33.8 C
Phnom Penh

TAG

សេរីភាព​បញ្ចេញ​មតិ

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ក្រោយ​បញ្ចេញមតិ​លើ​ហ្វេសប៊ុក

សកម្មជន​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​លោក ហ៊ុន កុសល ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក យឹម ស៊ីណន ជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​២១ មីនា នេះ បន្ទាប់ពី​ពួកគេ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ការ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា ឬ​ភ្លើង​ជ័យ​សម្រាប់​សម្ពោធ​កីឡា​ស៊ីហ្គេម​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ភ្ជាប់​រូបថត​ព្រះមហាក្សត្រ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ នៅ​ខេត្ត​សៀមរាប...

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ការ​រិះគន់​នានា​លើ​កម្ពុជា​គឺ​ដោយសារ​តែ​កម្ពុជា​អនុវត្ត​ច្បាប់​ដោយ​បំពាន

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ថា​ការ​រិះគន់​នានា​លើ​កម្ពុជា​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ គឺ​ដោយសារតែ​កម្ពុជា​បាន​អនុវត្ត​ច្បាប់​ដោយ​បំពាន​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នានា និង​សកម្មជន​នយោបាយ​ដោយ​ប្រើ​ក្រមព្រហ្មទណ្ឌ​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ដើម្បី​ធានា​នូវ​យុត្តិធម៌ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ទូលាយ​ដល់​សកម្មជន​សង្គម អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​ក្នុង​ការ​បញ្ចេញមតិ​ការពារ​ផល​ប្រយោជន៍​សាធារណៈ ដើម្បី​រួម​គ្នា​កែលំអ និង​កសាង​សង្គម​ជាតិ​ទាំងមូល​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណា​មួយ​ដូច​ពេល​កន្លងមក។ លោក ស៊ឹង សែនករុណា...

លោក ហ៊ុន ម៉ានី ថា​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ

លោក ហ៊ុន ម៉ានី កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​តែង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​ឪពុក​លោក កម្ពុជា​គឺជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ។ លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ វិច្ឆិកា ថា កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​បាន​ញាំញី​ដោយ​ផេះផង់​នៃ​ភ្លើង​សង្គ្រាម និង​ជម្លោះ​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ភាព​អត់ឃ្លាន ការ​រំលោភ​សិទ្ធិមនុស្ស...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ​ឡើងវិញ

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ប្រព័ន្ធ​តុលាការ បើក​លំហ​ដល់​សង្គម​ស៊ីវិល​ឯករាជ្យ សេរីភាព​សារព័ត៌មាន និង​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ដល់​អ្នក​នយោបាយ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​មាន​ការ​ជឿជាក់​ពី​សហគមន៍​អន្តរជាតិ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ប្រព័ន្ធ​នៃ​ការ​ធានា​អនុវត្ត​នូវ​លំហ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចង្អៀត​ណែន​នៅឡើយ ត្បិត​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​មតិ​អន្តរជាតិ​នានា​ផង សុទ្ធតែ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ទាំង​ស្ថាប័ន...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ឧក្រិដ្ឋជន​ដែល​សម្លាប់​អ្នក​កាសែត​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព

សង្គម​ស៊ីវិល​ធ្វើការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ជាង ៣០​ស្ថាប័ន ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​មាន​វិធានការ​បើក​ការ​ស៊ើបអង្កេត និង​ចាប់​ឧក្រិដ្ឋជន​សម្លាប់​អ្នក​សារព័ត៌មាន​មក​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ ធ្វើឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​មកពី​ស្ថាប័ន​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ចំនួន ៣២​ស្ថាប័ន ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន នា​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ស្ថាប័ន​ព័ត៌មាន និង​សិទ្ធិមនុស្ស​ទាំង ៣២​ស្ថាប័ន ក្នុង​នោះ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ព្រមទាំង​សមាគម​ការពារ​អ្នក​កាសែត​កម្ពុជា ជាដើម។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម បាន​លើកឡើង​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​នាំ​យក​ជនល្មើស​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​មក​ផ្ដន្ទាទោស​ជា​យូរ​មក​ហើយ។...

IDEA TALK៖ តើ​យុវជន​ត្រូវ​បោះបង់​ការ​បញ្ចេញមតិ ឬ​មួយ​ត្រូវ​នាំគ្នា​បង្កើន​ការ​បញ្ចេញមតិ​ថែម​ទៀត​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ចង្អៀត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​យុវជន​ត្រូវ​បោះបង់​ការ​បញ្ចេញមតិ ឬ​មួយ​ត្រូវ​នាំគ្នា​បង្កើន​ការ​បញ្ចេញមតិ​ថែម​ទៀត​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ចង្អៀត?»។

ស្ថាប័ន​៤០ ទាមទារ​ឲ្យ​ស៊ើបអង្កេត​ករណី​ឃាត់​ខ្លួន​និង​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​និង​សកម្មជន​នៅ​តំបន់​ភ្នំ​តាម៉ៅ

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន​ចំនួន ៤០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ដោយ​ឥត​លម្អៀង ករណី​ក្រុម​អង្គរក្ស​ដែល​ឃាត់​ខ្លួន និង​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន និង​សកម្មជន​បរិស្ថាន​អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​បរិវេណ​នៅ​តំបន់​ភ្នំ​តាម៉ៅ។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​ចំនួន ៤០​ស្ថាប័ន ចេញ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ចំនួន ៥​នាក់​មកពី​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​វីអូឌី (VOD) និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​តាម៉ៅ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ដោយ​មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី (BHQ) និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្ត​តាកែវ។ សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា...

ភ្នាក់ងារ UN ព្រមាន​ពី​ការ​កើនឡើង​នៃ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លើកឡើង​ថា ការ​កើនឡើង​នៃ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​របស់​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​ចេញ​នា​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ អាជ្ញាធរ​នៅ​កម្ពុជា​បាន​អនុម័ត​យ៉ាង​សកម្ម​នូវ​ច្បាប់​ដែល​បាន​រឹត​បន្តឹង​លើ​លំហ​សេរីភាព​ពលរដ្ឋ​ទូទៅ ហើយ​ជាពិសេស​លើ​សេរីភាព​សារព័ត៌មាន។ ចំពោះ​ច្បាប់ និង​ឯកសារ​ច្បាប់​ផ្សេង​ទៀត រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នោះ បាន​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​ក្នុង​ការ​រឹតត្បិត​ដាក់​អ្នក​សារព័ត៌មាន ព្រមទាំង​អ្នក​ផ្សេង​ទៀត​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល និង​បាន​ពង្រីក​សមត្ថភាព​របស់​រដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាមរយៈ​ប្រព័ន្ធ​តុលាការ។ របាយការណ៍​ដដែល​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ទទួល​រង​នូវ​ការ​បៀតបៀន សម្ពាធ​តាម​ទម្រង់​ផ្សេងៗ និង​អំពើ​ហិង្សា​កាន់តែ​ច្រើន ស្រប​ពេល​ដែល​មាន​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​លើ​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស។ ករណី​នេះ​វា​ជា​ឧបសគ្គ​ជាក់លាក់​ដែល​បុគ្គលិក​សារព័ត៌មាន​ជា​ស្ត្រី​ជួប​ប្រទះ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា៖ ពលរដ្ឋ​ខ្មែរ​បញ្ចេញ​ទស្សនៈ​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ អះអាង​ថា ពលរដ្ឋ​ជិត ៨០% បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​សកម្ម និង​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង​ពី​រដ្ឋាភិបាល។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ភាគី​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​បន្លឺ​ឡើង​បន្ថែម​ទៀត​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ឌីជីថល​ជិត ២​ពាន់​អង្គភាព ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ជា​មុន និង​គ្មាន​ការ​រឹត​បន្តឹង​នោះ​ឡើយ ហើយ​ថែមទាំង​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ថែម​ទៀត។ ប្រភព​ដដែល​បាន​បន្ទោស​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ថា​មិន​ត្រូវ​ជ្រើសរើស​ជ្រុង​ណា​មួយ ឬ​ផ្នែក​ណា​មួយ​នៃ​សង្គម ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ទាំងមូល​របស់​កម្ពុជា​នោះ​ទេ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​បាន​អនុវត្ត​នូវ​សេរីភាព​បញ្ចេញមតិ​ដោយ​ពេញលេញ ប៉ុន្តែ​ការ​បង្កើត​សមាគម និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ករណីយកិច្ច​ទំនួល​ខុសត្រូវ​ដែល​កំណត់​ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ពលរដ្ឋ...

CCIM៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ឆ្នាំ​២០២១ កាន់តែ​មាន​ភាព​អាប់អួរ

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ហៅ​កាត់​ថា CCIM អះអាង​ថា សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ កាន់តែ​មាន​ភាព​អាប់អួរ និង​យ៉ាប់យ៉ឺន​ជាង​ឆ្នាំ​២០២០ ដែល​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​សារព័ត៌មាន។ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​បញ្ចេញ​សេចក្តី​រាយការណ៍​ស្ដីពី​ការ​វាស់​ស្ទង់​សេរីភាព​សារព័ត៌មាន​នៅក្នុង​រាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន និង​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​រិះគន់​ពី​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច បាន​ប្រឈម​នឹង​ការ​គំរាមកំហែង ការ​បំភិតបំភ័យ​កាន់តែ​ខ្លាំង​ឡើងៗ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ កន្លងទៅ។ ប្រភព​ដដែល​អះអាង​ថា បញ្ហា​ដែល​កាន់តែ​ព្រួយបារម្ភ​បន្ថែម​ទៀត​នោះ គឺ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១...

Latest news

© 2021, ដេលី. All rights reserved.