32.4 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

លោក ហ៊ុន ម៉ាណែត នឹង​ជួប​សំណេះ​សំណាល​ក្រុម​អ្នក​សារព័ត៌មាន​ជា​លើកដំបូង​នៅ​ដើម​ខែ​ឧសភា

អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​តំណាង​ឲ្យ​លោក ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ផ្លូវការ​ជា​លើកដំបូង​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា នៅ​ក្នុង​ពិធី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ៣ ឧសភា លើក​ទី​២៩ ដើម្បី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​បង្កើន​ភាព​ស្និទ្ធស្នាល។ យោង​តាម​ការ​បញ្ជាក់​ក្នុង​លិខិត​របស់​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ពិធី​ជួប​សំណេះសំណាល​ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន នឹង​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។ ការ​រៀបចំ​ពិធី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន គឺ​ដើម្បី​លើកស្ទួយ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន និង​លើក​ទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​ភារកិច្ច​លើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា និង​នៅ​លើ​សកលលោក។ នៅ​ក្នុង​លិខិត​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពិធី​នេះ​ក៏​ជា​ឱកាស​នៃ​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់​ដឹកនាំ...

តុលាការ​បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី

សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី (RFA) ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ បើ​ទោះបីជា​រូបលោក​មិន​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​ក៏ដោយ។ បើ​តាម​ពាក្យ​ស្នើសុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កន្លងមក ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​សម្រេច​ដាក់​រូបលោក​បន្ត​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ដីកា​សម្រេច​ដោយឡែក​នោះ​ទេ​ចាប់​តាំង​ពី​ចៅក្រម​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូន​សំណុំ​ជំនុំជម្រះ។ នៅ​ក្នុង​ពាក្យ​ស្នើសុំ​ដដែល បាន​លើកឡើង​ថា លោក​បាន​ដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ដើម្បី​ស្នើសុំ​លិខិត​ឆ្លងដែន​ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​មុខរបរ​ផ្ទាល់ខ្លួន ស្រប​ពេល​ដែល​លោក​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ក្នុង​កម្រិត​នីតិវិធី​ជា​បន្ត​ទៀត។ លោក​ក៏​បាន​ស្នើ​ទៅ​តុលាការ​សុំ​លិខិត​ឆ្លងដែន...

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​កាត់ទោស​និង​ដាក់​ពន្ធនាគារ​អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​នូវ​ការ​កាត់ទោស និង​ការ​ដាក់​ពន្ធនាគារ​ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​គាំទ្រ​បក្ស​កាន់​អំណាច ថា​ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​ដែល​ខ្វះ​ភស្តុតាង​ច្បាស់លាស់ ក្នុង​គោលបំណង​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់។ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស បន្ទាប់ពី​ដំណើរការ​ពិនិត្យ​ឡើងវិញ​លើ​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​សម័យ​ប្រជុំ​ចុងក្រោយ​របស់​ខ្លួន បាន​ជំរុញ​ឱ្យ​កម្ពុជា​ធានា​ថា ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​អាច​អនុវត្ត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ធានា និង​អនុវត្ត​សិទ្ធិមនុស្ស​បាន​ទេ វា​ជា​ក្តី​បារម្ភ​ធំៗ​មួយ​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣។ កន្លងមក ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​ដំណើរការ​សវនាការ​ក្តី​ដ៏​ធំ ការ​ដកហូត​លិខិត​ឆ្លងដែន និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​សមាជិក​គណបក្ស​ជំទាស់។ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា...

ក្រសួង​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​៣ បន្ទាប់ពី​រាយការណ៍​អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​ពីរ

ក្រសួង​ព័ត៌មាន សម្រេច​មិន​បន្ត​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឱ្យ​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ដោយ​ថា​អង្គភាព​នៃ​សារព័ត៌មាន​នោះ​បាន​បំពាន​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​ដែល​តម្កល់​ទុក​នៅ​ក្រសួង បន្ទាប់ពី​ស្ថាប័ន​ទាំងនោះ​បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​សកម្មភាព​ពុករលួយ​របស់​ក្រុមហ៊ុន​ពីរ​នៅ​ក្រសួង​ការងារ។ អង្គភាព​សារព័ត៌មាន​ដែល​ត្រូវ​បាន​ក្រសួង​លុបចោល​នោះ រួម​មាន អង្គភាព​សារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាព​សារព័ត៌មាន KCTV (www.khmercovertv.com) និង​អង្គភាព​សារព័ត៌មាន​កម្ពុជា​រាល់ថ្ងៃ (www.cambodiatoday.news)។ ក្នុង​លិខិត​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រសួង​មិន​បន្ត​អាជ្ញាប័ណ្ណ​ឱ្យ​ក្រោយ​ពី​គណៈកម្មាធិការ​នីតិកម្ម​នៃ​ក្រសួង​ព័ត៌មាន បាន​រក​ឃើញ​ថា អង្គភាព​សារព័ត៌មាន​ទាំង​៣ នោះ បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំពាន​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមី​ខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួង។ ជាមួយ​គ្នា​នេះ...

CCIM៖ ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២២ នឹង​កាន់តែ​អាក្រក់​ថែម​ទៀត

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ព្យាករ​ថា ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ កាន់តែ​អាក្រក់​ថែម​ទៀត ដោយសារ​ការ​បន្ត​រឹតត្បិត​ផ្នែក​នយោបាយ និង​បទដ្ឋាន​ច្បាប់​ផ្សេងៗ​ដែល​ផ្ដល់​អំណាច​កាន់តែ​ខ្លាំង​ដល់​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ បាន​ធ្លាក់ចុះ​កាន់តែ​អាក្រក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ កន្លងទៅ។ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​នេះ អ្នកជំនាញ​ផ្នែក​ព័ត៌មាន និង​អ្នក​ពាក់ព័ន្ធ គ្មាន​សង្ឃឹម​ថា​ស្ថានភាព​សារព័ត៌មាន​នៅ​ឆ្នាំ​២០២២ អាច​នឹង​ល្អ​ឡើងវិញ​នោះ​ទេ ដោយសារ​ការ​បន្ត​រឹតត្បិត​ផ្នែក​នយោបាយ និង​បទដ្ឋាន​ច្បាប់​ផ្សេងៗ​ដែល​ផ្ដល់​អំណាច​កាន់តែ​ច្រើន​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។ របាយការណ៍​ដដែល​អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ បាន​ធ្លាក់ចុះ​កាន់តែ​អាក្រក់ ក្នុង​នោះ​ការ​បៀតបៀន​លើ​អ្នក​សារព័ត៌មាន​ជាង...

មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី​បញ្ជា​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​តម្កល់​ប័ណ្ណ​សម្គាល់​ឬ​អាជ្ញាប័ណ្ណ

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី បញ្ជា​ឱ្យ​ចាងហ្វាង​កាសែត និង​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​ប្រចាំ​ខេត្ត​រតនគិរី យក​ប័ណ្ណ​សម្គាល់​ភ្នាក់ងារ​សារព័ត៌មាន ឬ​អាជ្ញាប័ណ្ណ​ដែល​មាន​សុពលភាព​សម្រាប់​ឆ្នាំ​២០២២ ទៅ​តម្កល់​នៅ​មន្ទីរ​សារព័ត៌មាន​ខេត្ត​រតនគិរី ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ជាកំហិត។ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី លោក កុល ផាន់ណា បាន​ចេញ​លិខិត​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ដល់​ចាងហ្វាង​កាសែត ម្ចាស់​គេហទំព័រ ចាងហ្វាង TV Online អគ្គនាយក​ទស្សនាវដី្ត និង​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​ប្រចាំ​ខេត្ត​រតនគិរី ថា...

ចក្រភព​អង់គ្លេស​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា

ចក្រភព​អង់គ្លេស បង្ហាញ​ជំហរ​ជា​ថ្មី​ម្តង​ទៀត ដោយ​ប្ដេជ្ញា​ចិត្ត​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ១​ពាន់​នាក់​កំពុង​ប្រើ​សិទ្ធិ​សម្ដែង​មតិ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការងារ។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស ខូមិនវែលធ៍ និង​កិច្ចការ​អភិវឌ្ឍន៍ (Minister of State for Foreign, Commonwealth and Development Affairs)...

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​គោរព​វិជ្ជាជីវៈ​និង​សុចរិតភាព​ពេល​បំពេញ​ភារកិច្ច

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក ចោទ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា ថា​បាន​ប្រើ​ឧបាយកល​បំផុសបំផុល​ពលរដ្ឋ ដោយ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​ពេល​ផ្ទុះ​ឡើង​នៃ Covid-19 ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​ទាន់​ពេលវេលា ដែល​បាន​ធ្វើ​ឱ្យ​ផែនការ​របស់​ពួកគេ​ត្រូវ​បរាជ័យ​ទាំងស្រុង។ លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ឱកាស​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា ស្ដីពី Covid-19 កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​សូម​ចូលរួម​អបអរ​សាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន ដើម្បី​លើក​គុណភាព និង​កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ស្ថាប័ន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​សុចរិតភាព​ក្នុង​ការ​បំពេញ​ភារកិច្ច ចៀសវាង​ការ​បំពាន​ច្បាប់ និង​វិជ្ជាជីវៈ​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន...

ក្រុម​សិទ្ធិមនុស្ស៖ ការ​ចោទប្រកាន់​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ជា​ការ​គំរាមកំហែង​សេរីភាព​សារព័ត៌មាន

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​រិះគន់​ថា ការ​ចោទប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) លោក អួន ឈិន និង​លោក យាង សុធារិន្ទ គឺជា​ការ​គំរាមកំហែង​លើ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែល​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ដាក់​ទោស​ទណ្ឌ​ជា​លក្ខណៈ​សងសឹក​តាម​អំពើ​ចិត្ត​ទៅលើ​សំឡេង​អ្នក​រិះគន់​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា ការ​ខកខាន​ផ្តល់​សេចក្តី​សម្រេច​ដល់​លោក អួន ឈិន និង​លោក យាង សុធារិន្ទ...

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នកកាសែត​ពីរ​នាក់​ថ្មីៗ​នេះ​ថា​ជា​ការ​បំពាន​សិទ្ធិ​អ្នក​សារព័ត៌មាន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចាត់ទុក​ការ​ចាប់​ឃុំ​ខ្លួន​អ្នកកាសែត ២​រូប ដោយ​ពួកគេ​គ្រាន់តែ​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់ និង​ថតរូប​នៅ​មុខ​សាលា​ខេត្ត​នោះ ថា​ជា​ការ​រំលោភបំពាន​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី «ការ​អនុវត្ត​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អាជ្ញាធរ​ខេត្ត រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ព្រមទាំង​តំណាង​សមាគម​ក្រុម​អ្នក​សារព័ត៌មាន។ លោក ខៀវ កាញារីទ្ធ...

Latest news

© 2021, ដេលី. All rights reserved.