28.7 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

អ្នក​ឃ្លាំមើល៖ ទំនាក់ទំនង​កម្ពុជា-អាមេរិក​នឹង​គ្មាន​ឧបសគ្គ បើ​រដ្ឋាភិបាល​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា អះអាង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក នឹង​គ្មាន​ឧបសគ្គ​ណា​មួយ​កើតឡើង​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា ដើម​សប្តាហ៍​នេះ​ថា នៅ​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​មិន​បាន​លើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា-អាមេរិក​បន្ទាប់ពី​មក​ដល់​កម្ពុជា​វិញ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន មិន​បាន​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក ថា​បាន​ដើរ​ដល់​កម្រិត​ណា​នោះ​ទេ ក្រោយពី​បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ជាន់​ទឹកដី​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក រយៈពេល​ពីរ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា កន្លងទៅ​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា លោក​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​យប់​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ប្រកប​ដោយ​លទ្ធផល​ជោគជ័យ​រយៈពេល​ពីរ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា...

សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា ៤០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី

តាម​សំណើ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដែល​សុំ​ថវិកា ៣៣​ពាន់​លាន​ដុល្លារ គឺ​ទីបំផុត​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​លើសលប់ គឺ​បង្កើន​ដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​គម្រោង​កញ្ចប់​ថវិកា​នេះ​កាលពី​ថ្ងៃ​ទី​១០ ឧសភា គឺ​ពីរ​សប្ដាហ៍​បន្ទាប់ពី​លោក​ប្រធានាធិបតី ចូ បៃដិន បាន​បញ្ជូន​សំណើ​របស់​សេតវិមាន​ចូល​មក​ក្នុង​សភា​នូវ​ទំហំ​សាច់ប្រាក់​ត្រឹម ៣៣​ពាន់​លាន​ដុល្លារ។ សំឡេង​ឆ្នោត គឺ ៣៦៨​សំឡេង​គាំទ្រ និង ៥៧​សំឡេង​ជំទាស់។ គម្រោង​ស្នើ​ថវិកា នឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១១...

រុស្ស៊ី​បាញ់​មីស៊ីល​យ៉ាងតិច​១៨​គ្រាប់​ទៅលើ​គោលដៅ​សំខាន់ៗ​លើ​ទឹកដី​អ៊ុយក្រែន

យ៉ាងតិច​តំបន់​ចំនួន​៨ នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន រង​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី ដែល​ការ​វាយប្រហារ​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ក្បាល​ព្រលប់ និង​ដល់​យប់​រំលង​អាធ្រាត្រ​ចូល​ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់ ៧០​ថ្ងៃ។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Independent បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​ទាំង ១៨​គ្រាប់​នេះ កងទ័ព​រុស្ស៊ី​បាន​បាញ់​ចេញពី​សមុទ្រ Caspian។ ស្នូរ​ផ្ទុះ​បាន​លាន់​ឮ​ខ្លាំងៗ​នៅ​តំបន់​ចំនួន​៥ គឺ​តំបន់ Vinnytsia, Lviv, Dnipropetrovsk, Kirovograd និង Transcarpathia...

អាមេរិក​ផ្ដល់​ជំនួយ​យោធា​និង​មនុស្សធម៌​ទៅ​អ៊ុយក្រែន​និង​អឺរ៉ុប​ខាង​កើត​កើន​៧​ពាន់​លាន​ដុល្លារ

នៅ​ក្នុង​ជំនួប​ពិសេស និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ដែនដី​នៃ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​អាទិត្យ ទី​២៤ មេសា ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន លោក Antony Blinken ប្រមុខ​ការទូត និង​លោក Lloyd Austin ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​លើក​ទឹកចិត្ត​ជា​ខ្លាំង​ដល់​ប្រជាជន និង​លោក Volodymir Zelenskiy ក្នុង​បុព្វហេតុ​នៃ​ការ​តស៊ូ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។ ក្នុង​ជំនួប​នោះ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋការ​លោក ចូ បៃដិន (Joe...

មនុស្ស​ស្និទ្ធ​នឹង​លោក ពូទីន ថា​ទីក្រុង Mariupol នឹង​ធ្លាក់​នៅ​ក្រោម​កងទ័ព​រុស្ស៊ី

លោក Ramzan Kadyrov មនុស្ស​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) អះអាង​ថា ទីក្រុង​កំពង់ផែ​សមុទ្រ​ដ៏​សំខាន់​នៃ​ប្រទេស​អ៊ុយក្រែន គឺ​ទីក្រុង Mariupol នឹង​ធ្លាក់​នៅ​ក្រោម​ការ​វាយ​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ ខណៈ​ទីក្រុង​មួយ​នេះ​រង​ការ​ឡោមព័ទ្ធ និង​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​កងទ័ព​រុស្ស៊ី​ជិត ៦០​ថ្ងៃ​មក​នេះ។ ទីក្រុង Mariupol គឺជា​ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​អ៊ុយក្រែន ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​អ៊ុយក្រែន។ រុស្ស៊ី​មាន​ផែនការ​វាយ​កាន់កាប់​ទីក្រុង​មួយ​នេះ ដើម្បី​តភ្ជាប់​ទៅ​នឹង​តំបន់​គ្រីមៀរ ដែល​ធ្លាក់​នៅ​ក្រោម​រុស្ស៊ី តាំងពី​ឆ្នាំ​២០១៤...

លោក បៃដិន កោះ​ប្រជុំ​បន្ទាន់​ជាមួយ​សម្ពន្ធមិត្ត​ខណៈ​សង្គ្រាម​អ៊ុយក្រែន​ដល់​ដំណាក់កាល​ទី​២

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​អង្គារ ទី​១៩ មេសា នេះ ជាមួយ​សម្ពន្ធមិត្ត ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពិនិត្យ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​នាំ​ខ្លួន​រុស្ស៊ី ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ដែល​ដកស្រង់​ចេញ​ផ្សាយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៩ មេសា នេះ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ សេតវិមាន​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី បៃដិន នឹង​កោះ​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​សម្ពន្ធមិត្ត...

អ៊ុយក្រែន​ចោទ​រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ខណៈ​រក​ឃើញ​សាកសព​ជនស៊ីវិល​៤១០​នាក់​ក្បែរ​ក្រុង​គៀវ

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​ចោទ​កងទ័ព​រុស្ស៊ី​ពី​បទ​ប្រល័យ​ពូជសាសន៍ បន្ទាប់ពី​ជន​ស៊ីវិល ៤១០​នាក់​បាន​ស្លាប់​តាម​ដងផ្លូវ​ក្រោម​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី។ មនុស្ស​ទាំងនេះ​ស្លាប់​នៅ​ក្នុង​ភូមិ​របស់​ពួកគេ​នៅ​ទីក្រុង​តូចៗ​មួយ​ចំនួន​នៅ​ក្បែរ​រដ្ឋធានី​គៀវ ដែល​ចម្ងាយ​ជា ៧០​គីឡូម៉ែត្រ គឺ​ក្រុង Bucha និង​ទីក្រុង​ពីរ​ទៀត។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្តី​រាយការណ៍​មក​ថា រដ្ឋអាជ្ញា​ជាន់ខ្ពស់​ប្រទេស​អ៊ុយក្រែន បាន​រក​ឃើញ​សាកសព​ស្លាប់​ទាំងនោះ​ត្រូវ​គ្រាប់កាំភ្លើង​ដោយ​បាញ់​ចំ​ក្បាល និង​មាន​ចង​ដៃ​ទៀត​ផង។ អ្នកស្រី អ៊ីរីណា វែននីឌី-តូវ៉ា (Iryna Venedyktova) ជា​អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន ដែល​ដឹកនាំ​ការ​ប្រមូល​ភស្តុតាង...

នាយករដ្ឋមន្ត្រី​សិង្ហបុរី​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​ជំនួប​កំពូល​អាស៊ាន-អាមេរិក​បន្ត​លើក​ពេល

ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក លី សៀនឡុង ដែល​បាន​សម្រេច​ជា​ឯកតោ​ភាគី​មក​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​សេតវិមាន នៅ​ខណៈ​ជំនួប​កំពូល​អាមេរិក-អាស៊ាន​បន្ត​លើក​ពេល​ដោយ​មិន​កំណត់ ហើយ​ចំ​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​នៃ​កិច្ចប្រជុំ​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ជំនួប​កំពូល​រវាង​លោក បៃដិន និង​លោក លី សៀនឡុង បាន​ធ្វើឡើង​នៅ​ឯ​សេតវិមាន​របស់​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាលពី​ថ្ងៃ​អង្គារ ទី​២៩ មីនា។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា។ ក្នុង​ជំនួប​នេះ...

អគ្គលេខាធិការ​ណាតូ​ព្រមាន​វាយបក​រុស្ស៊ី​ភ្លាមៗ​បើ​ដែនដី​សមាជិក​ខ្លួន​រង​ការ​វាយប្រហារ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg ទទូច​ទៅ​មេដឹកនាំ​ណាតូ ថា​ត្រូវ​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាពិសេស​ណាតូ​ត្រូវតែ​សម្រេច​វាយបក​ភ្លាមៗ ប្រសិនបើ​សមាជិក​របស់​ខ្លួន​រង​ការ​វាយប្រហារ​ពី​សំណាក់​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី។ ក្នុង​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​របស់​អង្គការ​យោធា​ណាតូ ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ដែល​ធ្វើឡើង​នៅ​ចំពោះ​មេដឹកនាំ​កំពូលៗ​របស់​ណាតូ លោក Jens Stoltenberg បាន​បញ្ជាក់​ថា ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី ដូចជា​ប្រទេស​ប៉ូឡូញ ហុងគ្រី...

Latest news

© 2021, ដេលី. All rights reserved.