30 C
Phnom Penh

TAG

អាស៊ាន-អាមេរិក

នាយករដ្ឋមន្ត្រី​សិង្ហបុរី​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​ជំនួប​កំពូល​អាស៊ាន-អាមេរិក​បន្ត​លើក​ពេល

ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក លី សៀនឡុង ដែល​បាន​សម្រេច​ជា​ឯកតោ​ភាគី​មក​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​សេតវិមាន នៅ​ខណៈ​ជំនួប​កំពូល​អាមេរិក-អាស៊ាន​បន្ត​លើក​ពេល​ដោយ​មិន​កំណត់ ហើយ​ចំ​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​នៃ​កិច្ចប្រជុំ​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ជំនួប​កំពូល​រវាង​លោក បៃដិន និង​លោក លី សៀនឡុង បាន​ធ្វើឡើង​នៅ​ឯ​សេតវិមាន​របស់​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាលពី​ថ្ងៃ​អង្គារ ទី​២៩ មីនា។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា។ ក្នុង​ជំនួប​នេះ...

លោក ហ៊ុន សែន ថា​ប្រធាន​អាស៊ាន​គ្មាន​សិទ្ធិ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​អាស៊ាន-អាមេរិក​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​ប្រធាន​អាស៊ាន គឺ​លោក​គ្មាន​សិទ្ធិ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​អាស៊ាន-អាមេរិក​នោះ​ទេ ដែល​ផ្ទុយពី​ការ​បកស្រាយ​បំភ្លៃ​ការពិត​កន្លងមក​ថា ការ​អាក់ខាន​នៃ​កិច្ចប្រជុំ​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា ខាងមុខ​នេះ មកពី​រូបលោក​មិន​យល់ព្រម។ ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ភូមិ​កុមារ SOS ស្ថិតនៅ​ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា របៀប​ធ្វើការ​របស់​អាស៊ាន​ត្រូវ​បាន​បែងចែក​ឱ្យ​ប្រទេស​នីមួយៗ​ទទួល​ខុសត្រូវ​សម្របសម្រួល​រវាង​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ណា​មួយ​ដែល​ទទួល​ខុសត្រូវ។ លោក​បន្ត​ថា ដូចជា​ពេលនេះ...

ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក​អះអាង​ថា​ខ្លួន​កំពុង​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក អះអាង​ថា ខ្លួន​កំពុង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​អាស៊ាន-អាមេរិក​កាន់តែ​ល្អ​ប្រសើរ និង​រួម​ទាំង​ទាញ​យក​ផលប្រយោជន៍​ពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក ផង​ដែរ។ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក កែវ ឈា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា លោក​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ឯកអគ្គរាជទូត​ប្រ៊ុយណេ ប្រចាំ​សហរដ្ឋ​អាមេរិក លោក Dato Serbini Ali ដើម្បី​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។ លោក កែវ ឈា បញ្ជាក់​ថា ការ​ជួប​ពិភាក្សា​នេះ​ក៏​ដើម្បី​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អាមេរិក និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក...

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ត្រូវ​បាន​លើក​ពេល​មិនទាន់​មាន​ការ​កំណត់​ជា​ថ្មី​នៅឡើយ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើឡើង​នៅ​សហរដ្ឋ​អាមេរិក នា​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា ខាងមុខ​នេះ ត្រូវ​បាន​លើក​ពេល​ដោយសារតែ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ជាប់​រវល់ ដែល​មិនទាន់​អាច​កំណត់​ពេល​ជួប​គ្នា​បាន។ លោក ជុំ សុន្ទរី បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា ភាគី​ទាំង​សងខាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក បាន​សម្រេច​លើក​ពេល​កិច្ចប្រជុំ​កំពូល​នេះ និង​បន្ត​ស្វែងរក​កាលបរិច្ឆេទ​ដែល​សមស្រប​សម្រាប់​ភាគី​ទាំង​សងខាង។ លោក​ថា ឥណ្ឌូនេស៊ី ក៏​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​សម្របសម្រួល​ដើម្បី​ស្វែងរក​កាលបរិច្ឆេទ​មួយ​ដែល​អាច​ទទួលយក​បាន​ដោយ​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់។ លោក​បន្ត​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន...

IDEA TALK៖ ជំហរ​របស់​សហគមន៍​ខ្មែរ-អាមេរិកាំង​ទៅ​លើ​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​ចុង​ខែ​មីនា ខាងមុខ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «ជំហរ​របស់​សហគមន៍​ខ្មែរ-អាមេរិកាំង​ទៅ​លើ​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​ចុង​ខែ​មីនា ខាងមុខ»។

អាមេរិក​ប្រកាស​កំណត់​ថ្ងៃ​បើក​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​ចុង​ខែ​មីនា​ខាងមុខ

សហរដ្ឋ​អាមេរិក​ប្រកាស​កំណត់​ថ្ងៃ​បើក​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​បើក​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​អាមេរិក ជាមួយ​នឹង​អាស៊ាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​រាំងស្ទះ និង​ជា​ការ​រំឭក​ខួប ៤៥​ឆ្នាំ​នៃ​ទំនាក់ទំនង​អាមេរិក-អាស៊ាន​ផង​ដែរ។ អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Jen Psaki បាន​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា កិច្ចប្រជុំ​កំពូល​នេះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាមេរិក​ជាមួយ​នឹង​អាស៊ាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​រាំង​ស្ទះ​នៅ​ពេលនេះ។ អ្នកស្រី​អះអាង​ថា សេតវិមាន​យល់​ថា​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ពង្រឹង​ការចូលរួម​របស់​លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden)...

ក្រុម​អ្នក​តស៊ូ​មតិ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ពេល​លោក ហ៊ុន សែន ទៅ​អាមេរិក

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រដ្ឋ​ទាំងអស់​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក នាំគ្នា​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន គាបសង្កត់​ឱ្យ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ក្នុង​ពេល​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អាមេរិក នៅ​ពេល​ខាងមុខ​នេះ ប្រសិនបើ​កិច្ចប្រជុំ​នោះ​នឹង​កើតមាន​ឡើង។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ...

អ្នកវិភាគ​ថា​លោក ចូ បៃដិន អញ្ជើញ​លោក ហ៊ុន សែន ចូលរួម​ប្រជុំ​គឺជា​រឿង​ធម្មតា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន

អ្នកជំនាញ​ខាង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​មួយ​រូប​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន អញ្ជើញ​បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាងមុខ​នេះ ដោយសារតែ​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ឆ្នាំ​២០២២ ហើយ​កម្ពុជា​ក៏​មិន​ចង់​ឃើញ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​នឹង​ត្រូវ​ពន្យារ​ពេល​ផង​ដែរ។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ឲ្យ​ដឹង​ថា គ្មាន​ហេតុផល​ណា​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន...

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ផ្តើម​កម្មវិធី​អបអរ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ឆ្នាំ​២០២២ (AmCam 2022)

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ប្រកាស​ចាប់ផ្តើម​កម្មវិធី​នៅ​ឆ្នាំ​២០២២ ដើម្បី​ប្រារព្ធ​ពី​ទំនាក់ទំនង​យូរ​អង្វែង និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អាស៊ាន និង​កម្ពុជា ឬ​ហៅថា AmCam 2022។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ មករា នេះ បាន​សរសេរ​ថា ភ្ញៀវ​ចូលរួម​ពិធី​នឹង​បាន​ចូលរួម​លេង​ល្បែង​កម្សាន្ត​ជាច្រើន និង​ទទួលទាន​អាហារ​បែប​ខ្មែរ និង​អាមេរិក។ ពិធី​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​បើក​កម្មវិធី​ដោយ​ចូលរួម​ពី​តារា​ចម្រៀង​ខ្មែរ កញ្ញា កេសរ...

មន្ត្រី​អាមេរិក​ទម្លាយ​ថា​អាមេរិក​គ្រោង​លុប​ចោល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​អំឡុង​ខែ​កុម្ភៈ​ខាងមុខ​នេះ

សហរដ្ឋ​អាមេរិក​គ្រោង​នឹង​លុប​ចោល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ស្រប​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដែល​កំពុង​ត្រៀម​ខ្លួន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ក្នុង​នាម​ជា​សហប្រធាន​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​រូប ដែល​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មករា។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា សេតវិមាន​មិន​ផ្តល់​តម្លៃ​ដល់​មេដឹកនាំ​ឯក​បក្ស​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនេះ​ទេ។...

Latest news