38 C
Phnom Penh

TAG

លោក ប៉ុន សៅរី

អតីត​មន្ត្រី CNRP-O៖ បក្ស​កាន់​អំណាច​ព្យាយាម​ប្រមូល​បញ្ញវន្ត​គ្រប់​ទិស ខណៈ​បក្ស​ប្រឆាំង​បាត់បង់​គ្រប់​ទិស

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​ប្រែ​ខ្លួន​ពី​កងឈ្លប​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​សល់​ពី​របប​ខ្មៅ​ងងឹត ប្រឹង​ប្រមូល​យក​និស្សិត និង​បញ្ញវន្ត​ខ្មែរ​គ្រប់​ទិសទី​ឱ្យ​គាំទ្រ​ពួកគេ ខណៈ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​ឱ្យ​បាត់បង់​កម្លាំង​បញ្ញវន្ត​កាន់តែ​ច្រើន​ឡើងៗ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ធ្នូ ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រវត្តិ​ពី​អតីតកាល​ដឹកនាំ​ដោយ​មេដឹកនាំ​អវិជ្ជា និង​ខ្លះ​ទៀត​ធ្លាប់​តែ​ជា​កងឈ្លប ឬ​កម្មាភិបាល​របស់​ខ្មែរក្រហម បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ពួកគេ​ឱ្យ​ក្លាយ​ជា​បញ្ញវន្ត​ដែល​មាន​ជំនាញ​ពេញលេញ​គ្រប់ៗ​គ្នា​នៅ​ពេលនេះ។ លោក ប៉ុន សៅរី លើកឡើង​ថា ដោយឡែក​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ធ្លាប់​តែ​មាន​និស្សិត បញ្ញវន្ត សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ...

លោក ប៉ុន សៅរី៖ CNRP នៅតែ​ជា​បក្ស​ស្រប​ច្បាប់​ដរាបណា​តុលាការ​មិន​ទាន់​កាត់ទោស​លោក កឹម សុខា

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ថា​ដរាបណា​តុលាការ​មិន​ទាន់​ចេញ​សាលដីកា​សម្រេច​ថា​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មាន​ទោស នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជា​គណបក្ស​ស្រប​ច្បាប់​ដដែល។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប ឬ CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ផ្អែក​តាម​ច្បាប់​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ បាន​កំណត់​យ៉ាង​ច្បាស់​ថា បើ​មេ​បក្ស​នៃ​គណបក្ស​នយោបាយ​ណា​មួយ​មាន​ទោស នោះ​គណបក្ស​របស់​គេ​នឹង​ត្រូវ​រំលាយ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង គឺ​បញ្ច្រាស​គ្នា​ពី​ខ្លឹមសារ​នៃ​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​ទៅវិញ។ លោក ប៉ុន សៅរី...

មន្ត្រី​បក្ស​ប្រឆាំង៖ លោក សម រង្ស៊ី រៀប​ផែនការ​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត​ផ្ទុយ​ពី​ការ​អំពាវនាវ​កន្លង​មក

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប​ថា លោក សម រង្ស៊ី កំពុង​រៀប​ផែនការ​ដាក់​មនុស្ស​ជំនិត និង​ក្រុម​គ្រួសារ​ខ្លួនឯង​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខណៈ​ដែល​លោក​តែងតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ងើប​បះបោរ​ប្រឆាំង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប ឬ CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​មនុស្ស​ជំនិត​របស់​គាត់...

អតីត​មន្ត្រី CNRP នៅ​ក្រៅ​ប្រទេស​រិះគន់​លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​ខ្វះ​ភាព​ហ្មត់ចត់​ក្នុង​ការ​ដឹកនាំ

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស រិះគន់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​ដែល​មាន​ភាព​ខ្ជីខ្ជា និង​ខ្វះ​ភាព​ហ្មត់ចត់​ក្នុង​ការ​ដឹកនាំ​កិច្ចការ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​រហូត​មិន​អាច​វិលត្រឡប់​ទៅ​ដឹកនាំ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ​បាន។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស ឬ CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ធ្នូ ថា លោក សម រង្ស៊ី ជា​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព​សូម្បីតែ​ថែរក្សា​កិច្ចការ​ដែល​រូបលោក និង​សមាជិក​ជាន់ខ្ពស់​ដទៃ​ទៀត​បាន​ជួយ​ជ្រោមជ្រែង​នា​ពេល​កន្លងមក ដូចជា​ការ​បង្កើត​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ចុងឆ្នាំ​២០១៨ លើ​ទឹកដី​សហរដ្ឋ​អាមេរិក ជាដើម...

អតីត​មន្ត្រី​CNRPO៖ លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត បង្ក​ជម្លោះ​ជា​ល្បែង​បង្កើត​ឥទ្ធិពល​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស CNRPO ព្រមាន​ថា យុទ្ធសាស្ត្រ​នយោបាយ​បង្ក​ជម្លោះ​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត គឺ​ល្បែង​បង្កើត​ឥទ្ធិពល​នយោបាយ​ឱ្យ​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​ការ​ឆ្លើយឆ្លង​របស់​អ្នក​ទាំង​ពីរ​នេះ​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ។ លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​មុន​នេះ​បន្តិច​ថា ការណ៍​ដែល​លោក សម រង្ស៊ី បន្ត​រិះគន់​វាយប្រហារ​ទៅ​លើ​លោក ហ៊ុន ម៉ាណែត កាន់តែ​ខ្លាំង គឺជា​មធ្យោបាយ​ក្នុង​ការ​ជួយ​ឱ្យ​កូនប្រុស​ច្បង​លោក ហ៊ុន សែន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​បក្ស​សង្គ្រោះ​ជាតិ

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​រូប​លើកឡើង​ថា ប្រសិនបើ​សមាជិក​បក្ស​ប្រឆាំង​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក​នោះ ពួកគេ​នឹង​អាច​ដឹង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​សញ្ញា​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ ទំនង​អាច​ជា​ការ​ចោទប្រកាន់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា​លោក ហ៊ុន...

មន្ត្រី​បក្ស​ប្រឆាំង​សោកស្ដាយ​ដែល​សមាជិក​រដ្ឋសភា​អាមេរិក លោក Alan Lowenthal ចូល​និវត្តន៍

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក អាលែន ឡូវិនថល (Alan Lowenthal) ដែល​មិន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​បន្ត​ទៀត​នោះ​ទេ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ថា សមាជិក​សភា​សហរដ្ឋ​អាមេរិក លោក Alan Lowenthal គឺជា​មិត្ត​ដ៏​ល្អ​របស់​ជា​ពលរដ្ឋ​ខ្មែរ...

អ្នក​ឃ្លាំមើល៖ លោក កឹម សុខា ជា​អ្នក​នយោបាយ​ត្រី​ក្រឹម ចំណែក​លោក សម រង្ស៊ី ជា​អ្នក​តស៊ូ​រក​យុត្តិធម៌​ដើម្បី​បក្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា លោក សម រង្សី នឹង​ក្លាយ​ជា​អ្នក​តស៊ូ​រក​យុត្តិធម៌​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រឹម​ជា​អ្នក​នយោបាយ​ត្រី​ក្រឹម ហើយ​ផែនការ​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​មេម៉ាយ​ស្តុក នឹង​ក្លាយ​ជា​រឿង​អសារបង់​ទាំងអស់។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ប្រសិនបើ​តុលាការ​កាត់ទោស​ឲ្យ​លោក កឹម សុខា គ្មាន​ទោស​ពី​បទ​ចោទ​ថា...

មន្ត្រី​បក្ស​ប្រឆាំង៖ លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​លាប​ធ្យូង​លើ​មុខ​លោក សម រង្ស៊ី និង​លោក កឹម សុខា ឱ្យ​វាយប្រហារ​គ្នា​ឯង

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ​បាន​ឬ​អត់ គឺ​អាស្រ័យ​ទៅលើ​ប្រជាពលរដ្ឋ និង​សកម្មជន​នៅ​មូលដ្ឋាន​ទាំងស្រុង ព្រោះ​ថា​នៅ​ពេលនេះ លោក ហ៊ុន សែន បាន​បង្កប់​មនុស្ស​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​លាប​ធ្យូង​លើ​មុខ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឱ្យ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ធ្ងន់ធ្ងរ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហគមន៍​អឺរ៉ុប (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៥...

មន្ត្រី​នយោបាយ​បក្ស​ប្រឆាំង​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-A ប្រកាស​លាឈប់​ពី​តួនាទី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស CNRP-A (CNRP-American) បាន​សម្រេច​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ប្រចាំ​សហរដ្ឋ​អាមេរិក ដោយ​ចោទ​ថា ក្រុម CNRP-A និង​ក្រុម CNRP-O (CNRP Oversea) លួច​ជួយ​គណបក្ស​បេះដូង​ជាតិ​នៅ​កម្ពុជា ដែល​ទើប​នឹង​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A លោក យ៉ង់ ណុយ ឬ​លោក យ៉ង់ ប្រេឌី ណុយ ឬ Brady...

Latest news