36 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​នឹង​ជួប​ហានិភ័យ​សេដ្ឋកិច្ច​បែប​ណា​ខ្លះ​នៅ​ពេល​ដែល​សភា​ជាតិ​គ្មាន​តុល្យភាព​អំណាច?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​នឹង​ជួប​ហានិភ័យ​សេដ្ឋកិច្ច​បែប​ណា​ខ្លះ​នៅ​ពេល​ដែល​សភា​ជាតិ​គ្មាន​តុល្យភាព​អំណាច?»។

លោក ហ៊ុន សែន ថា​នឹង​វិល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​វិញ​បើ​លោក ហ៊ុន ម៉ាណែត មាន​គ្រោះថ្នាក់​ដល់​ជីវិត

បុរស​ខ្លាំង​រំលោភ​ច្បាប់​ក្រាញ​អំណាច​ត​ត្រកូល​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ថា លោក និង​អ្នក​នយោបាយ​ចាស់ៗ នឹង​មិន​ព្យាយាម​ជះ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​នោះ​ទេ ប៉ុន្តែ​លោក​នឹង​វិល​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​វិញ ប្រសិនបើ​លោក ហ៊ុន ម៉ាណែត មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប កំពុង​វាត​វង់​អំណាច​ក្នុង​វង្ស​ត្រកូល​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នៅ​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ទោះបីជា​នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវ​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺ​ជា​លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន ម៉ាណែត ថា​សមិទ្ធផល​ធំ​បំផុត​របស់​កម្ពុជា​គឺ​ធនធាន​មនុស្ស​ដែល​ពោរពេញ​ដោយ​សមត្ថភាព សីលធម៌ និង​គុណធម៌

ទាយាទ​ស្នង​មរតក​អំណាច​ត​ត្រកូល​ដែល​កំពុង​ត្រៀម​ខ្លួន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា សមិទ្ធផល​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា គឺជា​ធនធាន​មនុស្ស​ដែល​រឹងមាំ និង​ពោរពេញ​ទៅ​ដោយ​សមត្ថភាព សីលធម៌ និង​គុណធម៌ ដើម្បី​បណ្តុះបណ្តាល​អ្នក​ជំនាន់​ក្រោយ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ក្នុង​គោលដៅ​ទ្រទ្រង់​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​មុខ។ កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​របស់​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​ឃ្លីប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ សីហា នេះ​ថា គ្រប់​ដំណាក់កាល​នីមួយៗ រាជរដ្ឋាភិបាល​តែង​កំណត់​យក​ការ​អប់រំ​ធនធាន​មនុស្ស​ជា​វិស័យ​អាទិភាព​បំផុត ដោយ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​បង្កើត​ការងារ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ។ លោក ហ៊ុន ម៉ាណែត...

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន​ចោទ​ពាក់ព័ន្ធ​យុទ្ធនាការ​របស់​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដោយ​មិន​ចំ​ឈ្មោះ​ទៅ​កាន់​គណបក្ស​ភ្លើង​ទៀន​ថា គណបក្ស​នេះ​នឹង​រង​នូវ​ការ​រំលាយ​ដើម្បី​ផ្តាច់​ឫសគល់​ក្រុម​ជ្រុល​និយម​ឱ្យ​អស់​ពី​កម្ពុជា បន្ទាប់ពី​លោក​រក​ឃើញ​ថា បក្ស​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បំផ្លាញ​ការ​បោះឆ្នោត តាមរយៈ​ក្រុម​មួយ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ឈ្មោះ​ថា «សប្បាយ» កាលពី​ចុង​ខែ​កក្កដា កន្លងទៅ​នេះ។ បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នៅ​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា បើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី...

វៀតណាម​អបអរ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម អបអរ​សាទរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ និង​សូម​ឱ្យ​ទំនាក់ទំនង​ក្នុង​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ បន្ត​រឹងមាំ​យូរ​អង្វែង​រវាង​វៀតណាម និង​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។ អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ភូជុង (Nguyen Phu Trung) បាន​ចេញ​លិខិត​អបអរ​សាទរ​មួយ​ទៅ​កាន់​លោក ហ៊ុន សែន ក្នុង​នាម​ជា​សមមិត្ត​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ សីហា នេះ​ថា «ជាមួយ​ស្មារតី​សមមិត្ត​ដែល​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​រហូត​មក...

តុលាការ​លោក ហ៊ុន សែន ឃុំ​ខ្លួន​ពលរដ្ឋ​២​នាក់​បន្ទាប់ពី​និយាយ​រិះគន់​លោក ហ៊ុន ម៉ាណែត

តុលាការ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​ពលរដ្ឋ ២​នាក់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់ពី​ពួកគេ​បាន​និយាយ​រិះគន់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក​នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហុង ពៅ ចុះ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ឌី សូរនាត យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ហេតុផល​ថា...

រដ្ឋសភា​ឯក​បក្ស​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២១​សីហា បន្ទាប់ពី​លោក ហ៊ុន សែន ផ្ទេរ​តំណែង​ទៅ​លោក ហ៊ុន ម៉ាណែត

រដ្ឋសភា​ឯក​បក្ស​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃ​២១ និង​ថ្ងៃទី​២២ ខែ​សីហា បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ថា​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញ​សិទ្ធិ​នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​សីហា។ សេចក្តី​ជូនដំណឹង​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​រដ្ឋសភា ចុះ​ថ្ងៃទី​៣១ ខែ​កក្កដា ឲ្យ​ដឹង​ថា រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​ក្នុង​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ​នេះ។ រដ្ឋសភា​ឯក​បក្ស​ប្រកាស​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​អាណត្តិ​ទី​៧ នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ក្រោម​បញ្ជា​លោក ហ៊ុន សែន...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន ម៉ាណែត ថា​មាន​ចរិត​ផ្ដាច់ការ​មិន​ខុស​ពី​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ត្រៀម​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ពិត​ជា​មាន​ចរិត​ផ្ដាច់ការ​មិន​ខុស​ពី​ឪពុក ដោយសារ​មិនទាន់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​ផង បាន​ប្រើ​អំណាច​បញ្ជា​ឱ្យ​កម្លាំង​ក្រោម​បង្គាប់​ចាប់​ចង​ពលរដ្ឋ​ដែល​មាន​ជំងឺ​សរសៃប្រសាទ​ដែល​បាន​រិះគន់​លើ​ខ្លួន។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣១ កក្កដា ថា មិនទាន់​បាន​កាន់​អំណាច​ពេញដៃ​ផង ចាប់ផ្តើម​ផ្ដាច់ការ​បណ្តើរៗ​ហើយ ចុះ​ទម្រាំ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ​ចុង​ខែ​សីហា នេះ​ទៀត តើ​កូនប្រុស​ច្បង​ស្នង​មរតក​អំណាច​បន្ត​ពូជ​នេះ នឹង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​ទៀត​យក​ទៅ​ដាក់​គុក។ លោក អ៊ុំ សំអាន លើកឡើង​ថា ស្លឹកឈើ​ពិត​ជា​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន ឪពុក​ផ្ដាច់ការ...

IDEA TALK៖ ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត»។

អ្នកស្រី ជា សិរី ត្រូវ​បាន​តែងតាំង​តួនាទី​ជំនួស​ឪពុក​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា

កូនស្រី​បង្កើត​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ គឺ​អ្នកស្រី ជា សិរី ត្រូវ​បាន​តែងតាំង​ឱ្យ​ឡើង​កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំនួស​ឪពុក ខណៈ​កូនៗ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​ផ្សេង​ទៀត​ក៏​ចូល​ទៅ​កាន់​តំណែង​ជំនួស​ឪពុក​ដែរ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក ដើម្បី​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​សម្រាប់​អាណត្តិ​ទី​៧ នេះ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​អ្នកស្រី ជា សិរី ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ជំនួស​លោក ជា...

Latest news