35 C
Phnom Penh

TAG

ស ខេង

លោក ស ខេង សោកស្ដាយ​ចំពោះ​មន្ត្រី​មួយ​ចំនួន​ដែល​ប្រើ​អំណាច​រំលោភ​យក​ដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​លោភលន់​មួយ​ចំនួន​ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​រំលោភ​យក​ដី និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​អភិបាល​ថ្មី​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា បញ្ហា​ប្រឈម​នៅ​ខេត្ត​មណ្ឌលគិរី កន្លងមក និង​បច្ចុប្បន្ន គឺ​ការ​រំលោភ​ដីធ្លី ព្រមទាំង​កាន់កាប់​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​នៅ​តំបន់​ការពារ។ លោក​បន្ត​ថា បញ្ហា​នេះ​បើ​មិន​ដោះស្រាយ​ឱ្យ​ទាន់​ពេល​ទេ នឹង​បង្ក​ឱ្យ​មាន​ការ​លំបាក​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាងមុខ​ដល់​ពលរដ្ឋ ហើយ​បង្ក​ភាព​អនាធិបតេយ្យ​ដោយសារ​គ្មាន​ឱកាស​សម្រាប់​ដោះស្រាយ។ លោក...

លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​និង​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​រតនគិរី​ការពារ​ព្រំដែន​ឱ្យ​បាន​ដាច់ខាត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​រតនគិរី ការពារ​ព្រំដែន​ឱ្យ​បាន​ដាច់ខាត​នូវ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន ហើយ​ខិតខំ​ថែរក្សា​ការពារ​ព្រៃឈើ ព្រមទាំង​ធនធាន​ធម្មជាតិ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ខេត្ត​ឱ្យ​បាន​ល្អ​ថែម​ទៀត ប៉ុន្តែ​អ្នក​ឃ្លាំមើល​នៅតែ​មាន​ទស្សនៈ​អវិជ្ជមាន​លើ​ការ​ណែនាំ​នេះ។ ការ​អះអាង​របស់​លោក ស ខេង ធ្វើឡើង​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នេះ ដែល​លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ នាំគ្នា​អភិវឌ្ឍ​ព្រំដែន​ឱ្យ​ទៅ​ជា​ព្រំដែន​មាន​ទាំង​សន្តិភាព និង​ការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក​អះអាង​ថា មន្ត្រី​មូលដ្ឋាន​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រមូល...

លោក ស ខេង៖ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ជា​ការ​កសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន​ផង​ដែរ ប៉ុន្តែ​មាន​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បាន​រិះគន់​ពី​ការ​លើកឡើង​នេះ​ទាំងស្រុង។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០២១ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​ការ​កសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន តាមរយៈ​គោលនយោបាយ​កំណែ​ទម្រង់​តាម​ប្រព័ន្ធ​វិមជ្ឈការ និង​សហវិមជ្ឈការ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ​ជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ...

អ្នកវិភាគ​និង​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ថា​បញ្ហា​ជម្លោះ​ដីធ្លី​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ

អ្នកវិភាគ និង​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ បើសិនជា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់ The Cambodia Daily ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង កាល​ពី​ម្សិលមិញ​បាន​ក្រើន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ថា ជម្លោះ​ដីធ្លី​នឹង​ប៉ះពាល់​សន្លឹកឆ្នោត បើ​មិន​ព្យាយាម​ដោះស្រាយ​ដោយ​តម្លាភាព​នោះ។ លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល...

ក្រុម​តស៊ូ​មតិ​រិះគន់​ថា​ការ​លើកឡើង​ពី​គោលការណ៍​អភិវឌ្ឍ​នៅ​មូលដ្ឋាន​របស់​លោក ស ខេង គឺ​មិន​អាច​ទៅ​រួច​ជាដាច់ខាត

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​រិះគន់​ថា បើ​ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ពី​ចំណុច​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​នៅ​ថ្នាក់​មូលដ្ឋាន​ឱ្យ​បាន​ល្អ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការពិត​ជាក់ស្តែង គឺ​មិន​អាច​ទៅ​រួច​ជាដាច់ខាត ប្រសិនបើ​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ថ្លែង​បែប​នេះ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​បង្កើន​ការ​យកចិត្ត​ទុកដាក់​ធ្វើ​កិច្ចការ​ដើម្បី​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​បាន​ហ្មត់ចត់ ជាជាង​គិតគូរ​តែ​ពី​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​មេដឹកនាំ​កំពូល​របស់​បក្ស​កាន់​អំណាច​ដូច​ពេល​កន្លងមក។ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន...

លោក ស ខេង៖ ទំនាក់ទំនង​កម្ពុជា-ចិន​នាំមក​នូវ​វឌ្ឍនភាព​និង​ការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា-ចិន និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បាន​នាំ​មក​នូវ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​សម្រាប់​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​បែប​នេះ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​រវាង​កម្ពុជា-ចិន ស្ដីពី​ការ​បន្ត​អនុវត្ត​ឆ្នាំ​បន្ត​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។ លោក ស ខេង បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា...

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ខណៈ​អ្នកវិភាគ​ចាត់ទុក​ការ​ស្នើ​នេះ​ថា​គ្រាន់តែ​ស្រែក​ឱ្យ​ឮ ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​ជា​ខ្នង​បង្អែក​ធំ​នៅ​ពីក្រោយ​អ្នក​លក់​គ្រឿងញៀន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ​លើកឡើង​បែប​នេះ ក្រោយ​ពី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ បាន​ស្នើ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​រដ្ឋ រដ្ឋមន្ត្រី ៥​រូប...

លោក ស ខេង វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​ក្រោយ​ទទួល​ការ​ព្យាបាល​សុខភាព​ជោគជ័យ​នៅ​ប្រទេស​បារាំង

ក្រសួង​មហាផ្ទៃ អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​វិលត្រឡប់​មក​កាន់​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​៦ កញ្ញា ក្រោយ​ពេល​លោក​បាន​សម្រាក​ព្យាបាល​សុខភាព​ដោយ​ជោគជ័យ​នៅ​ប្រទេស​បារាំង អស់​រយៈពេល ១៤​ថ្ងៃ​កន្លងទៅ​នោះ។ ខុទ្ទកាល័យ​ក្រសួង​មហាផ្ទៃ​របស់​លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សម្រាក​ព្យាបាល​សុខភាព និង​វះកាត់​ដោយ​ជោគជ័យ​នៅ​ប្រទេស​បារាំង...

មន្ត្រី​ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវជ្រាវ​ចាប់​អ្នក​បំភ្លៃ​ព័ត៌មាន​ថា​លោក ស ខេង មាន​ជំនួប​ជាមួយ​លោក សម រង្ស៉ី នៅ​បារាំង

មន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ខ្លួន​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​ដែល​បំភ្លៃ​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ជួប​ជាមួយ​នឹង​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី នៅ​ប្រទេស​បារាំង ហើយ​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ស្រប​ពេល​ដែល​វត្តមាន​របស់​លោក​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​បារាំង​នៅ​ពេលនេះ។ ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​រូប​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​លើកឡើង​ពី​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង កាលពី​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក...

IDEA TALK៖ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ប្រកាស​ជា​ឯកតោភាគី​ពី​ខាង​លោក សម រង្ស៊ី ថា​លោក ស ខេង ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ប្រកាស​ជា​ឯកតោភាគី​ពី​ខាង​លោក សម រង្ស៊ី ថា​លោក ស ខេង ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ?»។

Latest news