ៉ង់ មិន​ត្រឹមតែ​រង​នូវ​ការ​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ក្រុម​សកម្ម​ប្រយុទ្ធ​នៃ​ប្រទេស ៣ នេះ​ទេ គឺ​ជា​អ្នកគាំទ្រ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ខ្លាំង​ជាងគេ។ អ្នកជំនាញ​ខាង​កិច្ចការ​សង្គ្រាម បាន​ហៅ​ស្ថានភាព​សង្គ្រាម​នៅ​ពេលនេះ​កាន់តែ​រាលដាល ព្រោះ​ប្រទេស​ដទៃ​ទៀត​ចូល​ពាក់ព័ន្ធ ខណៈ​អ៊ីស្រាអែល...

លោក ពូទីន អញ្ជើញ​លោក បៃដិន ទៅ​ផឹក​តែ​ជាមួយ​លោក​នៅ​មូស្គូ​ដែល​ជា​ការ​ចំអក​លោក បៃដិន

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​គេ​ហៅថា កំពូល​បុរស​ខ្លាំង​នៅ​វិមាន​ក្រឹមឡាំង ដែល​ជា​អ្នក​បញ្ជា​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​បញ្ជូន​សារ​ចំអក​ឱ្យ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ សារ​របស់​លោក ពូទីន ដែល​ចំអក​ឱ្យ​លោក បៃដិន ត្រូវ​បាន​សារព័ត៌មាន Financial World ចុះផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែ​តុលា។ លោក ពូទីន បាន​បញ្ជូន​សារ​អញ្ជើញ​លោក ចូ បៃដិន ដោយ​ស្នើ​ឱ្យ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ​មក​ក្រុង​មូស្គូ...

លោក បៃដិន គាំទ្រ​អ៊ីស្រាអែល​ក្នុង​ការ​បោស​សម្អាត​ពួក​ហាម៉ាស-ប៉ាឡេស្ទីន តែ​មិន​គាំទ្រ​ការ​វាយ​កាន់កាប់​តំបន់​ហ្កាហ្សា

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តែលអាវីវ នៃ​ប្រទេស​អ៊ីស្រាអែល របស់​លោក ចូ បៃដិន កាលពី​ថ្ងៃ​ពុធ ទី​១៨ តុលា គឺជា​ការ​បង្ហាញ​សាមគ្គីភាព​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អ៊ីស្រាអែល កំពុង​ធ្វើ​សង្គ្រាម​បោស​សម្អាត​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា។ លោក​ប្រធានាធិបតី ចូ បៃដិន បង្ហាញ​ជំហរ​គាំទ្រ​ដ៏​ឥត​ងាករេ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​នៅ​មជ្ឈិម​បូព៌ា ខណៈ​ប្រទេស​នេះ​រង​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ក្រុម​ហាម៉ាស នៅ​ក្នុង​ដែនដី​ហ្កាហ្សា ដែល​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជា ៥​ពាន់​គ្រាប់​ចូល​ទឹកដី​អ៊ីស្រាអែល បណ្ដាល​ឱ្យ​ប្រជាជន​អ៊ីស្រាអែល​ប្រហែល ១៤០០​នាក់​ស្លាប់ និង​របួស​រាប់​ពាន់​នាក់​កាលពី​ថ្ងៃទី​៧ តុលា។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​តែលអាវីវ ជា​ទី​ដែល​លោក​បាន​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល...

ស្ថានការណ៍​ចុងក្រោយ​នៃ​សង្គ្រាម​ប៉ាឡេស្ទីន-ហាម៉ាស និង​អ៊ីស្រាអែល

ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ីស្រាអែល និង​ពួក​សកម្ម​ប្រយុទ្ធ​នៃ​ក្រុម​ប៉ាឡេស្ទីន-ហាម៉ាស កំពុង​តែ​បន្ត​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ទីតាំង​យ៉ាងតិច ៨​កន្លែង​ក្នុង​ទឹកដី​អ៊ីស្រាអែល នៅ​ក្បែរ​តំបន់​ហ្កាហ្សា​ស្ទ្រីព។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រយៈពេល ៣​ថ្ងៃ​បន្ទាប់ពី​ក្រុម​ហាម៉ាស បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​យ៉ាង​ភ្ញាក់ផ្អើល​លើ​អ៊ីស្រាអែល អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា ទ័ព​របស់​អ៊ីស្រាអែល កំពុង​បន្ត​ការ​ប្រយុទ្ធ​នៅឡើយ ដោយ​ប៉ះ​គ្នា​លើ​ទីតាំង​ចំនួន ៧-៨​កន្លែង​នៅ​ក្បែរ​តំបន់​ហ្កាហ្សា ជា​ទី​ដែល​កងកម្លាំង​របស់​អ៊ីស្រាអែល កំពុង​បន្ត​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន។ បើ​តាម​អ្នក​នាំពាក្យ​អ៊ីស្រាអែល ការ​វាយ​ដណ្តើម​ការ​គ្រប់គ្រង​ពី​ពួក​ហាម៉ាស អាច​នឹង​វាយ​យក​បាន​វិញ​នៅ​ថ្ងៃ​ចន្ទ។ កាលពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​ចូល​ថ្ងៃ​អាទិត្យ កងទ័ព​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស និង​ការ​បាញ់​កាំភ្លើង​ធំ​សរុប​ជាង...

មេដឹកនាំ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​សន្យា​បន្ត​ជួយ​អ៊ុយក្រែន​ដល់​ដំណាក់កាល​ចុងក្រោយ

ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ តុលា នេះ បាន​ទៅ​ដល់​ទីក្រុង Granada នៃ​ប្រទេស​អេស្ប៉ាញ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ពេល​លោក ហ្សេឡេនស្គី ជាន់​ទឹកដី​ទីក្រុង Granada ភ្លាម ជំនួប​កំពូល​ក៏​បាន​ចាប់ផ្ដើម។ ក្នុង​ជំនួប​កំពូល​នេះ មេដឹកនាំ​អឺរ៉ុប បាន​ធានា​ចំពោះ​លោក ហ្សេឡេនស្គី នូវ​ការ​គាំទ្រ​រយៈពេល​យូរ គឺ​គាំទ្រ​រហូត​មាន​ការ​បិទ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្តែ​ការ​សន្យា​របស់​មេដឹកនាំ​អឺរ៉ុប...

លោក បៃដិន និង​លោក ហ្សេឡេនស្គី ទទូច​ដល់​មេដឹកនាំ​នៅ​ឯ​មហាសន្និបាត UN រួម​គ្នា​ប្រឆាំង​រុស្ស៊ី​​ដែល​ឈ្លានពាន​អ៊ុយក្រែន

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក។ មហាសន្និបាត​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៦ កញ្ញា។ បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​នៃ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០២៣ នេះ មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ១៤៥​ប្រទេស​ដែល​មក​ចូលរួម​ផ្ទាល់ ហើយ​ក្រៅពី​នេះ ប្រទេស​ខ្លះ​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន ដូចជា​រដ្ឋមន្ត្រី​ការបរទេស អនុ​ប្រធានាធិបតី ឬ​ឧបនាយករដ្ឋមន្ត្រី។ តែ​ជា​ការ​កត់សម្គាល់​របស់​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ គេ​សង្កេត​ឃើញ​វត្តមាន​ចូលរួម​ផ្ទាល់​ជា​លើក​ទី​១ របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ...

លោក ហ្សេឡេនស្គី នឹង​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​លោក​ត្រូវ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ តែ​ជាមួយ​នឹង​វត្តមាន​របស់​លោក ហ្សេឡេនស្គី នៅ​ក្រុង​វ៉ាស៊ីនតោន ក៏​ចំ​ពេល​សភា​ទាំង​ពីរ​របស់​អាមេរិក ជជែក​ដេញដោល​គ្នា​ពី​ការ​ផ្ដល់​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​ថែម​ទៀត​សម្រាប់​អ៊ុយក្រែន ក្នុង​ទំហំ​សាច់ប្រាក់ ២៤​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា។ ប្រភព​ដដែល​នេះ លោក ហ្សេឡេនសី្គ ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន...

លោក បៃដិន ទៅ​ប្រជុំ​កំពូល G-20 តែ​លោក ស៊ី ជីនពីង និង​លោក ពូទីន មិន​ទៅ​ចូលរួម​ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន (Joe Biden) បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រទេស G-20 ក្នុង​ប្រទេស​ឥណ្ឌា ដែល​ប្រព្រឹត្ត​ឡើង​នៅ​ចុង​សប្តាហ៍​នេះ ដោយ​មាន​គោលដៅ​ធំៗ​ជាច្រើន​ដោយ​ក្តី​សង្ឃឹម​ថា ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង ២០ អាច​ធ្វើការ​រួម​គ្នា​ដោះស្រាយ​លើ​បញ្ហា​ធំៗ​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ។ នេះ​បើ​យោង​តាម​សេតវិមាន ដែល​បាន​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ។ តែ​ទោះជា​យ៉ាងណា មេដឹកនាំ​កំពូល​ពីរ​នាក់​មិន​មាន​វត្តមាន​ទេ គឺ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក វ្លាឌីមៀ ពូទីន បុរស​ខ្លាំង​នៅ​ក្រុង​មូស្គូ។...

លោក បៃដិន សន្យា​ធ្វើ​ឱ្យ​វៀតណាម​មាន​ស្ថិរភាព​ដោយ​ព្រមាន​ប្រឆាំង​ការ​គំរាមកំហែង​ពី​ចិន ករណី​សមុទ្រ​ចិន​ខាងត្បូង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដែល​បាន​ទៅ​ដល់​ប្រទេស​វៀតណាម កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កញ្ញា ក្រោយពី​លោក​ចូលរួម​ជំនួប​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 នៅ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។ លោក ចូ បៃដិន គឺជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទី​៤ ដែល​ទៅ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើ​ទឹកដី​ប្រទេស​សង្គម​និយម​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​មន្ត្រី​កំពូលៗ​របស់​អាមេរិក​ជាច្រើន​នាក់​ទៀត​តែងតែ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នេះ​ផង​ដែរ​ក្នុង​រយៈពេល ៣​ទសវត្ស​មក​នេះ ក្រោយពី​ក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ហាណូយ បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក បៃដិន ទៅ​កាន់​ប្រទេស​វៀតណាម គេ​សង្កេត​ឃើញ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម...

Latest news

© 2021, ដេលី. All rights reserved.