26.1 C
Phnom Penh

TAG

អង្គការ​ណាតូ

អ៊ុយក្រែន​ត្រូវ​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣៣​នៅ​ពេល​បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី ខណៈ​ស៊ុយអែត​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣២​ហើយ

ជំនួប​កំពូល​នៃ​អង្គការ​យោធា​ណាតូ (NATO) បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ដោយ​បាន​នាំ​មក​នូវ​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​កម្លាំង​យុត្តិធម៌​ដែល​ត្រូវ​ទប់ទល់​កម្លាំង​បំផ្លាញ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី និង​មហាអំណាច​ចិន។ ក្នុង​ជំនួប​រយៈពេល ២​ថ្ងៃ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​លីទុយអានី ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី គេ​សង្កេត​ឃើញ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លេចធ្លោ​ជាងគេ ហើយ​ជា​មេដឹកនាំ​ដែល​អ្នក​សារព័ត៌មាន​តាម​ជាប់​ជានិច្ច​ដើម្បី​បាន​ស្រង់​សម្ដី​របស់​លោក​មក​ធ្វើ​សេចក្ដី​រាយការណ៍។ លោក បៃដិន ដែល​មើល​ទៅ​ដូចជា​ស្ថិត​ក្រោម​សម្ពាធ​បង្ខំ​ឱ្យ​ទទួលយក​អ៊ុយក្រែន ជា​សមាជិក​ណាតូ មេដឹកនាំ​មហាអំណាច​ដ៏​កំពូល​វ័យ ៨០​ឆ្នាំ​រូប​នេះ​បាន​សន្យា​ថា អ៊ុយក្រែន​ការពិត​ជា​ផ្នែក​របស់​ណាតូ​ទៅ​ហើយ។ លោក​សង្កត់​ធ្ងន់​ថា ឱ្យ​តែ​ចប់​សង្គ្រាម​ភ្លាម គឺ​អ៊ុយក្រែន​នឹង​ក្លាយ​ជា​សមាជិក​ទី​៣៣ របស់​ណាតូ​ជា​ផ្លូវការ។ ការ​សន្យា​របស់​មេដឹកនាំ​ណាតូ​ដែល​មាន​អំណាច​ជាងគេ​នេះ...

មេដឹកនាំ​ណាតូ​នៅតែ​ប្ដេជ្ញា​ជួយ​យក​អ៊ុយក្រែន​ឱ្យ​បាន​ក្លាយ​ជា​សមាជិក​ណាតូ

នៅ​ថ្ងៃទី​១១-១២ ខែ​កក្កដា សប្ដាហ៍​ក្រោយ​នេះ គឺជា​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អង្គការ​យោធា​អាត្លង់ទិច​ខាងជើង ហៅ​កាត់​ថា​ណាតូ។ ជំនួប​កំពូល​នៃ​មេដឹកនាំ ៣១​ប្រទេស ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​វិលនីញូស ប្រទេស​លីទុយអានី។ របៀបវារៈ​មួយ​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​សំណើ​របស់​អ៊ុយក្រែន ដែល​សុំ​ជា​សមាជិក​នៃ​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ​នៅតែ​លេចធ្លោ​ជាងគេ ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​គៀវ កំពុង​ជំរុញ​សម្ព័ន្ធមិត្ត​ណាតូ ឲ្យ​ពន្លឿន​សំណើ​របស់​ខ្លួន។ ដោយសារតែ​រឿង​នេះ​ហើយ អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ ថា ការ​ពន្យារ​អាណត្តិ​របស់​លោក​មួយ​ឆ្នាំ​ទៀត​បាន​នាំ​ឱ្យ​លោក​ខិតខំ​ថែម​ទៀត​ស្វះស្វែង​រក្សា​សាមគ្គីភាព​ក្នុង​សម្ព័ន្ធភាព​ប្រឆាំង​នឹង​រុស្ស៊ី ហើយ​រក​ការ​ស្រុះស្រួល​ឱ្យ​បាន​ដើម្បី​ផ្ដល់​ការ​យល់ព្រម​ឱ្យ​អ៊ុយក្រែន ជា​សមាជិក​ណាតូ។ អ៊ុយក្រែន​ជា​ប្រទេស​មួយ​មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​រុស្ស៊ី​យ៉ាង​ទូលំទូលាយ។ រុស្ស៊ី​ដែល​ឈ្លានពាន​ប្រទេស​ជិតខាង​មួយ​នេះ...

ប្រធាន​អង្គការ​យោធា​ណាតូ​អះអាង​ថា​ពេលនេះ​ស៊ុយអែត​ត្រូវតែ​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣២

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ Jens Stoltenberg បាន​ថ្លែង​ថា នឹង​មាន​ជំនួប​ពិសេស​មួយ​នៅ​ថ្ងៃទី​៦ កក្កដា ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ម្ដង​ទៀត​អំពី​អនាគត​ប្រទេស​ស៊ុយអែត ត្រូវ​ក្លាយ​ជា​សមាជិក​អង្គការ​ណាតូ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២៨ មិថុនា។ លោក​អគ្គលេខាធិការ​កត់សម្គាល់​ថា ជំនួប​កំពូល​របស់​ណាតូ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​លីទុយអានី នៅ​ខែ​កក្កដា គឺជា​លើកដំបូង​ដែល​មេដឹកនាំ​ប្រទេស​ហ្វាំងឡង់​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ជា​សមាជិក​របស់​ណាតូ ហើយ​ចំពោះ​ប្រទេស​ស៊ុយអែត ក៏​ត្រូវតែ​ផ្ដល់​ឱកាស​ជា​សមាជិក​ណាតូ​នៅ​ពេល​នោះ​ដែរ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អេស្តូនី Kaja Kallas លោក Jens Stoltenberg បាន​បញ្ជាក់​ថា...

ស៊ុយអែត​ស្នើ​ណាតូ​ដាក់​ពង្រាយ​ទ័ព​ក្នុង​ប្រទេស​របស់​ខ្លួន​គឺជា​ការ​ព្រមាន​តួកគី​និង​ហុងគ្រី​ឱ្យ​ប្ដូរ​ជំហរ

នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា ស៊ុយអែត​នឹង​អនុញ្ញាត​ឱ្យ​អង្គការ​យោធា​ណាតូ​ដាក់​ពង្រាយ​កងទ័ព​ឈរជើង​នៅ​ក្នុង​ប្រទេស​ខ្លួន ទោះបី​មិន​ទាន់​ក្លាយ​ជា​សមាជិក​របស់​សម្ព័ន្ធភាព​យោធា​អឺរ៉ុប​ជា​ផ្លូវការ​ក៏ដោយ។ នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Ulf Kristersson និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​នេះ គឺ​លោក Pal Jonson បាន​ប្រកាស​ថា៖ រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​កងទ័ព​ស៊ុយអែត រៀបចំ​ត្រៀម​លក្ខណៈ​ជាមួយ​ក្រុម​យោធា​ណាតូ និង​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​យោធា​មួយ​នេះ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​នា​ពេល​អនាគត។ ការ​ត្រៀម​លក្ខណៈ​នោះ ដូចជា​ការ​ទទួល​ការ​ដាក់​ពង្រាយ​កងទ័ព និង​បរិក្ខារ​យោធា​បរទេស​នៅ​ក្នុង​ទឹកដី​ស៊ុយអែត។ ការ​សម្រេច​ចិត្ត​នេះ គឺជា​ការ​ផ្ញើ​សារ​មួយ​យ៉ាង​ច្បាស់​ទៅ​កាន់​រុស្ស៊ី ដែល​តែង​មិន​ចង់​ឃើញ​ស៊ុយអែត និង​ហ្វាំងឡង់ ជា​សមាជិក​ណាតូ ហើយ​ជា​ការ​ពង្រឹង​នូវ​សមត្ថភាព​ការពារ​ជាតិ​របស់​ស៊ុយអែត...

ណាតូ​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​ដ៏​ធំ​បំផុត​មាន​យន្តហោះ​ចម្បាំង​២៥០​គ្រឿង​មកពី​២៥​ប្រទេស

មហា​សមយុទ្ធ​ទ័ព​ជើង​អាកាស​របស់​ណាតូ ចាប់ផ្ដើម​ហើយ ដែល​ប្រទេស​អាល្លឺម៉ង់ ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ។ ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ ប្រកាស​ថា អង្គការ​ណាតូ ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ព​អាកាស​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​អឺរ៉ុប ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​រួម​សាមគ្គីភាព និង​អានុភាព​របស់​បក្ស​សម្ព័ន្ធ​យោធា​លោក​ខាងលិច​មួយ​នេះ។ យោង​តាម​សារព័ត៌មាន Greek Reporter បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​មិថុនា ថា សមយុទ្ធ Air Defender 23 ដែល​រៀបចំ​ដោយ​ប្រទេស​អាល្លឺម៉ង់ ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី​២៣ ខែ​មិថុនា...

មេដឹកនាំ​ណាតូ​ទៅ​ទីក្រុង​គៀវ ខណៈ​អ៊ុយក្រែន​ទើប​ទទួល​បាន​ប្រព័ន្ធ​ខែល​មីស៊ីល Patriot ពី​អាមេរិក

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ Jens Stoltenberg បាន​មក​ដល់​ទីក្រុង​គៀវ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន ដែល​ជា​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​យោធា​ដ៏​ធំ​នៅ​អឺរ៉ុប ទៅ​កាន់​ប្រទេស​អ៊ុយក្រែន កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ចូល​ដល់​ខែ​ទី​១៤ ហើយ​នេះ។ សារព័ត៌មាន​អ៊ុយក្រែន Kyiv Independent បាន​ចុះផ្សាយ​ដោយ​បង្ហាញ​នូវ​រូបភាព​មួយ​ចំនួន​អំពី​សកម្មភាព​លោក Stoltenberg នៅ​ទីក្រុង​គៀវ ខណៈ​មន្ត្រី​ណាតូ​ម្នាក់​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​អគ្គលេខាធិការ​ណាតូ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មែន។ ក្រុម​មន្ត្រី​ណាតូ​ក៏ដូចជា​មេដឹកនាំ​លោក​ខាងលិច​ជាច្រើន​ដែល​បាន​មក​ទស្សនកិច្ច​នៅ​អ៊ុយក្រែន ភាគច្រើន​មិន​បាន​ប្រកាស​ជា​សាធារណៈ​ឱ្យ​ដឹង​ជា​មុន​អំពី​គម្រោង​ធ្វើ​ដំណើរ​របស់​ពួកគេ ដោយសារ​ហេតុផល​សន្តិសុខ លើកលែងតែ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញូ ហ្គូតារេស...

IDEA TALK៖ តើ​ការ​ពង្រីក​សមាជិកភាព​របស់​អង្គការ​ណាតូ​ទី​៣១ ជះ​ឥទ្ធិពល​បែប​ណា​ដល់​អឺរ៉ុប?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ការ​ពង្រីក​សមាជិកភាព​របស់​អង្គការ​ណាតូ​ទី​៣១ ជះ​ឥទ្ធិពល​បែប​ណា​ដល់​អឺរ៉ុប?»។

អគ្គលេខាធិការ​ណាតូ​ស្នើ​លោក ហ្សេឡេនស្គី ចូលរួម​ប្រជុំ​មេដឹកនាំ​កំពូល​ណាតូ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ

អគ្គលេខាធិការ​យោធា​ណាតូ Jens Stolthenberg បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​ណាតូ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​នៅ​ប្រទេស​លីទុយអានី អាច​នឹង​មាន​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចូលរួម​ផង​ដែរ។ កាល​បង្ហើប​ព័ត៌មាន​នេះ​របស់​លោក Stolthenberg ត្រូវ​បាន​បញ្ជាក់​បន្ថែម​ដោយ​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​ប្រទេស​លីទុយអានី គឺ Petro Beshta ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អ៊ុយក្រែន Prada នៅ​ថ្ងៃទី​១ មីនា នេះ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន LRT លោក Stolthenberg...

បទវិភាគ៖ សមាជិក​ណាតូ​នៅ​អឺរ៉ុប​ខាងកើត​កាន់តែ​កក់ក្ដៅ​ប្រឆាំង​ការ​គំរាម​ឈ្លានពាន​ពី​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដ៏​ភ្ញាក់ផ្អើល ដែល​នៅ​ទីនោះ​លោក​បាន​សច្ចា​នៅ​ចំពោះ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា សហរដ្ឋ​អាមេរិក និង​ណាតូ​មិន​ផ្ដល់​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​ដាច់ខាត ទោះ​ស្ថានភាព​សង្គ្រាម​អាក្រក់​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​នោះ។ សារ​របស់​លោក បៃដិន ធ្វើឡើង​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន​ដូចនេះ គឺជា​ការ​លើក​ទឹកចិត្ត​ផ្ទាល់​ចំពោះ​លោក ហ្សឡេនស្គី ចំពោះ​កងទ័ព និង​ប្រជាជន​អ៊ុយក្រែន។ លោក ហ្សេឡេនស្គី មាន​ទឹកចិត្ត និង​សម្ដែង​អារម្មណ៍​អរគុណ​លោក...

មេដឹកនាំ​ណាតូ​ថា​រុស្ស៊ី​មាន​ផែនការ​យក​ឈ្នះ​សង្គ្រាម​នៅ​រដូវ​រងា​នេះ តែ​ណាតូ​រួម​កម្លាំង​កាន់តែ​ខ្លាំង​ជួយ​អ៊ុយក្រែន

មេដឹកនាំ​ណាតូ (NATO) ថា​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កំពុងតែ​ប្រើប្រាស់​រដូវ​ត្រជាក់​ជា​អាវុធ​មុត​ស្រួច​យក​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន តែ​លោក​ថា​អ៊ុយក្រែន​កំពុង​ក្លាយ​ជា​សមាជិក​ណាតូ​ហើយ​នៅ​ពេលនេះ។ អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថា​កំពុងតែ​ប្រើប្រាស់​រដូវរងា​ឆ្នាំ​នេះ គឺជា​អាវុធ​នៃ​សង្គ្រាម​ដើម្បី​យក​ប្រៀប និង​យក​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន ខណៈ​លោក​រំឭក​ថា ណាតូ​តាំងចិត្ត​រួច​ស្រេច​ហើយ​នឹង​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​របស់​ខ្លួន​បណ្ដើរៗ​ហើយ​នៅ​ពេលនេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ។ ការ​វាយប្រហារ​របស់​រុស្ស៊ី បង្ក​ទុក្ខ​វេទនា​ដល់​ពលរដ្ឋ​អ៊ុយក្រែន​ខ្វះ​ប្រភព​ទឹក...

Latest news

© 2021, ដេលី. All rights reserved.