ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ព្រៃឡង់
ព័ត៌មានជាតិ
អង្គការអន្តរជាតិរកឃើញថាគ្រួសារនិងសាច់ញាតិលោក ហ៊ុន សែន នៅពីក្រោយឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
September 28, 2022
អង្គការឃ្លាំមើលបរិស្ថាន និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមានថា កត្តាចម្បងដែលធ្វើឲ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជា គឺដោយសារគ្រួសារលោក ហ៊ុន សែន ជាអ្នកកាងពីក្រោយ។ ក្នុងរបាយការណ៍ស្រាវជ្រាវដែលមានកម្រាស់ ៥៣ទំព័ររបស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា បានរៀបរាប់អំពីមែកធាងនៃការកាប់ឈើដោយខុសច្បាប់នៅកម្ពុជា។ របាយការណ៍ស្រាវជ្រាវរបស់អង្គការគំនិតផ្ដួចផ្ដើម ក៏បានរំលេចអំពីដំណើរការនៃគ្រួសារលោក ហ៊ុន សែន ក្នុងការគ្រប់គ្រងលើក្រុមឧកញ៉ាដែលជាឈ្មួញរកស៊ីព្រៃឈើ...
ព័ត៌មានជាតិ
សកម្មជនព្រៃឡង់ថាមន្ត្រីបរិស្ថានឃាត់ខ្លួនដោយខ្លាចពួកគេប្រមូលភស្តុតាងបទល្មើសព្រៃឈើក្នុងព្រៃឡង់
ឌឹ ខេមបូឌា ដេលី
-
September 21, 2022
សកម្មជនព្រៃឡង់ខេត្តព្រះវិហារ អះអាងថា មន្ត្រីបរិស្ថានខេត្តកំពង់ធំ ចំនួន ៦នាក់ដែលបានឃាត់ខ្លួនសកម្មជនព្រៃឡង់ជិត ២០នាក់ ដោយសារមន្ត្រីបរិស្ថានទាំងនោះបារម្ភខ្លាចសកម្មជនទាំងនោះចូលល្បាតក្នុងព្រៃឡង់ ដើម្បីប្រមូលភស្តុតាងពីបទល្មើសព្រៃឈើក្នុងតំបន់របស់ពួកគេកាន់កាប់។ បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី បានអះអាងកាលពីថ្ងៃចន្ទ ទី១៩ កញ្ញា ថា មន្ត្រីបរិស្ថានខេត្តកំពង់ធំ ចំនួន ៦នាក់ប្រដាប់ដោយកាំភ្លើង បានឃាត់ខ្លួន និងសួរនាំសកម្មជនព្រៃឡង់ ១៦នាក់នៅចំណុចចម្ការកៅស៊ូក្រុមហ៊ុន ស៊ីអស៊ីខេ (CRCK) ក្បែរក្រុមហ៊ុន...
ព័ត៌មានជាតិ
ពលរដ្ឋខេត្តស្ទឹងត្រែងប្ដឹងលោក ចាប សារ៉ន ទៅអង្គភាពប្រឆាំងអំពើពុករលួយចោទលួចកាប់ដើមជ័រច្បោះ
ឌឹ ខេមបូឌា ដេលី
-
September 20, 2022
ប្រជាសហគមន៍ខេត្តស្ទឹងត្រែង ដាក់ពាក្យបណ្ដឹងប្ដឹងលោក ចាប សារ៉ន ដែលជាអនុប្រធានការិយាល័យបំភាន់អក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេការកាប់ឈើរបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធរឿងលួចកាប់ដើមជ័រច្បោះរបស់ពួកគេ។ យោងតាមលិខិតមួយដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើបទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ បានឲ្យដឹងថា ក្រុមប្រជាសហគមន៍ខេត្តស្ទឹងត្រែង ចំនួន ៥គ្រួសារ បានដាក់ពាក្យបណ្ដឹងទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី២៨...
ព័ត៌មានជាតិ
មេឈ្មួញកាប់ឈើនៅតំបន់ព្រៃឡង់ត្រូវបានដំឡើងឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ត្រី
ឌឹ ខេមបូឌា ដេលី
-
September 17, 2022
មេឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើម្នាក់នៅដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានតែងតាំងដំឡើងឋានន្តរស័ក្ដិពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី។ ព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិលោក ចាប សារ៉ន ពីថ្នាក់ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរភូមិន្ទ មុនពេលលោកចូលនិវត្តន៍។ កាលពីពេលថ្មីៗនេះ លោក ចាប សារ៉ន ត្រូវបានលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឲ្យមានការស៊ើបអង្កេត និងចាត់វិធានការមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថរូបនេះដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសធនធានធម្មជាតិករណីរកស៊ីជួញដូរ និងកាប់បំផ្លាញព្រៃឈើ។ លោក សៅ សុខា ធ្លាប់អះអាងថា...
ព័ត៌មានជាតិ
ក្រសួងបរិស្ថាន៖ ការចោទថាព្រៃឈើខ្មែរកំពុងបន្តរងការកាប់បំផ្លាញ គឺជាចេតនាបំផ្លាញមុខមាត់កម្ពុជាតែប៉ុណ្ណោះ
ឌឹ ខេមបូឌា ដេលី
-
September 8, 2022
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បដិសេធការចោទប្រកាន់ថាព្រៃឈើនៅកម្ពុជាកំពុងបន្តរងនូវការកាប់បំផ្លាញ គឺជាចេតនាបង្កប់សារនយោបាយដែលលាបពណ៌ ដើម្បីបំផ្លាញមុខមាត់កម្ពុជារបស់ក្រុមអ្នកស្រឡាញ់ព្រៃឈើតែសម្បកក្រៅតែប៉ុណ្ណោះ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងដាំដើមឈើស្តារឡើងវិញនៅតាមតំបន់ដែលមានការរិចរិល។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ធនធានធម្មជាតិកម្ពុជាកន្លងមកថា អ្វីដែលពួកគេកំពុងតែនិយាយ គឺជាការលាបពណ៌មកលើកម្ពុជា ជាយុទ្ធនាការដើម្បីបំផ្លាញមុខមាត់កម្ពុជាប៉ុណ្ណោះ។ លោកថា កម្ពុជាបានដឹងហើយថា កម្ពុជាមានពីរ គឺកម្ពុជាពិតដែលពលរដ្ឋមើលឃើញជាក់ស្តែងសព្វថ្ងៃនេះ និងកម្ពុជានៅលើបបូរមាត់របស់ក្រុមជនបរទេសខ្លះ និងក្រុមខ្លះទៀតដែលមិនបានតម្កល់ផលប្រយោជន៍ជាតិជាធំ។ លោក នេត្រ ភត្ត្រា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដាំដើមឈើស្ដារឡើងវិញនៅតាមតំបន់ដែលមានការរិចរិល ដែលនេះជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់របស់កម្ពុជា...
ព័ត៌មានជាតិ
សហគមន៍ខកចិត្តចំពោះមន្ត្រីពាក់ព័ន្ធដែលមិនទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ
ឌឹ ខេមបូឌា ដេលី
-
September 6, 2022
សហគមន៍ជនជាតិដើមភាគតិចកួយនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ខកចិត្តចំពោះមន្ត្រីពាក់ព័ន្ធដែលបណ្តែតបណ្តោយឲ្យបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ បន្តកើតឡើងឥតស្រាកស្រាន្តពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីពួកគេបានរកឃើញបទល្មើសចំនួន ២៤៩ករណីបន្ថែមទៀត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ ផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី៥ កញ្ញា នេះ ឱ្យដឹងថា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ នៅបន្តកើតឡើងដោយក្នុងខែសីហាកន្លងទៅ បានរកឃើញបទល្មើសព្រៃឈើកើតឡើងចំនួន ២៤៩ករណី។ ជនជាតិដើមភាគតិចកួយអះអាងថា បទល្មើសជាង ២០០ករណីនេះបន្ទាប់ពីសហគមន៍បានចុះសង្កេតចំនួន ២លើក ក្នុងនោះពួកគេបានប្រទះឃើញក្តារបន្ទះបន្សល់ទុកចោលចំនួន ២៨៦សន្លឹក ឈើតាប់ចំនួន ៣១៣សន្លឹក ប្រទះឃើញរទេះក្របីកំពុងដឹកឈើចំនួន...
ព័ត៌មានជាតិ
សហគមន៍ថាសកម្មភាពកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៅតែកើតមាន
ឌឹ ខេមបូឌា ដេលី
-
September 4, 2022
ប្រជាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ អះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើនៅតែបន្តកើតមាន បើទោះបីជាលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទព្រមានចាប់ និងដកហូតតួនាទីលោកវរសេនីយ៍ឯក ចាប សារ៉ន ពីអនុប្រធានការិយាល័យបំភាន់អក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ដោយ។ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ លោក ខេម សុឃី បានឲ្យដឹងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីជាមានការស្រែកព្រមានពីគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងណាក្ដី។ លោកបន្ថែមទៀតថា ក្រុមអ្នករកស៊ីឈើទាំងអស់នោះហាក់មិនខ្លាចញញើតពាក្យសម្ដីព្រមានរបស់លោក សៅ សុខា ឡើយ។...
ព័ត៌មានជាតិ
លោក សៅ សុខា បញ្ជាឲ្យស្រាវជ្រាវនិងចាត់វិធានការមន្ត្រីអាវុធហត្ថប្រព្រឹត្តបទល្មើសព្រៃឈើ
ឌឹ ខេមបូឌា ដេលី
-
August 25, 2022
លោក សៅ សុខា ចេញបញ្ជាទៅមេបញ្ជាការកងរាជអាវុធតាមខេត្តទាំងអស់ឲ្យស្រាវជ្រាវ និងចាត់វិធានការលើមន្ត្រីអាវុធហត្ថណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ក្រោយរកឃើញអនុប្រធានការិយាល័យបំភាន់អក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរកស៊ីជួញដូរ និងកាប់បំផ្លាញព្រៃឈើ។ ក្នុងសារសំឡេងដែលមានរយៈពេលប្រមាណ ៤នាទី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានលើកឡើងថា អនុប្រធានការិយាល័យបំភាន់អក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ចាប សារ៉ន កំពុងរកស៊ីឈើខុសច្បាប់។ លោកបន្តថា មន្ត្រីខ្លះទោះបីជាដឹងអនុប្រធានការិយាល័យរូបនេះកំពុងរកស៊ីខុសច្បាប់ក្ដី ប៉ុន្តែមិនមានមន្ត្រីណាមួយធ្វើរបាយការណ៍ទៅលោកឡើយ។ លោក សៅ...
ព័ត៌មានជាតិ
សហគមន៍ថាការអំពាវនាវរបស់អាជ្ញាធរឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើគឺធ្វើឱ្យតែល្អមើលប៉ុណ្ណោះ
ឌឹ ខេមបូឌា ដេលី
-
August 24, 2022
ក្រុមសកម្មជនការពារបរិស្ថានធ្វើការរិះគន់ចំពោះការអំពាវនាវរបស់អាជ្ញាធរខេត្តព្រះវិហារ ដែលឱ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃក្នុងតំបន់ព្រៃឡង់ គឺធ្វើឡើងឲ្យតែល្អមើលតែប៉ុណ្ណោះ ពីព្រោះអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្មានឆន្ទៈការពារព្រៃឈើ និងតែងតែរារាំងមិនឲ្យពួកគេចុះល្បាតព្រៃ។ ប្រធានបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់ ឌឹ ខេមបូឌា ដេលី ថា ការអំពាវនាវរបស់លោកអភិបាលរងខេត្តព្រះវិហារ នេះ វាគ្រាន់តែជាការប្រកាសឲ្យតែល្អមើលតែប៉ុណ្ណោះ។ លោកបន្តថា សហគមន៍របស់លោកតែងតែរងការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងនោះជាញឹកញាប់ ហើយថែមទាំងរារាំងសហគមន៍របស់ពួកលោកមិនឲ្យចុះល្បាតថែមទៀតផង។ លោកបន្តទៀតថា បើអាជ្ញាធរមានឆន្ទៈការពារព្រៃឡង់ពិតមែននោះ គួរតែអនុញ្ញាតសហគមន៍ យុវជនឲ្យបានចុះល្បាត...
ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់បទល្មើសក្នុងតំបន់ព្រៃឡង់
ឌឹ ខេមបូឌា ដេលី
-
August 20, 2022
អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន សហការគ្នាជាមួយមន្ទីរបរិស្ថាន និងអង្គការដៃគូឱ្យបានជិតស្និទ្ធ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃក្នុងតំបន់ព្រៃឡង់ ដែលកំពុងកើតមានសព្វថ្ងៃនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ អភិបាលរងខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានលើកឡើងក្នុងសិក្ខាសាលាស្ដីពីគម្រោងយន្តការឥណទានកាបូនរួមគ្នារេដបូក នៃដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះថា ដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានរដ្ឋាភិបាលដាក់ទៅជាតំបន់ការពារធម្មជាតិតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដូច្នេះដើម្បីធានានូវការអភិរក្សព្រៃឈើក្នុងតំបន់នេះមិនឱ្យមានការកាប់បំផ្លាញ គឺមានតែការសហការគ្នារវាងអ្នកពាក់ព័ន្ធតែប៉ុណ្ណោះ ដើម្បីបញ្ឈប់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះ។ លោក វ៉ាត ប៉ារ៉ានីន...
1
...
3
4
5
...
7
Page 4 of 7
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.