TAG
features1
រាជរដ្ឋាភិបាលថា ផែនទីរបស់អង្គការសហប្រជាជាតិ បង្ហាញថា ផែនទីរបស់ខ្លួនស្របច្បាប់
អង្គការសហប្រជាជាតិបានប្រគល់ផែនទីព្រំដែនកម្ពុជា-វៀតណាម ឲ្យរដ្ឋាភិបាលខ្ចីកាលពីម្សិលមិញ ដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានសាទរចំពោះភាពដូចគ្នានៃផែនទីទាំងនេះទៅនឹងផែនទីរបស់រដ្ឋាភិបាល ហើយចាត់ទុកវាជាភ័ស្តុតាងបង្ហាញថា ខ្លួនមិនបានបោះបង្គោលព្រំដែនដោយប្រើប្រាស់ផែនទីខុសច្បាប់ដែលគូសដោយវៀតណាម ឡើយ។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ដើមយុទ្ធនាការមួយកាលពីបីខែមុនដើម្បីចោទប្រកាន់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់វៀតណាម ចូលមកក្នុងទឹកដីកម្ពុជា ដោយទាមទារឲ្យរដ្ឋាភិបាលបញ្ចេញផែនទីព្រំដែនផ្លូវការ ដើម្បីឲ្យខ្លួនផ្ទៀងផ្ទាត់មើលថា តើបង្គោលព្រំដែនបោះនៅកន្លែងត្រឹមត្រូវដែរឬទេ។
ការបដិសេធរបស់រដ្ឋាភិបាលមិនព្រមបញ្ចេញផែនទី បានញ៉ាំងឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនចោទប្រកាន់គណបក្សកាន់អំណាចថាកំពុងលាក់បាំងការប្រើប្រាស់របស់ខ្លួននូវផែនទីគូសដោយវៀតណាម ជំនួសឲ្យការប្រើប្រាស់ផែនទីគូសដោយអាណានិគមនិយមបារាំង ដែលត្រូវបានចែងទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញ និងដែត្រូវបានដាក់តម្កល់នៅអង្គការសហប្រជាជាតិ។
ក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិកាលពីខែមុន។ខណៈអង្គការសហប្រជាជាតិលើកឡើងថា ខ្លួនរកមិនឃើញផែនទីដែលមានចែងទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ និងដែលគូសដោយបារាំង ចន្លោះពីឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៥៣នោះ លោកស្រី មេរៀនី កេឡេទី វ៉ាកាស៊ីស៊ីកាកាឡា (Mereani Keleti Vakasisikakala) នាយកស្ដីទីនៃបណ្ណាល័យ ឌែក ហ៊ែម៉ាស្កូល (Dag Hammarskjold) របស់អង្គការសហប្រជាជាតិ បានធ្វើដំណើរទៅដល់ការិយាល័យរបស់លោក ហ៊ុន សែន ក្នុងរាជធានីភ្នំេពញ...
សមាជិកព្រឹទ្ធសភាត្រូវបានចាប់ខ្លួន ចោទប្រកាន់ ដាក់ពន្ធនាគារតាមបញ្ជារបស់លោក ហ៊ុន សែន
ក្រោយពីមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទក្លែងបន្លំ និងញុះញង់កាលពីចុងសប្តាហ៍កន្លងទៅចំពោះការបង្ហោះសន្ធិសញ្ញាក្លែងក្លាយមួយជាមួយវៀតណាមតាមហ្វេសប៊ុក។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍លោក ហ៊ុន សែន បានចាត់ទុកការប្រើប្រាស់របស់លោក ហុង សុខហួរ នូវសន្ធិសញ្ញាក្នុងបំណងបង្ហាញថា លោក ហេង សំរិន អតីតប្រមុខរដ្ឋបានព្រមព្រៀងនៅក្នុងឆ្នាំ១៩៧៩ ដើម្បីរម្លាយព្រំដែនជាមួយវៀតណាម ថាជា "ការក្បត់ជាតិ" ហើយបានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួន និងផ្តន្ទាទោសលោក។
យោងតាមលោក អេង សោភា...
មនុស្ស១៦នាក់ស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅខេត្តឧត្តរមានជ័យ
យោងតាមនគរបាលបានឲ្យដឹងថា មនុស្ស ១៦នាក់បានស្លាប់ នៅពេលរថយន្ត មួយគ្រឿង ដឹកមនុស្សពេញមកពីរាជធានីភ្នំពេញ បានធ្លាក់ចំណោតនៅតំបន់ជួរភ្នំដងរែកក្នុងខេត្តឧត្តរមានជ័យកាលពីព្រឹកម្សិលមិញ បន្ទាប់ពីអ្នកបើកបរជាន់ហ្វ្រាំងមិនស៊ី។
យោងតាមលោក នៅ សំអន អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកដែលអ្នកដំណើររងរបួសបានទទួលការព្យាបាលបឋម បានឲ្យដឹងថា អ្នកនៅរស់ទាំង២៣នាក់ក្នុងគ្រោះថ្នាក់នៅស្រុកអន្លង់វែងដែលមានទាំងអ្នកបើកបរផង សុទ្ធតែរងរបួសធ្ងន់ធ្ងរ ដោយក្នុងនោះ ក៏មានបាក់ឆ្អឹងឆ្អែងផងដែរ។
លោកបានឲ្យដឹងថា ក្រោយមកមនុស្សចំនួន២២នាក់ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ចំណែកស្ត្រីម្នាក់ត្រូវបានសម្រេច បញ្ជូនទៅព្យាបាលនៅក្រុងបាងកក។
លោក ប៉ែន ផល្គុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានមានប្រសាសន៍ថា "ខ្ញុំអាចជម្រាបបានថា ចំនួនអ្នកស្លាប់អាចកើនឡើង"។ លោកបានបន្ថែមថា លោកបានពន្យារពេលមកបំពេញបេសកកម្មនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាអ្នកស្លាប់ និងរបួសទាំងនេះដោយផ្ទាល់។
លោក អៀប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អ្នករងរបួសម្នាក់នៅសន្លប់នៅឡើយគិតមកទល់ម៉ោង៦ល្ងាចយប់មិញ ហើយថា អ្នកដំណើរដែលរងរបួសធ្ងន់ប្រាំនាក់ត្រូវបានបញ្ជូនបន្តមករាជធានីភ្នំពេញដើម្បីព្យាបាលបន្ថែម។
លោក ធូ សុភា...
អ.ប.ព. ស្នើឲ្យតំណាងរាស្ត្របក្សប្រឆាំងបំភ្លឺជំុវិញការចោទប្រកាន់បទពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានស្នើឲ្យលោក រៀល ខេមរិន្ទ្រ សមាជិកសភាគណបក្សប្រឆាំងឆ្លើយតបចំពោះការចោទប្រកាន់ដែលថា លោកបានកេងប្រវ័ញ្ចប្រាក់ភាគច្រើននៃប្រាក់ចំនួន៥៥.០០០ដុល្លារ ដែលលោកបានរៃអង្គាសដើម្បីយកទៅជួយចំណាយសម្រាប់ការរៀបចំដំណើរទៅមើលការរំលោភយកដីពីសំណាក់វៀតណាមនៅតាមព្រំដែនភាគខាងកើតប្រទេសកម្ពុជា។
នៅក្នុងលិខិតចុះថ្ងៃទី៣១ ខែកក្កដា ហើយទទួលបានកាលពីម្សិលមិញ លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា អង្គភាពទទួលបានពាក្យ បណ្តឹងចំនួនបីដែលប្តឹងលោក រៀល ខេមរិន្ទ្រ សមាជិកសភាមណ្ឌលស្វាយរៀងដោយចោទ ប្រកាន់រូបលោកថា បានរៃអង្គាសប្រាក់ ក្នុងនាមជាសមាជិកសភា ប៉៉ុន្តែ បន្ទាប់មកបានយកប្រាក់ភាគច្រើន ដើម្បីចាយវាយផ្ទាល់ខ្លួន។
លោក ឱម យិុនទៀង បានសរសេរនៅក្នុងលិខិតនោះថា "សូមឯកឧត្តមផ្តល់ចម្លើយដោយភ្ជាប់មកជាមួយនូវឯកសារផងដើម្បីឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការវាយតម្លៃមុនពេលសម្រេចថា តើត្រូវបន្តនីតិវិធី ឬយ៉ាងណា"។
លិខិតដដែលនេះមិនបានលើកឡើងថា ការចោទប្រកាន់នេះមកពីណាឡើយ ប៉ុន្តែ លើកឡើងថា ប្រាក់ភាគច្រើនដែលលោក រៀល ខេមរិន្ទ្រ និយាយថា បានរៃអង្គាសនោះ ត្រូវបានកេងប្រវ័ញ្ចយក។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក ឱម យិុនទៀង បានថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយអត់ធ្មត់រង់ចាំការឆ្លើយតបពីលោក រៀល ខេមរិន្ទ្រ ។
លោក ឱម យិុនទៀង បានថ្លែងថា "យើងមិនទាន់កំណត់ឱសានវាទនៅឡើយទេ...
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ព្រមប្រគល់ខ្លួនក្រោយរត់គេចអស់រយៈពេលជាងពីរឆ្នាំ
មន្ត្រីបានឲ្យដឹងថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់ប្រហារកម្មការិនីរោងចក្របីនាក់កាលពីឆ្នាំ២០១២ បានចូលខ្លួនសារភាពនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជាង២ឆ្នាំ ហើយបានចាប់ផ្ដើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែរបស់ខ្លួន។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ មានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ថា "គាត់បានចូលខ្លួនសារភាពនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ ហើយពេលនេះយើងបានបញ្ជូនខ្លួនគាត់ទៅឲ្យព្រះរាជអាជ្ញាខេត្តស្វាយរៀង ហើយដើម្បីអនុវត្តតាមនីតិវិធីតុលាការ"។
ឧត្តមសេនីយ៍ឯករូបនេះបានឲ្យដឹងទៀតថា លោក ឈូក បណ្ឌិត បានបង្ហាញខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីព្រឹកថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូនខ្លួនភ្លាមៗទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់នគរបាល។
លោកបានបញ្ជាក់ថា លោក ឈូក បណ្ឌិត បានលាក់ខ្លួននៅក្នុងប្រទេសវៀតណាម ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៣មកម្លេ៉ះ នៅពេលសាលាដំបូងខេត្តនេះចោទប្រកាន់គាត់ពីបទបង្កអំពើហិង្សាដោយអចេតនាជុំវិញការបាញ់ប្រហារកម្មការិនីទាំងបីនាក់ ប៉ុន្តែថា ចាប់តាំងពីពេលនោះ...
អតីតចៅសង្កាត់ជាប់ពន្ធនាគារអស់មួយជីវិតពីបទគប់គ្រាប់បែក
អតីតចៅសង្កាត់មួយរូប ក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ដែលសារភាពថា បានជួលគេឲ្យសម្លាប់គូប្រជែងផ្នែកនយោបាយរបស់ខ្លួន ដោយឈានដល់ការគប់គ្រាប់បែកដែល ធ្វើឲ្យកូនប្រុសអាយុ១១ឆ្នាំម្នាក់របស់គូប្រជែងខ្លួនបានស្លាប់នោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីម្សិលមិញ។
លោក ភី ណុប អាយុ៤៧ឆ្នាំ អតីតចៅសង្កាត់ គោករកា បានប្រាប់ឲ្យឈ្មោះ ពៅ ប៊ុនធឿន អាយុ៣៣ឆ្នាំ រៀបផែនការសម្លាប់លោក សន សីុន ជាអ្នករកស៊ីមុខជំនួញដីធ្លី និងជាក្រុមប្រឹក្សាសង្កាត់ ព្រោះគាត់គិតថា លោកសន សីុន កំពុងតែព្យាយាមដណ្តើមតំណែងរបស់ខ្លួន ហើយចង់សម្លាប់ខ្លួនចោល។
កាលពីថ្ងៃទី៩ ខែតុលា ខណៈពេលលោក សន...
លោក កឹម សុខា សួរសុខទុក្ខសកម្មជនដល់ពន្ធនាគារ ហើយអំពាវនាវឲ្យដោះលែងត្រឹមឧទ្ធរណ៍
លោក ហ៊ុន សែន ចាត់ទុកទោសជាប់ពន្ធនាគារ២០ឆ្នាំពីបទកុបកម្មថា 'ស្រាលណាស់ទៅហើយ'
នៅពេលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចុះទៅសួរសុខទុក្ខសកម្មជនគណបក្សប្រឆាំងទាំង១១រូបដែលកំពុងជាប់ឃុំឃាំងពីបទ "កុបកម្ម" នៅពន្ធនាគារព្រៃសកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទោសជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំដែលតុលាការបានសម្រេចកាលពីសប្ដាហ៍មុន គឺ "ស្រាលណាស់ទៅហើយ"។
ដោយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានចាកចេញពីប្រទេសតែប៉ុន្មានម៉ោងក្រោយពីសាលាដំបូងសម្រេចផ្ដន្ទាទោសសកម្មជនទាំងនេះភ្លាមៗកាលពីថ្ងៃអង្គារនោះ ពេលនេះនៅសល់តែលោក កឹម សុខា ម្នាក់ឯងប៉ុណ្ណោះជាអ្នកដឹកនាំយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ ដើម្បីដោះលែងសកម្មជនទាំង១១រូបឲ្យមានសេរីភាពឡើងវិញ។
ក្រោយពេលចុះសួរសុខទុក្ខ លោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារព្រៃសថា លោកសង្ឃឹមថា ទោសនេះអាចនឹងកែប្រែតាមរយៈបណ្ដឹងឧទ្ធរណ៍...
លោក សម រង្ស៊ី ៖ ប្រឆាំងការផ្ដន្ទាទោសសកម្មជនពីបារាំងល្អជាង
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា នៅបរទេស លោកនឹងមានសមត្ថភាពច្រើនជាងក្នុងការប្រឆាំងការឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ ខណៈសមាជិកគណបក្សប្រឆាំងមួយរូបបានលើកឡើងថា ការដាក់ពន្ធនាគារនេះអាចជាសញ្ញាបង្ហាញថា នឹងមានរឿងកាន់តែអាក្រក់កើតឡើងនៅមុនការបោះឆ្នោត។
នៅក្នុងសេចក្ដីសម្រេចមួយដែលបណ្ដាអង្គការសិទ្ធិមនុស្សបានថ្កោលទោស សកម្មជនគណបក្សប្រឆាំងចំនួន១១រូប ត្រូវបានតុលាការសម្រេចឲ្យជាប់ពិរុទ្ធភាពពីបទកុបកម្មកាលពីថ្ងៃអង្គារ និងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី៧ឆ្នាំដល់២០ឆ្នាំ ជុំវិញហេតុការណ៍ផ្ទុះអំពើហិង្សាមួយរវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលនៅជិតទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤។
លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា ឆ្ពោះទៅទីក្រុងបា៉រីស តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចនេះ ហើយចាប់តាំងពីពេលនោះមក លោកបានរងការរិះគន់ចំពោះការរត់គេចខ្លួនអំឡុងពេលមានការវាយប្រហារខាងនយោបាយទៅលើគណបក្សប្រឆាំង។
ទោះជាយ៉ាងណា ប្រធានគណបក្សប្រឆាំងរូបនេះបានប្រាប់កាសែត Liberation របស់បារាំង នៅក្នុងបទសម្ភាសន៍មួយកាលពីម្សិលមិញថា លោកគាំទ្រការសម្រេចចិត្តរបស់លោកក្នុងការចាកចេញពីកម្ពុជា។
លោកបានលើកឡើងក្នុងបទសម្ភាសន៍នោះថា "ការធ្វើដំណើររបស់ខ្ញុំមកប្រទេសបារាំង បានគ្រោងទុកយូរមកហើយ។ ប្រសិនបើខ្ញុំនៅ វាក៏មិនអាចផ្លាស់ប្តូរអ្វីបានច្រើនដែរ។...
បក្សកាន់អំណាចអនុម័តច្បាប់ NGO ទាំងបក្សប្រឆាំងធ្វើពហិការ
តំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសកាលពីព្រឹកម្សិលមិញ ដោយគ្មានការពិភាក្សាដេញដោល និងដោយគ្មានគណបក្សសង្គ្រោះជាតិ ដែលតំណាងរាស្ត្រទាំង៥៥រូបរបស់ខ្លួនបានធ្វើពហិការសម័យប្រជុំនេះដើម្បីតវ៉ាជំទាស់ច្បាប់នេះ ដែលខ្លួននិយាយថាអាចនឹងត្រូវរដ្ឋាភិបាលប្រើប្រាស់ដើម្បីបង្ក្រាបការប្រឆាំង។
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានរួមគ្នាជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិរាប់រយនៅក្នុងការជំទាស់ច្បាប់នេះ ដែលបង្ខំឲ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ចុះបញ្ជីជាមួយរដ្ឋាភិបាល បង្ខំឲ្យពួកគេដាក់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុប្រចាំឆ្នាំ និងផ្ដល់អំណាចឲ្យក្រសួងច្រានចោលការដាក់ពាក្យស្នើសុំបង្កើតអង្គការមិនមែនរដ្ឋាភិបាល និងបិទអង្គការនានាចោលដោយហេតុផលមិនច្បាស់លាស់។ ពួកគេបានចាត់ទុកច្បាប់នេះថាមិនស្របតាមរដ្ឋធម្មនុញ្ញ ដោយសារតែវាប៉ះពាល់ដល់សិទ្ធិជួបជុំ ហើយមានការព្រួយបារម្ភថា រដ្ឋាភិបាលនឹងប្រើប្រាស់អំណាចថ្មីរបស់ខ្លួនដើម្បីប្រឆាំងអ្នករិះគន់។
សំណៅសេចក្ដីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលដែលតំណាងរាស្ត្របានបោះឆ្នោតនេះ បានផ្ដល់សម្បទានតិចតួចណាស់ដល់អ្នកជំទាស់នឹងវា។ មាត្រាមួយដែលរារាំងអ្នកដែលធ្លាប់បានដាក់ពាក្យស្នើសុំបង្កើតអង្គការមិនមែនរដ្ឋាភិបាល ហើយត្រូវបានច្រានចោល មិនឲ្យដាក់ពាក្យម្ដងទៀតនោះ ត្រូវបានដកចេញវិញហើយ។ វាក៏កាត់បន្ថយចំនួនអប្បបរមានៃសមាជិកស្ថាបនិកដែលអង្គការមួយត្រូវការ ពី៥នាក់មកនៅត្រឹម៣នាក់ផងដែរ។ ប៉ុន្តែមាត្រាដ៏ចម្រូងចម្រាសបំផុតដែលរួមមានទាំងមាត្រាមួយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលបិទអង្គការណាដែលគេចាត់ទុកថាប៉ះពាល់ដល់ប្រពៃណីខ្មែរផងដែរនោះ ត្រូវបានរក្សាទុកឲ្យនៅដដែលភាគច្រើន។
គណបក្សប្រជាជនកម្ពុជា បាននិយាយថា ប្រទេសកម្ពុជា ត្រូវការច្បាប់នេះដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ និងក្រុមភេរវករអន្តរជាតិដែលមានបំណងបញ្ជូនមូលនិធិរបស់ខ្លួនចូលមកកម្ពុជា តាមរយៈអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែបណ្ដាអ្នកប្រឆាំងនិយាយថា កម្ពុជាមានច្បាប់សម្រាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងពីរនេះរួចទៅហើយ។
នៅមុនពេលបោះឆ្នោតអនុម័តច្បាប់នេះបន្តិចកាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ។ លោកបានថ្លែងថា “ ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់ថា សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនេះ គ្មានបំណងរឹតបន្តឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងការបំពេញការងាររបស់ខ្លួនឡើយ។ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត រដ្ឋាភិបាលនឹងបន្តធ្វើសហប្រតិបត្តិការជាមួយបណ្ដាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីអនុវត្តវា...
កិច្ចប្រជុំព្រំដែនបញ្ចប់ដោយការបើកសំប៉ាញ ប៉ុន្តែគ្មានលទ្ធផល
នៅចុងបញ្ចប់នៃថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនចម្រុះនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ គណៈប្រតិភូកម្ពុជា និងវៀតណាមបានជល់កែវស្រាសំប៉ាញ អំឡុងពិធីចុះហត្ថលេខាជាសាធារណៈ ហើយបានចាកចេញទៅវិញដោយមិនផ្ដល់ព័ត៌មានលម្អិតជុំវិញការពិភាក្សារបស់ភាគីទាំងពីរឡើយ។
ដោយបន្តរក្សាភាពស្ងាត់ស្ងៀមមិននិយាយអ្វីសោះអំពីការចរចានេះ លោក វ៉ា គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានដើរប្រជ្រៀតក្រុមអ្នកយកព័ត៌មានចូលទៅក្នុងជណ្ដើរយន្ត បន្ទាប់ពីកិច្ចប្រជុំនៅឯទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក វ៉ា គឹមហុង បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំដែលមានរយៈពេលជាង៣ម៉ោងនេះថា “ វាស្ថិតនៅក្នុងសេចក្ដីថ្លែងការណ៍។ ខ្ញុំបានចេញសេចក្ដីថ្លែងការណ៍រួចហើយ ដូច្នេះសូមទៅមើលវាទៅ។ យើងបានពិភាក្សាគ្នាអស់ហើយ”។
ចំណែកឯលោក ហូ ស៊័ន សឺន អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ដែលជាប្រធានគណៈប្រតិភូរបស់វៀតណាម ដែលចូលរួមនៅក្នុងការពិភាក្សានេះ បដិសេធមិនផ្ដល់បទសម្ភាសទេ ដោយនិយាយជាភាសាអង់គ្លេសទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ ខ្ញុំត្រូវទៅអាកាសយានដ្ឋានហើយ”។
លោកស្រី គុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនចម្រុះរបស់កម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា...
Latest news
© 2021, ដេលី. All rights reserved.

