34.5 C
Phnom Penh

TAG

សែកស្អុយ

សមត្ថកិច្ច​ចាប់​ខ្លួន​អ្នកស្រី ម៉ន ដានី ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ពី​បទ​ចេញ​សែក​ស្អុយ

សមត្ថកិច្ច​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត (Real Estate) គឺ​អ្នកស្រី ម៉ន ដានី កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៥ និង​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចេញ​សែក​ស្អុយ។ ការ​ឃាត់​ខ្លួន​នេះ ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​អ្នកស្រី ម៉ន ដានី ត្រឡប់​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ ជុំវិញ​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក ង៉េង ជួ...

តុលាការ​កំពូល​តម្កល់​សាលក្រម​សាលាដំបូង​ក្នុង​សំណុំរឿង​លោក ថាច់ សេដ្ឋា ទុក​ជា​បានការ​ដដែល

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ បាន​ប្រកាស​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» ទាក់ទង​នឹង​រឿង​ប្រវត្តិ​ថ្ងៃ​៧ មករា និង​ការ​សង់​ស្តូប​មិត្តភាព​វៀតណាម នៅ​ប្រទេស​កម្ពុជា ទុក​ជា​បានការ​ដដែល។ លោក ថាច់ សេដ្ឋា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​តុលា ឆ្នាំ​២០២៣ បាន​ផ្ដន្ទាទោស​លោក​ពី​បទ...

តុលាការ​កំពូល​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា ទុក​ជា​បានការ​ដដែល

តុលាការ​កំពូល​ក្រុង​ភ្នំពេញ សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​ដែល​គ្មាន​ប្រាក់» ទុក​ជា​បានការ​ដដែល​នៅ​ថ្ងៃ​សុក្រ​នេះ។ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤ តុលាការ​កំពូល​បើក​សវនាការ​លើ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដោយ​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​កណ្តាល​ពី​បទ ចេញ​សែក​ស្អុយ ទុក​ជា​បានការ​ដដែល។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ការ​ផ្ដន្ទាទោស​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បោស​សម្អាត​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន...

លោក យ៉ង់ ប៉ាក់ ដែល​រង​បណ្ដឹង​ពី​លោក ព្រាប កុល ត្រូវ​តុលាការ​បើក​កកាយ​ជា​ថ្មី​រឿង​ចេញ​សែក​ស្អុយ​កាលពី​ឆ្នាំ​២០២៣

អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ត្រូវ​បាន​បើក​កកាយ​ឡើង​វិញ​សាជាថ្មី​នូវ​ការ​ចោទប្រកាន់​ពី​ការ​ចេញ​សែក​ស្អុយ​កាលពី​ឆ្នាំ​២០២៣ បន្ទាប់ពី​រង​នូវ​បណ្តឹង​ពី​សំណាក់​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ពី​បទ​បរិហារ​កេរ្តិ៍​ក្នុង​ឆ្នាំ​២០២៤។ ក្រុម​កសិករ​ដែល​ជា​អ្នក​រកស៊ី​លក់​ទិញ​អង្កាម​ជាច្រើន​នាក់ កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៤ បាន​អំពាវនាវ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ និង​ក្រសួង​ពាក់ព័ន្ធ មាន​ចំណាត់ការ​ដោះស្រាយ​ចំពោះ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) លោក យ៉ង់ ប៉ាក់...

តុលាការ​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ ៣​ឆ្នាំ​ក្នុង​សំណុំរឿង​ញុះញង់

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាត់ទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម» ខណៈ​សំណុំរឿង​សែក​ស្អុយ តុលាការ​កាត់ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ។ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដាវី នៅ​ថ្ងៃទី​១៨ ខែ​តុលា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ...

សាលា​ឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​បណ្តឹង​សុំ​ដោះលែង​របស់​មេធាវី​លោក ថាច់ សេដ្ឋា

សាលា​ឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា បដិសេធ​បណ្តឹង​សុំ​ដោះលែង​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចេញ​សែក​អត់​ប្រាក់។ ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បើក​សវនាការ​បណ្ដឹង​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា ដែល​ស្នើសុំ​ដោះលែង​កូនក្ដី​នា​រសៀល​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣។ មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​បក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី លើកឡើង​ថា លោក​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនក្ដី បន្ទាប់ពី​សម្រេច​បដិសេធ​ដោះលែង​លោក ថាច់...

តុលាការ​ភ្នំពេញ​ថ្កោលទោស​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​ក្នុង​សំណុំរឿង​សែក​ស្អុយ

សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​ក្នុង​សំណុំរឿង​ចេញ​សែក​ស្អុយ ខណៈ​សំណុំរឿង «ញុះញង់» តុលាការ​នឹង​បើក​សវនាការ​នៅ​ខែ​តុលា ខាងមុខ​នេះ​វិញ។ ការ​ប្រកាស​សាលក្រម​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដារី បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា។ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដារី...

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​២១ ខែ​កញ្ញា

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធ​នឹង​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​ប្រាក់​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ខាងមុខ​នេះ។ ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​អ្នកស្រី ឈុន ដារី បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា នា​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​សវនាការ​សួរ​ដេញដោល​នា​ព្រឹក​ថ្ងៃ​នោះ​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​កូនក្ដី​របស់​លោក​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា...

តុលាការ​រាជធានី​ភ្នំពេញ​គ្រោង​បើក​សវនាការ​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ

តុលាការ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន គ្រោង​បើក​សវនាការ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​កាលពី​ខែ​មករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​ស្អុយ។ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨ ខែ​សីហា បាន​ចេញ​លិខិត​អញ្ជើញ​លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន។ ក្នុង​លិខិត​អញ្ជើញ​នោះ​បញ្ជាក់​ថា តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣...

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​បក្ស​ភ្លើង​ទៀន

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដោយ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដែល​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ថា​ជា​រឿង​ត្រឹមត្រូវ បើទោះបីជា​លោក​សុំ​តម្កល់​ប្រាក់​ប្រមាណ ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក៏ដោយ។ ប្រធាន​ចៅក្រម​នៃ​ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញាវុឌ្ឍ នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​សេចក្ដី​សម្រេច​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ លោក​ចាត់ទុក​ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ ដើម្បី​បន្ត​នីតិវិធី​ជា​រឿង​ត្រឹមត្រូវ បើ​ទោះបីជា​លោក​កំពុង​មាន​ជំងឺ​ក៏ដោយ។ លើស​ពី​នេះ​ទៀត...

Latest news

© 2021, ដេលី. All rights reserved.