33 C
Phnom Penh

TAG

បេក្ខភាព​នាយករដ្ឋមន្ត្រី

លោក មុត ចន្ថា ថា​ការ​ផ្ទេរ​អំណាច​ជា​ល្បិច​បោស​សម្អាត​អ្នក​ជំទាស់​ទាំង​ក្រៅ​និង​ក្នុង​បក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា ការ​ផ្ទេរ​អំណាច​នៅ​កម្ពុជា​ពី​ឪ​ទៅ​កូន គឺ​ជា​ល្បិច​មួយ​ដែល​បុរស​ខ្លាំង​លោក ហ៊ុន សែន ប្រើ​ដើម្បី​បោស​សម្អាត​ក្រុម​ជំទាស់ ទាំង​ផ្ទៃក្នុង​បក្ស និង​ក្រុម​ប្រឆាំង​ក្រៅ​បក្ស។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ សីហា នេះ​ថា ការ​បោស​សម្អាត​ក្រុម​ជំទាស់​នៅ​ក្រៅ​បក្ស ធ្វើឡើង​តាមរយៈ​ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​មេដឹកនាំ​នយោបាយ​ប្រឆាំង រួម​ទាំង​ការ​បិទ​សិទ្ធិ​គណបក្ស​ដែល​មាន​សក្ដានុពល​មិន​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា​ផង​ដែរ ហើយ​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន ចាប់ផ្តើម​អនុវត្ត​តាំងពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក​ម្ល៉េះ។ លោក មុត...

ព្រះមហាក្សត្រ​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ឪពុក​ប្រកាស​ផ្ទេរ​តំណែង​ឱ្យ​កូន

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ព្រះមហាក្សត្រ​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​រៀបចំ​គណៈរដ្ឋមន្ត្រី​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បាន​ទូល​ថ្វាយ​ស្នើសុំ​ទៅ​ព្រះអង្គ ក្រោយពី​លាលែង​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​ផ្ទេរ​តំណែង​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​វេន។ ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ត្រាស់​បង្គាប់​ចាត់តាំង​លោក ហ៊ុន ម៉ាណែត...

បុរស​ខ្លាំង​ថា​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ ៣-៤​សប្ដាហ៍​ខាងមុខ​នេះ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន ថ្លែង​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ ៣-៤​សប្ដាហ៍​ខាងមុខ​នេះ បន្ទាប់ពី​បញ្ចប់​ដំណើរការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​រួច។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន ដែល​មាន​រយៈពេល​ជាង ៣​នាទី លោក ហ៊ុន សែន បង្ហាញ​ជំនឿ​ថា លោក ហ៊ុន ម៉ាណែត មាន​លទ្ធភាព​ខ្ពស់​ជាង​លោក​ក្នុង​ការ​ទទួល​បាន​អ្នកគាំទ្រ ដែល​អាច​ឈាន​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី ខណៈ​បច្ចុប្បន្ន​បេក្ខជន​នាយករដ្ឋមន្ត្រី​មាន...

បុរស​ខ្លាំង​ដាក់​សាច់ញាតិ​ជិត ១/៤ នៃ​បេក្ខជន​តំណាងរាស្ត្រ​ឱ្យ​ឈរឈ្មោះ​នៅ​ឆ្នាំ​២០២៣

បុរស​ខ្លាំង​ក្រាញ​អំណាច​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​ដាក់​សែស្រឡាយ​បក្ខពួក និង​គ្រួសារ​របស់​គាត់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ថ្មី​តាមរយៈ​ការ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដែល​គ្រោង​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ សាច់ញាតិ​ត្រកូល​ហ៊ុន​ជាច្រើន​នាក់ ត្រូវ​បាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​លាតត្រដាង​ក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ទី​១៨ កក្កដា ថា ពួកគេ​បាន​រក​ឃើញ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន ជាច្រើន​នាក់​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រហូត​ដល់​ទៅ​ជិត...

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៅ​ខែ​កញ្ញា

មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​មួយ​រូប​បាន​ទម្លាយ​ថា បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញីវយ៉ក សហរដ្ឋ​អាមេរិក ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​ក្រុម​មន្ត្រី​ខ្លះ ឬ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ​កំពុង​នាំគ្នា​សម្រុក​កក់​សណ្ឋាគារ​ក្នុង​ទីក្រុង​នេះ​យ៉ាង​គគ្រឹកគគ្រេង។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច​មួយ​រូប​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា រឿង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តែ​ផ្ទៃក្នុង​គណបក្ស​ភាគី​លោក ហ៊ុន សែន តែប៉ុណ្ណោះ ព្រោះ​ថា​នៅ​ពេល​បោះឆ្នោត​រួចរាល់ ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន...

IDEA TALK៖ តើ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ឡើង​ស្នង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ភ្លាមៗ​នៅ​ក្រោយ​ការ​បោះឆ្នោត​ខាងមុខ​នេះ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ឡើង​ស្នង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ភ្លាមៗ​នៅ​ក្រោយ​ការ​បោះឆ្នោត​ខាងមុខ​នេះ​ដែរ​ឬ​ទេ?»។

លោក ហ៊ុន សែន អះអាង​ថា​នឹង​បន្ត​រស់នៅ​ឱ្យ​បាន ១០០​ឆ្នាំ ប៉ុន្តែ​មិន​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ

បុរស​ខ្លាំង​ក្រាញ​អំណាច​តំណ​ពូជ លោក ហ៊ុន សែន បង្ហើប​ថា លោក​នឹង​បន្ត​រស់នៅ​ឲ្យ​បាន​គ្រប់ ១០០​ឆ្នាំ ប៉ុន្តែ​លោក​នឹង​មិន​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ គឺ​លោក ហ៊ុន ម៉ាណែត នឹង​បន្ត​តំណែង​នេះ​នៅ​ថ្ងៃ​ណា​មួយ ដោយសារតែ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា មក​ដល់​វ័យ​ប៉ុណ្ណោះ​ហើយ លោក​លែង​ខ្វល់​ការ​ថែទាំ​សុខភាព​របស់​លោក​ទៀត​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ...

ក្រុម​អ្នកវិភាគ​ថា​ផែនការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០២៥

ក្រុម​អ្នកវិភាគ​ឯករាជ្យ លើកឡើង​ថា ការ​សម្រេច​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​នៅ​ពេលនេះ​ជា​សញ្ញា​ប្រាប់​ថា ការ​ផ្ទេរ​អំណាច​អាច​នឹង​ត្រូវ​ធ្វើឡើង​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៥ ប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មេសា នេះ​ថា ការ​សម្រេច​តែងតាំង​ឱ្យ​លោក ហ៊ុន ម៉ាណែត ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ផែនការ​រៀបចំ​មូលដ្ឋាន​បក្ខពួក​កសាង​អំណាច​នៅ​ភ្នំពេញ​ឱ្យ​រឹងមាំ...

លោក ហ៊ុន សែន អួត​ថា​គ្មាន​អ្នក​ណា​កាន់​អំណាច​យូរ​ដូច​លោក​ទេ​នៅ​លើ​ពិភពលោក

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា បង្ហាញ​មោទកភាព​ថា នៅ​លើ​ពិភពលោក​គ្មាន​មេដឹកនាំ​ប្រទេស​ណា​មួយ​ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​យូរ​រហូត​ដល់​ជាង ៣៨​ឆ្នាំ​ដូច​រូបលោក​ឡើយ។ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិក្ខាកាម និង​និស្សិត​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មីនា នេះ លោក ហ៊ុន សែន ថ្លែង​ថា លោក​ជា​អ្នក​បំបែក​ឯកត្តកម្ម​នៅ​លើ​ពិភពលោក ដោយសារ​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ​ទាំងអស់។ ក្រៅពី​បង្ហាញ​មោទកភាព​ហើយ លោក​បាន​ទទួលស្គាល់​ថា​លោក​ជា​មេដឹកនាំ​ក្រាញ​អំណាច​ត​ពូជ និង​ត្រកូល​នៅ​កម្ពុជា​ផង​ដែរ។ លោក​ថា កន្លងមក ការ​ប្រឹងប្រែង​ការពារ​អំណាច​ដោយ​កម្ទេច និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ និង​អ្នក​ចង់​បាន​ប្រជាធិបតេយ្យ​កន្លងមក ព្រោះតែ​ដើម្បី​ការពារ​អំណាច​របស់​លោក...

លោក ហ៊ុន សែន ទូល​ព្រះមហាក្សត្រ​ដំឡើង​ឋានន្តរស័ក្តិ​លោក ហ៊ុន ម៉ាណែត ផ្កាយ​មាស​៤

បុរស​ខ្លាំង​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​ដំឡើង​ឋានន្តរស័ក្តិ​លោក ហ៊ុន ម៉ាណែត ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន ស្រប​ពេល​ដែល​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន រូប​នេះ​កំពុង​ស្ថិត​ក្នុង​លេខ​រៀង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដ៏​ចម្រូងចម្រាស​របស់​បក្ស​កាន់​អំណាច។ ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នា​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «នាយ​ឧត្តមសេនីយ៍» ដល់​លោក ហ៊ុន ម៉ាណែត។ ព្រះរាជក្រឹត្យ​នេះ​ក៏​បាន​បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.