27.4 C
Phnom Penh

TAG

ដែនសមុទ្រ​ចិន​ខាងត្បូង

ហ្វីលីពីន​បន្ត​បង្ខំ​ចិន​ឱ្យ​ចូល​ខ្លួន​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​ដោយ​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង

កងទ័ព​នាវា​ជើងទឹក​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson។ សមយុទ្ធ​នេះ ធ្វើឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥ ខែ​មករា នេះ។ សមយុទ្ធ​នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ប៉ុន្តែ​ជា​លើកដំបូង​ដែល​មាន​ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson អម​ដោយ​នាវាចម្បាំង​ជាច្រើន​មក​ចូលរួម ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​ជា​សម្ព័ន្ធមិត្ត​យោធា​ជាមួយ​គ្នា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក។ តាម​សារព័ត៌មាន Philstar Global សមយុទ្ធ​សហរដ្ឋ​អាមេរិក-ហ្វីលីពីន ធ្វើឡើង​ក្រោយពី​ចិន​នៅតែ​បន្ត​ចោទ​ហ្វីលីពីន...

ប្រទេស​ហ្វីលីពីន លែង​ចង់​បាន​កម្ចី​ចិន​សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​បំផុត

ប្រទេស​ហ្វីលីពីន សម្រេច​ទម្លាក់​ចោល​ការ​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ដើម្បី​យក​មក​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន ៣​ខ្សែ ដែល​ចិន​បាន​ឱ្យ​ខ្ចី​ក្នុង​អំឡុង​ប្រទេស​ហ្វីលីពីន ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដ្រូឌ្រីងហ្គូ ឌូទើតេ កាន់​អំណាច​រយៈពេល ៦​ឆ្នាំ។ បច្ចុប្បន្ន ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្វីឌឺណង់ ម៉ាកូស ជូន្ញើ ដែល​គេ​ថា​ជា​មេដឹកនាំ​មាន​ទំនោរ​ទៅ​រក​សហរដ្ឋ​អាមេរិក។ ហ្វីលីពីន អាច​ជា​ប្រទេស​ទី​១ ក្នុង​តំបន់​អាស៊ី ដែល​សម្រេច​លែង​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន (Belt and Road...

ហ្វីលីពីន​បញ្ជា​ឱ្យ​កងទ័ព​ការពារ​ដែនទឹក​របស់​ខ្លួន ខណៈ​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​កើន​ឡើង

លោក​ប្រធានាធិបតី Ferdinand Marcos Jr បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​២៩ កញ្ញា ថា ហ្វីលីពីន​ត្រូវ​ពង្រឹង​ការ​ការពារ​ទឹកដី ក៏ដូចជា​សិទ្ធិ​នៃ​អ្នក​នេសាទ​របស់​ខ្លួន ក្នុង​ក្របខ័ណ្ឌ​ដែល​បាន​កំណត់​ដោយ​ច្បាប់​សមុទ្រ​អន្តរជាតិ ដែល​លោក​ថា ហ្វីលីពីន​មិន​មាន​បំណង​បង្ក​បញ្ហា​នោះ​ទេ។ ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន ចំ​ពេល​ដែល​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង​ជាមួយ​ចិន ជុំវិញ​សកម្មភាព​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ក្នុង​សប្តាហ៍​នេះ​បាន​រុះរើ​របាំង​បណ្តែត​ទឹក​ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough...

ហ្វីលីពីន​មិន​លុត​ជង្គង់​ចំពោះ​មុខ​ចិន ដោយ​បញ្ជូន​នាវា​ល្បាត​ទៅ​រឹបអូស​បារ៉ាស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀត

ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ហ្វីលីពីន និង​មហា​យក្ស​ចិន កំពុងតែ​ទាញ​ទៅ​រក​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​នេះ​ពុំ​អាច​ដក​ថយ​ជំហរ​មានះ​រៀងៗ​ខ្លួន។ នៅ​ថ្ងៃទី​២៦ កញ្ញា នេះ សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៃ​ប្រទេស​សិង្ហបុរី បាន​ចុះផ្សាយ​ថា ហ្វីលីពីន​បាន​បញ្ជូន​នាវា​ល្បាត​ដែល​បំពាក់​ដោយ​កាំភ្លើងយន្ត​ទៅ​រុះរើ និង​រឹបអូស​សំណង់​បារ៉ាស់​របស់​ចិន ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​លើ​ផ្ទៃ​ទឹក​នៅ​តំបន់​ខ្សែទឹក​ដែល​ហ្វីលីពីន​ចាត់ទុក​ជា​ដែនទឹក​របស់​ខ្លួន។ ហ្វីលីពីន​បាន​ចោទ​ចិន ករណី​សាងសង់​សំណង់​បារ៉ាស់​នៅ​លើ​សមុទ្រ​ហ្វីលីពីន មាន ៣០០​ម៉ែត្រ ត្រង់​កន្លែង​ដែល​សម្បូរ​ត្រី​ច្រើន​នៅ​ប្រជុំ​កោះ Scarborough នា​សមុទ្រ​ចិន​ខាងត្បូង។ សំណង់​បារ៉ាស់​របស់​ចិន...

ប្រទេស​៤​ក្នុង​អាស៊ាន​រួម​ទាំង​ឥណ្ឌា​និង​តៃវ៉ាន់​នាំគ្នា​ប្រឆាំង​ចិន ករណី​ចិន​បង្កើត​ផែនទី​សមុទ្រ​រំលោភ​ប្រទេស​ជិតខាង

ប្រទេស​ក្នុង​សមាគម​អាស៊ាន​ចំនួន ៤ សុទ្ធតែ​ជា​ប្រទេស​ធំ និង​មាន​ឥទ្ធិពល​ខ្លាំង រួម​ទាំង​កោះ​តៃវ៉ាន់ និង​ប្រទេស​ឥណ្ឌា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា ទាត់​ចោល​ផែនទី​ទាក់ទង​នឹង​ផ្ទៃ​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​ចិន បង្កើត​ឡើង​សំដៅ​គ្រប់គ្រង​លំហ​សមុទ្រ​ដ៏​ធំ​មួយ​នេះ​ក្នុង​តំបន់​អាស៊ី។ ប្រទេស​បួន​ក្នុង​សមាគម​អាស៊ាន​ដែល​ទាត់​ចោល​ផែនទី​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ម៉ាឡេស៊ី។ សេចក្ដី​ថ្លែងការណ៍​របស់​ប្រទេស​ទាំង ៤ នេះ បាន​ទាមទារ​ថា បើ​ចិន​ត្រូវការ​ផែនទី​សមុទ្រ​ចិន​ខាងត្បូង គឺ​ក្រុង​ប៉េកាំង ត្រូវ​ចូល​តុ​ចរចា ហើយ​បង្កើត​គំនិត​រួម​គ្នា និង​លាតត្រដាង​ផែនទី​ដែល​គូស​រួម​គ្នា​នេះ​នៅ​លើ​តុ​តែ​មួយ ដោយ​មិន​ធ្វើ​ឡើង​ជា​ឯកតោភាគី​នោះ​ទេ។ ចំណែក​ប្រទេស​ឥណ្ឌា បញ្ជាក់​ថា...

ហ្វីលីពីន​នៅតែ​មិន​ព្រម​អូស​ខ្មោច​នាវាចម្បាំង​នៃ​សង្គ្រាម​លោក​លើក​ទី​២​តាម​ការ​ទាមទារ​របស់​ពី​ចិន

កាលពី​ថ្ងៃទី​៨ សីហា មហាយក្ស​ចិន​បាន​ទាមទារ​សាជាថ្មី​ឲ្យ​ហ្វីលីពីន អូស​នាវា​ខ្មោច​របស់​ខ្លួន​ចេញពី​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ មិន​តែប៉ុណ្ណោះ ហ្វីលីពីន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន នៅ​ម៉ានីល ដើម្បី​តវ៉ា​ប្រឆាំង​ឆ្មាំ​សមុទ្រ​ចិន​ដែល​បាន​បាញ់​ទឹក​រារាំង​មិន​ឲ្យ​ទូក​ហ្វីលីពីន​ដឹក​ស្បៀង​ទៅ​ផ្គត់ផ្គង់​ទ័ព​ជើងទឹក​ដែល​កំពុង​ប្រចាំការ​នៅ​លើ​ខ្មោច​នាវាចម្បាំង​នោះ។ មក​ដល់​ថ្ងៃទី​១០ ខែ​សីហា នេះ ហ្វីលីពីន ប្រកាស​ថា​តំបន់​នោះ​ស្ថិត​ក្នុង​តំបន់​នៃ​កោះ​ថ្ម​ប៉ប្រះ​ទឹក Second Thomas របស់​ហ្វីលីពីន គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​តាម​ការ​គាបសង្កត់​របស់​ក្រុង​ប៉េកាំង នោះ​ទេ។ បច្ចុប្បន្ន​នេះ ហ្វីលីពីន​លែង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចិន​ដូច​សម័យ​លោក រ៉ូឌ្រីងហ្គូ ឌូទើតេ ទៀត​ហើយ។ ក្រសួង​ការបរទេស​ចិន បាន​ទាមទារ​សាជាថ្មី​ឲ្យ​ហ្វីលីពីន អូស​ខ្មោច​នាវាចម្បាំង​របស់​ខ្លួន​ចេញពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះ...

មេដឹកនាំ​ចិន​ស្នើ​ឱ្យ​មាន​សហប្រតិបត្តិការ​ឈ្នះៗ​ជាមួយ​វៀតណាម ខណៈ​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​ក្នុង​ដែន​ទឹក​វៀតណាម

កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ មិថុនា នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក USS Ronald Reagan ដែល​មាន​កងទ័ព​ជាង ៥​ពាន់​នាក់ និង​អម​ដំណើរ​ដោយ​នាវា​ពីរ​គ្រឿង​ទៀត​ឈ្មោះ USS Antietam និង USS Robert Smalls បាន​ទៅ​ដល់​កំពង់ផែ​ក្រុង​ដាណាង ប្រទេស​វៀតណាម។ វត្តមាន​របស់​កង​នាវា​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​អបអរ​សាទរ​ទំនាក់ទំនង​រវាង​វៀតណាម និង​អាមេរិក ដែល​អតីត​គូ​សត្រូវ​នឹង​គ្នា​ប្រារព្ធ​ខួប ១០​ឆ្នាំ​នៃ​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី។ បន្ថែម​លើស​ពី​នេះ គឺជា​ការ​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​សំដៅ​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង...

កងទ័ព​ឥណ្ឌូនេស៊ី៖ កម្ពុជា​និង​ភូមា​នឹង​មិន​ចូលរួម​ធ្វើ​សមយុទ្ធ​អាស៊ាន​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

សមាគម​ប្រជាជន​អាស៊ី​អាគ្នេយ៍​នឹង​ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​លើកដំបូង​ចន្លោះ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៥ កញ្ញា ខាងមុខ​នេះ ប៉ុន្តែ​សមយុទ្ធ​ទ័ព​ជើងទឹក​នេះ​មិន​អាច​ធ្វើ​បាន​ក្នុង​ចំណោម​សមាជិក​អាស៊ាន ១០​ប្រទេស​នោះ​ទេ ព្រោះតែ​ប្រទេស​កម្ពុជា និង​ភូមា​មិន​ចូលរួម។ សមយុទ្ធ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​រួម​កម្លាំង និង​សាមគ្គី​គ្នា​នៃ​ក្រុម​ប្រទេស​សមាគម​អាស៊ាន​ទប់ទល់​នឹង​អនុត្តរភាព​ពី​សំណាក់​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​នៃ​សារព័ត៌មាន​អាមេរិក The Washington Post។ មេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី និយាយ​ថា សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ឥណ្ឌូនេស៊ី និង​ចិន។ លោក Yudo Margono បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សមយុទ្ធ​នេះ​ផ្ដោត​លើ​សុវត្ថិភាព ការ​ហាត់​សម​យាម​ល្បាត​ការពារ​សន្តិសុខ​ក្នុង​សមុទ្រ និង​ការ​ហាត់​សម​ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​តាម​ផ្លូវ​សមុទ្រ...

លោក ចូ បៃដិន សន្យា​ជួយ​ការពារ​ក្រុង​ម៉ានីល ដោយ​ឥត​ងាករេ​ឡើយ

ដោយ​ឆ្លើយតប​នឹង​ការ​គំរាមកំហែង និង​បំពាន​ដែន​អធិបតេយ្យ​ពី​សំណាក់​ប្រទេស​ចិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​ធានា​ចំពោះ​សមភាគី​ហ្វីលីពីន អំពី​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ការពារ​ហ្វីលីពីន ដោយ​ឥត​ងាករេ​ឡើយ។ ជំនួប​រវាង​លោក ចូ បៃដិន និង​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr ធ្វើឡើង​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ ទី​១ ឧសភា។ លោក Marcos Jr ជួប​លោក បៃដិន...

តើ​វៀតណាម​ត្រៀម​ខ្លួន​ទទួល​យក​ការ​រំលោភ​បំពាន​ដែនទឹក​របស់​ខ្លួន​ពី​ចិន​ហើយ​ឬ​នៅ?

កាលពី​សប្ដាហ៍​មុន​នេះ ប្រទេស​វៀតណាម​បាន​ថ្កោលទោស​ចិន ដែល​បាន​ចេញ​ច្បាប់​ហាម​នេសាទ​ក្នុង​រដូវ​ប្រចាំ​ឆ្នាំ​ដែល​ក្រុង​ប៉េកាំង ដាក់​បម្រាម​នេះ​មាន​រយៈពេល​ជិត ៤​ខែ ដោយ​រាប់​ពី​ថ្ងៃទី​១ ខែ​ឧសភា ដល់​ថ្ងៃទី​១៦ ខែ​សីហា គឺ​ក្នុង​រយៈពេល​នេះ​ហាម​នេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម Đoàn Khắc Việt បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា វៀតណាម​សូម​ជំទាស់​បម្រាម​របស់​ចិន ដោយ​ចាត់ទុក​ថា​បម្រាម​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន ហើយ​វៀតណាម​មិន​ចូលរួម​នោះ​ទេ។ អ្នក​នាំពាក្យ​វៀតណាម​រូប​នេះ​អះអាង​ថា បម្រាម​របស់​ចិន​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​វៀតណាម ព្រោះ​ចិន​ចេញ​បម្រាម​ដូចនេះ តែងតែ​យក​នាវា​ល្បាត​មក​ចូល​តំបន់​ជា​ដែនទឹក​របស់​វៀតណាម ដែល​មាន​នៅ​ក្នុង​ប្រជុំ​កោះ​ប៉ារ៉ាហ្សែល។ ប្រជុំ​កោះ​ប៉ារ៉ាហ្សែល វៀតណាម​ហៅថា​ប្រជុំ​កោះ​ហួងសា ដែល​វៀតណាម​ចាត់ទុក​ជា​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន។ តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​វៀតណាម...

Latest news

© 2021, ដេលី. All rights reserved.