29.2 C
Phnom Penh

TAG

អ៊ីស្រាអែល-ហាម៉ាស

ក្រុមប្រឹក្សា​សន្តិសុខ UN កំពុង​រង​ការ​ញាំញី​ខ្លាំង​ដោយ​ការ​ប្រកួត​របស់​ប្រទេស​មហាអំណាច​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​ហ្កាហ្សា

ឆ្លងកាត់​ដំណាក់កាល​ចុងក្រោយ​ដែល​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ដូចជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន សង្គ្រាម​អ៊ីស្រាអែល វាយប្រហារ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា និង​ករណី​ប្រទេស​កូរ៉េខាងជើង បង្ក​អសន្តិសុខ​ដោយ​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM រំលោភ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ គេ​មើល​ឃើញ​ថា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មិន​ដែល​រក​ឃើញ​មតិ​រួម​ណា​មួយ ដើម្បី​ឈាន​ទៅ​ដល់​ការ​ពន្លត់​ភ្លើង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ហ្កាហ្សា បាន​នោះ​ទេ។ មិន​តែប៉ុណ្ណោះ សូម្បីតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​កូរ៉េខាងជើង បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM គំរាម​ជប៉ុន និង​កូរ៉េខាងត្បូង ក៏​ស្ថាប័ន​មួយ​នេះ​មិន​អាច​រក​មតិ​រួម​គ្នា​ចេញ​សេចក្ដី​សម្រេច​ថ្កោលទោស​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ​បាន​ឡើយ។ ក្នុង​ស្ថានភាព​បែប​នេះ អ្នក​សង្កេតការណ៍ អ្នកវិភាគ ដែល​ជំនាញ​កិច្ចការ​ភូមិសាស្ត្រ​នយោបាយ និង​យោធា...

បទ​អត្ថាធិប្បាយ៖ បុណ្យ​ណូអែល​ប្រារព្ធ​ធ្វើឡើង​ខណៈ​ពិភពលោក​គ្មាន​សន្តិភាព

ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ការ​ប្រារព្ធ​ពិធីបុណ្យ​ធំៗ​នៃ​ពិភពលោក​រាប់​ទាំង​បុណ្យ​ណូអែល ធ្វើឡើង​ក្រោម​ស្ថានភាព​ភ័យខ្លាច ឈឺចាប់ ព្រោះតែ​ពិភពលោក​គ្មាន​សន្តិភាព។ ក្រោយពី​ជំងឺ​កូវីដ-១៩ រាតត្បាត​ពិភពលោក​ក្នុង​រយៈពេល ៣​ឆ្នាំ ខណៈ​ជំងឺ​នេះ​បិទ​បញ្ចប់​វិញ ពិភពលោក​ក៏​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​សង្គ្រាម​ផ្ទុះ​នៅ​អ៊ុយក្រែន ជា​សង្គ្រាម​មហាអំណាច​រុស្ស៊ី ឈ្លានពាន​ប្រទេស​ជិតខាង​របស់​ខ្លួន។ ឥឡូវ​នេះ សង្គ្រាម​ផ្ទុះ​នៅ​តំបន់​មួយ​ទៀត គឺ​នៅ​មជ្ឈិមបូព៌ា ជា​សង្គ្រាម​អ៊ីស្រាអែល សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ដែល​បាន​លួច​វាយប្រហារ​បាញ់​គ្រាប់​រ៉ុក្កែត​យ៉ាងតិច ៥​ពាន់​គ្រាប់​ចូល​ទៅ​ទឹកដី​អ៊ីស្រាអែល ហើយ​ភ្លាមៗ សម្លាប់​ប្រជាជន​អ៊ីស្រាអែល ជាង ១៤០០​នាក់។ នៅ​ឆ្នាំ​នេះ​កាន់តែ​អាក្រក់​ជាង​ឆ្នាំ​ទៅ​មិញ​ទៅ​ទៀត បុណ្យ​ធំៗ​របស់​ពិភពលោក​ស្ថិត​ក្នុង​ភាព​ក្រៀមក្រំ ជាពិសេស​គឺ​បុណ្យ​ណូអែល...

ក្រុមប្រឹក្សា​សន្តិសុខ UN ក្លាយ​ជា​ស្ថាប័ន​ពិការ​ព្រោះ​តែ​អាមេរិក​និង​អង់គ្លេស​លេង​ហ្គេម​តាម​គំរូ​ចិន​លេង​ដាក់​អ៊ុយក្រែន

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) ប្រជុំ​ដើម្បី​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន គឺ​ចិន​តែងតែ​លេង​ហ្គេម​ដ៏​ល្អ​មើល​បំផុត ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ទាញ​ពិភពលោក​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​តែ​ចូលរួម​ជាមួយ​នឹង​រុស្ស៊ី រំលោភ​លើ​គោលការណ៍​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ ដែល​រុស្ស៊ី​លើក​ទ័ព​យ៉ាង​កម្រោល​ឈ្លានពាន​ប្រទេស​មួយ​ជា​រដ្ឋ​អធិបតេយ្យ​នៅ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ។ ចិន​ព្យាយាម​ធ្វើ​ខ្លួន​នៅ​អព្យាក្រឹត្យ តែ​ពេល​ខ្លះ​បង្ហាញ​ជំហរ​លម្អៀង​ទៅ​រក​រុស្ស៊ី នៅ​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​មួយ​រួម​គ្នា មិន​អាច​ឆ្លង​រួច​ពី​ការ​បោះឆ្នោត​ជំទាស់​ពី​រុស្ស៊ី ជា​សមាជិក​អចិន្ត្រៃយ៍ និង​បោះឆ្នោត​អនុប្បវាទ​ពី​ចិន ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​ដែរ​នេះ ហើយ​ទីបំផុត គ្មាន​ដំណោះស្រាយ​អ្វី​ទាល់តែសោះ​សូម្បី​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី ក៏​ចេញ​មិន​រួច​ឡើយ។ រឹតតែ​អាក្រក់​ទៀត​នោះ នៅ​ពេល​ដែល​ទាមទារ​ឲ្យ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន ក៏​ចិន​ព្យាយាម​បោះឆ្នោត​អនុប្បវាទ​នៅ​ពេល​ដែល​រុស្ស៊ី​ខ្លួន​គេ​ផ្ទាល់​នេះ​មាន​សិទ្ធិ​បោះឆ្នោត​វេតូ ក៏​រុញ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ជួប​រឿង​បរាជ័យ។ ឥឡូវ​នេះ ហ្គេម​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កំពុង​ស្ថិត​នៅ​លើ​ក្ដារអុក​របស់​សហរដ្ឋ​អាមេរិក និង​អង់គ្លេស...

លោក បៃដិន ចង់​ឱ្យ​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស​បន្ថែម​ថ្ងៃ​បទ​ឈប់​បាញ់​ដែល​ត្រូវ​បាន​បិទ​បញ្ចប់

ការ​ផ្អាក​ប្រយុទ្ធ ឬ​យុទ្ធសន្តិភាព​មាន​រយៈពេល ៤​ថ្ងៃ ដែល​អ៊ីស្រាអែល និង​ពួក​ហាម៉ាស បាន​ព្រមព្រៀង​គ្នា​បាន​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ វិច្ឆិកា។ ការ​អនុវត្ត​យុទ្ធសន្តិភាព​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភាគី​ទាំង​ពីរ គឺ​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន អនុវត្ត​បាន​ល្អ​ប្រសើរ។ ការ​ផ្អាក​បាញ់​គ្នា​នេះ មាន​គោលដៅ​ដោះលែង​ជនបរទេស តែ​អ៊ីស្រាអែល​ត្រូវ​ដោះលែង​ប្រជាជន ឬ​អ្នកទោស​ពលរដ្ឋ​ប៉ាឡេស្ទីន និង​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹកជញ្ជូន​ស្បៀង​ទៅ​ជួយ​ប្រជាជន​ដែល​មិន​អាច​រត់​ចេញពី​សមរភូមិ។ កាលពី​ថ្ងៃទី​៧ តុលា ពួក​ហាម៉ាស លួច​វាយប្រហារ​ដោយ​បាញ់​គ្រាប់​រ៉ុក្កែត​ប្រមាណ ៥០០០​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល ហើយ​ទ័ព​ហាម៉ាស​បាន​ចូល​ខាង​ក្នុង​ទឹកដី​អ៊ីស្រាអែល ចាប់​ពង្រត់​ជនបរទេស​មាន​ទាំង​ជនជាតិ​អ៊ីស្រាអែល...

អ្នក​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ហ្កាហ្សា-ប៉ាឡេស្ទីន​ហក់​ឡើង​ជាង ១៤០០០​នាក់ ខណៈ​យុទ្ធសន្តិភាព ៤​ថ្ងៃ​ចាប់ផ្ដើម​អនុវត្ត

អាជ្ញាធរ​នៃ​តំបន់​ហ្កាហ្សា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល ចូល​ដល់​ថ្ងៃទី​៤៦ នេះ បាន​បន្ត​កើន​ឡើង​ដល់ ១៤១២៨​នាក់។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា នេះ​ដោយ​បាន​ស្រង់​សម្ដី​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន ដែល​អះអាង​ថា ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​ទាំងនោះ គឺ​មាន​កុមារ​រហូត​ដល់​ទៅ​ជិត ៦​ពាន់​នាក់ ស្ត្រី ៣៩២០​នាក់ និង​អ្នក​រង​របួស ៣៣០០០​នាក់​ផ្សេង​ទៀត។ ចំណែក​អ្នក​បាត់​ខ្លួន​បាន​កើន​លើស ៦៨០០​នាក់ ហើយ...

ពួក​ហាម៉ាស-ប៉ាឡេស្ទីន និង​អ៊ីស្រាអែល អាច​នឹង​ទទួល​យក​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៥​ថ្ងៃ

សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​៤៥ ហើយ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២១ ខែ​វិច្ឆិកា នេះ។ សង្គ្រាម​វាយ​សងសឹក​តាម​កម្ទេច​ក្រុម​ហាម៉ាស បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ប្រមាណ ១៣៣០០​នាក់ ក្នុង​នោះ​រួម​មាន​កុមារ​ជាង ៥៥០០​នាក់​ក្នុង​តំបន់ Gaza Strip។ កងកម្លាំង​អ៊ីស្រាអែល អះអាង​ថា ពួកគេ​បាន​បន្ត​រក​ឃើញ​ទីតាំង​ក្រោម​ដី​របស់​ក្រុម​ហាម៉ាស មួយ​ចំនួន​ថែម​ទៀត​ក្នុង​តំបន់​ភាគ​ខាងជើង​ហ្កាហ្សា និង​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​មួយ​នៅ​ក្រោម​មន្ទីរពេទ្យ al-Shifa ក្រោយពី​អ៊ីស្រាអែល​លើក​ទ័ព​ចូល​ទៅ​កាន់កាប់​មន្ទីរពេទ្យ​នេះ។ កងទ័ព​អ៊ីស្រាអែល បញ្ជាក់​ថា ផ្លូវ​សម្ងាត់​ដែល​រក​ឃើញ​នោះ...

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ទទូច​លោក បៃដិន សុំ​ជួយ​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា-ប៉ាឡេស្ទីន

ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ បាន​ទទូច​នៅ​ចំពោះ​មុខ​លោក ចូ បៃដិន សមភាគី​របស់​លោក ដោយ​លើកឡើង​ថា អាមេរិក​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​នៃ​ដែនដី​ប៉ាឡេស្ទីន។ លោក ចូកូ វីដូដូ ថ្លែង​ថា ការ​ឈប់​បាញ់​នៅ​ពេលនេះ គឺជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ជាតិ។ លោក វីដូដូ បាន​ប្រាប់​លោក បៃដិន ថា លោក​បាន​នាំ​សារ​ដោយ​ផ្ទាល់​មាត់​ដែល​លោក ម៉ាសមូដ អាបាស ប្រធានាធិបតី​ប៉ាឡេស្ទីន...

មេដឹកនាំ​បណ្ដា​ប្រទេស​អារ៉ាប់​រួម​គ្នា​ស្នើ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម តែ​អ៊ីស្រាអែល​ទាត់​ចោល

មេដឹកនាំ​បណ្ដា​ប្រទេស​អារ៉ាប់ និង​ឥស្លាម កាលពី​ថ្ងៃ​សៅរ៍ ទី​១១ វិច្ឆិកា បាន​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​បើក​កិច្ចប្រជុំ​កំពូល​មួយ​ពិនិត្យ​មើល​សង្គ្រាម​អ៊ីស្រាអែល វាយប្រហារ​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ក្នុង​ដែនដី​ហ្កាហ្សា។ មេដឹកនាំ​នៃ​ក្រុម​ប្រទេស​អារ៉ាប់ និង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម នេះ បាន​លើក​ពី​បញ្ហា​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល កំពុង​វាយប្រហារ​ទៅ​លើ​ក្រុម​ហាម៉ាស។ តាម​សេចក្ដី​រាយការណ៍​រួម​ដែល​កាសែត​អាមេរិក The New York Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ថា លទ្ធផល​នៃ​ជំនួប​កំពូល​នេះ​បាន​រួម​គ្នា​ថ្កោលទោស​ទៅ​លើ​អ៊ីស្រាអែល ហើយ​ស្នើ​ឱ្យ​បញ្ចប់​សង្គ្រាម តែ​មិន​មាន​ជំហរ​រួម​គ្នា​ដាក់​ចេញ​វិធានការ​ណា​មួយ​ជាក់ស្ដែង​លើ​អ៊ីស្រាអែល...

ប្រមុខ​ការទូត​អាមេរិក​ច្រាន​ចោល​សំណើ​របស់​ក្រុម​ប្រទេស​អារ៉ាប់​ដែល​សុំ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​លើ​ប៉ាឡេស្ទីន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ជា​លើក​ទី​៣ នៅតែ​សន្យា​គាំទ្រ​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា ទោះជា​មេដឹកនាំ​ប្រទេស​អារ៉ាប់ ព្យាយាម​ស្នើ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន បង្គាប់​ទៅ​អ៊ីស្រាអែល បញ្ឈប់​ការ​ធ្វើ​សង្គ្រាម​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ក៏ដោយ​នោះ។ កាលពី​ថ្ងៃទី​៣ វិច្ឆិកា លោក Blinken បាន​ដល់​ទីក្រុង Tel Aviv ដើម្បី​ស្វែងរក​ការពិត​មួយ​ចំនួន​ដែល​អ៊ីស្រាអែល លើក​ទ័ព​វាយ​ចូល​ដែនដី​របស់​ពួក​ហាម៉ាស នៅ​តំបន់​ហ្កាហ្សា ជា​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ឆ្លើយតប​ពួក​ហាម៉ាស​លួច​បាញ់​គ្រាប់​រ៉ុក្កែត...

ប្រមុខ​ការទូត​អាមេរិក​ទៅ​ដល់​អ៊ីស្រាអែល​ជា​ថ្មី ខណៈ​អ៊ីស្រាអែល​ច្រាន​ចោល​រាល់​បទ​ឈប់​បាញ់​គ្នា

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Tel Aviv នៅ​ថ្ងៃ​សុក្រ ទី​៣ វិច្ឆិកា នេះ ដើម្បី​ស្វែងរក​ការ​ផ្អាក​ប្រយុទ្ធ​គ្នា​ជា​បណ្ដោះអាសន្ន ក្នុង​បុព្វហេតុ​មនុស្សធម៌​សម្រាប់​សង្គ្រាម​តំបន់​ហ្កាហ្សា បន្ទាប់ពី​អ៊ីស្រាអែល បាន​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​ឡោមព័ទ្ធ​ទីក្រុង​ធំ​បំផុត​នៃ​ដែនដី​ប៉ាឡេស្ទីន​មួយ​នេះ​បាន​ហើយ។ វត្តមាន​នៃ​ប្រមុខ​ការទូត​អាមេរិកាំង​ជា​ថ្មី​ទៀត​នេះ​នៅ​លើ​ទឹកដី​អ៊ីស្រាអែល ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ថ្កោលទោស​អ៊ីស្រាអែល ដែល​មិន​ព្រម​បញ្ឈប់​ការ​វាយប្រហារ​លើ​ដែនដី​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន ដែល​បណ្ដាល​ឱ្យ​ជនស៊ីវិល​ស្លាប់​កាន់តែ​កើន​ឡើង។ បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ប៉ាឡេស្ទីន ស្លាប់​កើន​ឡើង​ជាង ៩០០០​នាក់...

Latest news

© 2021, ដេលី. All rights reserved.