ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អ៊ុយក្រែន
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍ថ្មីៗក្រោយពីរុស្ស៊ីរុលទ័ពចូលដែនដីអ៊ុយក្រែនតាមក្រឹត្យច្បាប់របស់លោក ពូទីន ទទួលស្គាល់ដែនដីពួកបំបែករដ្ឋ
ខេមបូឌា ដេលី
-
February 24, 2022
ក្រោយពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចុះក្រឹត្យច្បាប់ប្រកាសទទួលស្គាល់ដែនដីចំនួន២ ឱ្យបំបែកខ្លួនពីប្រទេសអ៊ុយក្រែន គឺដែនដីនៅតំបន់ Donetsk និង Luhansk គេសង្កេតឃើញមានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងព្រមៗគ្នា ក្នុងនោះសហរដ្ឋអាមេរិក អង់គ្លេស និងសម្ពន្ធមិត្តផ្សេងទៀតបានសម្រុកដាក់ចេញនូវទណ្ឌកម្មប្រឆាំងរុស្ស៊ី។ សហភាពអឺរ៉ុបមាន ២៧ប្រទេស ក៏បានចូលរួមភ្លាមៗជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការប្រកាសដាក់ទណ្ឌកម្ម។ ប្រធានគណៈកម្មការសហភាពអឺរ៉ុប អ្នកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប...
ព័ត៌មានអន្តរជាតិ
ពិភពលោកថ្កោលទោសរុស្ស៊ីដែលលើកទ័ពចូលទឹកដីអ៊ុយក្រែនក្រោមលេសរក្សាសន្តិភាព
ខេមបូឌា ដេលី
-
February 23, 2022
នៅទីបំផុត រុស្ស៊ីសម្រេចលើកទ័ពចូលទឹកដីអ៊ុយក្រែននៅក្នុងតំបន់ចំនួន២ បន្ទាប់ពីសភាជាន់ទាបដែលភាសារុស្ស៊ីហៅឌូម៉ា បានប្រកាសទទួលស្គាល់តំបន់ពីរនេះជាសាធារណរដ្ឋឯករាជ្យពីអ៊ុយក្រែន។ សារព័ត៌មានអង់គ្លេស Independent បានចុះផ្សាយថា តំបន់ពីរនេះដែលរុស្ស៊ីលើកទ័ពចូលទៅនៅលើទីតាំងក្រោមការកាន់កាប់ដោយពួកឧទ្ទាមដណ្ដើមបានពីកងទ័ពអ៊ុយក្រែន គឺតំបន់ Donetsk និង Luhansk ដែលតំបន់ Luhansk ភាសារុស្ស៊ីហៅថា Donbas។ ទង្វើរបស់កងទ័ពរុស្ស៊ី បាននាំឲ្យមានប្រតិកម្មថ្កោលទោសជាច្រើនពីបណ្ដាប្រទេសនៅទូទាំងពិភពលោក។ គេអាចរាប់ទាំងទ្វីបអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិក។ ទង្វើរបស់រុស្ស៊ី មិនត្រឹមរងការថ្កោលទោសនោះទេ គឺរងទណ្ឌកម្មទៀតផង។ ប្រធានាធិបតីកូរ៉េខាងត្បូង...
ព័ត៌មានអន្តរជាតិ
លោក បៃដិន និងលោក ពូទីន ព្រមជួបគ្នាចុងក្រោយអំពីវិបត្តិនៅអ៊ុយក្រែននិងភាពតានតឹងនៅអឺរ៉ុបខាងកើត
ខេមបូឌា ដេលី
-
February 22, 2022
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានព្រមព្រៀងគ្នាបើកជំនួបកំពូលចុងក្រោយរបស់ពួកគេអំពីវិបត្តិនៅអ៊ុយក្រែន និងស្ថានភាពតានតឹងនៅអឺរ៉ុបខាងកើត។ នេះបើយោងតាមការិយាល័យប្រធានាធិបតីបារាំង ដែលបានចេញសេចក្ដីថ្លែងការណ៍ក្រោយពីជំនួបរវាងលោក Emmanuel Macron និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ បណ្ដាញផ្សាយព័ត៌មាន Aljazeera បានចុះផ្សាយនៅថ្ងៃទី២១ កុម្ភៈ នេះថា...
ព័ត៌មានអន្តរជាតិ
វិបត្តិរុស្ស៊ី-អ៊ុយក្រែនធ្លាក់ចូលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ខេមបូឌា ដេលី
-
February 1, 2022
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចបើកកិច្ចប្រជុំនាថ្ងៃចន្ទ ទី៣១ មករា នេះ ដែលជាលើកដំបូងចាប់តាំងពីផ្ទុះភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីកាន់តែឡើងកម្តៅខ្លាំងដោយសារតែមហាអំណាចនៅអឺរ៉ុបមួយនេះគូសផែនទីប៉ុនប៉ងវាយលុកលុយអ៊ុយក្រែន នៅក្រោមក្រសែភ្នែករបស់យោធាណាតូ (NATO) ដែលព្រមានប្រឆាំងយ៉ាងខ្លាំងលើទង្វើរបស់ក្រុងមូស្គូ។ ខណៈនេះ ទាំងទ័ពមហាអំណាចរុស្ស៊ី និងអ៊ុយក្រែន កំពុងប្រឈមមុខដាក់គ្នានៅតាមព្រំដែនរួមនៃប្រទេសទាំងពីរ។ តាមដំណឹងមកថា ប្រទេសរុស្ស៊ី បានបញ្ជូនពេទ្យយោធារាប់ម៉ឺននាក់ទៅដាក់ពង្រាយរួចរាល់អស់ហើយនៅក្បែរព្រំដែនជាប់ជាមួយអ៊ុយក្រែន ដើម្បីជួយសង្គ្រោះបន្ទាន់នៅពេលសង្គ្រាមផ្ទុះឡើង។ ការគំរាមរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលកាន់តែខ្លាំងឡើងៗ បានរុញឱ្យមានប្រតិកម្ម និងការព្រមានធ្ងន់ៗពីក្រុមប្រទេសលោកខាងលិច ដោយចោទទីក្រុងមូស្គូ ថាមានបំណងចូលឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ។ ចំណែកខាងរុស្ស៊ី វិញបានបដិសេធការចោទប្រកាន់នេះ ខណៈមហាអំណាចមួយនេះបានទាមទារឱ្យអង្គការយោធា...
ព័ត៌មានអន្តរជាតិ
អាមេរិកបន្ថែមការគាំទ្រអ៊ុយក្រែន ខណៈការព្រមានមួយថារុស្ស៊ីអាចនឹងវាយអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈ
ខេមបូឌា ដេលី
-
January 29, 2022
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបពិភាក្សាគ្នាតាមទូរស័ព្ទស្ដីពីស្ថានការណ៍តានតឹងនៅតាមតំបន់ព្រំដែនអ៊ុយក្រែន។ នៅក្នុងកិច្ចសន្ទនាគ្នានេះ លោក បៃដិន នៅតែបង្ហាញការសន្យារបស់លោកគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន ក្នុងការពង្រឹងសមត្ថភាពកងទ័ពទប់ទល់នឹងការគំរាមកំហែងពីសំណាក់មហាអំណាចរុស្ស៊ី។ សេចក្ដីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា លោក ចូ បៃដិន បានអះអាងឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ក្នុងនោះរួមមានទាំងការគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែន។ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបង្ហាញជំហរថានៅតែគាំទ្រចំពោះការដោះស្រាយជម្លោះនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន តាមកិច្ចចរចាថ្នាក់ការទូតហៅថា Normandy ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤...
ព័ត៌មានអន្តរជាតិ
រុស្ស៊ីមិនពិបាកទេក្នុងការលុកលុយអ៊ុយក្រែន ចុះហេតុអ្វីបានជារុស្ស៊ីពិបាកធ្វើការសម្រេចចិត្ត?
ខេមបូឌា ដេលី
-
January 27, 2022
ប្រទេសអ៊ុយក្រែន នៅពេលនេះកំពុងធ្លាក់ចូលក្នុងស្រមោលនៃសង្គ្រាមឈ្លានពានយ៉ាងពិតប្រាកដពីសំណាក់ប្រទេសមហាអំណាចជាប់របងផ្ទះ គឺប្រទេសរុស្ស៊ី។ អ៊ុយក្រែន ដែលជាធ្លាប់ជារដ្ឋចំណុះឲ្យសហភាពសូវៀត កំពុងដង្ហោយហៅឱ្យមានការជួយអន្តរាគមន៍ពីអង្គការយោធាណាតូ (NATO) ដែលនាំមុខដោយសហរដ្ឋអាមេរិក និងអង់គ្លេស។ អ៊ុយក្រែន ពុំទាន់ក្លាយជាសមាជិករបស់អង្គការនេះទេ ប៉ុន្តែចាប់តាំងពីរុស្ស៊ីដណ្ដើមយកគ្រីមៀរ បាននៅឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតប្រជាមតិ បានធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន ស្វះស្វែងសុំចូលជាសមាជិករបស់អង្គការយោធាអឺរ៉ុបមួយនេះ។ ដោយមើលឃើញថាអ៊ុយក្រែនចង់ក្លាយជាសមាជិករបស់ខ្លួន ក្រុមយោធាណាតូ ក៏ចង់ទាញអ៊ុយក្រែនមកនៅនឹងខ្លួនដែរ។ រយៈពេលចុងក្រោយនេះ នៅពេលមហាអំណាចរុស្ស៊ី ដំឡើងសព្វាវុធ និងដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ជាប់នឹងព្រំដែនអ៊ុយក្រែន បានធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែន រត់ទៅពឹងមហាអំណាចអាមេរិកដែលជាសមាជិកមួយនៃអង្គការយោធាណាតូដ៏មានឥទ្ធិពលជាងគេឲ្យជួយការពារអ៊ុយក្រែន។ ដោយមើលឃើញសភាពការណ៍យោធាកាន់តែធ្ងន់ធ្ងរ សហរដ្ឋអាមេរិក...
ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន
ខេមបូឌា ដេលី
-
January 25, 2022
សហរដ្ឋអាមេរិកបង្គាប់ឲ្យមន្ត្រីទូត និងក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួនរកមធ្យោបាយចាកចេញពីប្រទេសអ៊ុយក្រែន ដោយបារម្ភអំពីការបើកទ្វារសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពនៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ដែលបានស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ បទបញ្ជាដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតផងដែរឱ្យបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែន ដោយស្ម័គ្រចិត្ត តែបានណែនាំឱ្យពលរដ្ឋអាមេរិកដែលមិនមានគ្រួសារក្នុងស្ថានទូត គួរពិចារណាចាកចេញជាបន្ទាន់។ ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា ស្ថានទូតបានប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលអ៊ុយក្រែន អំពីវិធានការនេះ ហើយសហរដ្ឋអាមេរិកកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតនៃប្រទេសជាសម្ពន្ធមិត្ត និងដៃគូប្រចាំទីក្រុងកៀវ អំពីស្ថានការណ៍នេះ។ បើតាមស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន រុស្ស៊ីអាចនឹងធ្វើសកម្មភាពយោធាគ្រប់ពេលវេលា ដែលពលរដ្ឋអាមេរិកគួរតែមានផែនការ និងត្រៀមលក្ខណៈជម្លៀសខ្លួនឱ្យបានសមស្រប។ ស្ថានទូតអាមេរិក...
ព័ត៌មានអន្តរជាតិ
ប្រទេសទួរគីអញ្ជើញមេដឹកនាំប្រទេសរុស្ស៊ី និងអ៊ុយក្រែនទៅទស្សនកិច្ចនៅក្រុងអង់ការ៉ា
ខេមបូឌា ដេលី
-
January 20, 2022
ប្រធានាធិបតីប្រទេសទួរគី Recep Tayyip Erdogan ស្នើសុំប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទៅធ្វើទស្សនកិច្ចនៅប្រទេសរបស់លោក ដើម្បីជជែកពិភាក្សាគ្នាអំពីស្ថានការណ៍យោធាដែលកាន់តែតានតឹងនៅតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមលោក Ibrahim Kalin អ្នកនាំពាក្យប្រធានាធិបតីទួរគី ដែលទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានផ្សាយនៅថ្ងៃពុធ ទី១៩ មករា នេះ។ តាមអ្នកនាំពាក្យរូបនេះ ប្រទេសទួរគី...
ព័ត៌មានអន្តរជាតិ
ចក្រភពអង់គ្លេសបញ្ជូនសព្វាវុធនិងកងទ័ពមួយក្រុមទៅកាន់ប្រទេសអ៊ុយក្រែន
ខេមបូឌា ដេលី
-
January 19, 2022
ការចរចារវាងរុស្ស៊ី និងអង្គការសម្ពន្ធភាពយោធាណាតូ (NATO) មិនអាចបំបែកភាពទាល់ច្រកអំពីស្ថានការណ៍យោធារវាងរុស្ស៊ី និងអ៊ុយក្រែន ប្រទេសអង់គ្លេសដែលជាសមាជិកមួយដ៏មានឥទ្ធិពលនៃអង្គការយោធាណាតូ បានសម្រេចបញ្ជូនសព្វាវុធ និងកងទ័ពមួយក្រុមតូចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី១៨ មករា នេះ។ តាមសេចក្ដីរាយការណ៍ពីបណ្ដាញផ្សាយព័ត៌មាន BBC សព្វាវុធប្រទេសអង់គ្លេស នឹងទៅដល់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី១៨ មករា នេះ។ លោក Ben Wallace រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស បានប្រាប់ BBC...
ព័ត៌មានអន្តរជាតិ
ជំនួបកំពូលមេដឹកនាំអាមេរិក និងរុស្ស៊ី បានលទ្ធផលតិចតួចបំផុតអំពីអនាគតអ៊ុយក្រែន
ខេមបូឌា ដេលី
-
December 9, 2021
ជំនួបកំពូលរវាងប្រធានាធិបតីនៃប្រទេសមហាអំណាចពីរ បានបិទបញ្ចប់ដោយមានលទ្ធផលតិចតួចបំផុត នាំឲ្យអនាគតអ៊ុយក្រែនមិនច្បាស់លាស់ ថាតើអាចគេចផុតឬទេពីការលើកទ័ពចូលលុកលុយពីសំណាក់កងទ័ពរុស្ស៊ី។ សារព័ត៌មានអង់គ្លេស Independent បានធ្វើសេចក្ដីរាយការណ៍ថា ជំនួបកំពូលនេះម្នាក់នៅក្រុងវ៉ាស៊ីនតោន ម្នាក់ទៀតនៅក្រុងមូស្គូ។ ទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានសន្ទនាគ្នាតាមវីដេអូ Online។ ប្រធានបទដែលនាំឱ្យក្ដៅគគុកមានតែមួយគត់ គឺអំពីស្ថានការណ៍នៅតាមព្រំដែនរុស្ស៊ី និងអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី និងអ៊ុយក្រែន កំពុងប្រឈមមុខដាក់គ្នា។ បើតាមសេចក្ដីរាយការណ៍...
1
2
3
Page 2 of 3
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.