28 C
Phnom Penh

TAG

ថាច់ សេដ្ឋា

គណបក្ស​មួយ​ស្នើ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ជាច្រើន​រូប

គណបក្ស​ប្រឆាំង​ទើប​បង្កើត​ថ្មី គឺ​គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ដោះលែង​លោក កឹម សុខា រួម​ទាំង​អ្នកទោស​មនសិការ និង​មេដឹកនាំ​សហជីព​ផ្សេង​ទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ យោង​តាម​លិខិត​របស់​គណបក្ស​កម្លាំង​ជាតិ ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​ដោះលែង​លោក...

តុលាការ​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ ៣​ឆ្នាំ​ក្នុង​សំណុំរឿង​ញុះញង់

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាត់ទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម» ខណៈ​សំណុំរឿង​សែក​ស្អុយ តុលាការ​កាត់ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ។ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដាវី នៅ​ថ្ងៃទី​១៨ ខែ​តុលា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ...

បក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​វិញ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ទៅ​អាជ្ញាធរ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ខ្មែរ​ដែល​កំពុង​ជាប់​ពន្ធនាគារ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៧០​នាក់​កំពុង​ជាប់​ឃុំ។ សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា បើ​ទោះជា​ត្រូវ​លះបង់​សិទ្ធិ​សេរីភាព​យ៉ាង​ធំធេង​ដោយ​ត្រូវ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​យ៉ាងណា​ក៏ដោយ ក៏​អ្នកទោស​មនសិការ​ទាំងអស់​នៅតែ​បន្ត​ភាព​ក្លាហាន ភាព​អត់ធ្មត់ និង​ភាព​ស្មោះត្រង់​ចំពោះ​គណបក្ស​ភ្លើង​ទៀន និង​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌ សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។ គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ជាប់​ពន្ធនាគារ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​បាន​ជួបជុំ​ក្រុម​គ្រួសារ ពិសេស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ប្រពៃណី​នៃ​ការ​ជួបជុំ​ក្រុម​គ្រួសារ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​តាំងពី​បុរាណ​រៀង​មក។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៧០​នាក់...

សាលា​ឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​បណ្តឹង​សុំ​ដោះលែង​របស់​មេធាវី​លោក ថាច់ សេដ្ឋា

សាលា​ឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា បដិសេធ​បណ្តឹង​សុំ​ដោះលែង​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចេញ​សែក​អត់​ប្រាក់។ ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បើក​សវនាការ​បណ្ដឹង​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា ដែល​ស្នើសុំ​ដោះលែង​កូនក្ដី​នា​រសៀល​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣។ មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​បក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី លើកឡើង​ថា លោក​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនក្ដី បន្ទាប់ពី​សម្រេច​បដិសេធ​ដោះលែង​លោក ថាច់...

តុលាការ​ភ្នំពេញ​ថ្កោលទោស​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​ក្នុង​សំណុំរឿង​សែក​ស្អុយ

សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​ក្នុង​សំណុំរឿង​ចេញ​សែក​ស្អុយ ខណៈ​សំណុំរឿង «ញុះញង់» តុលាការ​នឹង​បើក​សវនាការ​នៅ​ខែ​តុលា ខាងមុខ​នេះ​វិញ។ ការ​ប្រកាស​សាលក្រម​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដារី បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា។ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដារី...

តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​ញុះញង់​របស់​លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សំណុំរឿង​លើ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រោម​បទ​ចោទប្រកាន់ «ញុះញង់» នៅ​សប្ដាហ៍​ក្រោយ​នេះ ខណៈ​សំណុំរឿង​មួយ​ទៀត តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា។ ក្នុង​លិខិត​អញ្ជើញ​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ចុះ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ ឲ្យ​ដឹង​ថា តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់...

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​២១ ខែ​កញ្ញា

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធ​នឹង​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​ប្រាក់​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ខាងមុខ​នេះ។ ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​អ្នកស្រី ឈុន ដារី បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា នា​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​សវនាការ​សួរ​ដេញដោល​នា​ព្រឹក​ថ្ងៃ​នោះ​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​កូនក្ដី​របស់​លោក​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា...

តុលាការ​រាជធានី​ភ្នំពេញ​គ្រោង​បើក​សវនាការ​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ

តុលាការ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន គ្រោង​បើក​សវនាការ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​កាលពី​ខែ​មករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​ស្អុយ។ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨ ខែ​សីហា បាន​ចេញ​លិខិត​អញ្ជើញ​លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន។ ក្នុង​លិខិត​អញ្ជើញ​នោះ​បញ្ជាក់​ថា តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣...

មន្ត្រី​បក្ស​ប្រឆាំង​ថា​សំណុំរឿង​លោក ថាច់ សេដ្ឋា គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​ជំទាស់​សុំ​នៅ​ក្រៅ​ឃុំ​លើ​សំណុំរឿង​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌ ព្រោះ​ថា​អ្នក​ដែល​ចុះចូល​ជាមួយ​នឹង​បក្ស​កាន់​អំណាច​តែង​ទទួល​បាន​ការ​លើកលែង​ទោស។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ សីហា នេះ​ថា ការ​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ទាល់​តែ​ដាក់​ពិន័យ​ដូច​គ្នា​ទៅ​លើ​អ្នក​ដែល​ខ្លួន​បាន​ចោទ​ថា​ប្រព្រឹត្ត​ខុស នោះ​ទើប​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ ដោយ​ការ​លើកលែង​ទោស​អ្នក​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច និង​បន្ត​គាប​សង្កត់​លើ​អ្នក​ដែល​មិន​ចុះចូល​ដូច​ដែល​បាន​កើតមាន​កន្លងមក​នោះ...

លោក​មេធាវី ជូង ជូងី ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើងវិញ

សមាជិក​មេធាវី​កម្ពុជា​លោក ជូង ជូងី សម្រេច​ដាក់​ពាក្យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើងវិញ ស្រប​ពេល​ដែល​កូនក្ដី​របស់​លោក​កំពុង​មាន​បញ្ហា​សុខភាព​ជាច្រើន​មុខ ដើម្បី​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ។ លោក ជូង ជូងី បាន​ដាក់​ពាក្យ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃទី​២៧ កក្កដា នេះ ដោយ​ស្នើ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា...

Latest news