35 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​បើ​ខ្លួន​ឈ្នះ​មេឃុំ-សង្កាត់​ត្រឹមតែ​មួយ​គឺ​ដូច​ពលរដ្ឋ​ខ្មែរ​ឈ្នះ​ទូទាំង​ប្រទេស

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​អះអាង​ថា បើ​គណបក្ស​របស់​ខ្លួន​អាច​ឈ្នះ​មេឃុំ-សង្កាត់​ត្រឹមតែ​មួយ​ឃុំ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ប្រៀប​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ឈ្នះ​ទូទាំង​ប្រទេស​ដូច្នោះ​ដែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ មករា នេះ​ថា ប្រសិនបើ​គណបក្ស​របស់​លោក​ឈ្នះ​បាន​មេឃុំ​ត្រឹមតែ​មួយ​នៅ​ពេល​បោះឆ្នោត​ខាងមុខ​នេះ ក្រុម​របស់​លោក​នឹង​ជ្រើសរើស​ឃុំ​មួយ​ចំនួន​ដើម្បី​ធ្វើការ​ប្រឡង​ប្រណាំង​ស្នាដៃ​កសាង​ភូមិ​ឃុំ​គំរូ ដែល​អាច​ផ្តល់​សេចក្តី​សង្ឃឹម​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា បើ​ទុក​ឲ្យ​គណបក្ស​កាន់​អំណាច​បន្ត​ដឹកនាំ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់ ៥​ឆ្នាំ​បន្ត​ទៀត ប្រជាពលរដ្ឋ​នឹង​គ្មាន​ឱកាស​ប្រៀបធៀប​ស្នាដៃ​របស់​គណបក្ស​ផ្សេង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ​ឡើយ។...

លោក យ៉ង សាំងកុមារ៖ ការ​ជ្រើសរើស​ប្រធាន​ភូមិ​ល្អ​គឺ​ខុស​ពី​ការ​លើក​បន្តុប​មេ​បក្ស​នៅ​ក្នុង​ភូមិ​ដើម្បី​ត្រួតត្រា​ពលរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ លើកឡើង​ថា ការ​ជ្រើសរើស​ឱ្យ​បាន​នូវ​ប្រធាន​ភូមិ​ល្អ​សម្រាប់​បម្រើ​ពលរដ្ឋ​មូលដ្ឋាន គឺ​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​ឆ្ងាយ​ណាស់​ពី​ការ​លើក​បន្តុប​មេ​បក្ស​នៅ​ក្នុង​ភូមិ ដើម្បី​ត្រួតត្រា​ពលរដ្ឋ និង​រក​ផលប្រយោជន៍​សម្រាប់​តែ​គណបក្ស​របស់​ពួកគេ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ ធ្នូ នេះ​ថា នៅ​ពេល​ពលរដ្ឋ​អាច​ជ្រើសរើស​ប្រធាន​ភូមិ​ដែល​ជា​តំណាង​ពិតប្រាកដ​របស់​ខ្លួន​បាន​ហើយ នោះ​ពលរដ្ឋ​នឹង​រស់នៅ​ប្រកប​ដោយ​សុខ​សន្តិភាព និង​មាន​សេរីភាព​ពេញលេញ​ជា​មិនខាន។ លោក​បន្ត​ថា ក្រុម​ការងារ​ភូមិ​ដែល​មាន​ប្រធាន​ភូមិ អនុភូមិ និង​ជំនួយការ​ភូមិ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង ១​ពាន់​ភូមិ តែង​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ជាង...

IDEA TALK៖ តើ​យុវជន​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ក្នុង​ការ​ជ្រើសរើស​មេឃុំ និង​ចៅសង្កាត់​ដែល​ខ្លួន​ពេញចិត្ត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​យុវជន​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ក្នុង​ការ​ជ្រើសរើស​មេឃុំ និង​ចៅសង្កាត់​ដែល​ខ្លួន​ពេញចិត្ត?»។

GDP៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នឹង​គ្មាន​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង​ដូច​ឆ្នាំ​២០១៨​ទៀត​ទេ

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ អះអាង​ថា សេណារីយោ​នយោបាយ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ បាន​លេច​រូបរាង​កាន់តែ​ច្បាស់​ហើយ​ថា គ្មាន​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ដូច​កាលពី​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ទៀត​នោះ​ទេ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ធ្នូ នេះ​ថា ការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​អាច​ត្រឡប់​ទៅ​រក​ស្ថានភាព​ស្រដៀង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ វិញ ព្រោះ​ថា​គណបក្ស​ដែល​បែក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​គណបក្ស​ភ្លើង​ទៀន ជាដើម...

GDP ប្រកាស​ជំហរ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដើម្បី​ផ្តល់​អ្នក​ដឹកនាំ​ល្អ​ជូន​ពលរដ្ឋ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​ប្រកាស​ជំហរ​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ថា គណបក្ស​នេះ​នឹង​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ផ្តល់​អ្នក​ដឹកនាំ​ល្អ ជាពិសេស​គឺ​មេឃុំ​ល្អ​ជូន​ពលរដ្ឋ​សម្រាប់​ដឹកនាំ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់​ខ្លួន។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស និង​ប្រកាស​ជំហរ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​របស់​ខ្លួន​ដែល​មកពី​តាម​បណ្តា​ខេត្ត​ជាច្រើន​របស់​កម្ពុជា។ គណបក្ស​នេះ​លើកឡើង​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​កំពុង​ពេញ​និយម​ក្នុង​ការ​ដឹកនាំ​នយោបាយ​បែប​បុគ្គល​និយម ជាជាង​ការ​ដឹកនាំ​ដោយ​ការ​អនុវត្ត​តាម​បែប​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស បើ​ទោះបីជា​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​ការ​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស​ហើយ​ក៏ដោយ ដូច្នេះ គ.ប.ម. នឹង​ចូលរួម​កែប្រែ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​វិញ។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង...

អ្នកវិភាគ៖ របៀប​ទាក់ទាញ​សន្លឹកឆ្នោត​របស់​រដ្ឋាភិបាល​កម្ពុជា ផ្ទុយ​ស្រឡះ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា របៀប​នៃ​ការ​ទាក់ទាញ​សន្លឹកឆ្នោត​របស់​រដ្ឋាភិបាល​កម្ពុជា ផ្ទុយ​គ្នា​ដាច់​ស្រឡះ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន ស្រប​ពេល​ដែល​ស្ថាប័ន​ជាតិ​ធំៗ ដូចជា​ស្ថាប័ន​អាជ្ញាកណ្ដាល​របស់​កម្ពុជា ដែល​ហៅ​កាត់​ថា គ.ជ.ប. ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​សព្វថ្ងៃ​នេះ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នេះ​ថា វិធីសាស្ត្រ​ក្នុង​ការ​រក​សំឡេង​ឆ្នោត​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មុន​រដូវកាល​បោះឆ្នោត​បាន​មកដល់ ពួកគេ​តែង​ប្រើ​វិធានការ​គាបសង្កត់ និង​បង្ក​ការ​លំបាក​ដល់​សកម្មភាព​បក្ស​ប្រឆាំង​គ្រប់​បែប​យ៉ាង ដោយ​លើកឡើង​ពី​បញ្ហា​នេះ ឬ​បញ្ហា​នោះ...

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?»។

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែល​ខ្វះ​វត្តមាន​បក្ស​ប្រឆាំង អាច​ជះ​ឥទ្ធិពល​បែប​ណា​ដល់​កម្ពុជា​ជា​ប្រធាន​អាស៊ាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ បើ​ខ្វះ​វត្តមាន​បក្ស​ប្រឆាំង អាច​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន?»។

គ.ជ.ប៖ ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ថា ថ្ងៃ​ដំបូង​ដែល​ខ្លួន​បើក​ឱ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត កាលពី​ថ្ងៃ​អង្គារ ទី​១២ ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​សុទ្ធតែ​មាន​ទស្សនៈ​ដូច​គ្នា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​មាន​រយៈពេល ៥០​ថ្ងៃ ដែល​គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចែក​ជា​បី​ដំណាក់កាល។ ក្នុង​នោះ ១៥​ថ្ងៃ​ដំបូង​គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៦ ខែ​តុលា...

លោក ស ខេង៖ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ជា​ការ​កសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន​ផង​ដែរ ប៉ុន្តែ​មាន​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បាន​រិះគន់​ពី​ការ​លើកឡើង​នេះ​ទាំងស្រុង។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០២១ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​ការ​កសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន តាមរយៈ​គោលនយោបាយ​កំណែ​ទម្រង់​តាម​ប្រព័ន្ធ​វិមជ្ឈការ និង​សហវិមជ្ឈការ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ​ជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ...

Latest news