ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.9
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
បោះឆ្នោតថ្នាក់ជាតិ
នយោបាយ
ក្រុមសង្កេតការណ៍ថាពលរដ្ឋខ្មែរនៅអូស្ត្រាលីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញជារឿងត្រឹមត្រូវ
ឌឹ ខេមបូឌា ដេលី
-
July 18, 2023
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការប្រមូលផ្ដុំជួបជុំរបស់ប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងខ្លឹមសារដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជារឿងត្រឹមត្រូវ ព្រោះកម្ពុជាគឺជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ កក្កដា នេះថា ការទាមទារឱ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់...
នយោបាយ
លោក ហ៊ុន សែន ឱ្យបក្សភ្លើងទៀនទទួលខុសត្រូវការអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត
ឌឹ ខេមបូឌា ដេលី
-
July 18, 2023
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទាមទារឱ្យគណបក្សភ្លើងទៀនទទួលខុសត្រូវលើការអំពាវនាវរបស់ខ្លួនឱ្យប្រជាពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោលតាមការបង្គាប់បញ្ជារបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលជាអ្នកនៅពីក្រោយ។ បុរសខ្លាំងខាងរំលោភច្បាប់បិទសំឡេងក្រុមប្រឆាំងលោក ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួនកាលពីយប់ថ្ងៃទី១៦ កក្កដា ថា គណបក្សភ្លើងទៀនទើបនឹងចេញសេចក្តីថ្លែងការណ៍ ខណៈសមាជិកដែលបានប្រព្រឹត្តខុស ក៏ទើបនឹងសារភាពកំហុស និងបានបញ្ជាក់ពីការធ្វើខុសរបស់ពួកគេដែរ។ មេដឹកនាំខ្មែរដែលកំពុងដឹកនាំប្រទេសតាមបែបផ្ដាច់ការលោក ហ៊ុន សែន អះអាងថា អ្នកដែលសារភាពកំហុសទាំងនោះបានបញ្ជាក់ថា អ្វីៗដែលពួកគេបានអនុវត្ត គឺធ្វើតាមតែបទបញ្ជារបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម...
នយោបាយ
លោក ហ៊ុន សែន អំពាវនាវពលរដ្ឋឱ្យទៅបោះឆ្នោតគ្រប់ៗគ្នា ខណៈបក្សភ្លើងទៀនត្រូវបានហាមឃាត់
ឌឹ ខេមបូឌា ដេលី
-
July 17, 2023
លោក ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅចុងខែកក្កដា នេះ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត ខណៈប្រជាពលរដ្ឋជាង ១លាន ៦សែននាក់ត្រូវលោក ហ៊ុន សែន បង្ខំឱ្យទៅបោះឆ្នោតក្នុងពេលដែលគណបក្សរបស់ពួកគេស្រឡាញ់ត្រូវបិទខ្ទប់មិនឱ្យចូលរួមក្នុងការបោះឆ្នោត។ បុរសខ្លាំងប្លន់អំណាចជាង ៤ទសវត្សរ៍នៅកម្ពុជាលោក ហ៊ុន សែន លើកឡើងក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាដែលពួកគេជឿជាក់ថាជាគណបក្សដែលដឹកនាំធ្វើឲ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនា មានការអភិវឌ្ឍជាមួយនឹងភាពសម្បូរសប្បាយរុងរឿងជូនប្រទេសជាតិ...
នយោបាយ
លោក ហ៊ុន សែន ចំអកឱ្យមេដឹកនាំនិងសកម្មជនបក្សប្រឆាំងថាបរាជ័យបន្ទាប់ពីលោក Pita មិនជាប់ជានាយករដ្ឋមន្ត្រីថៃ
ឌឹ ខេមបូឌា ដេលី
-
July 17, 2023
បុរសខ្លាំងក្រាញអំណាចនៅកម្ពុជាលោក ហ៊ុន សែន បានចំអកឲ្យមេដឹកនាំ និងសកម្មជនបក្សប្រឆាំងថាបានបរាជ័យ ដោយសារពួកគេរំពឹងទុកថានៅពេលលោក Pita ជាប់ជានាយករដ្ឋមន្ត្រីថៃ នឹងអនុញ្ញាតឲ្យពួកគេប្រើប្រាស់ទឹកដីថៃ ធ្វើចលនាបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ខណៈបណ្តាប្រជាពលរដ្ឋថៃ និងអ្នកគាំទ្រលោក Pita Limjaroenrat បាននាំគ្នារិះគន់ និងជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងពីការបរាជ័យរបស់លោក Pita មិនអាចធ្វើជានាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែន បានបង្ហោះសារនៅក្នុងតេឡេក្រាមកាលពីយប់ថ្ងៃទី១៣...
នយោបាយ
លោក ហ៊ុន សែន ចោទចៅសង្កាត់ពីបក្សភ្លើងទៀននៅអូរស្មាច់ថាកំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋ
ឌឹ ខេមបូឌា ដេលី
-
July 17, 2023
មេដឹកនាំបក្សកាន់អំណាចដែលកំពុងគាបសង្កត់ក្រុមប្រឆាំង លោក ហ៊ុន សែន ចោទចៅសង្កាត់ជាប់ឆ្នោតពីគណបក្សភ្លើងទៀន នៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ លោក ញៀន សារុំ ថាកំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋ ហើយគុកក៏កំពុងរង់ចាំរូបលោកដែរ បើចៅសង្កាត់រូបនោះនៅតែបន្តសកម្មភាពរបស់ខ្លួនបន្ថែមទៀត។ មេដឹកនាំនយោបាយរំលោភអំណាចបំពានច្បាប់ផ្ដាច់មុខនៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួនកាលពីថ្ងៃទី១៣ កក្កដា ថា ការណែនាំរបស់ចៅសង្កាត់ជាប់ឆ្នោតខេត្តឧត្តរមានជ័យ មិនឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពីគណបក្សភ្លើងទៀនដទៃទៀតទៅជួបប្រជុំ ដើម្បីចុះហត្ថលេខាទទួលស្គាល់ច្បាប់បោះឆ្នោតដែលបក្សកាន់អំណាចទើបនឹងកែប្រែ ព្រមទាំងត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ គឺជាទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។ អតីតមេកម្មាភិបាលយោធាខ្មែរក្រហមដែលកំពុងបន្តដឹកនាំប្រទេសកម្ពុជា...
នយោបាយ
លោក ហ៊ុន ម៉ាណែត ប្រកាសសុំសន្លឹកឆ្នោតជាសាធារណៈពីពលរដ្ឋដែលមិនមែនជាសមាជិកបក្សកាន់អំណាច
ឌឹ ខេមបូឌា ដេលី
-
July 14, 2023
កូនប្រុសច្បងលោក ហ៊ុន សែន ដែលត្រៀមស្នងតំណែងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រកាសជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការសុំសន្លឹកឆ្នោតពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតនៅចុងខែកក្កដា នេះ។ កូនប្រុសច្បងត្រៀមស្នងអំណាចបន្តត្រកូលហ៊ុន គឺលោក ហ៊ុន ម៉ាណែត បង្ហោះវីដេអូលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ កក្កដា នេះ ដោយណែនាំទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជាថា ពលរដ្ឋខ្លះមិនព្រមចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែបើអាចសុំសន្លឹកឆ្នោតរបស់ពួកគាត់បាន គឺរឹតតែល្អ ទោះពួកគាត់មិនគាំទ្របក្សណា ឬជាសមាជិកគណបក្សណាក៏ដោយ។ ទាយាទត្រៀមស្នងមរតកអំណាចទាំងរំលោភច្បាប់ លោក ហ៊ុន...
នយោបាយ
មន្ត្រីរដ្ឋាភិបាលជាសមាជិកបក្សប្រជាជននាំគ្នាបង្រៀនពលរដ្ឋឱ្យចេះគូសសញ្ញាលើសន្លឹកឆ្នោត
ឌឹ ខេមបូឌា ដេលី
-
July 13, 2023
ពលរដ្ឋស្ទើរតែមិនដែលស្គាល់មុខមន្ត្រីរដ្ឋាភិបាលដែលជាសមាជិករបស់បក្សកាន់អំណាចក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ស្របពេលដែលពួកគេបាននាំគ្នាចុះបង្រៀនពលរដ្ឋឱ្យរៀនគូសសញ្ញានៅលើសន្លឹកឆ្នោតអំឡុងពេលឃោសនាបោះឆ្នោត។ អតីតបក្សកុម្មុយនីស្តដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃនេះ កំពុងផ្សព្វផ្សាយពីសកម្មភាពឃោសនាបក្សនយោបាយរបស់ខ្លួននៅតាមបណ្តាខេត្តនានារាល់ថ្ងៃអំឡុងពេលយុទ្ធនាការនៃការឃោសនាបោះឆ្នោតនៅពេលនេះ ក្នុងនោះសកម្មភាពដែលសមាជិកបក្សនេះយកចិត្តទុកដាក់បំផុតនោះ គឺការបង្រៀនឱ្យពលរដ្ឋចេះគូសសញ្ញានៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ បុរសខ្លាំងក្រាញអំណាចលោក ហ៊ុន សែន តែងផ្សព្វផ្សាយពីសកម្មភាពឃោសនារបស់គណបក្សប្រជាជនកម្ពុជារាល់ថ្ងៃនៅក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាមផ្លូវការរបស់លោក ជុំវិញសកម្មភាពដែលសមាជិករបស់ខ្លួនកំពុងធ្វើនៅតាមបណ្តាខេត្ត ក្នុងនោះមន្ត្រីបក្សនេះដែលមិនធ្លាប់ទៅជួបពលរដ្ឋនៅតាមមូលដ្ឋាន ក៏បានចេញមុខទៅណែនាំឱ្យពលរដ្ឋរៀនគូសសញ្ញានៅលើសន្លឹកឆ្នោតដែរ។ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងយ៉ាងសកម្មនៅទូទាំងប្រទេស ស្របពេលដែលគណបក្សដែលមានសក្ដានុពលអាចប្រកួតប្រជែងជាមួយខ្លួន គឺបក្សសង្គ្រោះជាតិ ឬគណបក្សភ្លើងទៀន ត្រូវបានលោក ហ៊ុន សែន...
នយោបាយ
ពលរដ្ឋខ្មែរអាមេរិកាំងធ្វើពិធីបុណ្យខ្មោចឱ្យសាកសពក្រដាសតំណាងឱ្យលោក ហ៊ុន សែន ដើម្បីប្រឆាំងការបោះឆ្នោត
ឌឹ ខេមបូឌា ដេលី
-
July 12, 2023
ពិធីបុណ្យខ្មោចឱ្យសាកសពក្រដាសមួយដែលតំណាងឲ្យនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ត្រូវបានពលរដ្ឋខ្មែរអាមេរិកាំងក្នុងទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាជូសេត នៃទឹកដីសហរដ្ឋអាមេរិក ធ្វើឡើងដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា នាខែកក្កដា នេះ ហើយក៏ដើម្បីបញ្ជាក់ថា ប្រជាធិបតេយ្យនៅកម្ពុជាគឺបានស្លាប់បាត់ហើយក្រោមការអុកឡុករបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ពលរដ្ឋខ្មែរអាមេរិកាំងដែលមកពីបណ្តារដ្ឋផ្សេងៗនៃទឹកដីសហរដ្ឋអាមេរិក បានមកជួបជុំគ្នានៅទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាជូសេត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រារព្ធពិធីបុណ្យសាកសពក្រដាសមួយដែលតំណាងឱ្យលោក ហ៊ុន សែន ដោយការដង្ហែសាកសពក្រដាសនោះដាក់ក្នុងមឈូស និងមានទង់ព្រលឹង...
នយោបាយ
សមាគមខ្មែរនៅអាមេរិកអំពាវនាវឱ្យពលរដ្ឋរួមគ្នាផ្លាស់ប្ដូររបបដឹកនាំគ្រួសារត្រកូលហ៊ុនចេញពីកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
July 12, 2023
សមាគមសំឡេងប្រជាធិបតេយ្យខ្មែរ (KVD) ដែលមានមូលដ្ឋានក្នុងទីក្រុង Tacoma នៃរដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក អំពាវនាវក្នុងពិធីប្រារព្ធខួប ៧ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ដើម្បីឱ្យអ្នកប្រជាធិបតេយ្យ អ្នកស្រឡាញ់យុត្តិធម៌ និងអ្នកនយោបាយគ្រប់និន្នាការ រួមគ្នាផ្លាស់ប្ដូររបបដឹកនាំតាមបែបគ្រួសារនិយមរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះចេញ។ សមាគមសំឡេងប្រជាធិបតេយ្យខ្មែរ (KVD) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃបុណ្យខួប ៧ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា...
នយោបាយ
លោក ហ៊ុន សែន បញ្ជាឱ្យបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿងដឹកពលរដ្ឋទៅបោះឆ្នោតតាមខេត្តនីមួយៗ
ឌឹ ខេមបូឌា ដេលី
-
July 12, 2023
បុរសខ្លាំងក្រាញអំណាចលោក ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ចេញរថយន្តក្រុងជាង ៣០០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ កក្កដា ទាំងទៅនិងមកដោយឥតគិតថ្លៃ និងមិនរើសអើងគណបក្សនយោបាយណាមួយនោះទេ។ តាមរយៈសារសំឡេងពិសេសរយៈពេល ៧នាទីនាល្ងាចថ្ងៃទី១១ កក្កដា នេះ លោក ហ៊ុន សែន បានបញ្ជាឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តចន្លោះពី ៣០០ ទៅ ៣៥០គ្រឿងសម្រាប់ដឹកពលរដ្ឋទៅតាមខេត្តនីមួយៗដោយឥតគិតថ្លៃ ទាំងទៅនិងមក...
1
...
6
7
8
...
20
Page 7 of 20
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.