ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.9
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
យ៉ង សាំងកុមារ
នយោបាយ
GDP ប្ដេជ្ញាផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ និងមានតម្លាភាព ប្រសិនបើឈ្នះការបោះឆ្នោត
ខេមបូឌា ដេលី
-
March 15, 2022
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ប្ដេជ្ញាផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យល្អប្រសើរ និងមានតម្លាភាព ប្រសិនបើខ្លួនទទួលបានការគាំទ្រពីពលរដ្ឋក្នុងការដឹកនាំអភិវឌ្ឍឃុំ-សង្កាត់នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ ដោយលើកឡើងនូវបញ្ហាជាអាទិភាពមួយចំនួនដែលបានកើតឡើងនៅតាមមូលដ្ឋាននាពេលកន្លងមក ក្នុងនោះរួមមាន បញ្ហាទីផ្សាររបស់កសិករ និងសិប្បករ បញ្ហាសេវាមណ្ឌលសុខភាព បញ្ហាគ្រឿងញៀន បញ្ហាផ្លូវថ្នល់គ្មានគុណភាព បញ្ហាអសមត្ថភាពរបស់មេភូមិ មេឃុំ ចៅសង្កាត់ក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ជាដើម។ ប្រភពដដែលអះអាងថា ក្រុមខ្លួនកំពុងតែតាក់តែងនូវគោលនយោបាយ និងវិធានការជាក់ស្តែងដើម្បីដោះស្រាយបញ្ហាអាទិភាពទាំងនេះជូនប្រជាពលរដ្ឋ...
ជម្លោះដីធ្លី
លោក ជា សុផារ៉ា បញ្ជាឱ្យរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាបបន្តជំរុញនីតិវិធីតុលាការលើសំណុំរឿងទន្ទ្រានដីរដ្ឋ
ខេមបូឌា ដេលី
-
March 12, 2022
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ចេញបទបញ្ជាឱ្យរដ្ឋបាលខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប បន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកឱ្យបានហ្មត់ចត់ និងអនុវត្តនីតិវិធីឱ្យបានឆាប់រហ័សក្រោយពេលទទួលបានបណ្ដឹង។ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្ត អង្គភាពប្រឆាំងអំពើពុករលួយត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបឱ្យបានដាច់ខាត។ រដ្ឋមន្ត្រីរូបនេះណែនាំឱ្យរដ្ឋបាលខេត្តទាំងអស់ បន្តផែនការបោះបង្គោលដែលនៅខ្វះចំនួន ១៤១បង្គោលបន្តទៀត ក្នុងនោះខេត្តបាត់ដំបង នៅខ្វះចំនួន...
ព័ត៌មានជាតិ
មន្ត្រីបក្សក្រៅរដ្ឋាភិបាលថាដើម្បីធានាវិស័យកសិកម្មរីកចម្រើនទាល់តែច្របាច់ក្រសួងពីរចូលគ្នា
ខេមបូឌា ដេលី
-
January 27, 2022
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលមួយលើកឡើងថា គោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺមានផែនការបញ្ចូលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ទៅជាក្រសួងតែមួយ ក្នុងគោលដៅរៀបចំប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យមតាមមូលដ្ឋាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋលើវិស័យកសិកម្មឱ្យរីកចម្រើន។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃពុធ ទី២៦ មករា នេះថា ការរួមបញ្ចូលក្រសួងទាំងពីរនេះទៅជាក្រសួងតែមួយ គឺធានាបាននូវការអភិវឌ្ឍលើវិស័យកសិកម្មនៅមូលដ្ឋានយ៉ាងមានប្រសិទ្ធភាព...
ច្បាប់
ក្រុមមេធាវី៖ ការទាមទារឲ្យលោក កឹម សុខា សារភាពតាមការចោទប្រកាន់ជាការរំលោភច្បាប់ធ្ងន់ធ្ងរ
ឌឹ ខេមបូឌា ដេលី
-
January 26, 2022
សហមេធាវីការពារក្តីឱ្យប្រធានគណបក្សសង្គ្រោះជាតិ រិះគន់ថា ការទាមទារឲ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា សារភាពតាមការចោទប្រកាន់របស់តុលាការ គឺជាការរំលោភលើបទដ្ឋានគតិយុត្តិ សិទ្ធិមនុស្ស ច្បាប់ជាតិ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះថាដំណើរការនីតិវិធីរឿងក្តីឆាប់រហ័ស មិនមែនបង្ខំឲ្យភាគីជនជាប់ចោទសារភាពនោះទេ។ សហមេធាវីការពារក្តីមេដឹកនាំបក្សប្រឆាំង អ្នកស្រី ម៉េង សុភារី បានអះអាងនៅមុខអ្នកសារព័ត៌មានបន្ទាប់ពីសវនាការប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះថា មេដឹកនាំបក្សប្រឆាំង លោក កឹម...
នយោបាយ
បក្សក្រៅរដ្ឋាភិបាលថាបើខ្លួនឈ្នះមេឃុំ-សង្កាត់ត្រឹមតែមួយគឺដូចពលរដ្ឋខ្មែរឈ្នះទូទាំងប្រទេស
ខេមបូឌា ដេលី
-
January 18, 2022
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលមួយអះអាងថា បើគណបក្សរបស់ខ្លួនអាចឈ្នះមេឃុំ-សង្កាត់ត្រឹមតែមួយឃុំនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺប្រៀបដូចប្រជាពលរដ្ឋខ្មែរឈ្នះទូទាំងប្រទេសដូច្នោះដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មករា នេះថា ប្រសិនបើគណបក្សរបស់លោកឈ្នះបានមេឃុំត្រឹមតែមួយនៅពេលបោះឆ្នោតខាងមុខនេះ ក្រុមរបស់លោកនឹងជ្រើសរើសឃុំមួយចំនួនដើម្បីធ្វើការប្រឡងប្រណាំងស្នាដៃកសាងភូមិឃុំគំរូ ដែលអាចផ្តល់សេចក្តីសង្ឃឹមថ្មីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា បើទុកឲ្យគណបក្សកាន់អំណាចបន្តដឹកនាំគ្រប់ឃុំ-សង្កាត់ទាំងអស់ ៥ឆ្នាំបន្តទៀត ប្រជាពលរដ្ឋនឹងគ្មានឱកាសប្រៀបធៀបស្នាដៃរបស់គណបក្សផ្សេងក្នុងការអភិវឌ្ឍប្រទេសជាតិនោះឡើយ។...
ព័ត៌មានជាតិ
លោក ហ៊ុន សែន អះអាងថានឹងយកឆ្នាំ២០២២ធ្វើកំណែទម្រង់គ្រប់គ្រងថវិកាសាធារណៈឱ្យហ្មត់ចត់
ខេមបូឌា ដេលី
-
January 4, 2022
បុរសខ្លាំងនៅកម្ពុជា គឺលោក ហ៊ុន សែន ប្ដេជ្ញាយកឆ្នាំ២០២២ ជាឆ្នាំធ្វើកំណែទម្រង់គ្រប់គ្រងថវិកាសាធារណៈឱ្យបានហ្មត់ចត់ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញពីរបាយការណ៍ជំពាក់បំណុលក្រុមហ៊ុនឯកជនច្រើនលើសលប់របស់រដ្ឋបាលខេត្តនីមួយៗ។ លោក ហ៊ុន សែន បានអះអាងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះថា រដ្ឋាភិបាលរបស់លោកនឹងគ្រប់គ្រងថវិកាសាធារណៈឱ្យបានត្រឹមត្រូវ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ និងបទបញ្ជាស្ដីអំពីការប្រើប្រាស់ថវិកាជាតិ។ លោក ហ៊ុន សែន ព្រមានថា បណ្ដាស្ថាប័នជាតិទាំងអស់...
នយោបាយ
លោក ហ៊ុន ម៉ាណែត ទាមទារឱ្យលោក សម រង្ស៊ី ជ្រើសបេក្ខជនបន្តវេនមកប្រកួតជាមួយនឹងលោក
ខេមបូឌា ដេលី
-
December 31, 2021
កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ទាមទារឱ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជ្រើសរើសបេក្ខជនបន្តវេនរបស់ក្រុមប្រឆាំងចេញមកតទល់ជាមួយនឹងខ្លួន ប្រសិនបើលោក សម រង្ស៊ី មិនមានភាពក្លាហានចេញមកភ្នាល់ជាមួយរូបលោកដោយផ្ទាល់ទេនោះ។ បេក្ខភាពនាយករដ្ឋមន្ត្រីអនាគត លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ នេះថា...
ព័ត៌មានជាតិ
តំណាងស្ថានទូតចិនគ្រោងចុះវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិនដើម្បីនាំចេញទៅចិន
ខេមបូឌា ដេលី
-
December 24, 2021
ក្រសួងកសិកម្មកម្ពុជា អះអាងថា នៅសប្តាហ៍ទី១នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា គ្រោងនឹងចុះវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន ដោយជ្រើសរើសសម្រិតសម្រាំងយកចម្ការមួយចំនួនជាតំណាងក្នុងការសិក្សាវាយតម្លៃនេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះថា បច្ចុប្បន្ន ដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ដោយចុះពិនិត្យផ្ទាល់ដល់ចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃហើយ។ ប្រភពដដែលអះអាងថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវតែបំពេញលក្ខខណ្ឌស្តង់ដារអនាម័យ ស្តង់ដារគុណភាព...
នយោបាយ
លោក យ៉ង សាំងកុមារ៖ ការជ្រើសរើសប្រធានភូមិល្អគឺខុសពីការលើកបន្តុបមេបក្សនៅក្នុងភូមិដើម្បីត្រួតត្រាពលរដ្ឋ
ខេមបូឌា ដេលី
-
December 22, 2021
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលមួយ លើកឡើងថា ការជ្រើសរើសឱ្យបាននូវប្រធានភូមិល្អសម្រាប់បម្រើពលរដ្ឋមូលដ្ឋាន គឺមានប្រយោជន៍សម្រាប់សហគមន៍ឆ្ងាយណាស់ពីការលើកបន្តុបមេបក្សនៅក្នុងភូមិ ដើម្បីត្រួតត្រាពលរដ្ឋ និងរកផលប្រយោជន៍សម្រាប់តែគណបក្សរបស់ពួកគេ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ធ្នូ នេះថា នៅពេលពលរដ្ឋអាចជ្រើសរើសប្រធានភូមិដែលជាតំណាងពិតប្រាកដរបស់ខ្លួនបានហើយ នោះពលរដ្ឋនឹងរស់នៅប្រកបដោយសុខសន្តិភាព និងមានសេរីភាពពេញលេញជាមិនខាន។ លោកបន្តថា ក្រុមការងារភូមិដែលមានប្រធានភូមិ អនុភូមិ និងជំនួយការភូមិទូទាំងប្រទេសមានប្រមាណជាង ១ពាន់ភូមិ តែងទទួលបានប្រាក់ខែប្រមាណជាង...
ជម្លោះដីធ្លី
ACU ឃាត់ខ្លួនស្នងការរងនិងនាយការិយាល័យអន្តរាគមន៍ខេត្តកំពង់ឆ្នាំងទាក់ទិននឹងការរំលោភដីព្រៃលិចទឹក
ខេមបូឌា ដេលី
-
December 18, 2021
អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចឃាត់ខ្លួនស្នងការរងលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងនាយការិយាល័យអន្តរាគមន៍ លោកវរសេនីយ៍ឯក កែវ ណារុន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីបានរកឃើញថា ពួកគេពិតជាបានពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង ប្រាកដមែន។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ធ្នូ ថា ស្នងការរងខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បានពាក់ព័ន្ធនឹងការកាន់កាប់...
1
...
4
5
6
...
9
Page 5 of 9
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.