ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ព្រលានយន្តហោះ
ព័ត៌មានជាតិ
លោក អ៊ុំ សំអាន បន្ទោសរដ្ឋាភិបាលខ្មែរថាបើកដៃឱ្យចិនរកស៊ីលើខ្នងរាស្ត្រជុំវិញព្រលានយន្តហោះថ្មីខេត្តសៀមរាប
ឌឹ ខេមបូឌា ដេលី
-
December 26, 2023
តំណាងរាស្ត្រអតីតបក្សប្រឆាំង បន្ទោសរដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាកំពុងបើកដៃឱ្យក្រុមហ៊ុនចិន រកស៊ីលើខ្នងខ្មែរតាមអំពើចិត្តជុំវិញការកំណត់តម្លៃរថយន្តដែលបើកបរលើផ្លូវចូលទៅព្រលានយន្តហោះថ្មីខេត្តសៀមរាប ដែលក្រុមហ៊ុនចិន នឹងចាប់ផ្តើមអនុវត្តចាប់ពីដើមឆ្នាំ២០២៤ ខាងមុខនេះ។ តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៥ ធ្នូ នេះថា ខ្មែរពិតជាធ្វើបានមែនក្នុងរដ្ឋអំណាចដែលដឹកនាំដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ព្រោះថា សូម្បីផ្លូវទៅព្រលានយន្តហោះថ្មីខេត្តសៀមរាប ក៏ត្រូវបង់លុយដែរ ទោះបីជាផ្លូវនេះជាផ្លូវធម្មតាដែលមិនមែនជាផ្លូវល្បឿនលឿនក៏ដោយ ហើយការធ្វើបែបនេះ មានន័យថា រដ្ឋាភិបាលខ្មែរបានបើកដៃឱ្យក្រុមហ៊ុនចិន ធ្វើអាជីវកម្មលើក្បាលខ្មែរដែលមិនអាចប្រកែកបានឡើយ។ លោក អ៊ុំ សំអាន លើកឡើងថា...
ទេសចរណ៍
លោក ហ៊ុន ម៉ាណែត ថាព្រលានយន្តហោះថ្មីនៅសៀមរាបនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យទេសចរណ៍
ឌឹ ខេមបូឌា ដេលី
-
November 1, 2023
នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត សម្ដែងមោទនភាពចំពោះវត្តមានព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ដែលនឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជាទៅថ្ងៃអនាគត។ កូនប្រុសមេដឹកនាំក្រាញអំណាចផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន ម៉ាណែត សរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួននៅថ្ងៃទី៣១ តុលា នេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានដំណើរការកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧០០ហិកតារ នឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លាសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។ ការអះអាងនេះ ធ្វើឡើងផ្ទុយស្រឡះពីទិដ្ឋភាពជាក់ស្តែងដែលគេមើលឃើញថា ព្រលានយន្តហោះថ្មីនេះនឹងបម្រើប្រយោជន៍ធំធេងឱ្យរដ្ឋាភិបាលចិន មិនមែនកម្ពុជានោះទេ។ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល...
ព័ត៌មានជាតិ
អាកាសយានដ្ឋានថ្មីនៅសៀមរាបដែលចិនគ្រប់គ្រង នឹងដំណើរការនៅពាក់កណ្តាលខែតុលានេះ
ឌឹ ខេមបូឌា ដេលី
-
July 19, 2023
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាផ្នែកអាកាសចរស៊ីវិល អះអាងថា អាកាសយានដ្ឋានអន្តរជាតិថ្មីលើទឹកដីខេត្តសៀមរាប ដែលត្រូវប្រគល់ឱ្យចិនគ្រប់គ្រងជាងកន្លះសតវត្ស នឹងដាក់ឱ្យដំណើរការនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីសាងសង់អស់រយៈពេលជាង ៣ឆ្នាំក្នុងទំហំទឹកប្រាក់កម្ចីពីរដ្ឋាភិបាលចិនជាង ១ពាន់លានដុល្លារអាមេរិក។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងក្នុងពេលដែលសមាគមទេសចរណ៍កម្ពុជាទៅចូលរួមទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។ លោក...
ជម្លោះដីធ្លី
សង្គមស៊ីវិលអំពាវនាវឱ្យអាជ្ញាធរដោះស្រាយបញ្ហាជូនពលរដ្ឋរងផលប៉ះពាល់ការអភិវឌ្ឍព្រលានយន្តហោះថ្មី
ឌឹ ខេមបូឌា ដេលី
-
June 10, 2023
មន្ត្រីជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវឲ្យអាជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍរបស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី) ឲ្យបានឆាប់ ដោយកាត់ឆ្វៀលដីជូនពួកគាត់ និងចេញប្លង់កម្មសិទ្ធិដែលអាចឲ្យពួកគេអាចអភិវឌ្ឍបាននៅនឹងកន្លែងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ មិថុនា នេះថា រឿងវិវាទរវាងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីជាមួយនឹងប្រជាពលរដ្ឋ បានអូសបន្លាយអស់ពេលយូរមកហើយ ក្នុងនោះប្រជាពលរដ្ឋបានដាក់ញត្តិស្នើសុំឲ្យអាជ្ញាធរខេត្តកណ្តាល ដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែបញ្ហានេះនៅតែត្រូវទុកចោល និងអូសបន្លាយរហូតដល់ពេលនេះ។ លោក ស៊ឹង...
ជម្លោះដីធ្លី
ពលរដ្ឋជាង២០០នាក់តវ៉ាឱ្យអភិបាលខេត្តកណ្ដាលឆ្វៀលដីចេញពីតំបន់ព្រលានយន្តហោះថ្មី
ឌឹ ខេមបូឌា ដេលី
-
April 25, 2023
ពលរដ្ឋជាង ២០០នាក់មកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាឡើងមកតវ៉ានៅខាងមុខសាលាខេត្តកណ្ដាល ដើម្បីទាមទារឲ្យអភិបាលខេត្តនេះកាត់ឆ្វៀលដីរបស់ពួកគេចេញពីតំបន់ព្រលានយន្តហោះថ្មី ដោយធ្វើការអភិវឌ្ឍនៅនឹងកន្លែង និងស្នើសុំឲ្យចេញប្លង់កម្មសិទ្ធិជូនដល់ពួកគេ។ ការឡើងមកទាមទារជាថ្មីទៀតរបស់ក្រុមពលរដ្ឋមកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមេសា នេះ បន្ទាប់ពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នៅមិនទាន់បានដោះស្រាយបញ្ហាវិវាទដីធ្លីជូនពួកគេ។ អ្នកភូមិម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងទៀត លោកស្រី អួង ស៊ីម ប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់ឡើងមកតវ៉ានៅខាងមុខសាលាខេត្តជាលើកទី២ នេះ...
ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាបនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា នេះ
ឌឹ ខេមបូឌា ដេលី
-
March 9, 2023
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងដំណាច់ខែមីនា នេះ ខណៈអាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងត្រូវបិទជាស្ថាពរនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាងនៅថ្ងៃពុធ ទី៨ មីនា នេះថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី កំពុងត្រៀមធ្វើតេស្ដសាកល្បងនៅអំឡុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២៣ នេះ...
ជម្លោះដីធ្លី
ពលរដ្ឋនៅជាប់ព្រលានយន្តហោះថ្មីស្នើបញ្ឈប់ការចោទប្រកាន់និងបំភិតបំភ័យពួកគាត់គ្រប់រូបភាព
ឌឹ ខេមបូឌា ដេលី
-
February 8, 2023
ពលរដ្ឋចំនួន ៤៧៣គ្រួសាររស់នៅជាប់ព្រលានយន្តហោះថ្មីដែលកំពុងប្រឈមនឹងការបណ្ដេញចេញ ស្នើទៅអាជ្ញាធរខេត្តឲ្យបញ្ឈប់ការចោទប្រកាន់ រួមទាំងឲ្យបុគ្គលិកក្រុមហ៊ុនបញ្ឈប់ការបំភិតបំភ័យលើពួកគេគ្រប់រូបភាពបន្តទៀត ដោយថាពួកគេរស់នៅលើទីតាំងបច្ចុប្បន្នយ៉ាងហោចណាស់ចន្លោះពី ២០ ទៅ ៣០ឆ្នាំ។ ពលរដ្ឋជិត ៥០០គ្រួសាររស់នៅទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ខេត្តកណ្តាល ត្អូញត្អែរថា បច្ចុប្បន្នពួកគេប្រមាណជា ៤៧៣គ្រួសារកំពុងប្រឈមនឹងការបណ្ដេញចេញពីលំនៅឋាននាពេលអនាគត ដោយសារគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយរំដោះទឹករបស់សាលាខេត្តកណ្ដាល មិនបានផ្ដល់ព័ត៌មាន និងមិនបានពិគ្រោះយោបល់ជាមួយពលរដ្ឋដែលរស់នៅក្នុងតំបន់នេះឲ្យបានទូលំទូលាយនោះទេ។ ក្រោយពីមានគម្រោងនេះ នៅថ្ងៃទី១២ និងថ្ងៃទី២១...
ជម្លោះដីធ្លី
ពលរដ្ឋរស់នៅជិតព្រលានយន្តហោះថ្មីប្រមូលផ្ដុំមុខសាលាខេត្តកណ្ដាលស្នើសុំការពន្យល់លម្អិត
ឌឹ ខេមបូឌា ដេលី
-
December 30, 2022
ពលរដ្ឋជាង ២០០នាក់តំណាងឱ្យពលរដ្ឋជិត ៥០០គ្រួសារ ប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំឱ្យអភិបាលខេត្ត លោក គង់ សោភ័ណ្ឌ ពន្យល់ពីព័ត៌មានលម្អិតបន្ទាប់ពីបុគ្គលិករបស់ព្រលានយន្តហោះអន្តរជាតិថ្មី និងអាជ្ញាធរមូលដ្ឋាន ព្រមានរុះរើលំនៅឋានស្របច្បាប់របស់ពួកគេ និងហាមឃាត់មិនឱ្យសាងសង់សំណង់គ្រប់បែបយ៉ាងទាំងអស់។ តំណាងពលរដ្ឋម្នាក់ឈ្មោះ ម៉ុត ចាន់សុផាន់នី អះអាងថា ពលរដ្ឋទាំងជាង ៤០០គ្រួសារ បានរងការគំរាមកំហែងពីបុគ្គលិករបស់ព្រលានយន្តហោះ និងអាជ្ញាធរមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ ក្នុងនោះពួកគេបានហាមប្រាមមិនឲ្យពលរដ្ឋធ្វើអ្វីទាំងអស់លើដីរបស់ខ្លួន សូម្បីតែសង់រោងចិញ្ចឹមសត្វក៏ដោយ។ ជាងនេះទៀត ពួកគេតែងដើរចូលថតតាមផ្ទះណាដែលមិនមានម្ចាស់រស់នៅ និងបាញ់ថ្នាំពណ៌តាមមុខផ្ទះ...
ជម្លោះដីធ្លី
ពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តចំនួនបីជំរុញឱ្យក្រសួងពាក់ព័ន្ធពន្លឿនដោះស្រាយវិវាទដីធ្លី
ឌឹ ខេមបូឌា ដេលី
-
November 18, 2022
ពលរដ្ឋដែលរងគ្រោះដីធ្លីប្រមាណ ៣០០នាក់នៅខេត្តចំនួន៣ បាននាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីជំរុញឲ្យក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ។ ក្រុមពលរដ្ឋរងគ្រោះដីធ្លីឡើងមកដាក់ញត្តិជាថ្មី ក្នុងនោះរួមមានខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តស្វាយរៀង។ ពួកគេដាក់ញត្តិនៅក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ តំណាងពលរដ្ឋមកពីខេត្តត្បូងឃ្មុំ លោក ផន សុផល បានលើកឡើងនៅខាងមុខក្រសួងមហាផ្ទៃថា ពួកគាត់ឡើងមកដាក់ញត្តិនៅក្រសួងស្ថាប័នទាំងនេះជាច្រើនដងហើយ ប៉ុន្តែមិនទទួលបានដំណោះស្រាយ ទើបពួកគាត់នាំគ្នាឡើងមកជាថ្មីទៀត។ លោកបន្តថា បញ្ហាដីធ្លីរបស់ពួកគាត់បានអូសបន្លាយជិត ១០ឆ្នាំមកហើយ បានធ្វើឲ្យពលរដ្ឋជួបការលំបាក និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ។ ជុំវិញករណីវិវាទដីធ្លីនេះដែរ...
ជម្លោះដីធ្លី
សង្គមស៊ីវិលថាក្រុមហ៊ុនឧកញ៉ា ពុង ឃាវសែ រំលោភគោលការណ៍សិទ្ធិមនុស្សធ្ងន់ធ្ងរ
ឌឹ ខេមបូឌា ដេលី
-
October 4, 2022
សង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សជិត ១០០ស្ថាប័ន រិះគន់ថា ការចោទប្រកាន់ពលរដ្ឋម្ចាស់ដីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានជម្លោះជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ គឺរំលោភបំពានទៅនឹងគោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងផ្ទុយពីគោលការណ៍មន្ត្រីរបស់រដ្ឋជាអ្នកបម្រើរាស្ត្រយ៉ាងធ្ងន់ធ្ងរ។ អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សចំនួន ៨៤ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍សុំឲ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការដោះស្រាយទំនាស់ដីធ្លីនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ចំថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះថា ពួកគេបារម្ភយ៉ាងខ្លាំងជុំវិញទំនាស់ដីធ្លីដ៏រាំរ៉ៃរវាងក្រុមហ៊ុន Oversea...
1
2
3
Page 2 of 3
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.