26.9 C
Phnom Penh

TAG

អង្គការ​ចលនា​មាតា​ធម្មជាតិ

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពានរង្វាន់​សកល​ដោយសារ​ការពារ​ធនធាន​ធម្មជាតិ

សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​អង្គការ​អន្តរជាតិ Right Livelihood ផ្តល់​ពានរង្វាន់​សកល (Right Livelihood Award) ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ (Nobel Peace Prize) ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​យុវជន​ទាំងនេះ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជា ១​ទសវត្ស​កន្លងមក​នេះ។ ចលនា​មាតា​ធម្មជាតិ ចេញ​វីដេអូ​ប្រវែង​ជាង ៣​នាទី​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដែល​មាន​ការ​លើកឡើង​ពី​យុវជន​ចលនា​មាតា​ធម្មជាតិ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​នា​ពេល​កន្លងមក បើ​ទោះបីជា​ត្រូវ​ជាប់​ពន្ធនាគារ ឬ​រង​នូវ​ការ​គំរាមកំហែង និង​រង​នូវ​អំពើ​ហិង្សា​នានា​ក្នុង​រយៈពេល​កន្លងមក...

សកម្មជន​បន្ត​ស្នើ​រដ្ឋមន្ត្រី​បរិស្ថាន​ថ្មី​ដក​កោះកុង​ក្រៅ​ពី​ក្រុម​ឧកញ៉ា​ទុក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ

សកម្មជន​មាតា​ធម្មជាតិ​ស្នើ​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​បរិស្ថាន ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់​មួយ​ក្នុង​ការ​ការពារ​កោះកុង​ក្រៅ ពី​ក្រុម​ឧកញ៉ា ឬ​អ្នក​មាន​អំណាច​ដែល​កំពុង​បើក​ការ​អភិវឌ្ឍ និង​កំពុង​បំផ្លាញ​ដល់​ទេសភាព ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​ទីនោះ។ អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា ក្រសួង​បរិស្ថាន​បាន​ប្តូរ​រដ្ឋមន្ត្រី​រួច​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​កោះកុង​ក្រៅ​មិនទាន់​មាន​អ្វី​ប្រែប្រួល​ជា​ដុំ​កំភួន​នោះ​ទេ។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ទោះបីជា​រយៈពេល ៨​ឆ្នាំ​មក​នេះ ក្រសួង​បរិស្ថាន​មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​ណា​មួយ​ដែល​បញ្ជាក់​ថា កោះកុង​ក្រៅ​មាន​សុវត្ថិភាព​ពី​ក្រុម​ឧកញ៉ា ឬ​អ្នក​មាន​អំណាច​ក៏ដោយ ក៏​ពួកគេ​នៅតែ​សង្ឃឹម​ថា រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ទីនោះ នឹង​ដក់​ជាប់​ក្នុង​ដួងចិត្ត​របស់​ជន​រួម​ជាតិ​ដោយ​គ្មាន​ការ​បំផ្លិចបំផ្លាញ។ អង្គការ​ចលនា​មាតា​ធម្មជាតិ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ព្រមទាំង​យុវជន ចូលរួម​ការពារ​កោះកុង​ក្រៅ...

អង្គការ​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ការពារ​ព្រៃកោងកាង​ដែល​ប្រឈម​បាត់បង់

អង្គការ​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ទៅ​សាធារណជន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ដើម្បី​ការពារ​ព្រៃកោងកាង ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ បន្ទាប់ពី​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ​ចេញពី​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង។ បើ​តាម​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​១៥ ខែ​សីហា ឲ្យ​ដឹង​ថា តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង ជា​តំបន់​កំណប់​ទ្រព្យ​នៃ​ព្រៃកោងកាង​ធំ​ជាងគេ​នៅ​អាស៊ី ប៉ុន្តែ​ព្រៃកោងកាង​ធំ​បំផុត​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​កំពុង​ប្រឈម​បាត់បង់​ដោយសារតែ​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ កាត់​ផ្ទៃដី​ទំហំ​ជាង ៦៧០០​ហិកតារ (៦៧៦៨​ហិកតារ)...

ឧទ្យាន​ជាតិ​បុទុមសាគរ​រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ពី​ក្រុមហ៊ុន​ចិន UDG និង​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង

អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​លក់​ឧទ្យាន​ជាតិ​បុទុមសាគរ​ក្នុង​ខេត្ត​កោះកុង ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត ព្រោះ​ថា​ឧទ្យាន​ជាតិ​មួយ​នេះ​ដែល​រដ្ឋាភិបាល​បាន​សម្បទាន​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន UDG (Union Develop ment Group Co.,Ltd) និង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង កន្លងមក កំពុង​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ខ្ទេច​គ្មាន​សល់។ អង្គការ​ចលនា​មាតា​ធម្មជាតិ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ ខែ​កក្កដា នេះ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ទីតាំង​ឧទ្យាន​ជាតិ​បុទុមសាគរ ស្ថិត​នៅ​ភូមិ​ថ្មស និង​ភូមិ​ចម្លងគោ...

អង្គការ​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​បន្ត​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ការ​កាត់​ដី​ឧទ្យាន​ជាតិ​និង​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន

អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា ប្ដេជ្ញា​បន្ត​យុទ្ធនាការ​បញ្ឈប់​ការ​កាត់​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ផ្តល់​ដី​សម្បទាន​ទាំង​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី ជា​បន្តបន្ទាប់។ អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មិថុនា នេះ ដោយ​សំដែង​នូវ​ក្តី​បារម្ភ​ថា ពួកគេ​ពិត​ជា​មិន​យល់​ទាល់​តែសោះ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ចេះ​តែ​បន្ត​កាត់​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ដែល​ជា​ដី​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី សព្វថ្ងៃ​នេះ។ អង្គការ​នេះ​លើកឡើង​ថា...

រដ្ឋបាល​ខេត្ត​បាត់ដំបង​ចាត់ទុក​ការ​ចុះ​ផ្សាយ​រឿង​សង់​រីស៊ត​មាត់​ស្ទឹង​សង្កែ​ជា​ការ​ញុះញង់​ផ្នែក​នយោបាយ​របស់​អង្គការ​មាតា​ធម្មជាតិ

រដ្ឋបាល​ខេត្ត​បាត់ដំបង ចាត់ទុក​ការ​ចោទប្រកាន់​ជុំវិញ​ការ​សាងសង់​សំណង់​រឹង​នៅ​មាត់​ស្ទឹង​សង្កែ ពី​សំណាក់​អង្គការ​ចលនា​មាតា​ធម្មជាតិ ថា​ជា​ការ​ញុះញង់ បំភាន់​បំភ្លៃ​ការពិត ក្នុង​ចេតនា​ទុច្ចរិត​វាយប្រហារ​មក​លើ​អាជ្ញាធរ​ក្នុង​ផ្លូវ​នយោបាយ។ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​បន្ទាប់ពី​មាន​ការ​ផ្ទុះ​ការ​រិះគន់​លើ​ការ​សាងសង់​សំណង់​រឹង​នៅ​មាត់​ស្ទឹង​សង្កែ កាលពី​ពេល​ថ្មី​នេះៗ​ថា ខ្លួន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្ដែង​រួច​ហើយ ហើយ​ក៏​បាន​ដឹង​ថា ម្ចាស់​ដី​ដែល​កំពុង​សាងសង់​នោះ​ឈ្មោះ កៅ ម៉ាដូខេត្រ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​សាងសង់​អគារ​នៅ​លើ​ដី​នោះ គឺ​ស្រប​តាម​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ មិន​ប៉ះពាល់​ដី​ចំណី​ស្ទឹង​សង្កែ​នោះ​ទេ ហើយ​ការ​ចាក់​បេតុង​សាងសង់​ច្រាំង​ស្ទឹង​ទៅ​តាម​លំនាំ​ច្រាំង​ចាស់ ក៏​មិនមែន​ជា​ការ​រំលោភ​យក​ស្ទឹង​ដូច​ការ​ចោទប្រកាន់​នោះ​ដែរ។ រដ្ឋបាល​ខេត្ត​បាត់ដំបង អះអាង​បន្ត​ថា ចំពោះ​បច្ចេកទេស​នៃ​ការ​សាងសង់ គឺ​គេ​លើក​ដី​ទប់​សិន បន្ទាប់ពី​សាងសង់​រួច គេ​នឹង​កាយ​ដី​នោះ​ចេញ​វិញ ដែល​នឹង​មិន​បង្ក​ដល់​ការ​រាំង​ស្ទះ​មុខ​ទឹក​នោះ​ទេ។...

ក្រសួង​បរិស្ថាន​ព្រមាន​អ្នក​ចូលរួម​ធ្វើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ជាមួយ​អង្គការ​មាតា​ធម្មជាតិ

ក្រសួង​បរិស្ថាន​ប្រកាស​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ដែល​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​អង្គការ​មាតា​ធម្មជាតិ ដឹកនាំ​ដោយ​លោក អាឡិច បន្ទាប់ពី​យុវជន​អង្គការ​នេះ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ឲ្យ​ដកហូត​ដី​តំបន់​ឧទ្យាន​ជាតិ​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃទី​២៤ ខែ​ឧសភា ដោយ​ចោទ​អង្គការ «មាតា​ធម្មជាតិ» ដឹកនាំ​លោក អាឡិច ហ្សេនដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ជនជាតិ​អេស្ប៉ាញ ថា​មិន​មាន​លក្ខណៈ​សម្បត្តិ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ផ្ទុយទៅវិញ​ជា​អង្គការ​ដែល​ចាត់តាំង​ខុស​ច្បាប់។ ក្រសួង​ថា​អង្គការ​នេះ​មិន​បាន​ធ្វើការ​ចុះបញ្ជី​ជា​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​តាម​ការ​កំណត់​របស់​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ទេ។ ក្រសួង​បរិស្ថាន​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ចូលរួម​ធ្វើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ជាមួយ​អង្គការ​ចលនា​មាតា​ធម្មជាតិ ក្រោម​ហេតុផល​ថា អង្គការ​នេះ​ធ្វើ​សកម្មភាព​ប្រាសចាក​នឹង​ឧត្តម​ប្រយោជន៍​នៃ​សង្គម​ជាតិ​កម្ពុជា។ តែ​យ៉ាងណា សារព័ត៌មាន The Cambodia...

សមត្ថកិច្ច​រារាំង​ក្រុម​យុវជន​ស្ទង់មតិ​ជុំវិញ​ការ​បំផ្លាញ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា

សមត្ថកិច្ច​រារាំង​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ដែល​ធ្វើ​យុទ្ធនាការ​ស្ទង់មតិ​នៅ​សួនច្បារ​មាត់ទន្លេ​ខាង​មុខ​ព្រះបរមរាជវាំង ដើម្បី​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ជុំវិញ​ការ​បំផ្លាញ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​បរិស្ថាន​ជាច្រើន​នាក់ បាន​ធ្វើ​យុទ្ធនាការ​ស្ទង់មតិ​នៅ​សួនច្បារ​មាត់ទន្លេ​ខាង​មុខ​ព្រះបរមរាជវាំង ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៣ នេះ តាមរយៈ​នៃ​ការ​ផ្តល់​ជា​ស្ទីកឃ័រ ១​សន្លឹក​ឱ្យ​ទៅ​អ្នក​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​សួរ​សំណួរ​ជុំវិញ​បញ្ហា​បរិស្ថាន ហើយ​ប្រសិនបើ​អ្នក​ដំណើរ​ទាំងនោះ​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺ​យុវជន​ទាំងនោះ​ស្នើ​ឱ្យ​ពួកគេ​បក​ស្ទីកឃ័រ​មួយ​សន្លឹក​បិទ​លើ​ក្រដាស​ស​ផង​ដែរ។ ក្រុម​យុវជន​ទាំងនេះ​បាន​ធ្វើ​យុទ្ធនាការ​ស្ទង់មតិ​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃទី​១ ធ្វើ​នៅ​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ថ្ងៃទី​២ ធ្វើ​នៅ​ខាង​មុខ​វិទ្យាល័យ​បឹងត្របែក និង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ...

យុវជន​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​លើ​បុគ្គល​សង់​របង​រំលោភ​យក​ដី​ឆ្នេរ​អូរឈើទាល

សកម្មជន​ចលនា​មាតា​ធម្មជាតិ ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​លើ​បុគ្គល​ដែល​បាន​សង់​របង​រំលោភ​យក​ដី​ឆ្នេរ​អូរឈើទាល នៅ​ខេត្ត​ព្រះសីហនុ ទៅ​តាម​ច្បាប់ បន្ទាប់ពី​របង​សង់​ដូច​កំផែង​ត្រូវ​អាជ្ញាធរ​វាយ​ចោល តែ​ម្ចាស់​របង​បែរ​ជា​មិន​ត្រូវ​បាន​ដាក់​ទោស​តាម​ច្បាប់។ បើ​តាម​វីដេអូ​ឃ្លីប​ជិត ២​នាទី​ដែល​បាន​បង្ហោះ​លើ​ហ្វេសប៊ុក Mother Nature Cambodia កាលពី​ថ្ងៃទី​១៤ ខែ​មីនា ថា ទោះបីជា​របង​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​ចោល​ក៏​ពិត​មែន ប៉ុន្តែ​របង​ទាំង​សងខាង​នៃ​របង​វាយ​កម្ទេច​នោះ​នៅ​សល់​ដដែល ហើយ​វា​មាន​ចម្ងាយ​តែ ១០​ម៉ែត្រ​ពី​ឆ្នេរ​អូរឈើទាល នៃ​ចំណុច​ទឹកជោរ​របស់​សមុទ្រ​តែប៉ុណ្ណោះ។ មួយ​វិញ​ទៀត បើ​តាម​សារាចរ​ណែនាំ​ដែល​ចេញ​ដោយ​លោក ហ៊ុន សែន ក៏​បាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​មាន​ការ​សង់​សំណង់​រឹង​នៅ​លើ​ដី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ដែល​មាន​ប្រវែង ១០០​ម៉ែត្រ​គិត​ចាប់ពី​ចំណុច​ទឹកជោរ​ទៅ ខណៈ​ជន​ដែល​បាន​សង់​សំណង់​រឹង...

ក្រុម​តស៊ូ​មតិ​ថា​ការ​ចុះចូល​របស់​អតីត​យុវជន​ចលនា​មាតា​ធម្មជាតិ​នឹង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ថា​ការ​សម្រេច​ចិត្ត​របស់​អតីត​យុវជន​ចលនា​មាតា​ធម្មជាតិ ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​របស់​ពួកគេ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​ក្រោយ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ការ​ទាក់ទង​ដោយ​ផ្ទាល់​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​អតីត​ក្រុម​យុវជន​ការពារ​បរិស្ថាន​ទាំងនោះ ដោយសារ​គាត់​មើល​ឃើញ​ពី​ប្រយោជន៍​សម្រាប់​នយោបាយ និង​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​ថ្ងៃ​ក្រោយ មិនមែន​ដោយសារតែ​ប្រយោជន៍​ប្រទេស​ជាតិ​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

Latest news

© 2021, ដេលី. All rights reserved.