ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
បោះឆ្នោតថ្នាក់ជាតិ
នយោបាយ
នាយករដ្ឋមន្ត្រីចាំផ្ទះផ្ដល់តំណែងដល់មេដឹកនាំបក្សតូចៗជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដដែល
ឌឹ ខេមបូឌា ដេលី
-
August 1, 2023
បុរសខ្លាំងក្រាញអំណាចនៅកម្ពុជា លោក ហ៊ុន សែន ប្រកាសផ្តល់តំណែងដល់មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលជាមន្ត្រីរដ្ឋាភិបាលបន្តទៀតក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីមេដឹកនាំបក្សនយោបាយទាំងនោះបារម្ភពីការបាត់បង់តំណែងរបស់ខ្លួនក្រោយពេលលោក ហ៊ុន សែន ប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិក្រោយនេះ។ លោក ហ៊ុន សែន បានចេញខ្សែអាត់សំឡេងមួយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលភ័យព្រួយពីការបាត់បង់តំណែងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោយការប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រី លោកត្រូវតែប្រកាសទុកមុនឱ្យហើយថា ពួកគេនៅតែត្រូវបានតែងតាំងឱ្យបន្តតំណែងរបស់ខ្លួនដដែលសម្រាប់គណបក្សនយោបាយដែលបានចូលរួមការបោះឆ្នោត ចំណែកគណបក្សដែលមិនបានចូលរួមការបោះឆ្នោត គឺត្រូវរង់ចាំការសម្រេចរបស់នាយករដ្ឋមន្ត្រីថ្មី។ លោក ហ៊ុន...
នយោបាយ
គ.ជ.ប ប្រកាសប្ដូរយកថ្ងៃទី៤ សីហា ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការវិញ
ឌឹ ខេមបូឌា ដេលី
-
August 1, 2023
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្តូរកាលបរិច្ឆេទនៃការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការពីថ្ងៃទី៩ ខែសីហា មកនៅថ្ងៃទី៤ ខែសីហា និងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឲ្យដឹងថា គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅថ្ងៃទី១ សីហា នេះ។ ចំណែកការប្រកាសលទ្ធផលផ្លូវការវិញ គ.ជ.ប សម្រេចប្តូរកាលបរិច្ឆេទនៃការប្រកាសផ្លូវការអំពីលទ្ធផលបោះឆ្នោត ដោយប្តូរពីថ្ងៃទី៩ សីហា មកថ្ងៃទី៤ សីហា...
នយោបាយ
ស្ថានបេសកកម្មកម្ពុជាថាការរិះគន់របស់មន្ត្រី UN លើការបោះឆ្នោតគឺមានលក្ខណៈនយោបាយស៊ីជម្រៅ
ឌឹ ខេមបូឌា ដេលី
-
July 30, 2023
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) ចោទថា ការលើកឡើងរបស់ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk ជុំវិញការបោះឆ្នោតនៅកម្ពុជា បានបង្កការភាន់ច្រឡំ និងមានលក្ខណៈនយោបាយយ៉ាងស៊ីជម្រៅ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ចេញសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៨ កក្កដា ថា ការអនុវត្តនូវវិធានការរដ្ឋបាល និងច្បាប់ដើម្បីថែរក្សានីតិរដ្ឋ មិនមែនជាការរឹតត្បិតសេរីភាពរបស់គណបក្សនយោបាយ បេក្ខជននយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននានានោះទេ ប៉ុន្តែពួកគេត្រូវតែទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នានៅចំពោះមុខច្បាប់របស់ប្រទេសកម្ពុជា។ ប្រភពដដែលលើកឡើងថា ការចោទថាការបោះឆ្នោតនៅកម្ពុជាធ្វើឡើងក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវនោះឡើយ...
នយោបាយ
លោក ហ៊ុន សែន ថាការផ្ទេរអំណាចឱ្យកូនប្រុសលោកគឺជាផែនការរៀបចំទុកជាមុនដើម្បីស្ថិរភាពយូរអង្វែង
ឌឹ ខេមបូឌា ដេលី
-
July 30, 2023
បុរសខ្លាំងក្រាញអំណាច លោក ហ៊ុន សែន អះអាងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ដែលនឹងត្រូវបន្តដឹកនាំប្រទេសកម្ពុជាជំនួសរូបលោក ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ ហើយគណបក្សនយោបាយនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពទាំងអស់គ្នាបានដែរ។ លោក ហ៊ុន សែន សរសេរលើប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់ខ្លួននៅថ្ងៃទី២៨ កក្កដា នេះថា ការដែលលោកប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី ហើយផ្ទេរឱ្យកូនប្រុសរបស់លោកបែបនេះ គឺជាផែនការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថិរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ប៉ុន្តែការចូលកាន់តំណែងរបស់លោក ហ៊ុន...
ច្បាប់
លោកមេធាវី ជូង ជូងី ស្នើសុំឱ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
July 30, 2023
សមាជិកមេធាវីកម្ពុជាលោក ជូង ជូងី សម្រេចដាក់ពាក្យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យតុលាការដោះលែងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ ស្របពេលដែលកូនក្ដីរបស់លោកកំពុងមានបញ្ហាសុខភាពជាច្រើនមុខ ដើម្បីទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។ លោក ជូង ជូងី បានដាក់ពាក្យទៅកាន់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៧ កក្កដា នេះ ដោយស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញដោះលែងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា...
នយោបាយ
លោក សម រង្ស៊ី បង្ហាញភស្តុតាងបញ្ជាក់ថា គ.ជ.ប លួចបន្លំសន្លឹកឆ្នោតឱ្យបក្សប្រជាជនកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
July 28, 2023
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លាតត្រដាងនូវលិខិតរបាយការណ៍សម្រាប់បម្រើការឱ្យការបោះឆ្នោតទម្រង់ ១១/០២ ថាជាភស្តុតាងបន្ថែមទៀតដែលអាចបញ្ជាក់ថា សន្លឹកឆ្នោតជាច្រើននៅតាមការិយាល័យបោះឆ្នោតទាំងជាង ២ម៉ឺនកន្លែងនៅទូទាំងប្រទេស សុទ្ធតែត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លួចបន្លំឱ្យគណបក្សប្រជាជនកម្ពុជា។ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានទម្លាយនូវទម្រង់បែបបទ ១១/០២ សម្រាប់បម្រើការឱ្យការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះថា នៅក្នុងរបាយការណ៍ដែលបានកត់ត្រាអំពីសន្លឹកឆ្នោតនៅលើលិខិតនេះមិនមានការកត់ត្រាបែងចែកសន្លឹកឆ្នោតរបស់គណបក្សនយោបាយនីមួយៗនោះទេ គឺកត់ត្រាតែចំនួនសន្លឹកឆ្នោតសរុបតែប៉ុណ្ណោះ។ លោក សម រង្ស៊ី ចោទថា ផ្អែកតាមការកត់ត្រាលើទម្រង់របាយការណ៍...
ព័ត៌មានជាតិ
សហជីពសម្ដែងការព្រួយបារម្ភនៅពេលរោងចក្របញ្ចប់កិច្ចសន្យានិងព្យួរការងារកម្មករក្រោយការបោះឆ្នោត
ឌឹ ខេមបូឌា ដេលី
-
July 28, 2023
បណ្ដាញសហជីពកម្ពុជាដែលការពារផលប្រយោជន៍របស់កម្មករ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតកម្មករនិយោជិតកម្ពុជានៅពេលរោងចក្រដែលកំពុងវិនិយោគនៅក្នុងប្រទេស នាំគ្នាប្រកាសបិទបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិត បន្ទាប់ពីដំណើរនៃការបោះឆ្នោតឆ្នាំ២០២៣ នេះកំពុងរងនូវការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មបុគ្គលពីសហគមន៍អន្តរជាតិ។ សហព័ន្ធសហជីពសេរីកម្មករកម្ពុជា (FTUWKC) បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា ពួកគេមានការភ័យព្រួយយ៉ាងខ្លាំងក្រោយទទួលបានព័ត៌មានពីតំណាងសហជីពមូលដ្ឋានដែលជាសមាជិកថា នៅតាមបណ្តាក្រុមហ៊ុននានានៅកម្ពុជា ថៅកែរោងចក្របានបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិតជាបន្តបន្ទាប់ហើយនៅពេលនេះ។ ការសម្រេចបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិតកម្ពុជានៅពេលនេះ ត្រូវគេរិះគន់ថា មូលហេតុចម្បងគឺបណ្តាលមកពីការបោះឆ្នោតដែលសហគមន៍អន្តរជាតិមិនអាចទទួលយកបាននៅពេលនេះ។ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ កក្កដា...
នយោបាយ
លោក ហ៊ុន ម៉ានី ហៅការផ្ទេរតំណែងនាយករដ្ឋមន្ត្រីពីឪពុកទៅកូនថាជាការលះបង់ដ៏ធំធេង
ឌឹ ខេមបូឌា ដេលី
-
July 28, 2023
កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ហៅការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយផ្ទេរទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងនោះ ថាជាការលះបង់ដ៏ធំធេង បើទោះបីជាពលរដ្ឋខ្មែរ ឬបរទេសមួយចំនួនមិនយល់ស្របចំពោះការផ្ទេរតំណែងរបស់ឪពុកខ្លួនក៏ដោយ។ ការលើកឡើងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំ សកម្មជនបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមទាំងក្នុង និងក្រៅប្រទេសបានរិះគន់ចំពោះការផ្ទេរអំណាចតពូជពីឪពុកមកកូន បើទោះបីជាលោក ហ៊ុន សែន ដែលជាឪពុកបានដឹកនាំប្រទេសកម្ពុជាជិត...
Idea Talk
IDEA TALK៖ តើពលរដ្ឋខ្មែរនឹងជួបហានិភ័យសេដ្ឋកិច្ចបែបណាពេលសភាជាតិគ្មានតុល្យភាពអំណាច?
ឌឹ ខេមបូឌា ដេលី
-
July 28, 2023
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីអំពី៖ «តើពលរដ្ឋខ្មែរនឹងជួបហានិភ័យសេដ្ឋកិច្ចបែបណាពេលសភាជាតិគ្មានតុល្យភាពអំណាច?»។
នយោបាយ
មេដឹកនាំចិនអបអរលោក ហ៊ុន សែន ឈ្នះឆ្នោតខណៈមេដឹកនាំអាស៊ានពុំទាន់ឃើញចេញសេចក្ដីថ្លែងការណ៍
ឌឹ ខេមបូឌា ដេលី
-
July 27, 2023
អគ្គលេខាបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជូនសារលិខិតអបអរសាទរលោក ហ៊ុន សែន ដែលបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាថ្មីម្ដងទៀតនៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី២៣ កក្កដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃទី២៥ កក្កដា។ សាររបស់លោក ស៊ី បានសរសេរថា ជាការល្អដែលកម្ពុជាកំពុងស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងមួយត្រឹមត្រូវនៃរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន បានផ្ដល់នូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពប្រជាជនកាន់តែប្រសើរឡើងស្របតាមស្ថានភាពតំបន់...
1
2
3
4
...
20
Page 3 of 20
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.