35.6 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

លោក កឹម សុខា៖ អាមេរិក​ឈរ​លើ​គុណតម្លៃ​ប្រជាធិបតេយ្យ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​និង​ក្នុង​តំបន់

លោក កឹម សុខា លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា និង​តំបន់ ដោយ​ឈរ​លើ​គុណតម្លៃ​នៃ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា នា​ថ្ងៃ​អង្គារ ទី​១០ មករា នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy និង​សហការី​ដែល​បាន​ចូល​ជួប​លោក​ដល់​គេហដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​ជំនួប​ទ្វេភាគី​នោះ ឯកអគ្គរដ្ឋទូត​អាមេរិក​ក៏​បាន​បញ្ជាក់​ថា...

លោក កឹម សុខា អំពាវនាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លាប​ពណ៌​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​តទៅ

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សូម​ឲ្យ​លុបបំបាត់​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ឆ្លង​ផុត​នេះ ដើម្បី​កុំ​បន្សល់​មរតក​អាក្រក់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​វេន​គុំកួន​សងសឹក​គ្នា​តទៅទៀត។ មេដឹកនាំ​ប្រឆាំង លោក កឹម សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​ជា​សារ​លោក​ជូនពរ​ប្រជាជន​ខ្មែរ​សម្រាប់​ឆ្នាំ​២០២៣ ដែល​ជា​ឆ្នាំ​ថ្មី​ថា ការ​យក​ខ្មែរ​ដូច​គ្នា​ជា​សត្រូវ​ដោយ​បង្ក​ជម្លោះ​ឈ្លោះ​គ្នា​មិន​ចេះ​ចប់ រហូត​ដល់​កម្ចាត់​គ្នា​តាមរយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង និង​ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ​យ៉ាង​អយុត្តិធម៌ និង​អសីលធម៌​តាមរយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ជាដើម​នោះ...

តុលាការ​ផ្ដន្ទាទោស​អតីត​ថ្នាក់​ដឹកនាំ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជិត​៤០​នាក់​ចាប់ពី​៥-៧​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​អតីត​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប ៣៦​នាក់​នៅ​ថ្ងៃទី​២២ ធ្នូ នេះ ចាប់ពី ៥​ឆ្នាំ​រហូត​ដល់ ៧​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​លើ​សំណុំរឿង​រួម​គំនិត​ក្បត់ ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ កាលពី​ចុង​ឆ្នាំ​២០២០។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា បាន​ប្រកាស​សាលក្រម​នា​ថ្ងៃទី​២២ ធ្នូ នេះ ដោយ​ផ្ដន្ទាទោស​អតីត​មេដឹកនាំ ក្នុង​នោះ​លោក...

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ដើម​ខែ​មីនា​ឆ្នាំ​២០២៣

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២៣ ខាងមុខ ខណៈ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ចាត់ទុក​ការ​ប្រកាស​នោះ​ថា​ប៉ះពាល់​សិទ្ធិ​កូនក្ដី​ដែល​ជា​អ្នក​នយោបាយ។ ការ​សម្រេច​របស់​តុលាការ ធ្វើឡើង​បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​លោក កឹម សុខា បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី លើកឡើង​ថា សេចក្ដី​សន្និដ្ឋាន​មេធាវី​រដ្ឋាភិបាល​ចំនួន...

តំណាង​អយ្យការ​ស្នើ​ចៅក្រម​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា ឡើង​វិញ​ខណៈ​មេធាវី​រដ្ឋាភិបាល​ត្រៀម​ដាក់​បណ្ដឹង​បន្ថែម

ព្រះរាជអាជ្ញា​រង​ដែល​ជា​តំណាង​ម្នាក់​របស់​អយ្យការ ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ខណៈ​មេធាវី​ខាង​រដ្ឋាភិបាល​ត្រៀម​ដាក់​បណ្ដឹង​ដាច់ដោយឡែក​មួយ​ផ្សេង​ទៀត ដើម្បី​ប្តឹង​ទាមទារ​សំណង​ថ្លៃ​ខូចខាត រួម​ទាំង​ការ​ចំណាយ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ។ ថ្លែង​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ លោក ប្លង់ សុផល ដែល​ជា​តំណាង​ម្នាក់​របស់​អយ្យការ ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ។ លោក​ក៏​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដាក់​ទោស​បន្ថែម​លើ​លោក កឹម សុខា ផង​ដែរ។ ចំណែកឯ​លោក គី...

លោក មាជ សុវណ្ណារ៉ា ថា​ជប៉ុន​ចាត់ទុក​លោក កឹម សុខា ជា​មេដឹកនាំ​ដែល​គ្មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា អះអាង​ថា ជំនួប​រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami បង្ហាញ​ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​ចាត់ទុក​លោក កឹម សុខា ជា​មេដឹកនាំ​ប្រឆាំង​ដែល​គ្មាន​ទោស​ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា...

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើ​សហភាព​អឺរ៉ុប​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ

ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា និង​សាច់ញាតិ​សកម្មជន​គណបក្ស​ប្រឆាំង នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​ខាងមុខ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ទៅ​ស្ថាប័ន​នេះ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សាច់ញាតិ និង​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ។ បដា​ដែល​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​លើក​នៅ​ខាងមុខ​សហភាព​អឺរ៉ុប នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ធ្នូ សរសេរ​ថា អបអរ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប «ដោះលែង​អ្នកទោស​នយោបាយ​នៅ​កម្ពុជា»។ តែ​យ៉ាងណា ការ​ប្រមូលផ្ដុំ​តវ៉ា និង​លើក​បដា​នេះ ត្រូវ​ក្រុម​សណ្ដាប់ធ្នាប់​រាជធានី​ភ្នំពេញ​ហាមឃាត់ ក្រោម​ហេតុផល​ថា​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ អ្នកស្រី ព្រំ ចាន់ថា ភរិយា​របស់​លោក កាក់ កុម្ភារ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​នៅ​ខាងមុខ​សហភាព​អឺរ៉ុប​ថា...

លោក ប៉ុន សៅរី៖ CNRP នៅតែ​ជា​បក្ស​ស្រប​ច្បាប់​ដរាបណា​តុលាការ​មិន​ទាន់​កាត់ទោស​លោក កឹម សុខា

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ថា​ដរាបណា​តុលាការ​មិន​ទាន់​ចេញ​សាលដីកា​សម្រេច​ថា​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មាន​ទោស នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជា​គណបក្ស​ស្រប​ច្បាប់​ដដែល។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប ឬ CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ផ្អែក​តាម​ច្បាប់​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ បាន​កំណត់​យ៉ាង​ច្បាស់​ថា បើ​មេ​បក្ស​នៃ​គណបក្ស​នយោបាយ​ណា​មួយ​មាន​ទោស នោះ​គណបក្ស​របស់​គេ​នឹង​ត្រូវ​រំលាយ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង គឺ​បញ្ច្រាស​គ្នា​ពី​ខ្លឹមសារ​នៃ​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​ទៅវិញ។ លោក ប៉ុន សៅរី...

បទវិភាគ៖ ជម្លោះ​ពាក្យ​សម្ដី​រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ

ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​នាំគ្នា​ដើរ​តាម​អ្នក​ដឹកនាំ​នយោបាយ មិនមែន​ដើរ​តាម​បុព្វហេតុ​ជាតិ​នោះ​ទេ។ ពេល​ណា​អ្នក​នយោបាយ​ឈ្លោះ​គ្នា អ្នក​ដែល​ដើរ​តាម​អ្នក​នយោបាយ​ទាំងនោះ​នាំគ្នា​ប្រកាន់​បក្ស ប្រកាន់​ពួក លែង​គិត​លែង​ដឹង​ខុស​ត្រូវ។ ក្នុង​នយោបាយ​ខ្មែរ​សព្វថ្ងៃ ជម្លោះ​រវាង​មេដឹកនាំ​បក្ស ក៏​បាន​បញ្ឆេះ​ដល់​ព្រះសង្ឃ​ដែរ ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​គិត​ថា​ជា​អ្នក​ខន្តី។ អ្នក​ដឹកនាំ​នៃ​ប្រជាជាតិ​ប្រកាន់​តាម​មាគ៌ា​ប្រជាធិបតេយ្យ និយាយ​អ្វី​ប្រយ័ត្នប្រយែង​ណាស់ ព្រោះ​ថា​គេ​កាន់​អំណាច ហើយ​ពាក្យ​សម្ដី​មួយ​ម៉ាត់ៗ​ចេញ​មក​មិន​ត្រឹម​តែ​មនុស្ស​មួយ​នគរ​ស្តាប់​ប៉ុណ្ណោះ​ទេ គេ​ត្រងត្រាប់​កត់ត្រា​ទុក​ថែម​ទៀត។ ពាក្យ​សម្ដី​អ្នក​មាន​អំណាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​តូចតាច​គ្មាន​អំណាច ព្រោះ​ថា​មនុស្ស​ក្រោម​បង្គាប់​ក្រោម​ឱវាទ​ច្រើន​ណាស់​ចាំ​ទទួល​បញ្ជា ចាំ​ធ្វើ​តាម​ដើម្បី​ផ្គាប់ផ្គុន​ចៅហ្វាយនាយ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន ឬ​សម្រាប់​ក្រុម​បក្ខពួក។ ពាក្យ​ខ្មែរ​សាមញ្ញ​ថា អ្នក​មាន​អំណាច​និយាយ​មក​មួយ​ម៉ាត់​ងាប់ មួយ​ម៉ាត់​រស់ បើ​អ្នក​ដឹកនាំ​នោះ​កាន់​អំណាច​ផ្ដាច់ការ។ រឿង​នយោបាយ​ខ្មែរ​រវាង​អ្នក​ដឹកនាំ​កាន់​អំណាច​ដុះ​ស្លែ និង​អ្នក​ប្រឆាំង​អត់​អំណាច មក​ទល់​ពេលនេះ...

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៦​នាក់ និង​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​នៅ​ឯ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ពហិការ​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ។ ក្រុម​យុវជន​ទាំងនោះ​បាន​បង្ហោះ​ព័ត៌មាន​អំពី​យុទ្ធនាការ​បង្អត់​អាហារ​ខ្លួនឯង​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​សរសេរ​ថា ពួកគេ​ទាំង ៦​នាក់​នឹង​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល «៧​ថ្ងៃ ៧​យប់» ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤...

Latest news

© 2021, ដេលី. All rights reserved.