28 C
Phnom Penh

TAG

សេក សុជាតិ

អ្នក​ឃ្លាំមើល៖ ការ​បំផ្លាញ​ស្ថាបត្យកម្ម​ដូនតា​អាច​ជា​ការ​ចង់​បំបាត់​ដាន​ប្រវត្តិសាស្ត្រ​ខ្មែរ

អ្នក​ឃ្លាំមើល និង​បក្ស​ក្រៅ​រដ្ឋាភិបាល​លើកឡើង​ថា ការ​បំផ្លាញ​ស្ថាបត្យកម្ម​បុរាណ​មួយ​ទៀត​ថ្មីៗ​នេះ​នៅ​ក្នុង​វត្ត​បទុមវតី អាច​ជា​ការ​ចង់​បំបាត់​ដាន​ប្រវត្តិសាស្ត្រ​ខ្មែរ ខណៈ​កុដិ​បុរាណ​ដែល​សាងសង់​តាំងពី​ឆ្នាំ​១៩៣០ នៅ​វត្ត​ឧណ្ណាលោម ទើប​ត្រូវ​បាន​វាយ​កម្ទេច​ចោល​នា​ពេល​ថ្មីៗ​នេះ។ ការ​លើកឡើង​ពី​អ្នក​ឃ្លាំមើល និង​បក្ស​ក្រៅ​រដ្ឋាភិបាល បន្ទាប់ពី​ចេតិយ​បុរាណ​ដែល​កសាង​នៅ​ឆ្នាំ​១៩០០ ស្ថិត​ក្នុង​វត្ត​បទុមវតី ត្រូវ​បាន​វាយ​កម្ទេច​ក្រោម​ហេតុផល​ថា​ច្រឡំ។ ក្រោយពី​មាន​ការ​វាយ​កម្ទេច​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នក​ឃ្លាំមើល ព្រមទាំង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​សម្ដែង​ប្រតិកម្ម។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទទូច​ទៅ​ព្រះសង្ឃ និង​កូន​ខ្មែរ​ទាំងអស់ ឲ្យ​នាំគ្នា​គិត​ពី​មូលហេតុ​ដែល​គេ​នាំគ្នា​បំផ្លាញ​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​បែប​នេះ។ លោក​យល់​ថា​ការ​បំផ្លាញ​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ​នេះ...

លោក ហ៊ុន សែន ថា​មាន​តែ​បក្ស​ប្រជាជន​មួយ​គត់​ដែល​អាច​រក្សា​សន្តិភាព​ជូន​ជាតិ​និង​ពលរដ្ឋ

បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​ព្រមាន​កម្ទេច​ក្រុម​ប្រឆាំង លោក ហ៊ុន សែន អះអាង​ថា​គណបក្ស​ដែល​អាច​ថែរក្សា​សន្តិភាព​ជូន​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់។ ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ដារ​ផ្លូវជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ថា បើ​គ្មាន​សន្តិភាព កុំ​ស្រមៃ​ដល់​ការ​អភិវឌ្ឍ​ឱ្យ​ប្រទេស​ជាតិ​រីកចម្រើន ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្ដេជ្ញា​ការពារ​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​ជាតិ​ឱ្យ​បាន​ដាច់ខាត​ទៅ​ថ្ងៃ​អនាគត។ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ទោះបីជា​រដ្ឋាភិបាល​ជំនាន់​បារាំង​គ្រប់គ្រង​កម្ពុជា...

អ្នក​ឃ្លាំមើល​កំណត់​ពេល​១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ផែនការ​លោក យ៉ង សាំងកុមារ លើក​កម្ពស់​ស្រូវ​អង្ករ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​កំណត់​ពេល ១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ការងារ​រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី គឺ​លោក យ៉ង សាំងកុមារ ជុំវិញ​ផែនការ​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដែល​កសិករ​ខ្មែរ​ជួប​វិបត្តិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ ធ្នូ ថា លោក​អបអរ​សាទរ​ជុំវិញ​ការ​ប្ដេជ្ញាចិត្ត​របស់​បណ្ឌិត យ៉ង សាំងកុមារ ចំពោះ​ផែនការ​ជួយ​ស្ដារ​វិស័យ​កសិកម្ម ដើម្បី​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​ដែល​កសិករ​ខ្មែរ​តែង​ជួប​វិបត្តិ​គ្រប់​ពេល...

អ្នក​ឃ្លាំមើល៖ ការ​រឹតត្បិត​មិន​ឱ្យ​សិស្ស​និង​គ្រូ​និយាយ​ពី​បញ្ហា​ក្នុង​សង្គម​ជា​កំហុស​រដ្ឋាភិបាល

ស្ថាបនិក​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមាន​ថា ការ​រឹតត្បិត​ប្រព័ន្ធ​អប់រំ​ដែល​មិន​អនុញ្ញាត​ឲ្យ​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​អាច​និយាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​បញ្ហា​ក្នុង​សង្គម ដើម្បី​កែលំអ គឺជា​កំហុស​របស់​រដ្ឋាភិបាល។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​កែប្រែ​នូវ​គុណវិបត្តិ​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យ​វិស័យ​នេះ​មាន​ភាព​ជឿនលឿន​ទៅ​មុខ​ឡើងវិញ ដូចជា​ការ​កម្រិត​ឲ្យ​សិស្ស​អាច​ទទួល​យក​នូវ​អ្វី​ដែល​ក្រសួង​អប់រំ​បាន​កំណត់ ជាជាង​ទទួល​យក​គំនិត​ត្រឹមត្រូវ​ថ្មី​ដែល​សិស្ស​ស្រាវជ្រាវ​ឃើញ។ ជាង​នេះ​ទៀត គម្លាត​នៃ​ការ​អប់រំ​នៅ​ទីក្រុង គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជនបទ ដែល​ធ្វើ​ឲ្យ​សិស្ស​នៅ​ជនបទ​មាន​ចំណេះដឹង​តិចតួច...

អ្នក​ឃ្លាំមើល៖ បើ​បណ្ឌិត យ៉ង សាំងកុមារ ជោគជ័យ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នោះ​បង្ហាញ​ថា​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ជួយ​កសិករ

ក្រុម​អ្នក​ឃ្លាំមើល​រស់នៅ​ក្រៅ​ស្រុក​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្ត​តាម​គម្រោង​លើកឡើង​ចំនួន «១២​ខ» របស់​បណ្ឌិត យ៉ង សាំងកុមារ ទទួល​បាន​ជោគជ័យ គឺ​បង្ហាញ​ថា​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺ​មិន​ដឹង​អ្វី​ទាំងអស់​ក្នុង​ការ​លើកស្ទួយ​វិស័យ​កសិកម្ម​របស់​ខ្លួន។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ វិច្ឆិកា...

អ្នក​ឃ្លាំមើល៖ បើ​អំពើ​ជួញដូរ​មនុស្ស​មាន​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ កម្ពុជា​នឹង​ក្លាយ​ជា​សម្បុក​ឧក្រិដ្ឋជន​ដ៏​សុខសាន្ត

អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា ប្រសិនបើ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ពី​ក្រោយ​ខ្នង នោះ​កម្ពុជា​នឹង​ក្លាយ​ជា​សម្បុក​របស់​ឧក្រិដ្ឋជន​ដ៏​សុខសាន្ត ហើយ​ក៏​មិន​អាច​ដក​ខ្លួន​រួច​ពី​បញ្ជី​តាមដាន​របស់​អន្តរជាតិ​ដែរ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា បើ​អំពើ​ជួញដូរ​មនុស្ស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​បង្ក្រាប​មិន​បាន មាន​ន័យ​ថា សមត្ថភាព​របស់​សមត្ថកិច្ច​ពួកគេ​គួរតែ​លាលែង​ចេញពី​តំណែង ឬ​ត្រូវ​ទទួល​ពិន័យ​ណា​មួយ​ពី​រដ្ឋាភិបាល​ដែល​អសមត្ថភាព​ចំពោះ​តួនាទី​របស់​ខ្លួន ក្នុង​ការ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​នេះ។ លោក សេក សុជាតិ ត្អូញត្អែរ​ថា...

បេសកជន​ពិសេស​ប្រធាន​អាស៊ាន​ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា​ជាង​៦​ពាន់​នាក់​ជា​សញ្ញា​វិជ្ជមាន

បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ដែល​ជិត​ផុត​អាណត្តិ លោក ប្រាក់ សុខុន ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា ពី​របប​សឹក​នៅ​ពេលនេះ គឺជា​សញ្ញា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ជា​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ស្រប​តាម​ស្មារតី និង​បំណង​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​នា​ពេល​កន្លងមក។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ការ​ដោះលែង​អ្នកទោស​ជា​ទ្រង់ទ្រាយ​ធំ​របស់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​កាយវិការ​ដ៏​សំខាន់​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​សព្វថ្ងៃ​នេះ។ លោក ប្រាក់ សុខុន លើកឡើង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា...

អតីត​មន្ត្រី​CNRPO៖ លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត បង្ក​ជម្លោះ​ជា​ល្បែង​បង្កើត​ឥទ្ធិពល​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស CNRPO ព្រមាន​ថា យុទ្ធសាស្ត្រ​នយោបាយ​បង្ក​ជម្លោះ​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត គឺ​ល្បែង​បង្កើត​ឥទ្ធិពល​នយោបាយ​ឱ្យ​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​ការ​ឆ្លើយឆ្លង​របស់​អ្នក​ទាំង​ពីរ​នេះ​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ។ លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​មុន​នេះ​បន្តិច​ថា ការណ៍​ដែល​លោក សម រង្ស៊ី បន្ត​រិះគន់​វាយប្រហារ​ទៅ​លើ​លោក ហ៊ុន ម៉ាណែត កាន់តែ​ខ្លាំង គឺជា​មធ្យោបាយ​ក្នុង​ការ​ជួយ​ឱ្យ​កូនប្រុស​ច្បង​លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល៖ ការ​អួត​ពី​លោក ហ៊ុន សែន ថា​ជោគជ័យ​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​គឺ​ល្បិច​ប្រជាភិថុតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​អួតអាង​របស់​មន្ត្រី​រដ្ឋាភិបាល និង​កូនៗ​របស់​លោក ហ៊ុន សែន ដែល​សរសើរ​ឪពុក​ខ្លួនឯង​ថា​ដឹកនាំ​ប្រជុំ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ដោយសារ​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម គឺជា​រឿង​ភូត​កុហក​ទាំងស្រុង ព្រោះ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​មក​ក្រើន​រំឭក​កម្ពុជា​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា កូនៗ​របស់​លោក ហ៊ុន សែន ដែល​សរសើរ​ឪពុក​ខ្លួនឯង​ថា​ដឹកនាំ​ប្រជុំ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ដោយសារ​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម​កាលពី​ពេល​ថ្មីៗ​នេះ ជា​រឿង​ភូត​កុហក​ទាំងស្រុង...

លោក ហ៊ុន ម៉ានី ថា​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ

លោក ហ៊ុន ម៉ានី កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​តែង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​ឪពុក​លោក កម្ពុជា​គឺជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ។ លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ វិច្ឆិកា ថា កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​បាន​ញាំញី​ដោយ​ផេះផង់​នៃ​ភ្លើង​សង្គ្រាម និង​ជម្លោះ​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ភាព​អត់ឃ្លាន ការ​រំលោភ​សិទ្ធិមនុស្ស...

Latest news

© 2021, ដេលី. All rights reserved.