32.9 C
Phnom Penh

TAG

សិទ្ធិមនុស្ស

សហជីព​នៅ​ជប៉ុន​ថា​ពលករ​ខ្មែរ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដោយសារ​គ្មាន​ការ​ជួយ​ដោះស្រាយ​ពី​ស្ថានទូត​ខ្មែរ

សហជីព​ប្រចាំ​ទេស​ជប៉ុន ដែល​ធ្វើការ​លើ​វិស័យ​ការងារ ត្អូញត្អែរ​ថា ពលករ​ខ្មែរ​ដែល​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដោយ​ការ​លួច​កាត់​ខ្សែភ្លើង​រហូត​ធ្វើ​ឱ្យ​ស្ថានីយ​រថភ្លើង​លែង​ដំណើរការ​ជា​បន្តបន្ទាប់​មក​នេះ គឺ​ដោយសារតែ​ពួកគេ​ជួប​វិបត្តិ​អត់​ការងារ ព្រោះ​តែ​រត់​ចេញពី​ក្រុមហ៊ុន​ដែល​ថៅកែ​រំលោភ​សិទ្ធិ​ការងារ និង​គ្មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​ពី​ស្ថានទូត​ខ្មែរ។ សហជីព​ជប៉ុន ដែល​ទទួល​បន្ទុក​ការពារ​សិទ្ធិ​ពលករ​ខ្មែរ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៧ សីហា នេះ​ថា នៅ​ពេល​ដែល​ពលករ​ទាំងនោះ​ចូល​បម្រើការ​នៅ​តាម​រោងចក្រ​នានា ទោះ​ត្រូវ​ថៅកែ​ក្រុមហ៊ុន​រំលោភ​បំពាន​សិទ្ធិ​ការងារ​យ៉ាងណា​ក៏ដោយ ក៏​ស្ថានទូត​ខ្មែរ និង​ក្រុមហ៊ុន​ដែល​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​មិន​ដែល​ចុះ​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ពលករ​ខ្មែរ​ទាំងនោះ​ម្តង​ណា​ឡើយ រហូត​ដល់​ដំណាក់កាល​មួយ​ដែល​ទ្រាំ​លែង​បាន ពលករ​ទាំងនោះ​ក៏​សម្រេច​ចិត្ត​រត់​ចេញពី​កន្លែង​ធ្វើការ​តែម្តង។ ប្រភព​ដដែល​លើកឡើង​ថា នៅ​ពេល​ដែល​ពួកគេ​រត់​ចេញពី​កន្លែង​ធ្វើការ ខាង​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​ពួកគេ​ទៅ ក៏​ទាក់ទង​មិន​បាន...

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​វៀតណាម​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​៤​រូប

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ គ្រោង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ពិភពលោក​នៅ​មុខ​ស្ថានទូត​វៀតណាម ចាប់ពី​ថ្ងៃទី​២១ ខែ​សីហា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ៤​នាក់​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន ខណៈ​ពលរដ្ឋ​ខ្មែរក្រោម​ក៏​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ផ្ទះ។ ក្នុង​សេចក្ដី​ជូនដំណឹង​ស្ដីពី «មហា​បាតុកម្ម​ទូទាំង​ពិភពលោក» របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​នៅ​មុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​របប​ក្រុង​ហាណូយ (Hanoi) ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន​បួន​នាក់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ សហព័ន្ធ​ខ្មែរក្រោម​កម្ពុជា​ដែល​ប្រកាស​ធ្វើ​មហា​បាតុកម្ម ក្នុង​នោះ​នៅ​ថ្ងៃទី​២១ ខែ​សីហា នឹង​ធ្វើ​នៅ​ក្នុង​រដ្ឋធានី Washington D.C នៃ​សហរដ្ឋ​អាមេរិក ហើយ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា...

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​រូប​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​កាន់តែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អះអាង​ថា ការ​ផ្ទេរ​អំណាច​ពី​ឪពុក គឺ​លោក ហ៊ុន សែន ដែល​ជា​មេ​យោធា​ទៅ​ឱ្យ​កូនប្រុស​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ក៏​ជា​មន្ត្រី​យោធា គឺជា​សញ្ញា​នៃ​ការ​កើនឡើង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ច (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea...

IDEA TALK៖ តើ​ស្ថានភាព​សិទ្ធិមនុស្ស​នឹង​មាន​ភាព​ល្អ​ប្រសើរ​ទេ​ក្នុង​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ត​ត្រកូល​នៅ​កម្ពុជា?

កម្មវិធី Idea TalK សម្រាប់​រាត្រី​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ស្ថានភាព​សិទ្ធិមនុស្ស​នឹង​មាន​ភាព​ល្អ​ប្រសើរ​ទេ​ក្នុង​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ត​ត្រកូល​នៅ​កម្ពុជា?»។

អង្គការ​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​នានា​ពី​លោក វន់ ពៅ

សមាគម​ការពារ​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​តុលាការ​ផ្តល់​ភាព​ស្អាតស្អំ​ដល់​លោក វន់ ពៅ ចំពោះ​កិច្ចការ​ដែល​គាត់​បាន​ខិតខំ​ការពារ​សិទ្ធិ​កម្មករ​កន្លងមក ដោយ​ការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​នានា​លើ​រូបលោក​ទាំងអស់ ត្បិត​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ សីហា នេះ​ថា លោក វន់ ពៅ គឺជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ជាច្រើន​ទៀត​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា ដូចជា​ការ​វាយដំ​ធ្ងន់ធ្ងរ​ពី​សំណាក់​កងកម្លាំង​ឆត្រ​យោង ៩១១ នៅ​មុខ​រោងចក្រ​យ៉ាកជីង...

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​និង​បញ្ឈប់​រឹតត្បិត​សេរីភាព

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» តាម​ច្បាប់​របស់​រដ្ឋាភិបាល​វៀតណាម និង​បញ្ឈប់​រាល់​ការ​រឹតត្បិត​សេរីភាព​ខ្មែរក្រោម ដោយ​ចាត់ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​លើ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ចុះ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដោយ​បំពាន​ទៅ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​នៃ​អង្គការ​សហប្រជាជាតិ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ទៅ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​មាន​សេរីភាព និង​បញ្ឈប់​រាល់​ការ​រឹតត្បិត​សេរីភាព​របស់​ខ្មែរក្រោម​ជាបន្ទាន់។ លើស​ពី​នេះ...

កម្ពុជា​សម្រេច​បណ្តេញ​សមាជិក​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ជាង​២០​នាក់​ចេញពី​កម្ពុជា​ក្នុង​រយៈពេល​៤៨​ម៉ោង

រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន សម្រេច​បណ្តេញ​សមាជិក​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ២២​នាក់​ចេញពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៤៨​ម៉ោង ដោយ​គិត​ចាប់ពី​ម៉ោង ៤​ល្ងាច​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ និង​ហាម​មិន​ឲ្យ​ពួកគេ​ជាន់​ទឹកដី​ខ្មែរ​ជា​រៀង​រហូត បន្ទាប់ពី​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​ប្រកាស​ព្យួរ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រយៈពេល ៦​ខែ​កាលពី​ពេល​ថ្មីៗ​នេះ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ប្រសិនបើ​បុគ្គល​ទាំង...

ភរិយា​បុរស​ដែល​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​អង្វរ​លោក ហ៊ុន សែន ជួយ​ផ្ដល់​យុត្តិធម៌

គ្រួសារ​ជនរងគ្រោះ​ស្រែក​អង្វរ​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ បន្ទាប់ពី​បុរស​ដែល​ជា​ស្វាមី គឺ​លោក មន មឿន ត្រូវ​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ។ អ្នកស្រី សុខ ស្រីមុំ ជា​កម្មការិនី​រោងចក្រ​ដែល​ត្រូវ​ជា​ភរិយា​របស់​លោក មន មឿន និង​បងប្អូន​សាច់ញាតិ​របស់​ជនរងគ្រោះ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មិថុនា នេះ​ដោយ​អំពាវនាវ​សុំ​ឱ្យ​សមត្ថកិច្ច​ជំនាញ អគ្គស្នងការ​នគរបាល​ជាតិ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ចោទ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អ.ស.ប​ ថា​កំពុង​ធ្វើ​នយោបាយូបនីយកម្ម​លើ​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ចោទប្រកាន់​នូវ​ការ​លើកឡើង​របស់​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក Volker Turk ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​បើក​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ខែ​កក្កដា ខាងមុខ ថា​ជា​ការ​ធ្វើ​នយោបាយូបនីយកម្ម​លើ​កម្ពុជា ឬ​ជា​ការ​ធ្វើ​ឲ្យ​ទៅ​ជា​រឿង​នយោបាយ និង​ជា​ការ​លើកឡើង​តែ​មួយ​ជ្រុង។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​ប្ដេជ្ញា​ឥត​ងាករេ​ចំពោះ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស ហើយ​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​នោះ គឺ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​កំពុង​ដំណើរការ​ដោយ​សេរី និង​បើក​ចំហ​ដល់​ទៅ ៦​ពាន់​ស្ថាប័ន ប្រព័ន្ធ​ផ្សព្វផ្សាយ​ជិត ២​ពាន់​ស្ថាប័ន...

លោក ហ៊ុន សែន ព្រមាន​បិទ​អង្គការ​អន្តរជាតិ​នៅ​កម្ពុជា​បើ​ហ៊ាន​ជួយ​ជនជាតិ​ម៉ុងតាញ៉ា​ដែល​ចោទ​ថា​បាន​សម្លាប់​មន្ត្រី​នៅ​វៀតណាម

លោក ហ៊ុន សែន ព្រមាន​បិទ​អង្គការ​អន្តរជាតិ​នៅ​កម្ពុជា បើ​ពួកគេ​ហ៊ាន​ជួយ​ជនជាតិ​ម៉ុងតាញ៉ា ដែល​រត់ ឬ​កំពុង​ភៀស​ខ្លួន​នៅ​កម្ពុជា ដោយ​លោក​ចោទ​ថា ក្រុម​ជនជាតិ​ម៉ុងតាញ៉ា នេះ​ជា​អ្នក​បាញ់​សម្លាប់​អាជ្ញាធរ និង​មន្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ។ ការ​គំរាម​បិទ​អង្គការ​អន្តរជាតិ​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នា​ភូមិ​រវៀង ឃុំ​ខ្នុរដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា។ បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា ក៏​បាន​បញ្ជា​ទៅ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​កងទ័ព​ក្តី ជា​នគរបាល​ក្តី នៅ​ទិស​ភូមិភាគ​ទី​១ និង​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី រួម​ទាំង​ខេត្ត​ក្រចេះ...

Latest news

© 2021, ដេលី. All rights reserved.