34 C
Phnom Penh

TAG

សាម អ៊ីន

បណ្ឌិត សាម អ៊ីន សន្យា​ជួយ​ការងារ​ក្រសួង​បរិស្ថាន​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​ឱ្យ​រីកចម្រើន

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី បណ្ឌិត សាម អ៊ីន សន្យា​ថា នឹង​ចូលរួម​ជួយ​ការងារ​ក្រសួង​បរិស្ថាន​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន ក្រោយពី​សម្រេច​លាឈប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​ស្តីទី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក​នឹង​ចូលរួម​ជួយ​អភិវឌ្ឍ​អេកូទេសចរណ៍​ដើម្បី​លើក​ស្ទួយ​សិទ្ធិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​រស់នៅ​ក្បែរ​តំបន់​ការពារ​ធម្មជាតិ និង​លើក​កម្ពស់​ការ​យល់ដឹង​របស់​មហាជន​អំពី​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។ បណ្ឌិត សាម អ៊ីន លើកឡើង​ថា ប្រសិនបើ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​សោះ នោះ​លោក​ពុំ​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បន្ត​ទទួល​យក​នូវ​ឋានៈ​តួនាទី​ដ៏​ខ្ពស់​ប្រកប​ដោយ​កិត្តិយស​ដែល​ព្រះមហាក្សត្រ​ខ្មែរ​បាន​ប្រទាន​នេះ​ទេ ដូច្នេះ​ផែនការ​អភិវឌ្ឍន៍​របស់​លោក...

លោក ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​តែងតាំង​លោក សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បន្ទាប់ពី​ចុះចូល CPP

លោក ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​តែងតាំង​លោក សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​នាយក​ស្ដីទី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) រូប​នេះ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​តាម​លោក សាម អ៊ីន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៣ ថា លោក​សម្រេច​ចិត្ត​លាឈប់​ពី​តួនាទី​ប្រធាន​គណៈកម្មាធិការ​នាយក (ស្តីទី) និង​ពី​សមាជិកភាព​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ផ្លូវការ បន្ទាប់ពី​វាយតម្លៃ​ស្ថានការណ៍​គ្រប់​ជ្រុងជ្រោយ និង​សួរ​បេះដូង​ខ្លួនឯង​ជាច្រើន​ដង​នោះ។ លោក សាម អ៊ីន បញ្ជាក់​ថា...

បណ្ឌិត សាម អ៊ីន កំពុង​ពិចារណា​ថា​គួរ​សម្រាក​ពី​នយោបាយ​ឬ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បម្រើ​ប្រទេស​ជាតិ

បណ្ឌិត សាម អ៊ីន ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) កំពុង​ពិចារណា​ថា គួរ​សម្រាក​ជីវិត​នយោបាយ​ធ្វើជា​ប្រជាពលរដ្ឋ​ធម្មតា​ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​ក៏​យក​ចំណេះ​ជំនាញ​ទៅ​បម្រើ​ក្នុង​រដ្ឋាភិបាល ដែល​អាច​រួម​ចំណែក​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជូន​ប្រទេស​ជាតិ និង​ប្រជាជន។ តាមរយៈ​វីដេអូ​ឃ្លីប​រយៈពេល ៤៥​នាទី ដែល​បង្ហោះ​លើ​យូធូប (Youtube) នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក សាម អ៊ីន បាន​និយាយ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​លោក​ថា លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ និង​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ធ្វើ​ឲ្យ​លោក​មាន​ការ​ពិចារណា​យ៉ាង​ច្រើន​ថា លោក​គួរ​បន្ត​ធ្វើ​យ៉ាង​ម៉េច​ទៀត?...

បណ្ឌិត សាម អ៊ីន ត្រូវ​បក្ស​ជ្រើសតាំង​ជំនួស​មុខ​តំណែង​បណ្ឌិត យ៉ង សាំងកុមារ ដែល​ទើប​ទៅ​ចូលរួម​បក្ស​កាន់​អំណាច

បណ្ឌិត សាម អ៊ីន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ជំនួស​បណ្ឌិត យ៉ង សាំងកុមារ ដែល​ទើប​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក សែម ហាក់ ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​គណបក្ស​ដែល​ជា​តំណែង​របស់​លោក សាម អ៊ីន ពី​មុន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គណបក្ស​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២។ បណ្ឌិត យ៉ង សាំងកុមារ ជា​ស្ថាបនិក​ម្នាក់​ដែល​បាន​ចូលរួម​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុង​ឆ្នាំ​២០១៥។ គណបក្ស​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គណបក្ស​មួយ​ដែល​ប្រមូលផ្ដុំ​ដោយ​ក្រុម​បញ្ញវន្ត។...

GDP បង្ហាញ​ជំនឿ​ថា​បក្ស​នយោបាយ​មាន​និន្នាការ​ដូច​គ្នា​នឹង​រួម​កម្លាំង​ប្រកួត​នឹង​បក្ស​កាន់​អំណាច

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បង្ហាញ​ជំនឿ​ថា គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ដូច​គ្នា អាច​ចង​សម្ពន្ធភាព ឬ​រួបរួម​គ្នា​បង្កើត​ជា​កម្លាំង​ធំ​មួយ ដើម្បី​ឆ្លើយតប​ទៅ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ដែល​មាន​និន្នាការ​មិន​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ក្នុង​ការ​ចូល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​ខាងមុខ។ នេះ​ជា​ការ​ថ្លែង​របស់​អ្នក​ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ ស្ដីពី​សំណើ​ចង​សម្ពន្ធភាព​នយោបាយ​ឆ្នាំ​២០២៣។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​នេះ បណ្ឌិត យ៉ង សាំងកុមារ បាន​លើកឡើង​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ដាក់​លិខិត​ទៅ​កាន់​គណបក្ស​ផ្សេង​ទៀត​ដែល​មាន​និន្នាការ​ដូច​គ្នា ដើម្បី​ជជែក​ពី​ការ​ចង​សម្ពន្ធភាព​នយោបាយ​ឆ្នាំ​២០២៣ ប៉ុន្តែ​ការ​ឆ្លើយ​បែប​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ។ លោក​ថា ការ​ចង​សម្ពន្ធភាព​នេះ មិនមែន​ធ្វើ​តែ​ថ្នាក់​ដឹកនាំ​គណបក្ស​នោះ​ទេ តែ​ក៏​មាន​ការ​ចូលរួម...

បក្ស​កាន់​អំណាច​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស បាន​ប្រកាស​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។ គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២...

ក្រសួង​អប់រំ​ប្រកាស​ពន្យារ​ពេល​ប្រឡង​បាក់ឌុប​សម្រាប់​ឆ្នាំ​សិក្សា​២០២១

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពន្យារ​ពេល​ប្រឡង​សម្រាប់​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០២១ នេះ ដើម្បី​ជំរុញ​ឱ្យ​សិស្ស​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ទទួល​យក​លទ្ធផល​ឱ្យ​កាន់តែ​ល្អ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​សាទរ និង​ការ​ព្រួយបារម្ភ​អំពី​ការ​ពន្យារ​ពេល​នេះ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិនិត្យ​មើល​លើ​ការ​ពន្យារ​ពេល​ប្រឡង​របស់​សិស្ស​ទុតិយភូមិ ដើម្បី​ទុក​ឱកាស​ឱ្យ​សិស្ស​ដែល​ត្រូវ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០២១ នេះ...

អ្នក​វិភាគ៖ ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក កាលពី​អតីតកាល​នោះ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​លើ​កម្ពុជា​បន្ត​ទៀត​ហើយ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ថា សន្ធិសញ្ញា​ដែល​បាន​ធានា​ដោយ​អន្តរជាតិ​ទាំង ១៩​ប្រទេស​លើ​ពិភពលោក​នៅតែ​មាន​សុពលភាព​សម្រាប់​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ ដូច្នេះ​ការ​បដិសេធ​ចំពោះ​ច្បាប់​អន្តរជាតិ​មួយ​នេះ​របស់​កម្ពុជា គឺ​មាន​ន័យ​ថា ជា​ការ​បដិសេធ​ទៅ​នឹង​ប្រទេស​ហត្ថលេខី​ទាំងអស់​ដែល​បាន​សន្យា​គោរព​អធិបតេយ្យភាព ឯករាជភាព បូរណភាព...

គ.ជ.ប៖ ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ថា ថ្ងៃ​ដំបូង​ដែល​ខ្លួន​បើក​ឱ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត កាលពី​ថ្ងៃ​អង្គារ ទី​១២ ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​សុទ្ធតែ​មាន​ទស្សនៈ​ដូច​គ្នា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​មាន​រយៈពេល ៥០​ថ្ងៃ ដែល​គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចែក​ជា​បី​ដំណាក់កាល។ ក្នុង​នោះ ១៥​ថ្ងៃ​ដំបូង​គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៦ ខែ​តុលា...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ការ​ផ្អាក​ជ្រើសរើស​មន្ត្រី​ថ្មី​ឆ្លុះបញ្ចាំង​ពី​កង្វះខាត​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល យល់ស្រប​ចំពោះ​ការ​ផ្អាក​ជ្រើសរើស​មន្ត្រី​រាជការ​ថ្មី​ដើម្បី​ចូល​បម្រើ​ការងារ​តាម​ក្រសួង​ស្ថាប័ន​ជាតិ​នៅ​ឆ្នាំ​២០២២ តែ​ការ​ផ្អាក​នេះ​ក៏​ជា​សញ្ញា​មួយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខ្វះខាត​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា បច្ចុប្បន្ន​នេះ​ស្ថាប័ន​រដ្ឋ​នៅ​កម្ពុជា​សម្បូរ​មន្ត្រី​ដែល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​ការងារ​ជាតិ ខណៈ​ថវិកា​ជាតិ​ត្រូវ​ចំណាយ​លើ​មន្ត្រី​ទាំងអស់​នោះ​អស់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ រីឯ​ប្រសិទ្ធភាព​ការងារ​ទទួល​បាន​តិចតួច​ប៉ុណ្ណោះ។ លោក​អះអាង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋ​ឲ្យ​មាន​គុណភាព និង​ប្រសិទ្ធភាព រដ្ឋាភិបាល​មិន​គួរ​ឲ្យ​មាន​រចនាសម្ព័ន្ធ​គណបក្ស​ក្នុង​ជួរ​មន្ត្រី​រាជការ​របស់​រដ្ឋ​បន្ត​ទៀត​នោះ​ទេ ព្រោះ​ថា​រចនាសម្ព័ន្ធ​នេះ​នឹង​មិន​ជួយ​អ្វី​ដល់​ជាតិ​នោះ​ឡើយ គឺ​មាន​តែ​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ និង​ជួយ​ចម្រុង​ចម្រើន​គណបក្ស​ដែល​កំពុង​ប្រើ​វិធីសាស្ត្រ​នេះ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋ​តែប៉ុណ្ណោះ។ បណ្ឌិត សាម អ៊ីន...

Latest news