27 C
Phnom Penh

លោក ហ៊ុន សែន ទូល​ព្រះមហាក្សត្រ​ដំឡើង​ឋានន្តរស័ក្តិ​លោក ហ៊ុន ម៉ាណែត ផ្កាយ​មាស​៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​ដំឡើង​ឋានន្តរស័ក្តិ​លោក ហ៊ុន ម៉ាណែត ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន ស្រប​ពេល​ដែល​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន រូប​នេះ​កំពុង​ស្ថិត​ក្នុង​លេខ​រៀង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដ៏​ចម្រូងចម្រាស​របស់​បក្ស​កាន់​អំណាច។

ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នា​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «នាយ​ឧត្តមសេនីយ៍» ដល់​លោក ហ៊ុន ម៉ាណែត។

ព្រះរាជក្រឹត្យ​នេះ​ក៏​បាន​បញ្ជាក់​ថា លោក ហ៊ុន សែន ដែល​ជា​ឪពុក​លោក ហ៊ុន ម៉ាណែត ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ។

លោក ហ៊ុន ម៉ាណែត ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ដែល​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ឯក «ផ្កាយ​៣» ប៉ុន្តែ​នៅ​ថ្ងៃទី​១៧ ខែ​មីនា តាមរយៈ​លោក ហ៊ុន សែន ជា​ឪពុក​នោះ​បាន​ឡើង​តំណែង​ជា «នាយ​ឧត្តមសេនីយ៍»។

ទោះជា​យ៉ាងណាក៏ដោយ អនុប្រធាន​វេទិកា​ពលរដ្ឋ (PFOR) លោក ម៉ែត ណាត យល់​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​លោក ហ៊ុន ម៉ាណែត ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ដែល​មាន​ឋានៈ ឬ​អំណាច​ស្មើ​នឹង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នេះ ដោយសារ​លោក ហ៊ុន សែន ដក​សេចក្ដី​ទុកចិត្ត​ស្ទើរ​ទាំងស្រុង​ពី​លោក ទៀ បាញ់ បន្ទាប់ពី​សារព័ត៌មាន​របស់​ជប៉ុន ASIA TIMES កាលពី​ថ្ងៃទី​៧ ខែ​មីនា បាន​ចុះផ្សាយ​ថា គ្រួសារ​សាច់ញាតិ​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កំពុងតែ​គំរាម​ផែនការ​របស់​លោក ហ៊ុន សែន ដែល​ចង់​ដំឡើង​សាច់ញាតិ​របស់​លោក​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ធ្លាក់​ក្នុង​ឥទ្ធិពល​របស់​ចិន។

លោក ម៉ែន ណាត អះអាង​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​លោក ហ៊ុន ម៉ាណែត យ៉ាង​ខ្ពស់​ដូចនេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាស់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ច្បាស់​ទៅៗ ទោះបីជា​កន្លងមក​លោក ហ៊ុន សែន ព្យាយាម​បដិសេធ​ក៏ដោយ។

លោក​បន្ត​ថា សរុប​ជា​រួម​មក តំណែង​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត កំពុង​នៅ​ចម្រូងចម្រាស និង​កំពុង​ជួប​ហានិភ័យ​ព្យុះ​ភ្លៀង​នៅឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស