28 C
Phnom Penh

TAG

អ៊ុយក្រែន

អ៊ុយក្រែន​ត្រូវ​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣៣​នៅ​ពេល​បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី ខណៈ​ស៊ុយអែត​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣២​ហើយ

ជំនួប​កំពូល​នៃ​អង្គការ​យោធា​ណាតូ (NATO) បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ដោយ​បាន​នាំ​មក​នូវ​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​កម្លាំង​យុត្តិធម៌​ដែល​ត្រូវ​ទប់ទល់​កម្លាំង​បំផ្លាញ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី និង​មហាអំណាច​ចិន។ ក្នុង​ជំនួប​រយៈពេល ២​ថ្ងៃ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​លីទុយអានី ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី គេ​សង្កេត​ឃើញ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លេចធ្លោ​ជាងគេ ហើយ​ជា​មេដឹកនាំ​ដែល​អ្នក​សារព័ត៌មាន​តាម​ជាប់​ជានិច្ច​ដើម្បី​បាន​ស្រង់​សម្ដី​របស់​លោក​មក​ធ្វើ​សេចក្ដី​រាយការណ៍។ លោក បៃដិន ដែល​មើល​ទៅ​ដូចជា​ស្ថិត​ក្រោម​សម្ពាធ​បង្ខំ​ឱ្យ​ទទួលយក​អ៊ុយក្រែន ជា​សមាជិក​ណាតូ មេដឹកនាំ​មហាអំណាច​ដ៏​កំពូល​វ័យ ៨០​ឆ្នាំ​រូប​នេះ​បាន​សន្យា​ថា អ៊ុយក្រែន​ការពិត​ជា​ផ្នែក​របស់​ណាតូ​ទៅ​ហើយ។ លោក​សង្កត់​ធ្ងន់​ថា ឱ្យ​តែ​ចប់​សង្គ្រាម​ភ្លាម គឺ​អ៊ុយក្រែន​នឹង​ក្លាយ​ជា​សមាជិក​ទី​៣៣ របស់​ណាតូ​ជា​ផ្លូវការ។ ការ​សន្យា​របស់​មេដឹកនាំ​ណាតូ​ដែល​មាន​អំណាច​ជាងគេ​នេះ...

មេដឹកនាំ​ណាតូ​នៅតែ​ប្ដេជ្ញា​ជួយ​យក​អ៊ុយក្រែន​ឱ្យ​បាន​ក្លាយ​ជា​សមាជិក​ណាតូ

នៅ​ថ្ងៃទី​១១-១២ ខែ​កក្កដា សប្ដាហ៍​ក្រោយ​នេះ គឺជា​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អង្គការ​យោធា​អាត្លង់ទិច​ខាងជើង ហៅ​កាត់​ថា​ណាតូ។ ជំនួប​កំពូល​នៃ​មេដឹកនាំ ៣១​ប្រទេស ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​វិលនីញូស ប្រទេស​លីទុយអានី។ របៀបវារៈ​មួយ​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​សំណើ​របស់​អ៊ុយក្រែន ដែល​សុំ​ជា​សមាជិក​នៃ​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ​នៅតែ​លេចធ្លោ​ជាងគេ ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​គៀវ កំពុង​ជំរុញ​សម្ព័ន្ធមិត្ត​ណាតូ ឲ្យ​ពន្លឿន​សំណើ​របស់​ខ្លួន។ ដោយសារតែ​រឿង​នេះ​ហើយ អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ ថា ការ​ពន្យារ​អាណត្តិ​របស់​លោក​មួយ​ឆ្នាំ​ទៀត​បាន​នាំ​ឱ្យ​លោក​ខិតខំ​ថែម​ទៀត​ស្វះស្វែង​រក្សា​សាមគ្គីភាព​ក្នុង​សម្ព័ន្ធភាព​ប្រឆាំង​នឹង​រុស្ស៊ី ហើយ​រក​ការ​ស្រុះស្រួល​ឱ្យ​បាន​ដើម្បី​ផ្ដល់​ការ​យល់ព្រម​ឱ្យ​អ៊ុយក្រែន ជា​សមាជិក​ណាតូ។ អ៊ុយក្រែន​ជា​ប្រទេស​មួយ​មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​រុស្ស៊ី​យ៉ាង​ទូលំទូលាយ។ រុស្ស៊ី​ដែល​ឈ្លានពាន​ប្រទេស​ជិតខាង​មួយ​នេះ...

លោក ហ៊ុន សែន អះអាង​ថា​កម្ពុជា​មិន​ផ្ដល់​ជំនួយ​យោធា​និង​កងទ័ព​ដល់​អ៊ុយក្រែន​នោះ​ទេ

បុរស​ខ្លាំង​លោក ហ៊ុន សែន បដិសេធ​ថា កម្ពុជា​មិន​បាន​ផ្តល់​ជំនួយ​យោធា និង​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នោះ​ទេ ព្រោះ​ការ​បញ្ជូន​ទ័ព​ទៅ​ក្រៅ​ប្រទេស​នា​ពេល​កន្លងមក​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​រក្សា​សន្តិភាព​តែប៉ុណ្ណោះ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​សាកលវិទ្យាល័យ​វេស្ទើន (Western) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មករា នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​ជួយ​បណ្តុះបណ្តាល​លើ​ការ​បោស​សម្អាត​មីន​ដល់​ប្រទេស​អ៊ុយក្រែន ជា​ការងារ​មនុស្សធម៌។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​បាន​បញ្ជូន​កងទ័ព និង​យោធា ព្រមទាំង​គ្រូ​ដោះ​មីន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ឡើយ។...

ប្រធានាធិបតី​អ៊ុយក្រែន​អរគុណ​កម្ពុជា​ដែល​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​UN

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​អំណរ​គុណ​ដល់​កម្ពុជា​ជុំវិញ​ការ​ប្រកាន់​ជំហរ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​អង្គការ​សហប្រជាជាតិ និង​មាន​បំណង​ផ្តល់​ជំនួយ​ផ្នែក​ការ​ដោះ​មីន​ដល់​អ៊ុយក្រែន ក្រោយពី​ជួប​ជាមួយ​លោក ហ៊ុន សែន តាម​ទូរស័ព្ទ។ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ​របស់​ខ្លួន​ក្រោយពី​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា លោក​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​ក្នុង​ការ​ប្រកាន់​ជំហរ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន...

អាមេរិក​បន្ថែម​ជំនួយ​យោធា​ជាង​២៨០០​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​និង​ប្រទេស​១៨​នៅ​អឺរ៉ុប​ខាងកើត

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ទៅ​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយក្រែន ដោយ​បាន​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ប្រកាស​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​ក្នុង​កញ្ចប់​ថ្មី​ដែល​មាន​សាច់ប្រាក់ ២៨០០​លាន​ដុល្លារ​ទៅ​អ៊ុយក្រែន និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ដែល​ជួប​ផលវិបាក​ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កញ្ញា។ លោក Blinken បាន​ប្រាប់​ថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ចូ...

ប្រធានាធិបតី​អ៊ុយក្រែន៖ ទោះ​សេចក្ដី​ស្លាប់​នៅ​ចំពោះ​មុខ ក៏​ខ្ញុំ​មិន​ទទួល​ការ​ចោទ​ថា​គ្រួសារ​ខ្ញុំ​ក្បត់​ជាតិ

នៅ​ជាយ​រដ្ឋធានី​គៀវ ដែល​ជា​ទីបញ្ជាការ​កណ្ដាល​នៃ​រដ្ឋាភិបាល​អ៊ុយក្រែន គឺ​នៅ​សល់​ជាង ៣០​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ កងទ័ព​រុស្ស៊ី នឹង​ចូល​មក​ដល់​ហើយ។ ស្នូរ​គ្រាប់កាំភ្លើង​បាន​លាន់​ឮ​យ៉ាង​រំពង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។ ប៉ុន្តែ​នៅ​កណ្ដាល​ក្រុង​គៀវ ក៏​មាន​ស្នូរ​គ្រាប់​មីស៊ីល​របស់​កងទ័ព​រុស្ស៊ី ដែល​បាន​ធ្លាក់​ចំ​លើ​អគារ​ធំៗ​ផង​ដែរ។ តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN គឺ​កងទ័ព​រុស្ស៊ី​កំពុង​រុល​ទៅមុខ គឺ​សំដៅ​ទៅ​រដ្ឋធានី​គៀវ ដើម្បី​ចាប់​យក​ទីក្រុង​ដ៏​ធំ​មួយ​នេះ ហើយ​ឈាន​ដល់​ការ​ប្រកាស​បញ្ចប់​របប​ដឹកនាំ​របស់​ប្រធានាធិបតី Volodymyr Zelenskiy។ ខណៈ​គ្រាប់​មីស៊ីល​របស់​កងទ័ព​រុស្ស៊ី​នៅតែ​បន្ត​បាញ់​ឆ្ពោះ​ទៅ​រក​ទីតាំង​យោធា​សំខាន់ៗ​នៃ​រដ្ឋធានី​គៀវ ហើយ​កងទ័ព​រុស្ស៊ី​ក៏​កំពុង​បន្ត​សម្រុក​ទៅកាន់​រដ្ឋធានី​មួយ​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy បាន​ទទូច​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​បញ្ឈប់​រុស្ស៊ី...

IDEA TALK៖ ការ​វិវឌ្ឍ​នៃ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​វិវឌ្ឍ​នៃ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី»។

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចាប់ផ្ដើម​ផ្ទុះ​ពេញ​ទំហឹង ខណៈ​យន្តហោះ​ចម្បាំង​រុស្ស៊ី​៥​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់

ជនស៊ីវិល​ស្លាប់​ជាច្រើន​រយ​នាក់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ភាគ​ខាងកើត​ប្រទេស។ តែ​ទីបំផុត បាន​រុញ​ឱ្យ​សង្គ្រាម​ផ្ទុះ​ពាសពេញ​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​កងទ័ព​អ៊ុយក្រែន បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ៥​គ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​រុស្ស៊ី​នៅ​តំបន់ Donbass ជា​តំបន់​ដែល​រុស្ស៊ី​បើក​ទ្វារ​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ សារព័ត៌មាន​នៃ​គេហទំព័រ UNILAD ដែល​បាន​ស្រង់​ព័ត៌មាន​បន្ត​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN បាន​ចុះផ្សាយ​ថា នៅ​ម៉ោង​ទៀប​ភ្លឺ គឺ​ម៉ោង​នៅ​ប្រទេស​អ៊ុយក្រែន គេ​សង្កេត​ឃើញ​កងទ័ព​រុស្ស៊ី​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ទ័ព​ថ្មើរជើង​អម​ដោយ​រថក្រោះ​រាប់​សិប​គ្រឿង បាន​ធ្វើការ​បាញ់​ផ្លោង​ទៅលើ​ទីតាំង​របស់​កងទ័ព​អ៊ុយក្រែន​ស្ថិតនៅ​តំបន់​ដុនបាស។ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទ័ព​រុស្ស៊ី...

ព្រឹត្តិការណ៍​ថ្មីៗ​ក្រោយ​ពី​រុស្ស៊ី​រុល​ទ័ព​ចូល​ដែនដី​អ៊ុយក្រែន​តាម​ក្រឹត្យ​ច្បាប់​របស់​លោក ពូទីន ទទួលស្គាល់​ដែនដី​ពួក​បំបែក​រដ្ឋ

ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចុះ​ក្រឹត្យ​ច្បាប់​ប្រកាស​ទទួលស្គាល់​ដែនដី​ចំនួន​២ ឱ្យ​បំបែក​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន គឺ​ដែនដី​នៅ​តំបន់ Donetsk និង Luhansk គេ​សង្កេត​ឃើញ​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតឡើង​ព្រមៗ​គ្នា ក្នុង​នោះ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​សម្ពន្ធមិត្ត​ផ្សេង​ទៀត​បាន​សម្រុក​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ សហភាព​អឺរ៉ុប​មាន ២៧​ប្រទេស ក៏​បាន​ចូលរួម​ភ្លាមៗ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម។ ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប...

ពិភពលោក​ថ្កោលទោស​រុស្ស៊ី​ដែល​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​ក្រោម​លេស​រក្សា​សន្តិភាព

នៅ​ទីបំផុត រុស្ស៊ី​សម្រេច​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ចំនួន​២ បន្ទាប់ពី​សភា​ជាន់​ទាប​ដែល​ភាសា​រុស្ស៊ី​ហៅ​ឌូម៉ា បាន​ប្រកាស​ទទួលស្គាល់​តំបន់​ពីរ​នេះ​ជា​សាធារណរដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន។ សារព័ត៌មាន​អង់គ្លេស Independent បាន​ចុះផ្សាយ​ថា តំបន់​ពីរ​នេះ​ដែល​រុស្ស៊ី​លើក​ទ័ព​ចូល​ទៅ​នៅលើ​ទីតាំង​ក្រោម​ការ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ដណ្ដើម​បាន​ពី​កងទ័ព​អ៊ុយក្រែន គឺ​តំបន់ Donetsk និង Luhansk ដែល​តំបន់ Luhansk ភាសា​រុស្ស៊ី​ហៅថា Donbas។ ទង្វើ​របស់​កងទ័ព​រុស្ស៊ី បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ជាច្រើន​ពី​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភពលោក។ គេ​អាច​រាប់​ទាំង​ទ្វីប​អាស៊ី អឺរ៉ុប អាមេរិក និង​អាហ្វ្រិក។ ទង្វើ​របស់​រុស្ស៊ី មិន​ត្រឹម​រង​ការ​ថ្កោលទោស​នោះ​ទេ គឺ​រង​ទណ្ឌកម្ម​ទៀត​ផង។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង...

Latest news