33.3 C
Phnom Penh

TAG

សម រង្ស៊ី

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន​ចោទ​ពាក់ព័ន្ធ​យុទ្ធនាការ​របស់​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដោយ​មិន​ចំ​ឈ្មោះ​ទៅ​កាន់​គណបក្ស​ភ្លើង​ទៀន​ថា គណបក្ស​នេះ​នឹង​រង​នូវ​ការ​រំលាយ​ដើម្បី​ផ្តាច់​ឫសគល់​ក្រុម​ជ្រុល​និយម​ឱ្យ​អស់​ពី​កម្ពុជា បន្ទាប់ពី​លោក​រក​ឃើញ​ថា បក្ស​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បំផ្លាញ​ការ​បោះឆ្នោត តាមរយៈ​ក្រុម​មួយ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ឈ្មោះ​ថា «សប្បាយ» កាលពី​ចុង​ខែ​កក្កដា កន្លងទៅ​នេះ។ បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នៅ​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា បើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី...

លោក សម រង្ស៊ី បង្ហាញ​ភស្តុតាង​បញ្ជាក់​ថា គ.ជ.ប លួច​បន្លំ​សន្លឹកឆ្នោត​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លាតត្រដាង​នូវ​លិខិត​របាយការណ៍​សម្រាប់​បម្រើ​ការ​ឱ្យ​ការ​បោះឆ្នោត​ទម្រង់ ១១/០២ ថា​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​អាច​បញ្ជាក់​ថា សន្លឹកឆ្នោត​ជាច្រើន​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង ២​ម៉ឺន​កន្លែង​នៅ​ទូទាំង​ប្រទេស សុទ្ធតែ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លួច​បន្លំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ទម្លាយ​នូវ​ទម្រង់​បែបបទ ១១/០២ សម្រាប់​បម្រើ​ការ​ឱ្យ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា កន្លង​ទៅ​នេះ​ថា នៅ​ក្នុង​របាយការណ៍​ដែល​បាន​កត់ត្រា​អំពី​សន្លឹកឆ្នោត​នៅ​លើ​លិខិត​នេះ​មិន​មាន​ការ​កត់ត្រា​បែងចែក​សន្លឹកឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ​នោះ​ទេ គឺ​កត់ត្រា​តែ​ចំនួន​សន្លឹកឆ្នោត​សរុប​តែប៉ុណ្ណោះ។ លោក សម រង្ស៊ី ចោទ​ថា ផ្អែក​តាម​ការ​កត់ត្រា​លើ​ទម្រង់​របាយការណ៍...

បក្ស​ភ្លើង​ទៀន​ច្រាន​ចោល​ការ​ចោទប្រកាន់​ថា​ខ្លួន​បាន​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត

គណបក្ស​ភ្លើង​ទៀន​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​បោះឆ្នោត បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​ទៅ​បោះឆ្នោត ឬ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឡើយ។ គណបក្ស​ភ្លើង​ទៀន​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​បុគ្គល​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។ ប្រភព​ដដែល​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​តាម​សតិសម្បជញ្ញៈ​ពិតប្រាកដ​របស់​ខ្លួន ក្នុង​ការ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ស្រប​តាម​ឆន្ទៈ​រៀងៗ​ខ្លួន ដោយ​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គាបសង្កត់ ការ​បង្ខិតបង្ខំ ការ​គំរាមកំហែង ការ​បង្គាប់​បញ្ហា ឬ​ការ​ញុះញង់​ពី​សំណាក់​បុគ្គល​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ គណបក្ស​ភ្លើង​ទៀន...

លោក ហ៊ុន សែន ហៅ​យុទ្ធនាការ​ខ្វែង​សន្លឹកឆ្នោត​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ថា ការ​បោះឆ្នោត​លើក​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មែន​ប្រកួតប្រជែង​តែ​ជាមួយ​បក្ស​នយោបាយ​ទាំង ១៨​នោះ​ទេ ប៉ុន្តែ​បក្ស​នេះ​ក៏​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ខ្វែង​សន្លឹកឆ្នោត​ចោល​ដែរ។ លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​បណ្ដាញ Twitter កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ដោយ​ហៅ​ការ​អំពាវនាវ និង​ការ​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ថា​ជា​ការ​បំផ្លាញ​ចោល​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ក៏​បាន​ផ្ញើ​សារ​ទៅ​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ឲ្យ​រង់ចាំ​មើល​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ថា​តើ​កម្លាំង​ប្រជាធិបតេយ្យ​ដែល​ចូលរួម​ការ​បោះឆ្នោត​មាន​ច្រើន​ជាង ឬ​មាន​តិច​ជាង​កម្លាំង​នៃ​ការ​ធ្វើ​យុទ្ធនាការ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត...

លោក ហ៊ុន សែន ឱ្យ​បក្ស​ភ្លើង​ទៀន​ទទួល​ខុសត្រូវ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទាមទារ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ទទួល​ខុសត្រូវ​លើ​ការ​អំពាវនាវ​របស់​ខ្លួន​ឱ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​តាម​ការ​បង្គាប់​បញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​ជា​អ្នក​នៅ​ពីក្រោយ។ បុរស​ខ្លាំង​ខាង​រំលោភ​ច្បាប់​បិទ​សំឡេង​ក្រុម​ប្រឆាំង​លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កក្កដា ថា គណបក្ស​ភ្លើង​ទៀន​ទើប​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍ ខណៈ​សមាជិក​ដែល​បាន​ប្រព្រឹត្ត​ខុស ក៏​ទើប​នឹង​សារភាព​កំហុស និង​បាន​បញ្ជាក់​ពី​ការ​ធ្វើ​ខុស​របស់​ពួកគេ​ដែរ។ មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ​លោក ហ៊ុន សែន អះអាង​ថា អ្នក​ដែល​សារភាព​កំហុស​ទាំងនោះ​បាន​បញ្ជាក់​ថា អ្វីៗ​ដែល​ពួកគេ​បាន​អនុវត្ត គឺ​ធ្វើ​តាម​តែ​បទបញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម...

លោក ហ៊ុន សែន អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា ខណៈ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ហាម​ឃាត់

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ចុង​ខែ​កក្កដា នេះ ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ និង​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ខណៈ​ប្រជាពលរដ្ឋ​ជាង ១​លាន ៦​សែន​នាក់​ត្រូវ​លោក ហ៊ុន សែន បង្ខំ​ឱ្យ​ទៅ​បោះឆ្នោត​ក្នុង​ពេល​ដែល​គណបក្ស​របស់​ពួកគេ​ស្រឡាញ់​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត។ បុរស​ខ្លាំង​ប្លន់​អំណាច​ជាង ៤​ទសវត្សរ៍​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ដែល​ពួកគេ​ជឿជាក់​ថា​ជា​គណបក្ស​ដែល​ដឹកនាំ​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​សុខ​សន្តិភាព ភាព​សុខដុមរមនា មាន​ការ​អភិវឌ្ឍ​ជាមួយ​នឹង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជូន​ប្រទេស​ជាតិ...

លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​រួបរួម​គ្នា​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រឡាញ់​យុត្តិធម៌​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ រួបរួម​គ្នា​ក្នុង​ឆន្ទៈ​តែ​មួយ គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃទី​២៣ កក្កដា ខាងមុខ​នេះ ដើម្បី​ជួយ​ជាតិ​ឲ្យ​រួច​ផុត​ពី​ក្រញាំ​នៃ​គ្រួសារ​បំផ្លាញ​ជាតិ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ កក្កដា នេះ​ថា ការ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​ក្នុង​គោលដៅ​ទម្លាក់​លោក ហ៊ុន សែន...

លោក សម រង្ស៊ី ចោទ​ថា​លោក ហ៊ុន សែន ជា​ឃាតករ​ដែល​បញ្ជា​ឱ្យ​គេ​សម្លាប់​កងទ័ព​រាជា​និយម​រាប់​រយ​នាក់​កាលពី​២៦​ឆ្នាំ​មុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា កាលពី ២៦​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺជា​ថ្ងៃ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​កងទ័ព​ដែល​គាត់​ដឹកនាំ សម្លាប់​កងកម្លាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច រាប់​រយ​នាក់ ដែល​ជា​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​មួយ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដ៏​ឃោរឃៅ​នៅ​ឆ្នាំ​នោះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រក​ច្រក​ចូល​ស្រុក លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា ថ្ងៃ​នេះ​គឺជា​ខួប ២៦​ឆ្នាំ​នៃ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​ខ្មែរ​លើក​បន្តុប​ដោយ​វៀតណាម...

បក្ស​ប្រជាជន​កម្ពុជា​មិន​ប្រារព្ធ​ខួប​កំណើត​របស់​ខ្លួន​ក្រោម​ហេតុផល​ត្រៀម​ខ្លួន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត

បុរស​ខ្លាំង​លោក ហ៊ុន សែន ប្រកាស​ថា ឆ្នាំ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ប្រារព្ធ​បុណ្យ​ខួប​កំណើត​របស់​ខ្លួន​ទេ ដោយសារតែ​ជាប់​រវល់​នឹង​យុទ្ធនាការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​ធ្វើឡើង​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ដឹកនាំ​អតីត​គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​វៀតណាម លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា នេះ​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​ដោយ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួម​សុខ​ទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញរា​ដើម្បី​កម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម។ លោក...

អតីត​សកម្មជន​បក្ស​ប្រឆាំង​ថា​មន្ត្រី​ក្បែរ​លោក សម រង្ស៊ី ជាច្រើន​កំពុង​ធ្វើការ​ឱ្យ​លោក ហ៊ុន សែន

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហួរ សារ៉ាត់ បាន​ប្រកាស​ថា​មនុស្ស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​បង្កប់​ខ្លួន​ក្នុង​បក្ស​ប្រឆាំង មិនមែន​មាន​តែ​លោក​ម្នាក់​នោះ​ទេ សូម្បីតែ​មន្ត្រី​នៅ​ក្បែរ​លោក សម រង្ស៊ី ជាច្រើន​នាក់​ទៀត​ក៏​កំពុង​ធ្វើការ​ឲ្យ​លោក ហ៊ុន សែន ដែរ។ ក្នុង​វីដេអូ​ឃ្លីប​ជិត ១០​នាទី​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល fresh news នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហួរ សារ៉ាត់ បាន​លើកឡើង​ថា...

Latest news

© 2021, ដេលី. All rights reserved.