35.3 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងទ័ព​យក​គំរូ​តាម​បង់ក្លាដេស ខណៈ​លោក ហ៊ុន សែន ព្រមាន​សម្លាប់​រង្គាល​អ្នក​ប្រឆាំង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រទេស​កម្ពុជា យក​កងទ័ព​បង់ក្លាដេស ជា​គំរូ ដែល​បាន​ក្រោក​ឈរ​ឡើង​ជាមួយ​ពលរដ្ឋ​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​បង់ក្លាដេស ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ព្រមាន​បង្ហូរ​ឈាម បើ​ពលរដ្ឋ​ខ្មែរ​ដើរ​ហួស​គំនូស​ក្រហម។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា កងទ័ព​ការពារ​ជាតិ​ខ្មែរ ត្រូវតែ​យក​កងទ័ព​បង់ក្លាដេស ជា​គំរូ ព្រោះ​កងទ័ព​បង់ក្លាដេស បាន​ក្រោក​ឈរ​ឡើង​ជាមួយ​ប្រជាជន ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​បង់ក្លាដេស...

ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​រាជរដ្ឋាភិបាល​ដាក់​ទឹកដី​រកស៊ី​ចូល​គ្នា​ក្នុង​គម្រោង CLV

ក្រុម​បាតុករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​អូស្ត្រាលី ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា​បើ​មិន​ព្រម​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​ជាមួយ​ឡាវ និង​វៀតណាម ទេ មាន​តែ​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​ទម្លាក់​រដ្ឋាភិបាល​សួពូជ​ថ្មី​នេះ​វិញ​តែប៉ុណ្ណោះ ដើម្បី​ការពារ​ទឹកដី​ខ្មែរ។ គណៈកម្មការ​បាតុកម្ម​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក យ៉ង់ ស៊ីណេត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ សីហា នេះ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​វៀតណាម ទេ ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង...

អ្នកវិភាគ​ថា​ពលរដ្ឋ​ខ្មែរ​គួរ​យក​គំរូ​ពលរដ្ឋ​បង់ក្លាដេស បើ​មិន​ពេញចិត្ត​មេដឹកនាំ​របស់​ខ្លួន​នោះ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យក​ការ​តស៊ូ​នៃ​ពលរដ្ឋ​បង់ក្លាដេស ធ្វើជា​គំរូ​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត លាលែង​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី បើ​គាត់​មិន​ព្រម​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ អំពាវនាវ​ក្នុង​វីដេអូ​ឃ្លីប​ប្រវែង​ជាង ៣​នាទី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា បើ​លោក ហ៊ុន ម៉ាណែត ហ៊ាន​បង្ក្រាប​ការ​តវ៉ា​ទាមទារ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​នៃ​បរទេស​ជិតខាង នោះ​បង្ហាញ​ថា លោក...

អ្នក​នយោបាយ​ជំទាស់​ថា​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ស្មើ​នឹង​ឱ្យ​ដី​ទៅ​ប្រទេស​យៀកណាម

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​ដី​ខ្មែរ​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​ត្រីកោណ​ត្រូវ​បាន​លក់ និង​ផ្ទេរ​កម្មសិទ្ធិ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​កងកម្លាំង​យោធា​វៀតណាម មែន​នោះ ខេត្ត​ដែល​បាន​ដាក់​ចូល​ក្នុង​តំបន់​នេះ គឺ​គ្មាន​សង្ឃឹម​ដក​យក​មក​វិញ​បាន​ទេ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ សីហា នេះ​ថា ផែនការ​ក្រុង​ហាណូយ មាន​តែ​មួយ​គត់ គឺ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទាំងមូល ទោះ​ជា​ត្រូវ​ប្រើ​វិធី​បែប​ណា​ក៏ដោយ។ លោក​បន្ត​ថា ប្រទេស​វៀតណាម មិនមែន​មិន​មាន​បំណង​ចង់​បាន​ខេត្ត​ខ្មែរ​ទាំង ៤ ក្នុង​តំបន់​ត្រីកោណ​នេះ​ទេ...

អ្នកវិភាគ​ថា​ឱកាស​ការងារ​ជាង ១៦​ម៉ឺន​នាក់​ក្នុង​តំបន់ CLV គឺ​នឹង​ធ្លាក់​ទៅ​លើ​ពលរដ្ឋ​វៀតណាម​ប៉ុណ្ណោះ

អ្នកវិភាគ​លើកឡើង​ថា គម្រោង​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ចំនួន ១០៥​គម្រោង​ដែល​ជួយ​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ​ជាង ១៦​ម៉ឺន​នាក់ (១៦១៨១៣​នាក់) គឺ​សម្រាប់​តែ​ពលរដ្ឋ​វៀតណាម ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ចាកចោល​លំនៅឋាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជាបន្តបន្ទាប់។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥...

លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​អ្នក​វិនិយោគ​ខ្មែរ​ទៅ​អភិវឌ្ឍ​នៅ​តំបន់ CLV ដើម្បី​បង្ហាញ​ថា​ខ្មែរ​នឹង​មិន​បាត់បង់​ទឹកដី​ទៅ​ឱ្យ​នរណា

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ចង់​ឱ្យ​មាន​វិនិយោគិន​ខ្មែរ​ទៅ​អភិវឌ្ឍ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម (CLV) កាន់តែ​ច្រើន ពីព្រោះ​មិន​ត្រឹមតែ​បម្រើ​ដល់​ការ​រីកចម្រើន​សេដ្ឋកិច្ច​ជាតិ សង្គម និង​លើកស្ទួយ​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​បង្ហាញ​ផង​ដែរ​ថា ខ្មែរ​មិន​អាច​បាត់បង់​ទឹកដី​ឱ្យ​ទៅ​នរណា​ទាំងអស់។ ថ្លែង​ក្នុង​កម្មវិធី​របស់​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត ថា​កំណើន​វិនិយោគិន​ខ្មែរ​ក្នុង​ប្រទេស​ទៅ​អភិវឌ្ឍ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម...

លោក ហ៊ុន ម៉ាណែត ថា​ការ​អភិវឌ្ឍ​ប្រទេស​មិន​អាច​អនុវត្ត​តែ​ម្នាក់​ឯង​បាន​ទេ បើ​ទោះ​ដឹង​ថា​ដៃគូ​សហការ​មិន​ស្មោះត្រង់​ក៏ដោយ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ដើម្បី​ធ្វើការ​អភិវឌ្ឍ គឺ​សុទ្ធតែ​ដើម្បី​ប្រយោជន៍​រៀង​ខ្លួន បើ​ទោះបី​ដឹង​ថា​ដៃគូ​របស់​ខ្លួន​មិន​ស្មោះត្រង់​ក៏ដោយ ក៏​មិន​អាច​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ដែរ ព្រោះ​ដើម្បី​ឱ្យ​ប្រទេស​រីកចម្រើន។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​របស់​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ នៅ​ថ្ងៃទី​០៦ ខែ​សីហា នេះ​ថា សម័យ​នេះ ការ​អភិវឌ្ឍ​ប្រទេស ឬ​ទំនាក់ទំនង​របស់​បុគ្គល​ណា​មួយ គឺ​មិន​អាច​រស់នៅ​ដាច់ដោយឡែក​ជាដាច់ខាត គឺ​ត្រូវតែ​មាន​ទំនាក់ទំនង និង​ការ​រកស៊ី​ជាមួយ​គ្នា​ដើម្បី​ភាព​រីកចម្រើន និង​ផល​ប្រយោជន៍​រៀង​ខ្លួន។ លោក...

លោក សម រង្ស៊ី ចោទ​ថា​លោក ហ៊ុន សែន កំពុង​កាត់​ទឹកដី​ខ្មែរ​ដូច​នំ​ខេក​លក់​ឱ្យ​វៀតណាម​និង​ចិន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​កាត់​ទឹកដី​ខ្មែរ​ជា​កង់ៗ​ដូច​នំអន្សម តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ម្តង​មួយ​ដំណាក់កាលៗ ដើម្បី​លក់​ទៅ​ឱ្យ​វៀតណាម និង​ចិន។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា ប្រទេស​កម្ពុជា​ក្នុង​សម័យ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ប្រទេស លោក ហ៊ុន សែន បាន​កាត់​ទឹកដី​ខ្មែរ​ជា​ដុំៗ​លក់​ទៅ​ប្រទេស​ចិន និង​លក់​ទៅ​ឱ្យ​វៀតណាម ដូច្នេះ​មិន​ដឹង​ថា​តើ​ប្រទេស​កម្ពុជា​នឹង​នៅ​សល់​ទឹកដី​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ...

IDEA TALK៖ តើ​មាន​អាថ៌កំបាំង​អ្វី​ខ្លះ​នៃ​ទំនាក់ទំនង​ព្រែកជីក​ហ្វូណន​តេជោ និង​គម្រោង CLV?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​មាន​អាថ៌កំបាំង​អ្វី​ខ្លះ​នៃ​ទំនាក់ទំនង​ព្រែកជីក​ហ្វូណន​តេជោ និង​គម្រោង CLV?»។

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ខេត្ត​នៃ​តំបន់ CLV មាន​សភាព​ស្ងប់ស្ងាត់​បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​ផ្ទុះ​ការ​តវ៉ា

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទម្លាយ​ថា ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផ្ទុះ​ការ​តវ៉ា​ឱ្យ​រដ្ឋាភិបាល​ដក​ខេត្ត​ខ្មែរ​ចេញពី​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​វៀតណាម។ មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២ សីហា នេះ​ថា នៅ​ពេល​ដែល​ពួកគេ​អមដំណើរ​លោក ហ៊ុន ម៉ាណែត ទៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី កាលពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​តំបន់​ត្រីកោណ ជាពិសេស​ខេត្ត​រតនគិរី អះអាង​ថា...

Latest news

© 2021, ដេលី. All rights reserved.