30.7 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

ចិន​បង្ហាញ​ចរិត​ជា​អ្នក​ការពារ​រុស្ស៊ី​ដែល​បង្ក​សង្គ្រាម​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

នៅ​ទីបំផុត ចិន​ដែល​ត្រូវ​បាន​ចោទ​ជា​ប្រទេស​អនុត្តរភាព​នា​សតវត្ស​ទី​២១ ចាប់ផ្ដើម​ចេញ​មុខ​យ៉ាង​ច្បាស់​ក្រឡែត​ហើយ​នៅ​ពេលនេះ ជា​អ្នក​ការពារ​រុស្ស៊ី ដែល​បង្ក​សង្គ្រាម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ កាលពី​ថ្ងៃ​ទី​២៣ មីនា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ទាត់ចោល​សំណើ​របស់​រុស្ស៊ី ដែល​សុំ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ជាបន្ទាន់​ជួយ​ផ្នែក​មនុស្សធម៌​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន។ សំណើ​របស់​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ប្រទេស​១៣​ទៀត​មិន​គាំទ្រ ដោយ​ត្រូវ​ចោទ​ថា​ជា​ល្បិច​របស់​រុស្ស៊ី​ទាញ​ឲ្យ​ចេញពី​សំណើ​របស់​អាមេរិក អង់គ្លេស និង​បារាំង ដែល​ទាមទារ​ឲ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម និង​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រុស្ស៊ី​ចង់​ធ្វើ​ឱ្យ​រាំង​ស្ទះ​នូវ​អ្វី​ដែល​ជា​ការ​បង្ខំ​ឱ្យ​មហាអំណាច​មួយ​នេះ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាបន្ទាន់ ហើយ​ប្រទេស​ទាំង​១៣ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មិន​គាំទ្រ​សំណើ​របស់​រុស្ស៊ី យល់​ថា​រុស្ស៊ី​គិត​ថា​វិបត្តិ​ជនភៀសខ្លួន និង​មនុស្សធម៌​នៅ​អ៊ុយក្រែន គឺជា​រឿង​អាសន្ន គឺ​ត្រូវ​បញ្ចប់​សង្គ្រាម​ជាបន្ទាន់...

មេដឹកនាំ​ពិភពលោក​នាំគ្នា​ចោទ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម

ចាប់តាំង​ពី​កងទ័ព​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មក សោកនាដកម្ម​យ៉ាង​រន្ធត់​កើត​មាន​ទៅលើ​ជនស៊ីវិល​ដោយសារតែ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អ៊ុយក្រែន មក​​​ថា មិន​ថា​ឡើយ​ទីតាំង​របស់​កងទ័ព​នោះ​ទេ​ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី គឺ​សូម្បី​មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ព្រះវិហារ ក៏​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​កាំជ្រួច និង​កាំភ្លើងធំ​របស់​កងទ័ព​រុស្ស៊ី ដែរ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN, BBC, Independent, AP, ABC បាន​បង្ហាញ​វីដេអូ​អំពី​លំនៅឋាន អគារ​របស់​ប្រជាជន មន្ទីរពេទ្យ សាលារៀន...

អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន​គិតជា​ប្រាក់ ៨០០​លាន​ដុល្លារ

ក្រោយ​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy រៀបរាប់​អំពី​ការ​ឈឺចាប់​របស់​ប្រជាជន​អ៊ុយក្រែន ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី ដែល​លោក​ថ្លែង​ទៅកាន់​សមាជិក​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១៦ មីនា គឺ​មិន​បាន​មួយ​ម៉ោង​ផង លោក​ប្រធានាធិបតី ចូ បៃដិន ប្រកាស​ផ្ដល់​ជំនួយ​សព្វាវុធ​គិតជា​សាច់ប្រាក់ ៨០០​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក VOA ផ្សាយ​ជា​ភាសា​អង់គ្លេស ឲ្យ​ដឹង​ថា សព្វាវុធ​ដែល​ត្រូវ​បញ្ជូន​ថែម​ទៀត​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Zelenskiy មាន​ដូចជា យន្តហោះ Drone ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស...

លោក បៃដិន៖ ទ័ព​រុស្ស៊ី​ឡោមព័ទ្ធ​រដ្ឋធានី​គៀវ​ពិតមែន តែ​មិន​អាច​យក​ឈ្នះ​បេះដូង​ប្រជាជន​អ៊ុយក្រែន​ឡើយ

ការ​វាយលុក​ដ៏​ខ្លាំង​របស់​កងទ័ព​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន បណ្តាល​ឲ្យ​ឆាបឆេះ​ជាច្រើន​កន្លែង។ លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី អះអាង​ថា បើ​ទោះបីជា​មាន​ការ​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​បន្ថែម​ទៀត​ក៏ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ អ៊ុយក្រែន​នៅតែ​ប្រឈមមុខ​នឹង​ការ​វាយលុក​របស់​ទីក្រុង​មូស្គូ គ្រប់​ទិសទី។ ចាប់តាំង​ពី​ថ្ងៃ​អង្គារ មក ទីតាំង​សំខាន់ៗ​ក្នុង​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន បាន​រង​នូវ​ការវាយប្រហារ រួម​ទាំង​អគារ​នៅ​កណ្តាល​រដ្ឋធានី​គៀវ និង​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ុយក្រែន គឺ Kharkiv។ មក​ដល់​ពេលនេះ កងទ័ព​រុស្ស៊ី​នៅ​បន្ត​រុល​សំដៅ​ទៅ​រដ្ឋធានី​គៀវ គឺ​សំដៅ​វាយ​ផ្ដួល​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ហ្សេឡិនស្គី។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​២ ខែ​មីនា...

លោក បៃដិន និង​លោក ពូទីន ព្រម​ជួបគ្នា​ចុងក្រោយ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​និង​ភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រមព្រៀង​គ្នា​បើក​ជំនួប​កំពូល​ចុងក្រោយ​របស់​ពួកគេ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន និង​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត។ នេះ​បើ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ពី​ជំនួប​រវាង​លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា...

អ្នកវិភាគ​ថា​លោក ចូ បៃដិន អញ្ជើញ​លោក ហ៊ុន សែន ចូលរួម​ប្រជុំ​គឺជា​រឿង​ធម្មតា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន

អ្នកជំនាញ​ខាង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​មួយ​រូប​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន អញ្ជើញ​បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាងមុខ​នេះ ដោយសារតែ​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ឆ្នាំ​២០២២ ហើយ​កម្ពុជា​ក៏​មិន​ចង់​ឃើញ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​នឹង​ត្រូវ​ពន្យារ​ពេល​ផង​ដែរ។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ឲ្យ​ដឹង​ថា គ្មាន​ហេតុផល​ណា​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន...

អាមេរិក​បន្ថែម​ការ​គាំទ្រ​អ៊ុយក្រែន ខណៈ​ការ​ព្រមាន​មួយ​ថា​រុស្ស៊ី​អាច​នឹង​វាយ​អ៊ុយក្រែន​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ស្ដីពី​ស្ថានការណ៍​តានតឹង​នៅ​តាម​តំបន់​ព្រំដែន​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​នេះ លោក បៃដិន នៅតែ​បង្ហាញ​ការ​សន្យា​របស់​លោក​គាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន ក្នុង​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។ សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន បាន​ឲ្យ​ដឹង​ថា លោក ចូ បៃដិន បាន​អះអាង​ឡើងវិញ​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​អ៊ុយក្រែន។ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បង្ហាញ​ជំហរ​ថា​នៅតែ​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​អ៊ុយក្រែន តាម​កិច្ចចរចា​ថ្នាក់​ការទូត​ហៅថា Normandy ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤...

មន្ត្រី​អាមេរិក​ទម្លាយ​ថា​អាមេរិក​គ្រោង​លុប​ចោល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​អំឡុង​ខែ​កុម្ភៈ​ខាងមុខ​នេះ

សហរដ្ឋ​អាមេរិក​គ្រោង​នឹង​លុប​ចោល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ស្រប​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដែល​កំពុង​ត្រៀម​ខ្លួន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ក្នុង​នាម​ជា​សហប្រធាន​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​រូប ដែល​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មករា។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា សេតវិមាន​មិន​ផ្តល់​តម្លៃ​ដល់​មេដឹកនាំ​ឯក​បក្ស​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនេះ​ទេ។...

ប្រធានាធិបតី​អាមេរិក​ប្រាប់​ពិភពលោក​ថា​ត្រូវ​រួម​គ្នា​ប្រឆាំង​ប្រជាធិបតេយ្យ​របស់​ជន​ផ្ដាច់ការ

សន្និសីទ​កំពូល​របស់​អ្នក​ប្រជាធិបតេយ្យ​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​មាន​រយៈពេល ២​ថ្ងៃ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ចំ​ពេល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន US News បាន​ចុះផ្សាយ​ថា យ៉ាងហោចណាស់​មាន​ប្រទេស​ជាង ១០០​បាន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នេះ។ ប្រទេស​ខ្លះ​ចូលរួម​តាមរយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស ដូចជា​ប្រទេស​ប៉ាគីស្ថាន ជាដើម។ វេទិកា​នេះ ប្រព្រឹត្ត​ទៅ​តាមរយៈ​វីដេអូ conference ដែល​ផ្សាយ​ចេញពី​សេតវិមាន។ អ្វី​ដែល​លោក ចូ បៃដិន (Joe Biden)...

អាមេរិក​បន្ថែម​ទណ្ឌកម្ម​មួយ​ទៀត​លើ​កម្ពុជា​ចំ​ពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២

សហរដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា និង​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​នោះ​មាន​ទាំង​មន្ត្រី​យោធា និង​ទណ្ឌកម្ម​លើ​ការ​ជួញដូរ​អាវុធ​ពី​អាមេរិក​ទៅ​កម្ពុជា​ថែម​ទៀត កាលពី​ថ្ងៃ​ពុធ ទី​៨ ធ្នូ។ ទណ្ឌកម្ម​នេះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​កងទ័ព​ចិន​នោះ ត្រូវ​ប្រកាន់​ជំហរ​ឯករាជ្យ និង​អព្យាក្រឹត្យ​នៅ​ពេល​កម្ពុជា​ជា​ប្រធាន​នៃ​សមាគម​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ពន្យល់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ទណ្ឌកម្ម​នេះ​នឹង​រឹតត្បិត​ទៅលើ​ការ​លំហូរ​អាវុធ និង​គ្រឿងបរិក្ខារ​យោធា​ពី​អាមេរិក នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​វិធាន​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​កម្ពុជា និង​មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស។ អ្នកស្រី Gina Raimondo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បញ្ជាក់​ថា អាមេរិក​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​គោរព​ចំពោះ​ឯករាជភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។ តែ​អ្នកស្រី​ទទូច​ថា អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​ធ្វើ​ឱ្យ​រីកចម្រើន​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ...

Latest news

© 2021, ដេលី. All rights reserved.