38 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ប្រគល់​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​លោក កឹម សុខា វិញ​ដើម្បី​រឹត​ចំណង​នយោបាយ​ការទូត

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រគល់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា វិញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទទួល​បាន​នូវ​ការ​ស្វាគមន៍​ពី​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ប្រទេស​លោក​សេរី​ឡើងវិញ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​នយោបាយ​អហិង្សា​ផង​ដែរ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ មករា...

លោក នេត្រ ភក្ត្រា៖ គ្មាន​បក្ស​ណា​អាច​ជំនួស​បក្ស​ប្រជាជន​បាន​ឡើយ​ក្នុង​ការ​រក្សា​សន្តិភាព​ជូន​ជាតិ

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ជាតិ និង​បញ្ចប់​សង្គ្រាម ដូច្នេះ​គ្មាន​គណបក្ស​ណា​មួយ​អាច​ជំនួស​បាន​ឡើយ​ក្នុង​ការ​ការពារ និង​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ជាតិ និង​ប្រជាជន។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងរពៅ សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ខេត្ត​កំពត កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៣ ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ជាតិ និង​ប្រជាជន​ចេញពី​របប​ខ្មែរក្រហម...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន យក​ទិវា​ជ័យជម្នះ​៧​មករា​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ជាក់​ថា​ពិត​ជា​ថ្ងៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ។ វេទិកា​ពលរដ្ឋ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៣ ដោយ​អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា នេះ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា​ពិត​ជា​ថ្ងៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ប្រាកដ​មែន។ សេចក្តី​ថ្លែងការណ៍​ដដែល​អះអាង​ថា បើ​យោង​តាម​ការ​អះអាង​របស់​លោក ហ៊ុន...

បុរស​ខ្លាំង​ថា​នយោបាយ​ឈ្នះ​ឈ្នះ​បក្ស​កាន់​អំណាច​គឺ​បញ្ចប់​សង្គ្រាម​បាន​ទាំងស្រុង​នៅ​កម្ពុជា

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤​ទសវត្ស លោក ហ៊ុន សែន លើកឡើង​ថា រយៈពេល ២៤​ឆ្នាំ​បន្ទាប់ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សង្គ្រាម​បាន​បញ្ចប់​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប​វាល​ពិឃាត លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មករា នេះ​ដោយ​ភ្ជាប់​នឹង​វីដេអូ​សុន្ទរកថា​ប្រវែង​ជិត​ពីរ​នាទី ដែល​ស្រង់​ចេញពី​ខ្លឹមសារ​ដើម​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ថា សមិទ្ធផល​ថ្មីៗ​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើតឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង...

អ្នក​ឃ្លាំមើល​ជំរុញ​កម្ពុជា​ចរចា​នឹង​អឺរ៉ុប​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រឡប់​មក​វិញ

អតីត​អ្នកទោស​នយោបាយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​នឹង​សហភាព​អឺរ៉ុប ដោយ​ស្មោះត្រង់ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ត្រូវ​បាន​គេ​កាត់​ផ្តាច់​ត្រឡប់​មក​វិញ ជាជាង​ការ​ធ្វើ​ឫកពារ​ខែងរ៉ែង​ពី​ខាង​ក្រៅ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ប្រកាស​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មិន​យក​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ទៅ​ដោះដូរ​នឹង​ជំនួយ​បរទេស ដែល​ជា​រឿយៗ​លោក​តែង​សំដៅ​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប គឺជា​រឿង​ត្រឹមត្រូវ ត្បិត​អធិបតេយ្យភាព​នៃ​ប្រទេស​ជាតិ​មួយ​មិនមែន​មាន​តម្លៃ​ត្រឹម​តែ​ដោះដូរ​នឹង​ជំនួយ​របស់​បរទេស​ណា​មួយ​នោះ​ទេ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏ដោយ។ លោក​បន្ថែម​ថា ចំណែក​សហភាព​អឺរ៉ុប...

លោក មាជ សុវណ្ណារ៉ា ថា​ជប៉ុន​ចាត់ទុក​លោក កឹម សុខា ជា​មេដឹកនាំ​ដែល​គ្មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា អះអាង​ថា ជំនួប​រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami បង្ហាញ​ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​ចាត់ទុក​លោក កឹម សុខា ជា​មេដឹកនាំ​ប្រឆាំង​ដែល​គ្មាន​ទោស​ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា...

លោក ហ៊ុន សែន សរសើរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ជួយ​ជ្រោមជ្រែង​កម្លាំង​រណសិរ្ស​២​ធ្នូ​ផ្ដួល​រំលំ​របប ប៉ុល ពត

មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កោត​សរសើរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កម្លាំង​ផ្សេងៗ​ទៀត​ដែល​បាន​ជួយ​ជ្រោមជ្រែង​កម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា «២​ធ្នូ ១៩៧៨» ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រហូត​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ មេដឹកនាំ​ខ្មែរ​ដែល​បណ្តុះបណ្តាល​ដោយ​រដ្ឋាភិបាល​វៀតណាម លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ចំ​ខួប​លើក​ទី​៤៤​ឆ្នាំ​នៃ​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ថា បើ​កម្ពុជា​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ «២...

អ្នក​សង្កេតការណ៍៖ រដ្ឋាភិបាល​មិនមែន​ខ្វះ​អ្នកជំនាញ​កសិកម្ម​ទេ ប៉ុន្តែ​ខ្វះ​ឆន្ទៈ​ជួយ​កសិករ

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា កម្ពុជា​មិន​មែន​ខ្វះ​អ្នកជំនាញ​ខាង​កសិកម្ម​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ជួយ​កសិករ។ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃ​ពុធ ទី​៣០ វិច្ឆិកា នេះ​ថា ប្រសិនបើ​ការ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​បណ្ឌិត យ៉ង សាំងកុមារ អាច​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ការ​ផលិត​របស់​កសិករ​ចុះ​ថោក និង​ជួយ​ឱ្យ​កសិផល​ឡើង​ថ្លៃ នោះ​គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ក្រុម​ឧកញ៉ា​ដែល​រក​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច...

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​មិន​អាច​បំបាត់​អំពើ​ពុករលួយ​បាន​ទេ បើ​ច្បាប់​នៅ​ក្រោម​ឥទ្ធិពល​មេដឹកនាំ

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​បំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន​បាន​ទេ បើ​ច្បាប់​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​បទបញ្ជា​របស់​ខ្លួន។ នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា សម្បុក​របស់​អំពើពុករលួយ​នឹង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​តែ​ទៅ​លើ​ប្រទេស​ណា​ដែល​មេដឹកនាំ​យក​ច្បាប់​នៃ​ប្រទេស​នោះ ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន ដើម្បី​រក​ផល​ប្រយោជន៍​សម្រាប់​ក្រុម​បក្ខពួក​របស់​គេ​ប៉ុណ្ណោះ ហើយ​សញ្ញា​បែប​នេះ គឺជា​ការ​ព្រមាន​យ៉ាង​ធ្ងន់ធ្ងរ​ថា នីតិរដ្ឋ​នៃ​ប្រទេស​នោះ​នឹង​ត្រូវ​វិនាស​សាបសូន្យ​ម្តង​បន្តិចៗ​រហូត​រលាយ​បាត់​តែម្តង។ លោក មាជ សុវណ្ណារ៉ា ត្អូញត្អែរ​ថា នៅ​ពេល​ដែល​អំពើពុករលួយ​កើត​មាន​នៅ​ប្រទេស​ណា...

អ្នក​ឃ្លាំមើល៖ ១២​ឆ្នាំ​រដ្ឋាភិបាល​នៅ​មិន​អាច​រក​អ្នក​ទទួល​ខុសត្រូវ​ករណី​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក ថា​អស់​រយៈពេល ១២​ឆ្នាំ រដ្ឋាភិបាល​នៅតែ​មិន​អាច​រក​អ្នក​ទទួល​ខុសត្រូវ​មក​កាត់ទោស​ចំពោះ​មុខ​ច្បាប់ ជុំវិញ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​មនុស្ស​ជាង ៣០០​នាក់​នៅ​ក្រុង​រណប​កោះពេជ្រ បើ​ទោះបីជា​គ្រួសារ​នៃ​ជនរងគ្រោះ​ទាំងនោះ​កំពុង​រង់ចាំ​ពន្លឺ​នៃ​យុត្តិធម៌។ នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ចំ​ថ្ងៃ​ខួប ១២​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ស្លាប់​មនុស្ស​នៅ​ក្រុង​រណប​កោះពេជ្រ នៅ​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​នូវ​លុយកាក់​បន្តិចបន្តួច ជា​ថ្នូរ​នឹង​ការ​បំបិទ​មាត់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ក្នុង​ព្រឹត្តិការណ៍​ដ៏​អាថ៌កំបាំង​នេះ។ លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដើម្បី​ផ្តល់​នូវ​ភាព​យុត្តិធម៌​ជូន​ជនរងគ្រោះ រដ្ឋាភិបាល​គួរតែ​រក​ឱ្យ​ឃើញ​ដើមហេតុ​ដែល​ជា​ចំណុច​ផ្តើម​ពិតប្រាកដ​នៃ​ការ​បង្ក​ឱ្យ​មាន​សោកនាដកម្ម​នេះ ដើម្បី​រក​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ពិតប្រាកដ ខណៈ​ការ​ផ្តល់​ជា​លុយកាក់​ដល់​គ្រួសារ​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការ​បិទ​សំណុំរឿង​មិន​ស្វែងរក​ការពិត...

Latest news