31.9 C
Phnom Penh

TAG

ស៊ឹង សែនករុណា

ក្រសួង​យុត្តិធម៌​ត្រៀម​ស្នើសុំ​បន្ធូរបន្ថយ​និង​លើកលែង​ទោស​ទណ្ឌិត​ជិត ១០០០​នាក់​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ខាង​មុខ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​កម្ពុជា អះអាង​ថា ក្រសួង​កំពុង​ត្រៀម​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ជិត ១០០០​នាក់ (៩០២​នាក់) នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩ វិច្ឆិកា និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ខាងមុខ​នេះ។ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​យុត្តិធម៌​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លើ​សំណើ​សុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក...

សង្គម​ស៊ីវិល​ថា​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ចំណុច​គួរ​ឱ្យ​ព្រួយបារម្ភ​ពី​ការ​រំលោភ​អំណាច​លើ​ស្ថាប័ន​តុលាការ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស លើកឡើង​ថា ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក្រៅពី​ចំណុច​វិជ្ជមាន ក៏​ជា​ការ​ព្រួយបារម្ភ​ពី​ការ​រំលោភ​អំណាច​ពី​ស្ថាប័ន​នីតិប្រតិបត្តិ​លើ​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​តុលាការ ចំពោះ​សំណុំរឿង​ខ្លះ​ដែល​ត្រូវ​ដោះស្រាយ​ផង​ដែរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ​ថា ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ មិន​មែន​សុទ្ធតែ​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ ប្រសិនបើ​អាជ្ញាធរ​នេះ​អនុវត្ត​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​អាជ្ញាធរ​នេះ​មិន​អាច​អនុវត្ត​តួនាទី​របស់​ខ្លួន​បាន​ល្អ​ទេ នោះ​គេ​បែរជា​រឹតតែ​ធ្វើ​ឱ្យ​ច្របូកច្របល់​ការ​អនុវត្ត​ច្បាប់ ហើយ​នឹង​ធ្វើ​ឱ្យ​រឹតតែ​មាន​ទំនាស់​រវាង​គូ​ភាគី​សាមី​ថែម​ទៀត។ លោក ស៊ឹង...

សង្គម​ស៊ីវិល​ថា​ច្បាប់​របស់​កម្ពុជា​មាន​លក្ខណៈ​ល្អ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​វិញ​នៅតែ​គ្មាន​ប្រសិទ្ធភាព

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ច្បាប់​របស់​ប្រទេស​កម្ពុជា​មួយ​ភាគ​ធំ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ ចំណែក​ការ​ជំរុញ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឱ្យ​មន្ត្រី​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​គោរព​ច្បាប់ ក៏​ជា​រឿង​គួរ​ឱ្យ​អបអរ​សាទរ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅតែ​មិន​ទាន់​មាន​ប្រសិទ្ធភាព។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ តុលា នេះ​ថា ដើម្បី​ជំរុញ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ គឺ​មាន​តែ​ប្រើ​វិធានការ​ដាក់​ពិន័យ និង​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​ដែល​រំលោភ​ច្បាប់ ដោយ​ការ​អនុវត្ត​ខុស​តួនាទី​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ...

ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ដោះលែង​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ សម្រេច​ឲ្យ​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី រួច​ផុត​បទ​ចោទប្រកាន់ និង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ២​ឆ្នាំ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក ឆន ផល្លា សកម្មជន​ការពារ​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នា​រសៀល​ថ្ងៃទី​៦ តុលា នេះ។ ការ​ដោះលែង​នេះ...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ដាក់​ទោស​មន្ត្រី​ដែល​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស ជំរុញ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់ និង​ដាក់​ទោស​ទណ្ឌ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ដោយ​គ្មាន​ការ​លើកលែង ព្រោះ​កន្លង​មក ការ​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព បាន​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ និង​មាន​អ្នក​ស្លាប់​ដោយសារ​ការ​ប្រើ​ទារុណកម្ម​នោះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ តុលា នេះ​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ទារុណកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ថា​សមត្ថកិច្ច​កម្ពុជា​ភាគច្រើន​តែង​ប្រើ​អំពើ​ហិង្សា​នានា​លើ​ជនសង្ស័យ ដើម្បី​បាន​ចម្លើយ​សារភាព ដែល​ករណី​ខ្លះ​បាន​បណ្តាល​ឱ្យ​ជន​ដែល​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ក៏​មាន បន្ទាប់ពី​សមត្ថកិច្ច​ប្រើ​ទារុណកម្ម​បង្ខំ​សួរ​ចម្លើយ។ លោក ស៊ឹង សែនករុណា...

សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ក្រុម​ជន​ដៃ​ដល់​ដែល​ប្រើ​ហិង្សា​លើ​លោក នី ណាក់ មក​ផ្ដន្ទាទោស

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ទៅ​រដ្ឋាភិបាល និង​សមត្ថកិច្ច ត្រូវ​ស្វែងរក​ជន​ក្រុម​ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​លើ​លោក នី ណាក់ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​បញ្ចប់​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ថ្មី​ពី​សំណាក់​សាធារណជន ខណៈ​មាន​ការ​សង្ស័យ​ថា​ជា​ការ​រៀបចំ​ទុក​ជា​មុន។ ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​សង្គម​លោក នី ណាក់ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​ឲ្យ​ដួល ហើយ​នាំគ្នា​ចុះ​មក​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល និង​កន្លែង​ផ្សេង​ទៀត​បណ្តាល​ឲ្យ​ចេញ​ឈាម​ស្រោច​លើ​ដងខ្លួន​ក្នុង​បំណង​ធ្វើ​ឃាត​រូបលោក។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា...

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល​បំណង​ធ្វើ​ឃាត

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​ឱ្យ​ដួល ហើយ​នាំគ្នា​ចុះ​មក​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល និង​កន្លែង​ផ្សេង​ទៀត​បណ្តាល​ឱ្យ​ចេញ​ឈាម​ស្រោច​លើ​ដងខ្លួន ក្នុង​បំណង​ធ្វើ​ឃាត​រូបលោក នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នេះ ហើយ​ស្ថានភាព​របស់​លោក​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅឡើយ។ ភរិយា​របស់​លោក នី ណាក់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ IMAN-KH ដែល​ជា​គណនី​ហ្វេសប៊ុក​របស់​លោក នី ណាក់ ផ្ទាល់​នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា នៅ​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​សិក្សា​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ឧកញ៉ា ហេង ហ៊ុយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ

មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ស្រុក អំពាវនាវ​ឱ្យ​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង សិក្សា​លើ​ករណី​វិវាទ​ដីធ្លី​ដែល​ពលរដ្ឋ​រងគ្រោះ​នូវ​ការ​ចោទ​ប្តឹង​ពី​ឧកញ៉ា ហេង ហ៊ុយ នៅ​ស្រុក​ស្រែអំបិល ឱ្យ​បាន​លម្អិត ដើម្បី​រក​ឱ្យ​ឃើញ​ការពិត និង​ឈាន​ទៅ​រក​ដំណោះស្រាយ​ដោយ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ជាជាង​ការ​ប្រើ​វិធានការ​ចោទ​ប្តឹង និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដូច​ពេល​កន្លងមក។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កញ្ញា នេះ​ថា ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​កោះកុង​ភាគច្រើន​មិន​ត្រូវ​បាន​អាជ្ញាធរ​ចាត់​វិធានការ​សិក្សា​ស្រាវជ្រាវ ដើម្បី​រក​ដំណោះស្រាយ​នោះ​ទេ...

នាយករដ្ឋមន្ត្រី​ថ្មី​ឱ្យ​បក្ស​មិន​ចូលរួម​បោះឆ្នោត​អាច​ស្នើសុំ​ចូល​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​បាន

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត អះអាង​ថា គណបក្ស​នយោបាយ​ដែល​មិន​បាន​ចូលរួម​ការ​បោះឆ្នោត អាច​ស្នើសុំ​ចូល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក្រោម​លេស​ថា​ដើម្បី​លើកស្ទួយ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ យោង​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ទោះបីជា​មិន​បាន​ចូលរួម​បោះឆ្នោត​ក៏ដោយ ប៉ុន្តែ​ពួកគេ​អាច​ស្នើសុំ​ចូលរួម​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន។ ការ​ស្នើ​នេះ ដោយ​តម្រូវ​ឲ្យ​ពួកគេ​ដាក់​ពាក្យ​ស្នើសុំ​ជា​ផ្លូវការ និង​ត្រូវ​មាន​ការ​សម្រេច​ពី​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​នយោបាយ​ស្ថាបនិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ...

ឪពុក​ជន​រងគ្រោះ​ប្តឹង​អធិការរង​ស្រុក​មង្គលបុរី​ពី​បទ​ប្រើ​ទារុណកម្ម​លើ​ជន​រងគ្រោះ​រហូត​ដល់​ស្លាប់

លោក លាន លាង ឪពុក​បង្កើត​ជនរងគ្រោះ​ឈ្មោះ លាង ឡាង ដែល​បាន​ស្លាប់ បាន​ដាក់​ពាក្យ​បណ្តឹង​អធិការរង​ស្រុក​មង្គលបុរី ទទួល​បន្ទុក​ផ្នែក​គ្រឿងញៀន លោក អ៊ុក ប៊ុនថុន និង​គូកន ដោយ​ទាមទារ​សំណង​ជំងឺចិត្ត ១០​ម៉ឺន​ដុល្លារ​អាមេរិក ពី​បទ​ប្រើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​អធិការដ្ឋាន​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ កាលពី​ពេល​ថ្មីៗ​នេះ។ លោក លាន លាង ដែល​ត្រូវ​ជា​ឪពុក​បង្កើត​ជនរងគ្រោះ​ឈ្មោះ លាង ឡាង ដែល​បាន​ស្លាប់...

Latest news

© 2021, ដេលី. All rights reserved.