38.5 C
Phnom Penh

TAG

បេក្ខភាព​នាយករដ្ឋមន្ត្រី

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន កំពុង​រៀប​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រៀបចំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស ដោយ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស និង​លុប​បំបាត់​អំណាច​គ្រួសារ​មេដឹកនាំ​ទាំងនោះ​តាមរយៈ​ការ​លុប​បំបាត់​តួនាទី​កូនៗ​របស់​ពួកគេ​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា...

លោក ហ៊ុន ម៉ាណែត៖ លោក សម រង្ស៊ី វាយប្រហារ​អាមេរិក​ថា​ពុករលួយ​រឿង​ការ​សិក្សា​នៅ​West Point

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត អះអាង​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​វាយប្រហារ​សហរដ្ឋ​អាមេរិក​ថា​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ទាក់ទង​ទៅ​នឹង​ការ​សិក្សា​របស់​លោក​នៅ​សាលា West Point។ កូនប្រុស​ច្បង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ នៃ​យោធភូមិភាគ​ទី​៥ កងទ័ព​ជើងគោក​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៤ ខែ​មីនា ថា​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ជុំវិញ​ការ​សិក្សា​របស់​លោក​នៅ​សាលា...

អ្នក​ឃ្លាំមើល៖ ពលរដ្ឋ​នឹង​មិន​អាច​រស់​នៅ​សុខសាន្ត​ទេ ល្គឹកណា​អ្នក​នយោបាយ​ចេះ​តែ​បង្ក​ជម្លោះ​បុគ្គល

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា បើ​នៅតែ​មាន​មេដឹកនាំ​នយោបាយ​ដែល​ចេះ​តែ​ត្រឹម​បង្ក​ជម្លោះ​ដើម្បី​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន​ដូច​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក គឺ​នឹង​មិន​អាច​ផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​បាន​ឡើយ។ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ការ​ដឹកនាំ​នយោបាយ​គឺ​ដើម្បី​រក​ភាព​រីកចម្រើន​ឲ្យ​ប្រទេស​ជាតិ និង​រក​សេចក្តី​សុខ​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា អ្នក​នយោបាយ​កំពូលៗ​គួរតែ​នាំគ្នា​បញ្ចប់​នូវ​វប្បធម៌​សងសឹក​គ្នា​ក្នុង​ការ​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន ដោយ​ងាក​មក​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​នយោបាយ​ជំនាន់​ក្រោយ...

គ្រួសារ​សាច់ញាតិ​លោក ទៀ បាញ់ កំពុង​គំរាម​ផែនការ​សន្តតិវង្ស​របស់​លោក ហ៊ុន សែន

សារព័ត៌មាន​របស់​ប្រទេស​ជប៉ុន ឲ្យ​ដឹង​ថា គ្រួសារ​ត្រកូល ទៀ និង​គ្រួសារ​ត្រកូល ហ៊ុន កំពុង​មាន​ប៉ះទង្គិច​គ្នា​ក្នុង​ផែនការ​សន្តតិវង្ស​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​ចិន ហាក់​មិន​មាន​ជំនឿ​លើ​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ថ្មី​របស់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ គ្រួសារ​សាច់ញាតិ​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កំពុងតែ​គំរាម​ផែនការ​របស់​លោក ហ៊ុន សែន ចង់​ដំឡើង​សាច់ញាតិ​របស់​លោក​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ធ្លាក់​ក្នុង​ឥទ្ធិពល​របស់​ចិន។ សារព័ត៌មាន​របស់​ជប៉ុន ASIA TIMES...

លោក ទៀ បាញ់ កំពុង​ទប់ទល់​នឹង​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ កំពុង​ទប់ទល់​នឹង​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ឱ្យ​ទៅ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ខណៈ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​ពុំ​មាន​ជំនឿ​លើ​លោក ហ៊ុន ម៉ាណែត និង​ចង់​ចាប់​យក​ក្រសួង​ការពារ​ជាតិ ធ្វើ​ជា​បង្អែក​យោធា​របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ។ សារព័ត៌មាន​បរទេស Asia Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​ការពារ​ជាតិ​ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ទៀ...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​បេក្ខជន​ប្រឡង​ចូល​ទាហាន​កុំ​រំពឹង​លើ​ការ​អន្តរាគមន៍​ពី​ឪពុក​ម្តាយ

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​ដ៏​ចម្រូងចម្រាស​ក្នុង​បក្ស​កាន់​អំណាច គឺ​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​បេក្ខជន​ដែល​ត្រៀម​ប្រឡង​ចូល​ជា​ទាហាន ត្រូវតែ​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន មិន​ត្រូវ​រំពឹង​លើ​ការ​អន្តរាគមន៍​ពី​ឪពុកម្ដាយ​នោះ​ឡើយ។ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​ដែល​ញាំញី​ទៅ​ដោយ​ការ​គំរាមកំហែង​ផ្ទៃក្នុង​ខ្លួនឯង​រូប​នេះ បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ពិនិត្យ​វិញ្ញាសា​ប្រឡង​ជ្រើសរើស​នាយទាហាន​ជំនាន់​ថ្មី​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៣ ថា បេក្ខជន​ទាំងអស់​ត្រូវតែ​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង កុំ​ពឹង​ផ្អែក​លើ​អ្នកដទៃ កុំ​ពឹង​លើ​អ្នក​ជិតខាង និង​កុំ​ពឹង​លើ​ប្រ៊ីយ៉ុង​ឱ្យ​សោះ។ លោ ហ៊ុន ម៉ាណែត បន្ថែម​ថា ពួកគេ​ក៏​មិន​ត្រូវ​ពឹង​ទៅ​លើ​ឪពុកម្ដាយ អ៊ំ ពូ មីង ឬ​បងប្អូន​ឲ្យ​ជួយ​អន្តរាគមន៍​នោះ​ឡើយ...

អ្នក​ឃ្លាំមើល​ថា​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន-ឡាវ-វៀតណាម​ដើម្បី​ផែនការ​ផ្ទេរ​អំណាច

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន ឡាវ និង​វៀតណាម នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​មេដឹកនាំ​ទាំងនោះ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​ពី​ខ្លួន​តែប៉ុណ្ណោះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា...

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​តែងតាំង​មន្ត្រី​កងទ័ព​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឡើយ

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា​លោក​នឹង​លាឈប់​ពី​ការងារ​ជា​អ្នកវិភាគ​នយោបាយ បើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ថា កម្ពុជា​មាន​ច្បាប់​ចែង​អនុញ្ញាត​ឱ្យ​តែងតាំង​មន្ត្រី​កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ​ឱ្យ​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​នយោបាយ​ណា​មួយ។ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​៣១ មករា ថា គ្មាន​ច្បាប់​ណា​មួយ​របស់​ប្រទេស​កម្ពុជា ដូចជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត...

IDEA TALK៖ តើ​បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ភាព​ស្រប​ច្បាប់​កម្រិត​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ភាព​ស្រប​ច្បាប់​កម្រិត​ណា?»។

បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​វាយបក​ទៅ​លើ​អ្នកវិភាគ​ក្រៅ​ស្រុក

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ាណែត ស្នើ​ទៅ​អ្នកវិភាគ​លោក គឹម សុខ ឲ្យ​សិក្សា​ច្បាប់​ឡើងវិញ​សិន មុន​នឹង​ធ្វើការ​រិះគន់​លោក​ថា​ការ​តែងតាំង​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក ជា​ការ​បំពាន ឬ​ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ​នោះ។ កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​ឃ្លីប​ជាង ៧​នាទី​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​និយាយ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ធ្វើ​ខុស និង​រំលោភ​ច្បាប់​ដូច​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ចោទប្រកាន់​ឡើយ ជាពិសេស​គឺ​ការ​តែងតាំង...

Latest news

© 2021, ដេលី. All rights reserved.