33 C
Phnom Penh

TAG

features1

លោក​ កឹម សុខា នឹង​គោរព​ដីកាកោះ​របស់​សាលាដំបូង​រាជ​ធានីភ្នំពេញ

លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្រកាស​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​នឹង​​​គោរ​​​ព​​​ដីកា​​​កោះ​​​របស់​​​តុលាការ​​​ឲ្យ​​​​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ព្រឹក​​​នេះ​​​ដើម្បី​​​ឆ្លើយ​​​សំណួរ​​​អំពី​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ និង​​​២០១៤។ លោក កឹម សុខា បាន​​​សរសេរ​​​នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុករបស់​​​លោក ដោយ​​​មិន​​​ធ្វើ​​​ការ​​​អត្ថា​ធិប្បាយ​​​បន្ថែម​​​ថា "ខ្ញុំ​​​ កឹម សុខា នឹង​​​ទៅ​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ម៉ោង​​​៨ និង​​​៣០​​​នាទី​​​ព្រឹក​​​ ថ្ងៃ​​​ទី​​​៨ ខែ​​​មេសា ឆ្នាំ​​​២០១៥​​​"។ ការ​​​ចុះ​​​ផ្សាយ​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​សន្និដ្ឋាន​​​ថា តើ​លោក កឹម សុខា ដែល​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​រួច​​​ផុត​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ក្នុង​​​នាម​​​ជា​​​សមាជិក​​​សភា​​​នោះ​​​ នឹង​​​គោរព​​​ដីកា​​​កោះ​​​ ឬ​​​យ៉ាង​​​ណា​​​។ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​នោះ ​​​​​​លោក ចាន់ ចេន មេធាវី​​​របស់​​​លោក កឹម សុខា បានមាន​​​ប្រសាសន៍​​​ថា​​​ លោក​​​មិន​​​ប្រាកដ​​​ថា តើ​​​កូន​​​ក្តី របស់​​លោក​​​នឹ​​​ងទៅឬមិនទៅ​នោះ​​​ឡើយ​​​។ លោក ចាន់ ចេន បាន​មាន​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា "ឥឡូវ​​​នេះ​​​អ្នក​​​អាច​​​និយាយ​​​ថាវា៥០-៥០ "។ កាល​​​ពី​​​ខែ​​​មុន​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​គំរាម​​​ឲ្យ​​​តុលាការ​​​ផ្តន្ទាទោស​​​លោក កឹម សុខា បន្ទាប់​​​ពី​​​អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​រូប​​​េនះ​​​បាន​​​ថ្លែង​​​សុន្ទរកថា​​​ថា លោក ​​​ហ៊ុន សែន បាន​​​បក​​​ស្រាយ​​​​​​ថា​​​ជា​​​ការ​​​សារភាព​​​ចំពោះ​​​​​​ផែន​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​។ លោកស្រី ម៉េង សុភារី មេធាវី​​​របស់​​​លោក កឹម សុខា មួយ​​​រូប​​​ទៀត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​ជឿ​​​ថា តុលាការ​​​នឹង​​​បន្ត​​​រឿង​​​ក្តី​​​នេះ​​វែងឆ្ងាយទៀត​​​ បន្ទាប់​​​ពី​​​ការ​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​េនះឡើយ​​​​។ លោក​​​ស្រី​​​ សុភារី បាន​​​មានប្រសាសន៍​​​ថា "គាត់​​​ជា​​​សមាជិក​​​សភា​​​​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​ដែល​​​ចាំ​​​បាច់​​​​​​ត្រូវ​ដក​​​​​​​ដោយ​​​សមាជិក​​​សភា​​​ពីរ​​​ភាគ​​​បី​​​ឯណោះ​​​។ នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យើង​​​គិត​​​ថា នឹង​​​គ្មាន​​​ការ​​​ចាប់ខ្លួន​​​​​​កូន​​​ក្តី​​​របស់​​​​​​យើង​​​ឡើយ"៕ សារុន​​​​​​  

លោក​​​ ហង្ស ពុទ្ធា ប្តេជ្ញា​​​ធ្វើ​​​កំណែទម្រង់​​​ពេល​​​ក្លាយ​​​ជា​​​សមាជិក​​​ “អព្យាក្រឹត” ​​​របស់​​​ គ.ជ.ប.​​​

លោក​​​ ហង្ស ពុទ្ធា ដែល​​​ជា​​​នាយក​​​ប្រតិបត្តិ​​​ជា​​​យូរ​​​មក​​​ហើយ​​​នៃ​​​គណៈកម្មាធិការ​​​អព្យាក្រឹត​​​ និង​​​យុត្តិធម៌​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​ដោយ​​​សេរី និង​​​ត្រឹម​​​ត្រូវ​​​នៅ​​​កម្ពុជា​​​ហៅកាត់​​​ថា និចហ្វិច​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ ជា​​​បេក្ខ​​​ជន​​​​​​សមាជិក​​​អព្យាក្រឹត​​​​​​ដោយ​​​គណបក្ស​​​ទាំង​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ បន្ទាប់​​​ពី​​​លោក​​​ស្រី ពុង ឈីវកេក ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​តែង​​​តាំង​​​លោក​​​ស្រី​​​។

លោក នីកូឡៃ ដូរ៉ូសិនកូ ជាប់ពន្ធនាគារ​​ពីបទ​ក្លែង​បន្លំបោក​ប្រាស់​នៅ​ក្រុង​ព្រះសីហនុ​

ណិជ្ជករ​ជនជាតិ​រុស្ស៊ី​​ម្នាក់​ឈ្មោះ នីកូឡៃ ដូរ៉ូសិនកូ ត្រូវ​បាន​ឃុំខ្លួន​កាលពី​ល្ងាច​ម្សិលមិញ បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​​នៅ​រមណីយដ្ឋាន​​ផ្ទះពស់​របស់​គ្រួសារ​លោក​

ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា ការ​អប់រំ​ផ្តល់​អំណាច​ដល់​ក្មេង​ស្រី

ក្រុង​សៀមរាប-លោក​ស្រី មីសែល អូបាម៉ា ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កាលីពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​ប្រទេស​កម្ពុជា​ ដោយ​ភរិយា​ប្រធានាធិបតី​អាមេរិក​កំពុង​ស្ថិត​ក្នុង​តំណែង ដែល​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចនេះ​ លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​មាន​សេរីភាព​និង​សមភាព​ច្រើន​ឡើង​ក្នុង​ការ​អប់រំ​និង​ការ​ផ្តល់​អំណាច​ដល់​យុវនារី។ លោក​ស្រី​ភរិយា​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​កាលពី​យប់​ថ្ងៃ​សុក្រ​ពី​ប្រទេស​ជប៉ុន​មក ជា​ផ្នែក​មួយ​នៃ​ការ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៅ​ទ្វីប​អាស៊ី ដើម្បី​ជំរុញ​គំនិត​ផ្តួចផ្តើម​អប់រំ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា ឲ្យ​ក្មេង​ស្រីរៀន ។ កម្មវិធី​បង្ហាត់​បង្រៀន​នៅ​តាម​សហគមន៍​មាន​បន្ត​ការ​អប់រំ​ក្មេងស្រី​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​១០​ផ្សេង​ទៀត និង​ឲ្យ​បាន​ទៅ​ដល់​សិស្ស​ប្រមាណ​៦២​លាន​នាក់។ មុន​ដំណើរ​មក​ដល់​របស់​លោក​ស្រី មាន​ការ​គិត​ទុក​ដែល​ផ្តោត​លើ​ថាតើ​លោក​ស្រី អូបាម៉ា នឹង​ប្រឈម​នឹង​ប្រវត្តិ​សិទ្ធិ​មនុស្ស​អាក្រក់​របស់​ប្រទេស​កម្ពុជា ឬ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ថ្មីៗ...

ច្បាប់​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​​ត្រូវ​បាន​អនុម័ត​ដោយ​សភា​

កាលពី​ម្សិលមិញ រដ្ឋសភា​​បាន​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួនពីរ​ជា​ឯកច្ឆ័ន​្ទ ដោយ​បើក​ផ្លូវ​ឲ្យ​​មាន​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប.) ដែល​មាន​សមាជិក​មកពី​គណបក្ស​ទាំងពីរ​ចូល​រួម​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នា​​ពាក់​កណ្ដាល​ខែមេសា។ បន្ទាប់ពី​​កិច្ចពិភាក្សា​រយៈពេល​៧ខែ​ធ្វើ​សេចក្ដីព្រាង​ច្បាប់​​ដើម្បី​បង្កើត​​ គ.ជ.ប.ថ្មី និង​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ចាស់​ សមាជិក​សភា​ចំនួន​១០៣​រូប​ក្នុង​ចំណោម​សមាជិក​សភា​ចំនួន​១២៣​រូប​ បាន​ចូល​រួម​សម័យ​ប្រជុំ​សភា​ពិសេស​មួយ​កាលពី​ម្សិលមិញ ដើម្បី​បោះ​ឆ្នោត​អនុម័ត​ច្បាប់​ទាំងពីរ​នេះ​។ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​ងើប​ឡើង​ ហើយ​ស្នើ​ឲ្យ​សមាជិក​សភា​កុំ​ពិភាក្សា​ដេញ​ដោល​គ្នា​អំពី​ច្បាប់​​ថ្មីទាំងពីរ​នេះ ដែល​លោក​​បាន​សម្រេច​ជា​ចុង​ក្រោយជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​កិច្ច​ពិភាក្សា​ដាច់​ដោយ​ឡែក​កាលពី​ឆ្នាំ​មុន និង​ខែ​មុន​។ លោក សម រង្ស៊ី...

រដ្ឋាភិបាល​ទទួល​ស្គាល់​ម៉ុងតាញ៉ា​១៣នាក់​ជា​ជន​ភៀស​ខ្លួន​

កាលពី​ម្សិលមិញ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​​ជនជាតិ​​​ម៉ុងតាញ៉ា​១៣​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ថាជា​ជន​ភៀស​ខ្លួន ​ពោល​គឺ​​មិន​ដល់​១សប្ដាហ៍​ផង​ទេ​​ក្រោយពី​​ការ​និរទេស​​ជនជាតិ​​​​ម៉ុងតាញ៉ា​៣៦​នាក់​ទៀត​ ដែល​ជាជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ខេត្ត​រតនគិរី នេះ​បើ​យោង​តាម​​ការ​លើក​​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​នេះ​។ លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បានមាន​ប្រសាសន៍​ថា លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​នេះ​​បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​របស់​ជនជាតិ​​ម៉ុងតាញ៉ា​ទាំង​១៣​នាក់​កាលពី​រសៀល​ម្សិលមិញ ដោយ​ទទួល​ស្គាល់​ពួកគេ​ជា​ជន​ភៀស​ខ្លួន​​ជា​ផ្លូវ​ភេទ​។ លោក​បាន​ថ្លែង​ថា "ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​សម្រេច​ថា មនុស្ស​ទាំង​១៣​នាក់​នេះ​គួរ​​តែ​ទទួល​បាន​ឋានៈ​ជាជន​ភៀស​ខ្លួន"។ សំដៅ​ដល់​ឧត្ដម​ស្នង​ការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស (UNHCR) លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា " យើង​កំពុង​ធ្វើ​ការ​ជាមួយ​...

ក្រុម​​​ហ៊ុន​​​ស្ករអំពៅ​​​និយាយាថា គ្មាន​​​ពលក​​​ម្ម​​​កុមារ​​​ទេ​​​ ប៉ុន្តែ កម្មករ​​​និយាយ​​​ថា មាន​​​

ស្រុក​​​ថ្ពង ខេត្ត​​​កំពង់ស្ពឺ-ក្រុម​​​ហ៊ុន​​​ភ្នំពេញ​​​ស៊ូហ្គើរ​​​ ស្ថិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ដែល​​​លេច​​​ធ្លោ​​​ជាង​​​គេ​​​បំផុត​​​ ដែល​​​បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ប្រើ​​​ពលកម្មកុមារ​​​ មាន​​​បំណង​​​លុប​​​លាង​​​រូប​​​ភាព​​​បែប​​​នេះ​​​កាលពីម្សិលមិញ ដោយ​​​ធ្វើ​​​សិក្ខា​​​សាលា​​​មួយ​​​ ប្រឆាំង​​​ទៅនឹង​​​ការ​​​ប្រើ​​​ពលកម្មកុមារ​​​ប្រចាំឆ្នាំ​​​​​​លើក​​​ទី៣​​​របស់​​​ខ្លួន​​​នៅទីនេះ​​​។ ប៉ុន្តែ ក្នុង​​​ពេល​​​ដែល​​​នាយក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​របស់​​​ក្រុមហ៊ុន​​​នេះ បាន​​​លើក​​​សរសើរ​​​​​​អំពី​​​បរិយាកាស​​​​​​ការ​​​ងារ​​​ ដែល​​​មិន​​​​​​ប្រើ​​​ពលកម្មកុមារ​​​ឲ្យ​​​មន្ត្រី​​​មូលដ្ឋាន​​​ដឹង​​​នៅ​​​ក្នុង​​​ទីស្នាក់​​​ការ​​​ឃុំ​​​អមលាំងរបស់​​​ខ្លួន​​​នោះ​​​ បែរជា​​​កម្មករ​​​នៅ​​​កន្លែង​​​ចម្ការ​​​អំពៅ​​​មាន​​​ចម្ងាយ​​​ពីរ​​​បី​​​គីឡូម៉ែត្រ​​​ពីកន្លែង​​​សិក្ខា​​​សាលានោះ​​​​​​ បាន​​​រៀប​​​រាប់​​​រឿង​​​ផ្សេង​​​ទៅវិញ។ លោក ស៊ីន សត្ថា នាយក​​​ទំនាក់ទំនង​​​សាធារណៈ​​​របស់​​​ក្រុមហ៊ុន​​​​​​ភ្នំពេញ​​​ស៊ូហ្គើរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​អំឡុង​​​ពេល​​​សិក្ខា​​​សាលាមួយ ដែល​​​មាន​​​មន្ត្រីឃុំស្រុក​​​និង​​​ខេត្ត​​​បាន​​​ចូល​​​រួម​​​ថា "យើង​​​មិន​​​មាន​​​ពលកម្មកុមារ​​​ទេ។ ព្រោះ​​​វា​​​ប្រឆាំង​​​នឹង​​​គោល​​​នយោបាយ​​​​​​របស់​​​ក្រុមហ៊ុន​​​"។ ក្រុមហ៊ុន​​​​​​របស់លោក​​​ លី យ៉ុង​​​ផាត់ ​​​ព្រឹទ្ធសភាគណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​ បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា រំលោភ​​​យក​​​ដីធ្លី​​​ និង​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ ពី​​​សំណាក់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​និងគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​កន្លង​​​ទៅនេះ​​​។ ចម្ការ​​​អំពៅនេះ​​​ គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​ដែល​​​​​​មាន​​​​​​រហស្សនាម​​​ថា "ស្ករ​​​អំពៅ​​​ឈាម​​​" នៅក្នុង​​​យុទ្ធនាការ​​​បញ្ចុះបញ្ចូល​​​​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ដើម្បី​​​បញ្ឈប់​​​ការ​​​ទទួល​​​ទិញ​​​ពី​​​ក្រុមហ៊ុន​​​ដែល​​​មាន​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស។ ក្រោយ​​​ពីសិក្ខា​​​សាលា​​​ចប់​​​ លោក​​​ សត្ថា​​​ បាន​​​សារភាព​​​ថា "គេ​​​គ្រប់​​​គ្នា​​​ដឹង​​​អំពី​​​រឿង​​​អតីតកាល៉​​​។ លោក​​​មាន​​​ប្រសាសន៍​​​បែប​​​នេះ​​​សំដៅ​​​ទៅលើ​​​ការ​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ពេល​​​កន្លង​​​មក​​​របស់​​​ក្រុមហ៊ុន​​​ ប៉ុន្តែ​​​បាន​​​និយាយ​​​បញ្ជាក់​​​ថា ការ​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ត្រូវ​​​​​​បាន​​​លុប​​​បំបាត់ចោល​​​​​​អស់​​​ហើយ"។ លោក​​​ សត្ថា បាន​​​និយាយ​​​ថា "មិន​​​មែន​​​ថា ក្រុមហ៊ុន​​​​​​មាន​​​ចេតនា​​​ជួល​​​កុមារ​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​ ក្រុមហ៊ុន​​​មាន​​​ក្រុម​​​ហ៊ុន​​​ជួល​​​បន្ត​​​ជាច្រើន​​​ ដូច្នេះ​​​ពួក​​​គេ​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី វា​​​មាន​​​កំហុស​​​តូច​​​តាច​​​ខ្លះ​​​។ ក្មេង​​​ខ្លះ​​​មក​​ធ្វើការ​​​ជាមួយឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​"។ លោក សត្ថា​​​ បាន​​​និយាយ​​​ថា ក្មេង​​​អាច​​​នៅ​​​មាន​​​ចូលរួម​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​របស់​​​គេ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​ក្រុមហ៊ុន​​​ ប៉ុន្តែ លោក​​​បញ្ជាក់​​​ថា នេះ​​​មិនមាន​​​ន័យ​​​ថា ពួកគេ​​​ធ្វើ​​​ការ​​​នៅ​​​ទីនេះ​​​ទេ​​​។ យោង​​​តាម​​​លោក​​​ សត្ថា ឲ្យ​​​ដឹង​​​ថា កម្មករ​​​​​​កាប់​​​អំពៅ​​​ម្នាក់​​​អាច​​​រក​​​កម្រៃ​​​បាន​​​​​​ប្រហែល​​​​​​៤ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។ លោក​​​ អ៊ូ សុផល នាយក​​​រង​​​ផ្នែក​​​រដ្ឋបាល​​​និង​​​ធនធាន​​​មនុស្ស​​​ របស់​​​ក្រុមហ៊ុន​​​​​​​​​ភ្នំពេញស៊ូ​​​ហ្គើរ​​​​​​ បាន​​​និយាយ​​​ថា មិនមាន​​​ការ​​​កំណត់​​​ចំនួន​​​ដើម​​​អំពៅ​​​សម្រាប់​​​កម្មករ​​​ដែល​​​ត្រូវ​​​កាប់​​​ទេ​​​ ប៉ុន្តែថា មាន​​​ការ​​​ឲ្យ​​​​​​កម្រៃ​​​លើក​​​ទឹក​​​ចិត្ត​​​សម្រាប់​​​កម្មករ​​​ណា​​​ដែល​​​កាប់​​​អំពៅ​​​បាន​​​ច្រើន​​​។ ក្រោយ​​​ពី​​​សិក្ខា​​​សាលា​​​ដែល​​​មាន​​​មនុស្ស​​​ចូល​​​រួម​​​តិច​​​តួចនោះ កម្មករ​​​ដែល​​​កាប់​​​អំពៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​ភ្នំពេញ​​​ស៊ូហ្គើរ បាន​​​និយាយ​​​ផ្ទុយ​​​គ្នា​​​ទៅ​​​នឹង​​​អ្វី​​​ដែល​​​គេ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​ក្នុង​​​ទីស្នាក់ការ​​​ក្រុមហ៊ុន​​​។ កម្មករម្នាក់​​​មាន​​​វ័យ​​​៥២​​​ឆ្នាំ​​​ ដែល​​​គ្រាន់​​​តែ​​​ប្រាប់​​​ឈ្មោះ​​​ឥត​​​មាន​​​នាម​​​ត្រគោល​​​ ព្រោះ​​​ខ្លាច​​​បាត់​​​បង់​​​ការ​​​ងារ​​​ បាន​​​និយាយ​​​ថា កម្មករ​​​កាប់​​​អំពៅ​​​ទទួល​​​បាន​​​​​​ថ្លៃ​​​ឈ្នួល​​​ទៅតាម​​​បាច់​​​អំពៅ​​​ដែល​​​គេ​​​កាប់​​​បាន​​​ ដែល​​​ជាហេតុ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ខ្លះ​​​យក​​​កូន​​​មក​​​ធ្វើ​​​ការ​​​ជាមួយ​​​ ដើម្បី​​​រក​​​លុយ​​​ឲ្យ​​​បាន​​​ច្រើន។ កម្មករ​​​រូប​​​នេះ​​​បាននិយាយ​​​ថា "ពិត​​​ហើយ​​​ដែល​​​ក្មេង​​​ៗ​​​មកធ្វើ​​​ការ​​​។ ចំពោះខ្ញុំ​​​ ខ្ញុំ​​​មិន​​​យក​​​កូន​​​របស់​​​ខ្ញុំ​​​មក​​​ធ្វើ​​​ការ​​​ទីនេះ​​​ទេ ប៉ុន្តែ អ្នក​​​ផ្សេង​​​ដែល​​​ក្រ​​​តោក​​​យ៉ាក យក​​​កូន​​​របស់​​​គេ​​​មក​​​ជួយ​​​ធ្វើ​​​ការ​​​"។ កម្មករ​​​ម្នាក់​​​ទៀត​​​ ដែល​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​អាយុ​​​១៥​​​ឆ្នាំ ហើយ​​​ក៏មិន​​​ប្រាប់​​​នាម​​​ត្រគោល​​​ដែរ កំពុង​​​ប្រលែង​​​គ្នា​​​លេង​​​ជាមួយ​​​ក្មេង​​​ជំទង់ៗ​​​ផ្សេង​​​ទៀត​​​ នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​។ យុវជន​​​រូប​​​នេះ ដែល​​​មិន​​​ព្រម​​​និយាយ​​​ថា តើ​​​នរណា​​​ដែល​​​មិន​​​ឲ្យ​​​គាត់​​​ធ្វើ​​​ការ​​​កាលពីម្សិល​​​មិញ បាន​​​និយាយ​​​ថា "ខ្ញុំ​​​ឈប់​​​កាប់​​​អំពៅ​​​ថ្ងៃ​​​នេះ ដោយ​​​សារ​​​គេ​​​ប្រាប់​​​មិន​​​ឲ្យ​​​ខ្ញុំធ្វើ​​​។ ខ្ញុំ​​​ឃើ់ញ​​​ក្មេង​​​អាយុ​​​១២ទៅ១៣​​​ឆ្នាំ ប្រហែល​​​បួន​​​ប្រាំ​​​នាក់​​​កាប់​​​អំពៅ​​​ជា​​​រៀង​​​រាល់ថ្ងៃ​​​។ ពួក​​​គេ​​​ជិះ​​​ឡាន​​​ជាមួយ​​​ខ្ញុំ​​​មក​​​ទី​​​នេះ"។ អាយុ​​​តិច​​​​​​បំផុត​​​ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​គឺ​​​អាយុ​​​១៥​​​ឆ្នាំ ដែល​​​យោង​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​កម្ពុជា​​​ គឺ​​​អនុញ្ញាត​​​ឲ្យ​​​កុមារ​​​អាយុ​​​១២​​​ឆ្នាំ​​​ធ្វើ​​​ការ​​​ស្រាល​​​ៗបាន​​​​​​ លុះត្រា​​​តែ​​​ការ​​​ងារ​​​នោះ​​​មិន​​​ប៉ះពាល់​​​ដល់​​​ការសិក្សា​​​របស់​​​គេ​​​។ លោក វង់ វែង អាយុ​​​៤៧​​​ឆ្នាំ ជា​​​ក្រុម​​​ប្រឹក្សា​​​ឃុំអមលាំង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ កាលពី​​​ខែ​​​មុន​​​ គឺ​​​ជា​​​រដូវ​​​កាប់​​​អំពៅ​​​ដើម្បី​​​រក​​​ចំណូល​​​បន្ថែម​​​ទៀត​​​សម្រាប់​​​គ្រួសារ​​​គាត់​​​។ លោក វែង បាននិយាយ​​​ថា "ប្រសិន​​​បើ​​​អ្នក​​​ចូល​​​ទៅ​​​ជ្រៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​ អ្នក​​​នឹង​​​ឃើញ​​​ក្មេង​​​ធ្វើ​​​ការ​​​។ យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មាន​​​១០​​​នាក់​​​ដែរ​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​មួយ​​​ប្លុក​​​ៗ"។​ លោក វែង បាន​​​បញ្ជាក់​​​ថា ក្រុមហ៊ុន​​​មិន​​​ឲ្យ​​​មាន​​​កម្មករ​​​ជា​​​កុមារ​​​កាលពី​​​ម្សិលមិញ មុន​​​នឹង​​​ការ​​​ធ្វើ​​​សិក្ខា​​​សាលា​​​ស្តីពី​​​ "គ្មាន​​​​​​ពលកម្ម​​​កុមារ"​ ។ លោក វែង បាន​​​និយាយ​​​ថា សិក្ខា​​​សាលា​​​នេះ "គឺ​​​ជា​​​វិធី​​​លាក់​​​បាំង​​​កំហុស​​​របស់​​​គេ​​​​​​ប៉ុណ្ណោះ"។រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

អង្គការ​ក្លូបលវីតណេស​ ភ្ជាប់​ឧកញ៉ាឈ្មួញឈើ​ ទ្រី ភាព ទៅ​​នឹង​​របរ​កាប់​ឈើខុស​ច្បាប់​​ដ៏ធំនៅ​កម្ពុជា​

នៅ​ក្នុង​របាយការណ៍​ថ្មីមួយ​ អង្គការ​​​ក្លូបលវីតណេស (Global Witness) ដែល​ជា​អង្គការ​សិទ្ធិ​បរិស្ថាន​របស់​ចក្រភព​អង់គ្លេស ​បាន​ដាក់​​ឧកញ៉ា​ឈ្មួញឈើ​ ទ្រី ភាព ឲ្យ​ស្ថិត​នៅ​ចំកណ្ដាល​នៃ​ប្រតិបត្តិ​ការ​​កាប់​ឈើ​ខុស​ច្បាប់​ដ៏ធំ​ដោយ​មានការ​ឃុប​ឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដែល​ធ្វើ​ឲ្យ​ឈើ​កម្រ​ៗ​បំផុត​របស់​កម្ពុជា​ជិត​ផុត​ពូជ​។ របាយការណ៍​ដែល​មាន​ឈ្មោះ​ថា "តម្លៃ​ឈើ​ប្រណីត​៖ ការ​ជួញដូរ​ឈើ​មាន​តម្លៃ​ខុស​ច្បាប់​របស់​កម្ពុជា​ជាមួយប្រទេស​​ចិន​" (The Cost of Luxury: Cambodia's illegal trade in precious wood with...

Latest news