26.6 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

លោក​ធុតង្គ​មួយ​រូប​ទៅ​មើល​ព្រំដែន ត្រូវ​អ្នកជំនាញ​រិះគន់​ថា​លោក​អត់​ដែល​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ ចាត់ទុក​ថេរ​ដីកា​លោក​ធុតង្គ ភិក្ខុ វនវាសី ចន្ទមុន្នី ថា​ជា​ព្រះសង្ឃ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ ពីព្រោះ​ព្រះអង្គ​ថា​ខ្សែបន្ទាត់​ព្រំដែន​របស់​ប្រទេស​កម្ពុជា​បាន​រំកិល​ទៅ​ប្រទេស​ជិតខាង នេះ​គឺជា​ការ​លើកឡើង​ដែល​គ្មាន​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​ស្តីអំពី​ព្រំដែន និង​ជា​ទង្វើ​គាំទ្រ​បរទេស​បង្អាប់​បង្អោន​ជាតិ​ខ្មែរ។ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែសីហា នេះ​ថា ការ​ដែល​រដ្ឋាភិបាល​រៀបចំ​ឱ្យ​លោក​ធុតង្គ វនវាសី ចន្ទមុន្នី ទៅ​ប្រឡូកប្រឡាក់​នឹង​រឿង​ព្រំដែន​នៅ​ពេលនេះ គឺ​ដើម្បី​ទាក់ទាញ​អ្នក​ជឿ​លើ​លោក​សង្ឃ​អារញ្ញ​វាសី​អង្គ​នេះ ឱ្យ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​រឿង​ចម្រូងចម្រាស​អំពី​បញ្ហា​ព្រំដែន​តែប៉ុណ្ណោះ។ លោក សេង វណ្ណលី...

លោក ហ៊ុន សែន អះអាង​ថា​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​គាំទ្រ​មូលនិធិ​ព្រំដែន ខណៈ​ពលរដ្ឋ​ខ្មែរ​ជាប់​បំណុល​ធនាគារ​រុំ​សួត

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​កំពុង​ប្រើ​តួនាទី​គ្រប់គ្រង​លើ​នាយករដ្ឋមន្ត្រី អះអាង​ថា ព្រះសង្ឃ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ចូលរួម និង​គាំទ្រ​យ៉ាង​ផុលផុស ក្រោយ​បង្កើត «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន» ខណៈ​អ្នក​ឃ្លាំមើល​សង្គម​ថា រដ្ឋាភិបាល​អាច​កំពុង​ជួប​វិបត្តិ​ថវិកា​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​ធ្វើការ​រៃអង្គាស​ពី​ពលរដ្ឋ​ក្នុង​ពេល​ដែល​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ជាប់​ជំពាក់​បំណុល​ធនាគារ​រុំ​សួត។ លោក ហ៊ុន សែន ដែល​ត្រូវ​ជា​ឪពុក​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី...

អង្គការ​អន្តរជាតិ​ពីរ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មនុស្ស​៩៤​នាក់​ជាបន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​រិះគន់ CLV

អង្គការ​អន្តរជាតិ​ចំនួន​ពីរ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ជាបន្ទាន់​ដែល​មិន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៩៤​នាក់ តាម​អំពើ​ចិត្ត​ចាប់តាំងពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ យោង​តាម​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៤ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​ពួកគេ​ទាំងនោះ​ជាបន្ទាន់។ សេចក្តី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា យ៉ាងហោចណាស់​មនុស្ស ៥៩​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដែល​រួម​មាន​សកម្មជន​បរិស្ថាន សិទ្ធិមនុស្ស...

ចលនា​ខ្មែរ​ក្រៅ​ស្រុក​រួម​គ្នា​ធ្វើ​កម្មវិធី​ជជែក​សួរ​ដេញដោល​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក សហការ​គ្នា​ប្រកាស​ធ្វើ​កម្មវិធី The Voices Unleashed ដើម្បី​ជជែក​ដេញដោល​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) នៅ​សាកលវិទ្យាល័យ ម៉ាសាឈូសេត នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៤ ខាងមុខ​នេះ។ បណ្ដាញ​យុវជន​សកល ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ស្ដីពី​កម្មវិធី The Voices Unleashed ដើម្បី​បើក​ការ​ជជែក​ដេញដោល​គ្នា​មួយ​ក្រោម​ប្រធានបទ «កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម»។ ប្រភព​ដដែល​បញ្ជាក់​ថា កម្មវិធី​ជជែក​ដេញដោល​នេះ...

IDEA TALK៖ តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន នៅតែ​មិន​ដក​ខ្លួន​ពី​កិច្ចព្រមព្រៀង CLV?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន នៅតែ​មិន​ដក​ខ្លួន​ពី​កិច្ចព្រមព្រៀង CLV?»។

លោក ហ៊ុន សែន ឌឺដង​អ្នក​ជំទាស់​រឿង CLV ដោយ​ចាំ​មើល​តើ​ពួកគេ​ចូលរួម​មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ឬ​អត់?

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​អ្នក​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ប្រទេស​វៀតណាម ដើម្បី​ចង់​ដឹង​ថា តើ​ពួកគេ​បាន​ចូលរួម​ក្នុង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដែរ​ឬ​ក៏​អត់ ប្រសិនបើ​ពួកគេ​ខ្លាច​បាត់បង់​ទឹកដី​មែន​នោះ។ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​២៦ ខែ​សីហា នេះ​ថា ការ​លើកឡើង​របស់​លោក​បែប​នេះ មិនមែន​ជា​ការ​ដេញ​ទាន់​ជាន់​កែង​មិន​ឲ្យ​ជាតិ​ខ្មែរ​សាមគ្គី​គ្នា​ការពារ​ទឹកដី​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​បង្ហាញ​ថា ពួកគេ​ខ្លាច​បាត់បង់​ទឹកដី​មែន ឬ​ក៏​អត់​ប៉ុណ្ណោះ។ លោក ហ៊ុន សែន លើកឡើង​ថា មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ស្មារតី​សាមគ្គី​ការពារ​ជាតិ​ពិតប្រាកដ​ពី​សំណាក់​ប្រជាជាតិ​ខ្មែរ ពិសេស​តាមរយៈ​មូលនិធិ​នេះ​ក៏​នឹង​អាច​ដឹង​បាន​ថា អ្នក​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​កាត់​ដី​ខ្មែរ ៤​ខេត្ត...

អ្នក​ឃ្លាំមើល​ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា​ជា​ទង្វើ​របស់​ក្រុម​ឧទ្ទាម​រំលោភ​ច្បាប់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​បាន​ចាត់ទុក​អ្នក​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ខណៈ​ទង្វើ​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​រិះគន់​លើ​គម្រោង​នេះ គឺជា​ទង្វើ​របស់​ឧទ្ទាម​រំលោភ​ច្បាប់​ដ៏​ព្រៃផ្សៃ។ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​លោក ស៊ឹង សែនករុណា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​សីហា ថា ការ​គំរាមកំហែង​អ្នក​សម្ដែង​មតិ ការ​ចាប់​ខ្លួន​អ្នក​រិះគន់​ដាក់​គុក ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ ការ​រំលោភ​ច្បាប់ ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ...

អ្នកវិភាគ៖ មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​អាច​ជា​ផែនការ​កសាង​ខ្សែក្រវាត់​ការពារ​អំណាច​ត្រកូល​ហ៊ុន

អ្នកវិភាគ​នយោបាយ លើកឡើង​ថា មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ទេ ប៉ុន្តែ​អាច​ជា​ផែនការ​មូលនិធិ​កសាង​ខ្សែក្រវាត់​ការពារ​អំណាច​របស់​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ សីហា នេះ​ថា ជា​រឿង​ចម្លែក​ពេក​ហើយ​ដែល​រដ្ឋាភិបាល​ប្រឹង​ត្រដរ​ខ្យល់​ជីក​ព្រែក​ហ្វូណន​ផង និង​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ផង​នៅ​ពេល​ដែល​ការ​ប្រមូល​ពន្ធ​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ។ លោក​សួរ​ថា តើ​រដ្ឋាភិបាល​ដែល​ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និង​ផ្ដាច់ការ​មួយ​នេះ អាច​រំពឹង​ថា​នឹង​រៃអង្គាស​បាន​លុយ​ប៉ុន្មាន​ពី​ពលរដ្ឋ​ខ្មែរ​ដ៏​ក្រីក្រ​ស្ទើរ​មួយ​ប្រទេស និង​ពលរដ្ឋ​ដែល​មិន​ទុកចិត្ត​ខ្លួន​នោះ? លោក គឹម សុខ លើកឡើង​ថា...

IDEA TALK៖ ទស្សនៈ​យុវជន​លើ​បញ្ហា​រៃអង្គាស​ថវិកា​ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «ទស្សនៈ​យុវជន​លើ​បញ្ហា​រៃអង្គាស​ថវិកា​ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន»។

លោក ស សុខា ថា​កងកម្លាំង​ទប់ស្កាត់​ដោយ​ជោគជ័យ​ចំពោះ​ផែនការ​ធ្វើ​កុបកម្ម ខណៈ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ត្រៀម​បន្ត​បាតុកម្ម

រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស សុខា ប្រកាស​ថា​កងកម្លាំង​របស់​លោក​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​ចំពោះ​ផែនការ​ធ្វើ​កុបកម្ម​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​លោក​បន្ត​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ក្នុង​រាជធានី​ភ្នំពេញ យាម​ល្បាត​ដដែល។ ថ្លែង​ក្នុង​ជំនួប​ជាមួយ​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ស សុខា បាន​លើកឡើង​ថា កងកម្លាំង​ប្រដាប់​អាវុធ​ទប់ស្កាត់​បាន​នូវ​ផែនការ​របស់​ក្រុម​ជ្រុល​និយម​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជោគជ័យ ដោយសារ​ពលរដ្ឋ​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល។ លោក​បាន​លើកឡើង​ថា ទោះបីជា​ជោគជ័យ​មែន ប៉ុន្តែ​កងកម្លាំង​មាន​សមត្ថកិច្ច​នៅតែ​បន្ត​យាម​ល្បាត​តាម​គោលដៅ​នីមួយៗ​ដដែល ដើម្បី​ពង្រឹង​លើ​កិច្ចការងារ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង។ ប្រភព​ដដែល​បាន​លើកឡើង​ថា ការ​ទប់ស្កាត់​បាន​នូវ​ផែនការ​របស់​ក្រុម​ជ្រុល​និយម​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺជា​ជោគជ័យ​មួយ​ក្នុង​ការ​ទប់ស្កាត់​បាន​នូវ​អំពើ​ហិង្សា​បង្ហូរ​ឈាម។ ទោះបីជា​សកម្មភាព​ធ្វើ​បាតុកម្ម​ស្ងប់ស្ងាត់​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​នៅ​ក្រៅ​ប្រទេស​មិន​បាន​ស្ងប់ស្ងាត់​ឡើយ គឺ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ក្នុង​ទីក្រុង​ឡងប៊ិច អូស្ត្រាលី និង​កាណាដា...

Latest news

© 2021, ដេលី. All rights reserved.