29 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

IDEA TALK៖ តើ​ការងារ​មេឃុំ ឬ​ចៅសង្កាត់​មាន​ប្រយោជន៍​បែប​ណា​ខ្លះ​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការងារ​មេឃុំ ឬ​ចៅសង្កាត់​មាន​ប្រយោជន៍​បែប​ណា​ខ្លះ​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន?»។

អ្នក​តស៊ូ​មតិ៖ គ.ជ.ប ជា​វាំងនន​ខ្មៅ​បិទ​បាំង​ទង្វើ​បំពាន​ច្បាប់​របស់​បក្ស​កាន់​អំណាច

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ដំណើរការ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ គឺជា​ការ​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ដែល​យក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជា​វាំងនន​ខ្មៅ ដើម្បី​បិទ​បាំង​ទង្វើ​បំពាន​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៩ ខែ​មេសា ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​ដឹកនាំ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ...

លោក ហ៊ុន សែន ថា​បើ​បក្ស​លោក​ឈ្នះ​ឆ្នោត នោះ​ពលរដ្ឋ​អាច​រស់នៅ​ដោយ​សុខដុមរមនា

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​ពលរដ្ឋ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ក៏ដោយ។ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ នា​ថ្ងៃ​ពុធ ទី​២០ មេសា នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដោយ​សេរី។ លោក ហ៊ុន សែន បញ្ជាក់​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបលោក​កំពុង​ដឹកនាំ​បច្ចុប្បន្ន​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​អ្នក​ណា​ក៏​នៅ​ជាមួយ​គ្នា​បាន​ដែរ ខណៈ​បច្ចុប្បន្ន...

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ មាន​ភាព​ចាំបាច់​បែប​ណា​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ មាន​ភាព​ចាំបាច់​បែប​ណា​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន?»។

គ.ជ.ប ថា​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បក្ស​ភ្លើងទៀន​ផ្អែក​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេឃុំ​ចៅសង្កាត់​ពី​ខាង​គណបក្ស​ភ្លើងទៀន នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​ផ្អែក​លើ​អង្គហេតុ និង​អង្គ​ច្បាប់​រឹងមាំ​ក្រោយពី​មាន​ការ​ប្ដឹង​តវ៉ា។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បញ្ជាក់​ថា ការ​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​ភ្លើងទៀន ដោយ គ.ជ.ប ផ្អែក​លើ​អង្គហេតុ និង​អង្គ​ច្បាប់​រឹងមាំ ហើយ​ច្បាស់លាស់ ដោយ​មិនមែន​ចេះ​តែ​នឹក​ឃើញ​ធ្វើ​ទៅ​តាម​អារម្មណ៍ ឬ​កាត់​ក្តី​ដោយ​លម្អៀង​ផ្នែក​នយោបាយ​នោះ​ទេ។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន (គ.ជ.ប) ដដែល ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​លើក​យក​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​អង្គហេតុ ព្រមទាំង​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ មក​ការពារ​ពី​ការ​លុប​បញ្ជី​បេក្ខជន​នេះ​មក​ជាមួយ​ផង។ ការ​បញ្ជាក់​ជា​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ធ្វើឡើង​ឆ្លើយតប​នឹង​គណបក្ស​ភ្លើងទៀន...

IDEA TALK៖ តើ​ស្ថានភាព​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​រដូវ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០១៧ មាន​ទិដ្ឋភាព​ខុសគ្នា​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ស្ថានភាព​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​រដូវ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០១៧ មាន​ទិដ្ឋភាព​ខុសគ្នា​បែប​ណា?»។

លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​ជួយ​រក្សា​សន្តិសុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដើម្បី​ជួយ​គាំទ្រ​រក្សា​សន្តិសុខ និង​អស្ថិរភាព​សង្គម​នៅ​ក្នុង​ដំណាក់កាល​មុន និង​ក្រោយ​ការ​បោះឆ្នោត។ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន​ស្ដីពី​កិច្ច​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឬ​ថ្នាក់ក្រោម​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ មីនា លោក ស ខេង អះអាង​ថា កិច្ចការ​អាទិភាព​ចំពោះ​មុខ​សម្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ការ​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥។ លោក ស ខេង បន្ថែម​ថា លោក​យល់ព្រម​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដើម្បី​ជួយ​គាំទ្រ​រក្សា​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត...

គ.ជ.ប លុប​ឈ្មោះ​បេក្ខជន​១១​រូប​ចេញពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​មេឃុំ​ព្រោះ​មិន​ចេះ​អក្សរ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​ចំនួន ១១​រូប​មកពី​គណបក្ស​នយោបាយ​ចំនួន​២ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​នីតិកាល​ទី​៥ នេះ ព្រោះ​មិន​ចេះ​អក្សរ។ ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ដោយ​បង្ហាញ​ថា បេក្ខជន​ទាំង ១១​រូប​ដែល​ត្រូវ​បាន គ.ជ.ប លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​នីតិកាល​ទី​៥ ឆ្នាំ​២០២២ នេះ ក្នុង​នោះ​មកពី​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ គ.ជ.ប ដដែល​ថា​មក​ដល់​ថ្ងៃ​នេះ បេក្ខភាព​មកពី​គណបក្ស​ភ្លើង​ទៀន មាន​ចំនួន ៧​រូប​ហើយ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ក្នុង​នោះ​ម្នាក់​នៅ​សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ...

លោក មាជ សុវណ្ណារ៉ា រិះគន់​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​កម្លាំង​គាំទ្រ​ក្នុង​ស្រុក​ជិត​កន្លះ​នគរ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​កម្លាំង​គាំទ្រ​នៅ​ក្នុង​ស្រុក​ដែល​មាន​ជិត​កន្លះ​នគរ ដើម្បី​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច តែ​បែរជា​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដោយ​នាំគ្នា​ទៅ​បើក​បក្ស​តូចៗ​ដើម្បី​ចូលរួម​កំដរ​បក្ស​កាន់​អំណាច​ក្នុង​ទីលាន​នយោបាយ​ដ៏​អយុត្តិធម៌​ទៅវិញ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ មីនា នេះ​ថា គេ​ដុត​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បំពាន​លើ​ច្បាប់​គ្រប់​បែប​យ៉ាង​រួច​ទៅ​ហើយ គួរ​ណាស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​នាំគ្នា​ក្រោក​ឈរ​តវ៉ា​គ្រប់​មធ្យោបាយ ដើម្បី​ទាមទារ​យក​គណបក្ស​របស់​ខ្លួន​មកវិញ មិន​គួរ​នាំគ្នា​បង្កើត​បក្ស​ថ្មី ហើយ​សុំ​ភាព​ស្រប​ច្បាប់​ពី​អ្នក​ដុត​បំផ្លាញ​គណបក្ស​របស់​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា លោក​មើល​មិន​ឃើញ​ថា​គណបក្ស​តូចៗ​ទាំងអស់...

GDP ប្ដេជ្ញា​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ និង​មាន​តម្លាភាព ប្រសិន​បើ​ឈ្នះ​ការ​បោះឆ្នោត

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ប្ដេជ្ញា​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​ល្អ​ប្រសើរ និង​មាន​តម្លាភាព ប្រសិនបើ​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ឃុំ-សង្កាត់​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ នេះ ដោយ​លើកឡើង​នូវ​បញ្ហា​ជា​អាទិភាព​មួយ​ចំនួន​ដែល​បាន​កើតឡើង​នៅ​តាម​មូលដ្ឋាន​នា​ពេល​កន្លងមក ក្នុង​នោះ​រួម​មាន បញ្ហា​ទីផ្សារ​របស់​កសិករ និង​សិប្បករ បញ្ហា​សេវា​មណ្ឌល​សុខភាព បញ្ហា​គ្រឿងញៀន បញ្ហា​ផ្លូវថ្នល់​គ្មាន​គុណភាព បញ្ហា​អសមត្ថភាព​របស់​មេភូមិ មេឃុំ ចៅសង្កាត់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ជាដើម។ ប្រភព​ដដែល​អះអាង​ថា ក្រុម​ខ្លួន​កំពុងតែ​តាក់តែង​នូវ​គោល​នយោបាយ និង​វិធានការ​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​បញ្ហា​អាទិភាព​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ...

Latest news