28.4 C
Phnom Penh

TAG

features1

នគរ​​​បាល​​​ និង​​​កង​​​សន្តិសុខ​​​រារាំង​​​ការ​​​ហែក្បួន​​​​​​ប្រឆាំង​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល

កាល​​​ពីម្សិលមិញ សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្វើ​​​តាម​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​លើក​​​ឡើង​​​ថា​​​ នឹង​​​បញ្ឈប់​​​ផែន​​​ការ​​​តវ៉ា​​​មួយ​​​ចំនួន​​​ប្រឆាំង​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​មាន​​​បំណង​​​គ្រប់​​​គ្រង​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​នៅ​​​កម្ពុជា​​​ ដោយ​​​ដាក់​​​ពង្រាយ​​​​​​កង​​​សន្តិសុខ​​​ និង​​​នគរ​​​បាល​​​រាប់​​​រយ​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​បញ្ឈប់​​​អ្នក​​​តវ៉ា​​​។ បុគ្គលិក​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ សមាជិក​​​សហជីព និង​​​សកម្ម​​​ជន​​​រាប់​​​រយ​​​នាក់​​​នៅ​​​តែ​​​មាន​​​ផែន​​​ការ​​​ប្រមូលផ្តុំ​​​គ្នា​​​នៅ​​​​​​រដ្ឋសភា​​​ដោយ​​​មាន​​​គោល​​​ដៅ​​​ចេញ​​​ពី​​​ទី​​​តាំង​​​ចំនួន​​​បួន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​សមាជិក​​​សភា​​​​​​កុំ​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​គំរាម​​​​​​ពី​​​សាលា​​​រាជ​​​ធានី​​​ថា នឹង​​​ប្រើ​​​ "គ្រប់មធ្យោបាយ​​​"​​​ ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​ក៏​​​ដោយ​​​។ សាលា​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា រាល់​​​ការ​​​ហែក​​​្បួន​​​ណា​​​មួយ​​​នឹង​​​​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា​​​ ខុសច​​​្បាប់ ​​​ព្រោះ​​​អ្នក​​​រៀប​​​ចាំ​​​ការ​​​ហែ​​​ក្បួន​​​មិន​​​បាន​​​សុំ​​​ការ​​​អនុញ្ញាត​​​ឡើយ​​​។ ហើយ​​​ដោយ​​​ធ្វើ​​​តាម​​​អ្វី​​​ដែល​​​​​​ខ្លួន​​​បាន​​​លើក​​​ឡើង ​​​សាលា​​​រាជ​​​ធានី​​​​​​បាន​​​ដាក់​​​ពង្រាយ​​​កង​​​សន្តិសុខ​​​ និង​​​នគរ​​​បាល​​​ប្រដាប់​​​ដោយ​​​ខែល​​​ និង​​​ដំបង​​​រាប់​​​រយ​​​នាក់​​​នៅ​​​តាម​​​​​​ទី​​​តាំង​​ដាច់​​​ដោយ​​​ឡែក​​​ទាំង​​​បួន​​​ជា​​​ទី​​​ដែល​​​អ្នក​​​តវ៉ា​​​បាន​​​ប្រមូលផ្តុំ​​​គ្នា​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​។ លោក ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យសាលា​​​រាជ​​​ធានី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ព្យាយាម​​​ប្រាប់​​​ពួ​​​ក​​​គេ​​​កុំ​​​ឲ្យ​​​ធ្វើ​​​ការ​​​តវ៉ា​​​ដោយ​​​ខុស​​​ច្បាប់ ព្រោះ​​​ច្បាប់​​​នេះ​​​កំពុង​​​​​​ស្ថិត​​​ក្រោម​​​ការ​​​ពិភាក្សា និង​​​ពិគ្រោះ​​​យោបល់​​​នៅ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​មិន​​​គួរ​​​ធ្វើ​​​ការ​​​តវ៉ា​​​ទេ​​​ ព្រោះ​​ច្បាប់​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ក្លាយ​​​ជា​​​ច្បាប់​​​នៅឡើយ​​​ទេ​​​"។ នៅ​​​ឯ​​​ស្ពាន​​​អាកាស​​​៧​​​មករា​​​​​​តាម​​​បណ្តោយ​​​មហាវិថី​​​កម្ពុជា​​​ក្រោម​​​ អ្នក​​​តវ៉ា​​​ប្រហែល​​​​​​២០០នាក់ បាន​​​​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​​​​កង​​​សន្តិសុខ​​​ជួរ​​​មុខ​​​ ហើយ​​​អាច​​​ហែក្បួ​​​ន​​​​​​បាន​​​ប្រហែល​​​មួយ​​​គីឡូម៉ែត្រ​​​​​​ឆ្ពោះ​​​ទៅ​​​កណ្តាល​​​រាជ​​​ធានី​​​ភ្នំពេញ ប៉ុន្តែ ​​​ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​របាំង​​​ក្បួន​​​ម៉ូតូ​​​របស់​​​នគរ​​​បាល។ ហើយ​​​អ្នក​​​តវ៉ា​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​គេ​​​រឹប​​​អូស​​​យក​​​បដា​​​របស់​​​ខ្លួន​​​។ លោក​​​ អ៊ុក ពេជ្រសំណាង​​​ អ្នក​​​តវ៉ា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​និយាយ​​​ថា "ពួក​​​​​​ទាំង​​​នេះ​​​មិន​​​មែន​​​ជា​​​កង​​​កម្លាំង​​​ខ្មែរ​​​ទេ​​​...សកម្មភាព​​របស់​​​ពួក​​​​​​គេ​​​ដែល​​​រារាំង​​​ការ​​​តវ៉ា​​​ដោយ​​​សន្តិ​​​វិធី​​​របស់​​​យើង​​​គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​ ព្រោះ​​​ពួក​​​គេ​​​រារាំង​​​យើង​​​មិន​​​ឲ្យ​​​សំដែង​​​ចេញ​​​ពី​​​ក្តី​​​ព្រួយ​​​បារម្ភ​​​របស់​​​យើង​​​"។ លោក​​​បាន​​​និយាយ​​​​​​បន្ថែម​​​ថា ​​​"យើង​​​គ្រាន់​​​តែ​​​ចង់​​​សំដែង​​​មតិ​​​យោបល់​​​របស់​​​យើង​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ប៉ុណ្ណោះ​​​ ព្រោះ​​​ច្បាប់​​​នេះ​​​នឹង​​​​​​រឹត​​​បន្តឹង​​​យ៉ាង​​​ខ្លាំង​​​លើ​​​សិទ្ធិ​​​សេរីភាព​​​​​​របស់​​​មនុស្ស​​​ជាតិ​​​ និង​​​សកម្ម​​​ជន​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស"។ ​​​​​​​​​អ្នក​​​នាង អ៊ូ ទេពផល្លីន អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ក្លាយ​​​ជា​​​ច្បាប់​​​មែន​​​នោះ អ៊ីចឹង​​​"កម្ពុជា​​​នឹង​​​លែង​​​ជា​​​ប្រទេស​​​ប្រជា​​​ធិបតេយ្យ​​​ទៀត​​​ហើយ"​​​។ លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បានលើក​​​ឡើង​​​​​​ថា អាជ្ញាធរ​​​បាន​​​ឃាត់​​​ខ្លួន​​​អ្នក​​​តវ៉ា​​​ពីរ​​​នាក់​​​ដែល​​​កំពុង​​​រៀប​​​ចំហែ​​​ក្បួន​​​​ចេ​​​ញ​​​​​ពី​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ហើយ​​​បាន​​​​​​នា​​ំពួក​​​គេ​​​ទៅ​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​​​​ ប៉ុន្តែ​​​ក្រោយ​​​មក​​​បាន​​​ដោះ​​​លែង​​​ពួក​​​គេ​​​វិញ​​​ ។ ទោះបី​​​ជា​​​ត្រូវ​​​បាន​​​​​​រារាំង​​​មិន​​​ឲ្យ​​​ហែក្បួន​​​ក៏​​​ដោយ​​​ តែក្រោយ​​​មក​​​ ​​​អ្នក​​​តវ៉ា​​​​​​ប្រហែល​​​២០០​​​នាក់​​​នេះ​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ជា​​​ថ្មី​​​នៅ​​​មុខ​​​រដ្ឋសភា​​​អំឡុង​​​ពេល​​​ព្រឹក​​​ដដែល​​​ នៅ​​​ពេល​​​អាជ្ញាធរ​​​បាន​​​ដក​​​ចេញ​​​របាំង​​​​​​ដែល​​​គេ​​​ដាក់​​​ព័ទ្ធ​​​ជុំ​​​វិញ​​​បរិវេណ​​​រដ្ឋសភា បន្ទាប់​​​ពី​​​សម័យ​​​ប្រជុំ​​​ពេញ​​អង្គ​​​ត្រូវ​​​បាន​​​បញ្ចប់​​​។ ដោយ​​​មិន​​​ខ្លាច​​​រអា​​​នឹង​​​​​​ការ​​​បង្ក្រាប​​​​​​របស់​​​នគរ​​​បាល​​​ ​​​​​​លោក​​​ អំ សំអាត បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​តវ៉ា​​​​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​​​​​​​ស្តី​​​ពី​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ នឹង​​​បន្ត​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​នេះ​​​រហូត​​​ទាល់​​​តែ​​​វា​​​ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​ពី​​​សភា​​​ ឬ​​​កែប្រែ​​​តាម​​​​​​ការ​​​ទាម​​​ទារ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ច្បាប់​​​នេះ​​​ត្រូ​​​វ​​​បាន​​​អនុម័ត​​​ យើង​​​នឹង​​​បន្ត​​​តវ៉ា​​​ទៅ​​​មុខ​​​ទៀត​​​ដូច​​​ភ្លៀង​​​រលឹម​​​អ៊ីចឹង​​​​​​រហូត​​​ទាល់​​​តែ​​​វា​​​ត្រូវ​​​បាន​​​​​​កែប្រែ​​​ ។ ប្រសិន​​​បើ​​​វា​​​មិន​​​ត្រូវ​​​បាន​​​កែ​​​​​​ប្រែ​​​ទេ​​​នោះ​​​ រដ្ឋសភា​​​​​​មិន​​ត្រូវ​​​អនុម័ត​​​​​​ច្បាប់​​​នេះ​​​ឡើយ ព្រោះ​​​វា​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ផ្ទុយ​​​ពី​​​រដ្ឋ​​​ធម្មនុញ្ញ​​​"។ ​​​ច្បាប់​​​នេះ​​​នឹង​​​តម្រូវ​​​ឲ្យ​​​​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ និង​​​សមាគម​​​ទាំង​​​អស់​​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ចុះ​​​បញ្ជី​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​បន្ត​​​ប្រតិបត្តិការ​​​ និង​​​ដាក់​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​​​​ស្តី​​​អំពី​​​ហិរញ្ញ​​​វត្ថុ និង​​​សកម្មភាព​​​របស់​​​ខ្លួន​​​​​​ជូន​​​រដ្ឋាភិបាល​​​។ ​​​វា​​​ក៏​​​នឹង​​​ផ្តល់​​​ឲ្យ​​ប្រព័ន្ធ​​​​តុលាការ​​​​​​នូវ​​​សិទ្ធិ​​​អំណាច​​​ក្នុង​​​ការ​​​បិទ​​​​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ និង​​​សមាគម​​​ផង​​​ដែរ​​​។ ហើយ​​​អ្នក​​​រិះ​​​គន់​​​ខ្លាច​​​ក្រែង​​​បទប្បញ្ញត្តិ​​​ដ៏​​​ទូលំទូលាយ និង​​​​​​មិន​​​ច្បាស់​​​លាស់​​​​​​​​​នៅ​​​ក្នុង​​​​​​ច្បាប់​​​នេះ​​​នឹង​​​ផ្តល់​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​នូវ​​​អំណាច​​​​​​ក​​​្នុង​​​ការ​​​បំបិទ​​​សិទ្ធិ​​​រិះ​​​គន់​​​។ សមាជិក​​​សភា​​​គ្រោង​​​ជួប​​​ជាមួយ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​នៅ​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​ទី​​​១០ ខែ​​​កក្កដា​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​៕ស៊ុយឈាង​​​ ​​​  

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ធនាគារ​ពិភព​លោក​ជួយ​អ្នក​តវ៉ា​ដែល​​រង​ការ​រំលោភ​បំពាន​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Right Watch) ​និយាយ​ថា ធនាគារ​ពិភព​លោក​​មិន​​​កំពុង​​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​ដែល​កំពុង​​ប្រឈម​ការ​​​​រំលោភ​បំពាន​​ពី​សំណាក់​រដ្ឋាភិបាល​​ចំពោះ​ការ​និយាយ​ប្រឆាំង​​គម្រោង​​មិន​ល្អ​ដែល​ទទួល​បាន​ជំនួយ​មូលនិធិ​ពី​ធនាគារ​ឡើយ​។ នៅ​ក្នុង​របាយការណ៍​មួយ​មាន​ចំណង​ជើង​​​ថា "​ការ​ប្រថុយ​ប្រថាន​​ផ្ទាល់​ខ្លួន​របស់​អ្នក​៖ ការ​សង​សឹក​អ្នក​រិះគន់​​​គម្រោង​របស់​ធនាគារ​ពិភព​លោក" ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ ​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ប្រើ​ប្រាស់​ការ​​បណ្ដេញ​​ប្រជាពលរដ្ឋ​​ជា​​ច្រើន​​គ្រួសារ​ចេញ​ពី​តំបន់​បឹងកក់ ក្នុង​រាជធានី​ភ្នំពេញ មក​ធ្វើ​ជា​ឧទាហរណ៍​ដ៏​សំខាន់​​ដែល​បង្ហាញ​ពី​​កំហុស​ឆ្គង​របស់​ធនាគារ​ពិភព​លោក​ និង​សាជីវកម្ម​ហិរញ្ញវត្ថុ​​អន្តរជាតិ​ (International Finance Corporation) ដែលជា​ដៃគូ​ផ្ដល់​ឥណទាន​ឯកជន​របស់​ខ្លួន​។​ ធនាគារ​ពិភព​លោក​បាន​ទទួល​ស្គាល់​ថា កំហុស​ឆ្គង​ដែល​ខ្លួន​បាន​ធ្វើ​គឺ​ការ​រៀបចំ​ផែន​ការ​ និង​ការ​ឃ្លាំមើល​​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មួយ​ដែល​ខ្លួន​បាន​ផ្ដល់​ជំនួយ​មូលនិធិ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ជាហេតុ​បណ្ដាល​ឲ្យ​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​៣.០០០​​គ្រួសារ​ចេញពី​​តំបន់​បឹងកក់ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​របស់​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ចាប់តាំង​ពីឆ្នាំ​២០០៨​មក ប្រជាពលរដ្ឋ​ដែល​បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នេះ​​ត្រូវ​បាន​នគរ​បាល​វាយ​ដំ​​​​​អំឡុង​​ការ​តវ៉ា​ដោយ​សន្តិវិធី...

ក្រុម​​​អ្នក​​​នេសាទ​​​ដែល​​​ជាប់​​​នៅ​​​ប្រទេស​​​ឥណ្ឌូណេស៊ី បាន​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​​​​

អ្នក​​​នេសាទ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ចំនួន​​​២៣០​​​នាក់​​​ ដែល​​​ជាប់​​​ទៅ​​​ណា​​​មិន​​​រួច​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី បាន​​​វិល​​​ត្រឡប់​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិលមិញ  បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ពី​​​ការ​​ធ្វើ​​​ការ​​​ដូច​​​ទាសករ​​​​​​​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ដែល​​​បញ្ជា​​​ដោយ​​​ជន​​​ជាតិ​​​ថៃ​​​។ អ្នក​​​នេសាទ​​​កម្ពុជា​​​ជាង​​​៣០០នាក់​​​ត្រូវ​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពីប្រទេស​​​ឥណ្ឌូណេស៊ី​​​ ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​មក​​​នេះ រួម​​​ទាំង​​​ក្រុម​​​អ្នក​​​នេសាទ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ផង ក្រោយ​​​ពី​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ីបាន​​​អនុវត្ត​​​បម្រាម​​​លើ​​​ទូក​​​នេសាទ​​​បរទេស​​​​​​ដែល​​​ដាក់ចេញ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ដើម្បី​​​​​​គ្រប់​​​គ្រង​​​វិស័យ​​​​​​​​​េនះ​​​ឲ្យ​​​បាន​​​ប្រសើរ​​​ជាង​​​មុន​​​។ បម្រាម​​​នេះ​​​បាន​​​បង្ខំ​​​ឲ្យ​​​ទូក​​​នេសាទ​​​ដែលបញ្ជា​​​​​​ដោយ​​​ជន​ ​​ជាតិ​​​ថៃ​​​ចូល​​​ចត​​​ និង​​​ដោយ​​​សារ​​​មាន​​​​​​​​​ការ​​​សើុប​​​ អង្កេត​​​ពី​​​សំណាក់​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌​​​មាន​​​ AP បាន​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​រក​​​ឃើញ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ រាប់​​​ពាន់​​​នាក់​​​មក​​​ពី​​​ប្រទេស​​​ភូមា ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ថៃ​​​ដែល​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ ធ្វើ​​​ការ​​​នៅ​​​​​​ទូក​​​ទាំង​​​នោះ​​​។ អ្នក​​​នេសាទ​​​៩៧នាក់​​​បាន​​​វិល​​​ត្រឡប់​​​ពី​​​កោះ​​​បេនជីណា​​​ ប្រទេស​​​ឥណ្ឌូណេស៊ី​​​មកកាន់​​​កម្ពុជា​​​វិញ​​​ កាល​​​ពី​​​ខែ​​​ឧសភា​​​ និង​​​ខែមិថុនា បន្ទាប់​​​ពី​​​​​​ត្រូវ​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​ដូច​​​ទាស​​​ករ​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ ឬរាប់​​​ឆ្នាំ​​​។ អ្នក​​​នេសាទ​​​ជាច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​និយាយ​​​ថា ខ្លួន​​​ត្រូវគេ​​​រត់​​​ពន្ធ​​​ចូល​​​ក្នុង​​​ប្រទេស​​​ថៃ​​​​​​​​​ដោយ​​​ប្រើ​​​លេស​​​ថា ពួក​​​គេ​​​នឹង​​​ទទួល​​​បាន​​​ការ​​​ងារ​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ មុន​​​ពេល​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​។ បុរស​​​ដែល​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​មក​​​ពី​​​កោះ​​​អាំប៊ុន ​​​បន្ទាប់​​​ពី​​​មន្ត្រី​​​ការ​​​ទូត​​​កម្ពុជា​​​ និង​​​ក្រសួង​​​ជល​​​ផល​​​របស់​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​បាន​​​ចរចា​បញ្ជូន​​​ពួក​​​គេ​​​ត្រឡប់​​​មក​​​វិញ​​​ ជា​​​មួយ​​​ក្រុមហ៊ុនឧស្សាហកម្ម​​​​​​​​​ភីធី ម៉ារីប៊ូ គ្រុប​​​ ជា​​​ក្រុមហ៊ុន​​​តំណាង​​​ឲ្យទូក​​​នេសាទ​​​ថៃ​​​ដែល​​​អ្នក​​​នេសាទ​​​ទាំង​​​នេះ​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្នុង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ដូច​​​ទាស​​​ករ​​​។ នៅ​​​ឯ​​​អាកាសយាន​​​ដ្ឋាន​​​ភ្នំពេញ​​​អន្តរជាតិ​​​កាល​​​ពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​ជា​​​អគ្គលេខាធិការ​​​​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​ដឹក​​​នាំ​​​ការ​​​បង្ក្រាប​​​អំពើ​​​ជួញ​​​ដូរ​​​មនុស្ស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ការដែល​​​ពល​​​ករ​​​ចំណាកស្រុក​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ មិនមែន​​​មក​​​ពី​​​កង្វះ​​​ឱកាស​​​ការ​​​ងារ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នោះ​​​ទេ​​​។ លោកស្រី​​​បាន​​គូស​​​​បញ្ជាក់​​​ថា ​​​"អស់​​​លោក​​​ត្រូវ​​​តែ​​យល់​​​​​​​​​ មិន​​​ថានៅ​​​កម្ពុជា​​​ ឬ​​​នៅ​​​បណ្តា​​​ប្រទេស​​​ធំៗ​​​ទេ​​​ គឺ​​​សុទ្ធ​​​តែ​​​​​​មាន​​​អ្នក​​​ធ្វើ​​​ចំណាក​​​ស្រុក​​​​​​  វា​​​មិន​​​មាន​​​ន័យ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​ពួក​​​គេ​​​គ្មាន​​​ការ​​​ងារ​​សម្រាប់​​​ពួក​​​គេ​​​ឡើយ​​​។ វាជា​​ជម្រើស​​​របស់​​​ពួក​​​គេ​​​។​​​នៅ​​​ពេល​​​ពួក​​​គេ​​​គិត​​​ថា នៅ​​​កន្លែង​​​ណា​​​បាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ជាង​​​ ពួក​​គេ​​​នឹង​​​ធ្វើ​​​ការ​​​ជ្រើស​​​រើស​​​"។ ខណៈ​​​ពេល​​អ្នក​​​នេសាទ​​​រាប់​​​រយ​​​នាក់​​​ឡើង​​​ជិះ​​​រថយន្ត​​​ក្រុង​​​ទៅ​​​កាន់​​​សាលា​​​ខណ្ឌ​​​ជ្រោយចង្វា​​​​​​ លោក​​​ស្រី​​​​​​​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​ថា លោក​​​ស្រី​​​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​មាន​​​អ្នក​​​នេសាទ​​​កម្ពុជា​​​ប៉ុន្មាន​​​អ្នក​​​ទៀត​​​ជាប​​​់​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ទេ​​​។  លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​អាច​​​ប៉ាន់​​​ស្មាន​​​​​​ដឹង​​​ថា ​​​មាន​​​ប៉ុន្មាន​​​អ្នក​​​កំពុង​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​នោះ​​​ទេ​​​ ពីព្រោះ​​​ពួក​​​​​​គេទៅ​​​ដោយ​​​ខុស​​​ច្បាប់​​​"។ លោក ឌី ថេហូយ៉ា មន្ត្រី​​​កម្មវិធី​​​ទទួល​​​បន្ទុក​​​បញ្ហា​​​ចំណាក​​​ស្រុក​​​ និង​​​ការ​​​ជួញ​​​ដូរ​​​​​​មនុស្ស​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ស្រី​​​ ជូ ប៊ុនអេង​​​ គឺ​​​ជា​​​ការ​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​លើ​​​ឧបសគ្គ​​​ពិត​​​ដែល​​​ពលករ​​​ធ្វើ​​ចំណាក​​​ស្រុក​​​ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​កំពុង​​​តែប្រឈម​​​មុខ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ភាគ​​​ច្រើន​​​ពួក​​​គាត់​​​មក​​​ពី​​​តំបន់​​​ជន​​​បទ​​​ដែល​​​ការ​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​គឺ​​​ជា​​​ជម្រើស​​​តែ​​​មួយ​​​គត់​​​របស់​​​ពួក​​​គាត់​​​។ រដ្ឋាភិបាល​​​កម្ពុជា​​​គ្មាន​​​សមត្ថភាព​​​ជួយ​​​អ្នក​​​ទាំង​​​េនះ​​​ឲ្យ​​​ទទួល​​​បាន​​​ការ​​​ងារ​​​នៅ​​​ទី​​​នេះ​​​ទេ​​​។ ប្រសិនបើ​​​មាន​​​ ហើយ​​​ពួក​​​គាត់​​​ទទួល​​​បាន​​​ការ​​​បណ្តុះបណ្តាល​​​​​​វិជ្ជាជីវ​​​ៈ​​​​​​ ម្លេ៉ះ​​​ពួក​​​​​​គាត់​​​មិន​​​ទៅ​​​ប្រទេស​​​ថៃ​​​តាំង​​​ពី​​​ដំបូង​​​​​​"។ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ក្រសួង​​​ការ​​​ងារ​​​បាន​​​ដំណើ​​​ការ​​​មណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ​​​ និង​​​មណ្ឌល​​​ការ​​​ងារ​​​ ប៉ុន្តែ លោក​​​បាន​​​បញ្ជាក់​​​ថា វា​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​។​​​ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​អភិវឌ្ឍ​​​ជំនាញ​​​របស់​​​ពួក​​​គាត់ បាន​​​ធ្វើ​​​ឲ្យ​​​ពល​​​ករ​​​គ្មាន​​​ជំនាញ​​​ទៅ​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ពីព្រោះ​​​ពួក​​​គាត់​​​អាច​​​រក​​​ប្រាក់​​​បាន​​​ច្រើន​​​ជាង​​​នៅ​​​កម្ពុជា​​​។ លោកស្រី សារ៉ា ភាហ្សាណូ នាយក​​​គម្រោង​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ដែល​​​ទទួល​​​បាន​​​ជំនួយ​​​មូល​​​និធី​​​ពីសហរដ្ឋ​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បណ្តុះ​​​បណ្តាល​​​បន្ថែម​​​​​​ដើម្ប​​​អភិវឌ្ឍ​​​ជំនាញ​​​របស់​​​ពល​​​ករ​​​នៅ​​​កម្ពុជា​​​ នឹង​​​ជួយ​​​ការ​​​ពារ​​​ពួក​​​គេ​​​ពី​​​ការ​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​។ លោកស្រី​​​ថ្លែង​​​ថា "ពល​​​ករ​​​ដែល​​​ប្រឈម​​​ហានិភ័យ​​​បំផុត​​​ គឺ​​​ពល​​​ករ​​​គ្មាន​​​ជំនាញ​​​។ ខ្ញុំ​​​គិត​​​ថា ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ព័ត៌​​​មាន​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​ឱកាស​​​ការ​​​ងារ ហើយ​​​ការ​​​បណ្តុះ​​​បណ្តាល​​​បន្ថែម​​​ នឹង​​​ជួយ​​​ការ​​​ពារ​​​ពល​​​ករ​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ឲ្យ​​​ពួក​​​​​​គេ​​​មិន​​​សូវ​​​ងាយ​​​រង​​​គ្រោះ​​​"។ លោក បឿន បើយ មក​​​ពី​​​ខេត្ត​​​សៀមរាប​​​ ដែល​​​ទើប​​​តែ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​វិញ​​​​​​​​​ និយាយ​​​ថា គាត់​​​គ្មាន​​​ដី​​​​​​សម្រាប់​​​ធ្វើ​​​កសិកម្ម​​​ទេ​​​ ហើយ​​​គាត់​​​បាន​​​ទៅ​​​ប្រទេស​​​ថៃ ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​​ ពីព្រោះ​​​វា​​​ជា​​​ផ្លូវ​​​តែមួយ​​​គត់​​​សម្រាប់​​​គាត់​​​ទទួល​​​បាន​​​ការ​​​ងារ​​​ធ្វើ​​​។ គាត់​​​និយាយ​​​ថា "ការ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​មិន​​​ងាយ​​​ស្រួល​​​ទេ​​​ យើង​​​ធ្វើ​​​ការ​​​​​​ហាល​​​ភ្លៀង​​​ និង​​​កណ្តាល​​​ថ្ងៃ​​​។ ពួក​​​គេ​​​បង្ខំ​​​ឲ្យ​​​យើង​​​​​​ធ្វើ​​​ការ​​​ហើយ​​​ធ្វើ​​​ការ​​​ទៀត​​​ ពីព្រោះ​​​ពួក​​​គេ​​​ចង់​​​បាន​​​ត្រី​​​ច្រើន​​​"។ ​​​អ្នក​​​នេសាទ​​​ទាំង​​​២៣០​​​នាក់​​​នេះ​​​បាន​​​ទទួល​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ និង​​​ជិះ​​​យន្ត​​​ហោះ​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាលឥណ្ឌូណេស៊ី​​​ និង​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ក្នុង​​​ទីក្រុង​​​ហ្សាការតា​​​បាន​​​ជួយ​​​អន្តរាគមន៍​​​។ លោក មីុ គីម អាយុ​​​៣៦​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ធំ​​​និយាយ​​​ថា គេ​​​ប្រាប់គាត់​​​​​​ថា គាត់​​​នឹង​​​ធ្វើ​​​ការ​​​នេសាទ​​​នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​ថៃ ប៉ុន្តែ ទូក​​​បែរ​​​ជា​​​ចេញ​​​ទៅ​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី​​​ទៅ​​​វិញ​​​ ធ្វើ​​​ឲ្យ​​​គាត់​​​ជាប់​​​នៅទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។ ​​ គាត់​​​និយាយ​​​ទៀតថា "យើង​​​ត្រូវ​​​ធ្វើ​​​ការ​​​ទាំង​​​ថ្ងៃ​​​ទាំង​​​យប់​​​ ហើយ​​​ពេល​​​ខ្លះ​​​បានដេក​​​តែ​​​កន្លះ​​​ម៉ោង​​​ប៉ុណ្ណោះ។ ខ្ញុំ​​​មិន​​​ចង់​​​ត្រឡប់​​​ទៅ​​​​​​វិញ​​​ទេ​​​"៕សុខុម​​​  

អតីត​សាមណេរ​អះអាង​ថា ជា​ការ​ការ​ពារ​ខ្លួន​ក្នុង​សំណុំរឿង​ចាក់​សម្លាប់​គ្រូសូត្រ​នៅ​វត្ត​សាមគ្គីរង្សី

អតីត​សាមណេរ​​​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​​ បាន​ប្រាប់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា រូប​គេ​គ្រាន់​តែ​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ​​​ នៅ​ពេល​​ខ្លួន​​ចាប់​សម្លាប់​​គ្រូសូត្រ​មួយ​អង្គ​គង់​នៅ​វត្ត​សាមគ្គីរង្សី​កាលពី​ខែ​មករា។ អតីត​សង្ឃ​ ចាន់ សុភ័ក្ត្រ ​អាយុ​១៨​ឆ្នាំ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ចំពោះការ​សម្លាប់​ព្រះតេជគុណ ថាច់ ខាន់ ព្រះជន្ម​៣៧​វស្សា​ ជា​គ្រូសូត្រ​​ឆ្វេង​គង់​នៅ​វត្ត​នេះ​ ដែល​ជា​កន្លែង​គង់​អាស្រ័យ​របស់​ក្រុម​ព្រះសង្ឃ​ដែល​ធ្វើ​សកម្មភាព​សកម្មបំផុត​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បទ​ចោទ​ប្រកាន់​នេះ​ត្រូវ​មាន​ទោស​ជាប់ពន្ធនាគារ​ពី​៧ឆ្នាំ​ដល់​១៥​ឆ្នាំ​។ ចៅក្រម​ជំនុំជម្រះ​ តុប ឈុនហេង បាន​មាន​ប្រសាសន៍នៅពេល​បិទ​សវនាការ​​ក្នុង​សំណុំ​រឿង​នេះ​កាលពី​ម្សិលមិញ​ថា "​តុលាការ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​។ អាជ្ញាធរ​​ក៏​បាន​ដក​ហូត​កាំបិត​ និង​ស្បង់ចីពរ​​របស់​ជន​សង្ស័យ​​ដែរ បន្ទាប់ពី​ជន​សង្ស័យ​បាន​ប្រព្រឹត្ត​បទ​ល្មើស"។ នគរ​បាល​និយាយ​ថា ចាន់ សុភ័ក្ត្រ ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​​ដែល​ប្រើ​ឈ្មោះ​ លី...

កម្ពុជា​​​តវ៉ា​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ​្ម​​​​​ប្រាសាទ​​​អង្គរវត្ត​​​

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ក្រសួង​​​ការ​​​បរទេស​​​បាន​​​ផ្ញើ​​​កំណត់​​​ទូតទៅ​​​​​​ក្រសួង​​​ការបរទេស​​​ឥណ្ឌា​​​​​​​​​ ដោយ​​​សំដែង​​​ពី​​​ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​ខ្លួន​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​ដែល​​​ចម្លង​​​តាម​​​​​រចនា​​​ប័ទ្ម​​​ដូច​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ និង​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការបញ្ឈប់​​​គម្រោង​​​សាងសង់​​​នេះ​​​។ គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​នេះ​​​​​​ដែល​​​គ្រោង​​​សាង​​​សង់​​​​​​នៅ​​​​​​ក្នុង​​​ខេត្តប៊ីហា (Bihar)ប្រទេស​​​ឥណ្ឌា​​​មាន​​​ដំណើរ​​​ការ​​​តាំង​​​ពីឆ្នាំ​​​២០១២​​​មក​​​​​​ម្លេ៉ះ​​​ នៅ​​​ពេល​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​ឈ្មោះ​​​ថា Mahavir Mandir Trust ​​​បាន​​​ប្រកាស​​​ពី​​​គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ្ម​​​​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដោយ​​​ធ្វើ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​កម្ពុជា​​​បញ្ចេញ​​​ប្រតិកម្ម​​​​​​យ៉ាង​​​ខ្លាំង​​​។ ដើម្បី​​​ដោះ​​​ស្រាយ​​​ចំពោះ​​​ការ​​​​ព្រួយ​​​បារម្ភ​​​របស់​​​ប្រទេសកម្ពុជា​​​អំឡុង​​​ពេល​​​នោះ​​​ រដ្ឋាភិបាល​​​​​​ឥណ្ឌា​​​បាន​​​បង្ខំ​​​ក្រុម​​​ស្ថាបត្យករ​​​​​ឲ្យ​​​កែ​​​ប្រែ​​​រចនា​​​បទ​​​របស់​​ពួក​​​គេ​​​ចេញ​​​​​​ ប៉ុន្តែ លោក ហ៊ុន ហាន ឯក​​​អគ្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​ឥណ្ឌា​​​បាន​​​លើក​​​ឡើង​​​អំឡុង​​​ពេល​​​ចុះទៅ​​​ពិនិត្យ​​​មើល​​​នៅ​​​ការដ្ឋាន​​​សាង​​​សង់​​​ប្រាសាទ​​​​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ប្លង់ថ្មី​​​នៅ​​​តែ​​​ដូច​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មិនអាច​​​ទទួល​​​យក​​​បាន​​​"។ យោង​​​តាម​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​​​​ India Today បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ហ៊ុន ហាន បាន​​​ថ្លែង​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា "នេះ​​​គឺ​​​ជា​​​បញ្ហា​​​ដ៏​​​រសើុប​​​សម្រាប់​​​កម្ពុជា​​​ ហើយ​​​រដ្ឋាភិបាល​​​របស់​​​​​​យើង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ណាស់​​​ចំពោះ​​​ការ​​​ចុះ​​​ផ្សាយ​​​​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​អំពី​​​ការ​​​ចម្លង​​​រចនាប័ទ្ម​​​​​​អង្គរ​​​វត្ត​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "យើង​​​នឹង​​​លើក​​​យក​​​បញ្ហា​​​នេះ​​​ទៅ​​​ពិភាក្សា​​​ជាមួយ​​​​​​ក្រសួង​​​ការបរទេស​​​ឥណ្ឌា​​​"។ នៅ​​​ក្នុង​​​កំណត់​​​ទូត​​​ដែល​​​ផ្ញើ​​​កាល​​​ពី​​​ម្សិលមិញ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ចម្លង​​​តាម​​​រចនា​​​បថ​​​​​អង្គរវត្ត​​​គឺ​​​វា "រំលោភ​​​​បំពាន​​​"  ដល់​​​រចនា​​​ប័ទ្ម​​​អង្គរ​​​វត្ត​​​ដែល​​​ជា​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​​​​ចុះ​​​បញ្ជី​​​​​ទទួល​​​ស្គាល់ និង​​​ការ​​​ពារ​​​ដោយ​​​អង្គការ​​​យូណេស្កូ។ កំណត់​​​ទូត​​​នេះ​​​មាន​​​​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ចាត់​​​ទុក​​​ថា ការ​​​ចម្លង​​​តាម​​​រចនាបទ​​​ប្រាសាទ​​​អង្គរវ​​​ត្ត​​​សម្រាប់​​​ប្រយោជន៍​​​ពាណិជ្ជកម្ម​​​ គឺ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​យ៉ាង​​​​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​ ដែល​​​មាន​​​តម្លៃ​​​ជា​​​សាកល​​​ និង​​​មិន​​​អាច​​​កាត់​​​ថ្លៃ​​​បាន​​​សម្រាប់​​​មនុស្ស​​​ជាតិ​​​"។ កំណត់​​​ទូត​​​នេះ​​​មាន​​​ខ្លឹម​​​​​សារ​​​បន្ត​​​ថា ​​​"ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​េនះ​​​ ក្រសួង​​​ការ​​​បរទេស​​​និង​​​កិច្ច​​​​សហប្រតិបត្តិការ​​​អន្តរជាតិ​​​នៃ​​​កម្ពុជា​​​ សូម​​​ស្នើ​​​ឲ្យ​​​ក្រសួង​​​ការ​​​បរទេស​​​ឥណ្ឌា​​​ពិចារណា​​​ជា​​​បន្ទាន់​​​ និង​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ្ម​​​ប្រាសាទ​​​អង្គរវត្ត ដើម្បី​​​រក្សា​​​ទំនាក់​​​ទំនង​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​រវាង​​​ប្រជា​​​ជាតិ និង​​​ប្រទេស​​​ទាំង​​​ពីរ​​​ឲ្យ​​​កាន់​​​តែ​​​​​​ប្រសើរ​​​ឡើង​​​"។ លោក ឌីណេស ប៉ាតណាអីុក (Dinesh Patnaik) ឯកអគ្គរដ្ឋ​​​ទូត​​​ឥណ្ឌា​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុមហ៊ុន​​​ Mahavir Mandir Trust ទំនង​​​ជា​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​ភាព​​​ចម្រូង​​​ចម្រាស​​​នេះ​​​ដើម្បី​​​ទាក់ទាញ​​​ម្ចាស់​​​ជំនួយ​​​ដែល​​​មាន​​​សក្ដានុពល​​​ចំពោះ​​​គម្រោង​​​របស់​​​ខ្លួន​​​ដែលគ្រោង​​​នឹង​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ និង​​​ចំណាយ​​​ពេល​​​១០​​​ឆ្នាំ​​​ដើម្បី​​​សាង​​​សង់​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ក្រុមហ៊ុន​​​​​​​​​ឆ្លាត​​​ណាស់​​​។ ពួក​​​គេ​​​មាន​​​ចេតនា​​​ធ្វើ​​​ដូច្នេះ​​​ព្រោះ​​​វា​​​ជួយ​​​ក្នុង​​​ការ​​​រៃ​​​អង្គាស​​​មូល​​​និធិ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​យ៉ាង​​​ណា​​​កុំ​​​ឲ្យ​​​វា​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​​​ពីសាធារណៈជន​​​"។ លោក ប៉ាតណាអីុក​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ក្រុមហ៊ុន​​​ Mahavir Mandir Trust បាន​​​ប្រាប់​​​រដ្ឋាភិបាល​​​ឥណ្ឌា​​​ថា​​​ ខ្លួន​​​មិន​​​មែន​​​ព្យាយាម​​​ចម្លង​​​តាម​​​រចនាបថ​​​​​​ប្រាសាទ​​​​​​អង្គរវត្ត​​​ឡើយ​​​ គឺ​​​គ្រាន់​​​តែ​​​ធ្វើ​​​តាម​​​គំនិត​​​ដែល​​​​ផុស​​​ឡើង​​​ បន្ទាប់​​​ពី​​​បាន​​​ឃើញ​​​ប្រាសាទ​​​អង្គរវត្ត​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា រដ្ឋាភិបាល​​​ឥណ្ឌា​​​នឹ​​​ង​​​មិន​​​​​​​​​​​​អនុញ្ញាត​​​ឲ្យ​​​ការ​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាបថ​​​អង្គរ​​​វត្ត​​​សុទ្ធ​​​សាធ​​​មាន​​​ដំណើរ​​​ការ​​​​​​ទៅ​​​មុខ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មាន​​​ទំនាក់​​​ទំនង​​​ល្អ​​​ខ្លាំង​​​ណាស់​​​ជាមួយ​​​កម្ពុជា ហើយ​​​យើង​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​នរណា​​​ម្នាក់​​​ធ្វើ​​​អ្វី​​​ដែល​​​បង្កើត​​​បញ្ហា​​​នោះ​​​ឡើយ​​​"។ ទោះ​​​ជាយ៉ាង​​​ណា លោក​​​ ប៉ាតណាអីុក បាន​​​គូស​​​បញ្ជាក់​​​ថា ក្រុមហ៊ុន Mahavir Mandir Trust ​​​ នៅ​​​​​​មិន​​​ទាន់​​​​​​សូម្បី​​​តែ​​​ទទួល​​​បាន​​​ដី​​​សម្រាប់​​​គម្រោង​​​​​​សាង​​​សង់​​​​​​ប្រាសាទ​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។ អ្វី​​​ៗ​​​ទាំង​​​អស់​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​នៅ​​​លើ​​​ក្រដាស​​​ប៉ុណ្ណោះ​​​។ លោក​​​ថៃ នរៈសត្យា អ្នក​​​នាំពាក្យ​​​ក្រសួង​​​វប្បធម៌ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​លើក​​​ឡើង​​​ថា កំណត់​​​ទូត​​​នេះ​​​ គឺ​​​ចាំ​​​បាច់​​​ណាស់​​​ព្រោះ​​​ក្រុមហ៊ុន​​​Mahavir Mandir Trust ​​​​​​បាន​​​ធ្វើ​​​មិន​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​"ប្រសិន​​​បើ​​​ពួក​​​គេ​​​ចង់​​​ចម្លង​​​តាម​​​សម្បត្តិវប្បធម៌​​​ដ៏​​​​​​អស្ចារ្យ​​​​​​គួរ​​​ឲ្យ​​​ស្ញប់​​​ស្ញែង​​​របស់​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​ ពួក​​​គេ​​​គួរ​​​តែ​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​សុំ​​​ការ​​​អនុញ្ញាត​​​ ឬក៏​​​ទាក់​​​ទង​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​លាស់​​​ជា​​​មុន​​​ ទើប​​​សម​​​"។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​បន្ថែម​​​ថា ប្រសិនបើ​​​ទីបំផុត​​​ប្រាសាទ​​​ដែល​​​ចម្លង​​​​​​តាម​​​រចនាបថ​​​អង្គរវត្ត​​​ត្រូវ​​​បាន​​​សាង​​​សង់​​​រួច​​​រាល់​​​នោះ​​​ វាអាច​​​ជា​​​ប្រយោជន៍​​​របស់​​​ប្រទេស​​​កម្ពុជា​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​គេ​​​ចង់​​​មក​​​មើល​​​ប្រាសាទ​​​ពិត​​​ប្រាកដ​​​កាន់​​​តែ​​​ច្រើន​​​ថែម​​​ទៀត​​​"៕ស៊ុយឈាង​​​  

​របាយការណ៍​បង្ហាញ​ថា ​​មិន​គួរ​ប្រើ​សន្តិសុខ​ខណ្ឌ​​ឲ្យ​​រក្សា​​សណ្ដាប់ធ្នាប់​នៅ​កន្លែង​​​តវ៉ា​​​​ទៀត​ឡើយ​​ ពីព្រោះពួកគេ​ហិង្សា​ពេក​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា មិន​គួរ​​ប្រើ​​សន្តិសុខ​ខណ្ឌ​​​ដែល​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​បង្ក្រាប​​របស់​រដ្ឋាភិបាល​​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដ៏ចម្រូង​ចម្រាស​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ ​ដើម្បី​រក្សា​​សណ្ដាប់ធ្នាប់​នៅ​កន្លែង​​​តវ៉ា​ទៀត​ឡើយ។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​ឈ្មោះ​ថា "​ការ​ចេញទៅ​តវ៉ា​តាម​ដង​ផ្លូវ​៖ សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី​នៅ​កម្ពុជា​" អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​បាន​វិភាគ​អំពី​ស្ថានភាព​ចលាចល​​​ជាច្រើន​ខែ​ដែល​បានចាប់​ផ្ដើម​ពី​ចំណុច​ដែល​អ្នក​បោះ​ឆ្នោត​​ដែល​មាន​ការ​ខក​ចិត្ត​ អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ និង​​ក៏​បាន​ប្រែក្លាយ​ទៅ​ជា​កុបកម្ម​ហិង្សា​​​បណ្ដាល​ឲ្យ​មនុស្ស​​ប្រាំពីរ​នាក់​ត្រូវ​កង​កម្លាំង​របស់​រដ្ឋាភិបាល​បាញ់​ស្លាប់។ របាយការណ៍​នេះ​​​មាន​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា "​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ករណី​ រួម​ទាំង​​ការ​បង្ក​របួស​​ធ្ងន់ធ្ងរ​ផង​ដែរ​។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​យល់​ថា ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​មិន​ស័ក្ដិសម​នឹង​បំពេញ​មុខ​ងារ​ដែល​ចាត់តាំង​ឲ្យ​ពួកគេ​ឡើយ​"។ លោក​ រូភើត អែបបុត (Rupert Abbott) ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​ប្រចាំ​តំបន់​អាស៊ី​បា៉ស៊ីហ្វិក​ បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​ថា "​ទស្សន​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​យល់​ឃើញ​ថា ក្រុម​សន្តិសុខ​ដែល​ត្រូវ​បាន​ជ្រើស​រើស​មិន​​ទទួល​បាន​ការ​​បណ្ដុះ​បណ្ដាល​ឲ្យ​បាន​គ្រប់គ្រាន់​ឡើយ ហើយ​វា​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​​​បង្ក្រាប​ហួស​ហេតុ​ និង​មិន​រើស​មុខ​ជា​ញឹក​ញាប់​​របស់​ពួកគេ​...

សាកលវិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​​​​នឹ​​ង​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​កាន់​​​ទីតាំង​​​ថ្មី​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រសួង​​​វប្បធម៌ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​សម្រេច​​​​​​ប្តូរទីតាំង​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​ពី​​​ទី​​​តាំង​​​នៅ​​​​​​កណ្តាល​​​រាជ​​​ធានីភ្នំពេញ​​​ទៅ​​​កាន់​​​ជាយ​​​រាជ​​​ធានី​​​ដើម្បី​​​ពង្រីក​​​សារមន្ទីរជាតិ។ លោក ថៃ នរសត្យា អ្ន​​​ក​​​នាំ​​​ពាក្យក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សារមន្ទីរជាតិ​​​ដែល​​​នៅ​​​ជាប់​​​សាកល​​​វិទ្យាល័យ​​​នេះ​​​​​​នឹង​​​​​​ត្រូវ​​​ពង្រីក​​​​​​ចូល​​​ដី​​​សាលកវិទ្យាល័យ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ហើយ​​​ថា ទី​​​តាំង​​​ថ្មី​​​នៃ​​​អគារ​​​​​​សាកល​​​វិទ្យាល័យ​​​នឹង​​​ត្រូវ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​តំបន់​​​ជ្រោយ​​​ចង្វា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ចង់​​​ពង្រីក​​​សារមន្ទីរជាតិ​​​ ព្រោះ​​​ឥឡូវ​​​នេះ​​​មាន​​​ទី​​​ធ្លា​​​តូច​​​អង្អៀត​​​។ គ្មាន​​​បន្ទប់​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ភ្ញៀវ​​​ទេចរ​​​ចំណាយ​​​ពេល​​​ដើរ​​​មើល​​​ឡើយ​​​"។ លោក​​​ នរសត្យា​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ចំណាយ​​​លើ​​​ការ​​​សាង​​​សង់​​​អគារ​​​សាកលវិទ្យាល័យ​​​ថ្មី​​​ដែល​​​នឹង​​​ត្រូវ​​​សាង​​​សង់​​​នៅ​​​លើ​​​ដី​​​​​​ផ្តល់​​​ដោយ​​​សាលា​​​រាជធានីភ្នំពេញ​​​ នៅ​​​មិន​​​ទាន់​​​កំណត់​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ចំណាយ​​​លើការ​​​សាង​​​សង់​​​​​​​​​​​​នឹង​​​ត្រូវ​​​ប្រើ​​​ថវិកា​​​ជាតិ​​​ ហើយ​​​យើង​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​អំពី​​​ខ្ទង់​​​ចំណាយ​​​នៅ​​​ឡើយ​​​ទេ​​​ ព្រោះ​​​យើង​​​ត្រូវ​​​ការ​​​បញ្ចប់​​​ការ​​​សិក្សា​​​ជាមុន​​​សិន​​​"។ លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រី​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា ដេប៉ាតឺម៉ង់​​​ស្ថាបត្យកម្ម​​របស់​​​សាកល​​​វិទ្យាល័យ​​​ភូមិន​​​្ទ​​​វិចិត្រ​​​សិល្បៈ​​​បាន​​​ជួយ​​​ព្រាង​​​រចនា​​​ប្លង់​​​ជំហាន​​​ដំបូង​​​​​​រួច​​​ហើយ​​​សម្រាប់​​​អគារ​​​ថ្មី​​​ ប៉ុន្តែ​​​ថា ការ​​​សាង​​​សង់​​​​​​នៅ​​​មិន​​​ទាន់​​​ចាប់​​​ផ្តើម​​​នៅ​​​ឡើយ​​​ទេ​​​រហូត​​​ដល់​​​ចុង​​​ឆ្នាំ​​​នេះ ឬ​​​ដើម​​​ឆ្នាំ​​​ក្រោយ​​​។ លោក​​​ស្រី សក្កណា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា សារមន្ទីរជាតិ​​​នឹង​​​ប្រើ​​​ប្រាស់​​​អគារ​​​ដែល​​​មាន​​​ស្រាប់​​​របស់​​​សាកល​​​វិទ្យាល័យ​​​សម្រាប់​​​ការ​​​ពង្រីក​​​របស់​​​ខ្លួន​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​ថវិកា​​​របស់​​​រដ្ឋាភិបាល​​​ទេ ប៉ុន្តែ រដ្ឋាភិបាល​​​នឹង​​​រក​​​ប្រាក់​​​។ វា​​​ប្រហែល​​​​​​មក​​​ពី​​ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡា ឬ​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​... ខ្ញុំ​​​​​​នៅ​​​មិនទាន់​​​​​អាច​​​និយាយ​​​បាន​​​ឡើយ​​​​​​​​​​​​"។ លោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​ចំណាត់​​​ការ​​​នេះ​​​គឺ​​​មាន​​​សារៈ​​​សំខាន់​​​ក្នុ​​​ងការ​​​ធ្វើ​​​ឲ្យ​​​អគារ​​​សារមន្ទីរ​​​ជាតិ​​​ដែល​​​ជា​​​តំបន់​​​ទេសចរណ៍​​​មួយ​​​ក្នុង​​​ចំណោម​​​តំបន់​​​ទេសចរណ៍​​​សំខាន់​​​ៗ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ ។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​នឹង​​​ពង្រីក​​​សារមន្ទីរ​​ ​ព្រោះ​​​បច្ចុប្បន្ន​​​មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​ជា​​​ច្រើន​​​​​​មក​​​ទស្សនា​​​"។ នៅ​​​ឯសាកលវិទ្យាល័យ​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ និស្សិត​​​បាន​​​សំដែង​​​ការ​​​ខក​​​ចិត្ត​​​ចំពោះ​​​ការ​​​ប្តូរ​​​ទី​​​តាំង​​​នេះ​​​។ ម៉ុយ​​​ បញ្ញា អាយុ​​​២០​​​ឆ្នាំ និស្សិត​​​ផ្នែក​​​បុរាណ​​​វិទ្យា​​​បាន​​​លើក​​​ឡើង​​​ថា នាង​​​​​​​​​ចង់​​​បន្ត​​​សិក្សា​​​នៅ​​​អគារ​​​ចាស់​​​ស្ថិត​​​នៅ​​​កណ្តាល​​​រាជ​​​ធានីភ្នំពេញ​​​ជាង​​​អគារ​​​ថ្មី​​​​​​​​​ដែល​​​ត្រូវ​​​ឆ្លង​​​កាត់​​​ទន្លេ។ និស្សិត​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "នៅ​​​ឆ្នាំ​​​ក្រោយ​​​សាលា​​​នេះ​​​នឹង​​​មាន​​​អាយុ​​​១០០​​​ឆ្នាំ​​​ហើយ​​​។ ប្រសិន​​​បើ​​​ក្រសួង​​​ប្តូរ​​​ទីតាំង​​​​​​សាលា​​​នេះ​​​យើង​​​នឹង​​​បាត់​​​បង់​​​វប្បធម៌​​​ដ៏​​​មាន​​​តម្លៃ​​​"។ បញ្ញា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទីតាំង​​​បច្ចុប្បន្ន​​​របស់​​​សាកល​​​វិទ្យាល័យ​​​នេះ​​លំបាក​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ​​​មក​​​សិក្សា​​​បន្តិច​​​មែន​​​ ប៉ុន្តែ វា​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​មួយ​​​ដែល​​​ផ្តល់​​​ភាព​​​ងាយ​​​ស្រួល​​​ដល់​​​និស្សិត​​​។ បញ្ញា​​​ បាន​​​និយាយ​​​ទៀតថា "សាលា​​​បច្ចុប្បន្ន​​​ គឺ​​​នៅ​​​ជាប់​​​សារមន្ទីរជាតិ និង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​​​​។ វា​​​ងាយស្រួល​​​សម្រាប់​​​យើង​​​ក្នុង​​​ការ​​​មក​​​សិក្សា​​​ និង​​​ស្រាវ​​​ជ្រាវ​​​"។ ពេជ្រ ករុណា អាយុ​​​២០​​​ឆ្នាំ​​​ និស្សិត​​​ផ្នែក​​​ស្ថាបត្យកម្ម​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​និស្សិត​​​ប្រហែល​​​ជា​​​មិន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ទី​​​តាំង​​​ថ្មី​​​ឡើយ។ និស្សិត​​​រូប​​​េនះ​​​បាន​​​​​​និយាយ​​​ថា "ប្រសិន​​​បើ​​​មា​​​នការ​​​ប្តូរ​​​ទីតាំង​​​មែន​​​ និស្សិត​​​នឹង​​​មិន​​​ទៅ​​​សិក្សា​​​ឡើយ​​​។ តាម​​​​​​ការ​​​យល់​​​ឃើញ​​​របស់​​​ខ្ញុំ វា​​​មិន​​​មែន​​​ជា​​​គំនិត​​​ល្អ​​​ទេ ខ្ញុំ​​​មិនយល់​​​ស្រប​​​ឡើយ​​​"។ នៅ​​​ពេល​​​​​​រដ្ឋាភិបាល​​​​​​កែ​​​ទម្រង់​​​រចនាសម្ព័ន្ធ​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​នេះ​​​ដោយ​​​ប្តូរ​​​ទី​​​តាំង​​​ដេប៉ាតឺម៉ង់​​​មួយ​​​ចំនួន​​​ទៅ​​​កាន់​​​សង្កាត់​​​ភ្នំពេញ​​​ថ្មី​​​ក្នុង​​​ខណ្ឌ​​​ឫស្សី​​​កែវ​​​ ការ​​​ចុះ​​​ឈ្មោះ​​​ចូល​​​រៀន​​​នៅ​​​ក្នុង​​​​​​ដេប៉ាតឺម៉ង់​​​ទាំង​​​នេះ​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​។ លោក​​​ ប៊ុង​​​ សុវត្ថិ សាកលវិទ្យាធិការ​​​នៃ​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​រំពឹង​​​ថា​​​អ្វ​​​ីៗ​​​នឹង​​​មិន​​​កើត​​​ឡើង​​​ដូច​​​​​​មុន​​​ឡើយ​​​ នៅពេល​​​សាកល​​​វិទ្យាល័យ​​​ទាំង​​​មូល​​​ត្រូវ​​​បាន​​​ប្តូរទី​​​តាំង​​​នៅ​​​ប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សិស្ស​​​បច្ចុប្បន្ន​​​ទាំង​​​អស់​​​របស់​​​យើង​​​មិន​​​មែន​​​សុទ្ធ​​​តែ​​​រស់​​​នៅ​​​ក្បែរ​​​សាលា​​​នេះ​​​ឡើយ​​​។ អ្នក​​​ខ្លះ​​​បាន​​​ធ្វើ​​​ដំណើរ​​​រួច​​​ទៅហើយ​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គេ​​​បាន​​​ធានា​​​ចំពោះ​​​លោក​​​ថា គេ​​​នឹង​​​មិន​​​វាយ​​​កម្ទេច​​​ចោល​​​អគារ​​​បច្ចុប្បន្ន​​​របស់​​​សាកល​​​វិទ្យាល័យ​​​នេះ​​​​​​​​​ឡើយ​​​ ហើយ​​​ថា​​​ទី​​​តាំង​​ថ្មី​​​របស់​​​សាកល​​​វិទ្យាល័យ​​​នឹង​​​ផ្តល់​​​ទី​​​ធ្លា​​​ធំជាង​​​មុន​​​សម្រាប់​​​និស្សិត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គេ​​​នឹង​​​​​​រក្សា​​​អគារ​​​ទុក​​​នៅ​​​ដដែល​​​ គឺ​​​គ្រាន់តែ​​​ផ្លាស់​​​ប្តូរ​​​​​​មុខ​​​ងារ​​​ប៉ុណ្ណោះ​​​។ យើង​​​មាន​​​ទី​​​ធ្លា​​​តូច​​​ដែល​​​មាន​​​កំណត់​​​នៅ​​​ទី​​​នេះ​​​ ប្រសិន​​​បើ​​​ើយើង​​​មាន​​​អគារ​​​កាន់​​​តែ​​​ធំ ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​ដំណឹង​​​ល្អ​​​សម្រាប់​​​យើង​​​"៕ ស៊ុយឈាង​​​  

គោ​ឧសភរាជ​​​​​បរិភោគ​​​សណ្តែក និង​ពោត​ច្រើន​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​​​ឆ្នាំ​​នេះ

​ គោ​ឧស​ភរាជ​​​​មិន​​បរិភោគស្មៅ​ដែល​​ជា​​អា​ហារ​ប្រចាំ​ថ្ងៃ​របស់​​វាទេអំឡុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័លធ្វើ​ឡើង​នៅ​ក្នុង​​ក្រុង​បាត់​ដំបង​ កាល​ពី​ម្សិល​មិញ ​ហើយ​​បាន​​ងាក​ទៅ​បរិភោគ​ពោត និង​សណ្តែកជំនួស​វិញ​ ដែល​នេះជា​ទំនាយ​ថា កសិករ​​នឹង​ទទួលបាន​​ទិន្នផល​ដំណាំ​ពោត និង​សណ្តែក​ខ្ពស់​នៅ​ឆ្នាំ​នេះ​។ លោក ចាន់ សុផល ​អភិបាល​ខេត្ត​​បាត់​ដំបង និង​លោក​ស្រី គីម ប៊ុណ្ណារ៉ា ដែល​ជា​ភរិយា​របស់លោក បាន​ដើរ​តួ​តំណាង​ឲ្យ​ស្តេច​មាឃ និង​ព្រះ​មេហួរ ​ក្នុង​​ព្រះរាជ​ពិធី​ដ៏​ឱឡារិក​នៅ​លើ​ទី​លាន​បាត់ទាត់​​ក្នុង​ក្រុង​នា​​​​ភាគ​ឧត្តរ​​នេះ​ ​​និង​បាច​ពូជ​ស្រូវ​តាម​គន្លង​នង្គ័ល​ ខណៈ​​ព្រះមហា​ក្សត្រ នរោត្តម សីហមុនី ​និង​ក្រុម​​មន្ត្រីជាន់​ខ្ពស់​កំពុង​តែ​​យាង​ទត និង​​ទស្សនា​។ ប៉ុន្តែ​​ពួក​គេ​មក​​​ចូល​រួម​​ដើម្បីមើល​​ថា តើ​​គោ​ឧស​ភរាជ​ដែល​មាន​​តួនាទីសម្រេច​ជោគ​វេសនាភោគ​ផល​កសិកម្ម​​ទូទាំង​ប្រទេស​កម្ពុជា...

លោក ហ៊ុន សែន ប្រាប់​​​លោក សម រង្ស៊ី​​​ កុំ​​​ឲ្យ​​​មាន​​​គំនិ​​​ត​​​សង​​​សឹក​​​

នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ជា​​​សាធារណៈ​​​ដ៏​​​ពិសេស​​​មួយ​​​ជា​​​មួយ​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​គូឡាឡាំពួ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​ សម រង្ស៊ី អាច​​​នឹង​​​ជំនួស​​​លោក​​​នៅ​​​ក្នុង​​​២០១៨ ប៉ុន្តែ​​​បាន​​​ព្រមាន​​​ថា "កង​​​កម្លាំង​​​" ដែល​​​ស្មោះ​​​ស្ម័គ្រ​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​រារាំង​​​​​​មិន​​​ឲ្យ​​​កើត​​​មាន​​​ទង្វើ​​​សង​​​សឹក​​​ណា​​​មួយឡើយ​​​​​​ ប្រសិន​​​បើ​​​​លោក​​​ សម រង្ស៊ី ​​​​​​គ្រោង​​​ធ្វើ​​​ដូច្នេះ​​​នោះ​​​។ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ពេល​​​ថ្លែង​​​នៅ​​​ក្នុង​​​ព្រឹត្តិការណ៍​​​​​​​​​ផ្លូវ​​​ការ​​​មួយ​​​រវាង​​​មេដឹក​​​នាំទាំង​​​ពីរ​​​នៅ​​​សណ្ឋាគារ​​​ Hilton Double Tree ក្នុង​​​ទីក្រុង​​គូឡាឡាំពួ​​​ថា លោក​​​ សម រង្ស៊ី នឹង​​​មិន​​​អាច​​​គេច​​​ផុត​​​ពី​​​ផល​​​ប៉ះពាល់​​​បាន​​​ឡើយ​​​ ប្រសិន​​​បើ​​​លោក​​​ឡើង​​​កាន់​​​អំណាច​​​ ហើយ​​​បន្ទាប់​​​មក​​​ចាប់​​​ផ្តើម​​​ធ្វើ​​​បាប​​​អ្នក​​​កាន់​​​តំណែង​​​មុន​​​លោក​​​នោះ​​​។ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​​​​ចំពោះ​​​មុខ​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ប្រហែល​​​២០០នាក់​​​​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​ពេល​​​អង្គុយ​​​ជាប់​​​លោក សម រង្ស៊ី ថា "ឥឡូវនេះ​​​ខ្ញុំ​​​នៅ​​​ធ្វើ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ទាំង​​​អស់​​​គ្នា​​​នៅ​​​ជាមួយ​​​គ្នា​​​បាន​​​ ប៉ុន្តែ ស្រាប់​​​តែ​​​ដល់ពេល​​​ណា​​​មួយ ​​​​​​ស្រាប់​​​តែ​​​ឯកឧត្តម សម រង្ស៊ី ធ្វើជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ម្តង​​​ ឧទាហរណ៍​​​ទេណា! ស្រាប់​​​តែ​​​ដល់​​​ពេល​​​ហ្នឹង​​​ឯកឧត្តម​​​អត់​​​ឲ្យ​​​ខ្ញុំ​​​រស់​​​នៅ​​​ ស្រាប់​​​តែ​​​ទៅ​​​ធ្វើ​​​បាប​​​ខ្ញុំ ហើយ​​​ខ្ញុំ​​​មាន​​​កង​​​កម្លាំង​​​ដែល​​​អាច​​​វាយ​​​បក​​​វិញ នោះ​​​វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ឯកឧត្តម​​​ក៏​​​មិន​​​អាច​​​រស់​​​នៅ​​​បាន​​​ដែរ"។ លោក ហ៊ុន សែន ក៏​​​បាន​​​​​​រិះគន់​​​ខ្លាំង​​​ៗ​​​ចំពោះ​​​អ្នក​​​រិះគន់​​​  ដែល​​​លោក​​​ និងលោក សម រង្ស៊ី បាន​​​ផ្សព្វ​​​ផ្សាយ​​​​​​​​​ចាប់​​​តាំង​​​ពី​​​មាន​​​ភាព​​​រីក​​​ចម្រើន​​​ផ្អែក​​នយោបាយ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​មក​​​។ មេដឹក​​​នាំ​​​ទាំង​​​ពីរ​​​ចាត់​​​ទុក​​​វប្បធម៌​​​នៃការ​​​សន្ទនា​​​នេះ​​​ជា​​​ការ​​​បញ្ចប់​​​វប្បធម៌​​​នយោបាយ​​​ហិង្សា​​​ ដែល​​​កើត​​​មក​​​ជា​​​យូរ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ប៉ុន្តែ អ្នក​​​រិះ​​​គន់​​​បាន​​​លើក​​​ឡើង​​​ថា លោក ហ៊ុន សែន ឲ្យ​​​តម្លៃ​​​ដល់​​​​​​​​​វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​​​​​នៅ​​​ពេល​​​វា​​​ផ្តល់​​​ប្រយោជន៍​​​ដល់​​​លោក​​​ប៉ុណ្ណោះ។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ភាព​​​អត់​​​ធ្មត់​​​​​​​​​ ដោយ​​​លើក​​​ឡើង​​​ថា មាន​​​តែ​​​ពេល​​​វេលា​​​ទេ​​​ ដែល​​​នឹង​​​អាច​​​ប្រាប់​​​ថា តើ​​​វប្បធម៌​​​ថ្មី​​​នេះ​​​ពិត​​​ ឬ​​​យ៉ាង​​​ណា​​​?។ លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "សូម​​​រង់​​​ចាំ​​​មើល​​​សិន​​​។ ប្រសិន​​​បើ​​​យើង​​​មិន​​​ចុះ​​​ទឹក​​​ទេ យើង​​​នឹង​​​មិន​​​ដឹង​​​ថា ត្រូវ​​​ហែល​​​​​​ទឹក​​​ដូច​​​ម្តេច​​​ឡើយ ហើយ​​​មិន​​​ដឹង​​​ថា តើ​​​វា​​​ជ្រៅ​​​ ឬ​​​ក៏​​​រាក់​​​ ក្តៅ ឬ​​​ត្រជាក់​​​ឡើយ​​​"។ លោក សម រង្ស៊ី ដែល​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​ម៉ាឡេស៊ី កាល​​​ពី​​​សប្តាហ៍​​​មុន​​​ជា​​​មួយ​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​ចំនួន​​​ទៀត​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​ក្រុម​​​ប្រឹក្សា​​នៃ​​​​អ្នក​​​​​​​​​ប្រជាធិបតេយ្យ​​​សេរី​​​អាស៊ី​​​​បាន​​​សាទរ​​​ចំពោះ​​​ភាព​​​រីក​​​ចម្រើន​​​នៃ​​​ទំនាក់​​​ទំនង​​​រវាង​​​លោក​​​ និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​លោក ហ៊ុន សែន ថា "នេះ​​​គឺ​​​ជា​​​និមិត្ត​​​រូប​​​​​នៃ​​​ការ​​​រួប​​​រួម​​​ជាតិ​​​។ អ្វី​​​ដែល​​​យើង​​​បាន​​​​​ចាប់​​​ផ្តើម​​​ រវាង​​​លោក ហ៊ុន សែន និង​​​ខ្ញុំ​​​ គឺ​​​ត្រូវ​​​ចាប់​​​ផ្តើម​​​វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​ ដែល​​​ជា​​​ទំព័រ​​​​​ប្រវត្តិសាស្ត្រ​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ឆាក​​​នយោបាយ​​​​​​កម្ពុជា​​​​​​ "។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​ សហគមន៍​​​អន្តរជាតិ​​​ ប្រទេស​​​ជិត​​​ខាង​​​របស់​​​យើង និង​​​អ្នក​​​កាសែត​​​កំពុង​​​សំដែង​​​ការ​​​គាំទ្រ​​​ ការ​​​សរសើរ ហើយ​​​ទទួល​​​ស្គាល់​​​ថា ឥឡូវ​​​ខ្មែរ​​​យើង​​​​​​ដឹង​​​អំពី​​​របៀប​​​ស្វែង​​​រក​​​វិធីសាស្ត្រ​​​ដើម្បី​​​ពិភាក្សា និង​​​គោរព​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ហើយ"។ លោក សម រង្ស៊ី បាន​​​អះ​​​អាង​​​​​​ថា "មាន​​​ប្រទេស​​​ជា​​​ច្រើន​​​​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ចង់​​​យក​​​កម្ពុជា​​​ជា​​​គំរូ​​​"។ “វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​" ថ្មី​​​មួយ​​​ត្រូវ​​​បាន​​​ប្រកាស​​​ឡើង​​​ជា​​​លើក​​​ដំបូង​​​ដោយ​​​លោក សម រង្ស៊ី បន្ទាប់​​​ពី​​​ភាព​​​រីក​​​ចម្រើន​​​ផ្នែក​​​នយោបាយ​​​ស្រដៀង​​​គ្នា​​​នេះ​​​ជាមួយ​​​​​លោក ហ៊ុន សែន កាល​​​ពី​​​ខែ​​​​​​កុម្ភៈ ឆ្នាំ​​​២០០៦ ប៉ុន្តែ ទី​​​បំផុត​​​វា​​​បាន​​​រលាយ​​​សាប​​​សូន្យ​​​ទៅ​​​វិញ​​​ ដោយ​​​លោក​​​ សម រង្ស៊ី បាន​​​ភៀស​​​ខ្លួន​​​ទៅ​​​ប្រទេស​​​បារាំង​​​អស់​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ល្មើស​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដក​​​បង្គោល​​​ព្រំដែន​​​។ ទោះ​​​បី​​​ជា​​​យ៉ាង​​​ដូច្នេះ​​​ក្តី​​​ តែ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោក សម រង្ស៊ី ​​​ក៏​​​បាន​​អំពាវនាវ​​​ស្រដៀង​​​នឹង​​​ការ​​​អំពាវ​​​នាវ​​​របស់​​​លោក ហ៊ុន សែន​​​ ដែល​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​អត់​​​ធ្មត់ដែរ​​​​​​ ខណៈ​​​វប្បធម៌​​​នៃការ​​​សន្ទនា​​​កំពុង​​​រីក​​​ចម្រើន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​បាន​​​ឃើញ​​​វត្តមាន​​​របស់​​​អ្នក​​​កាសែត​​​ ដែល​​​បាន​​​​​​តាម​​​ដាន​​​​​​យើង​​​រហូត​​​មក​​​​​​​​​​​​​​​។ ពួក​​​គេ​​​កំពុង​​​ឆ្ងល់​​​​​​ថា តើ​​​យើង​​​អនុវត្ត​​​វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​ពិត​​​ប្រាកដ​​​ ឬ​​​លេង​​​សើច​​​​​"។ មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "សូម​​​​​​រង់​​​ចាំ​​​មើល​​​សិន​​​​​​។ វា​​​​​​នឹង​​​មាន​​​ភាព​​​រីក​​​ចម្រើន​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​"។ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិ​​​ធម៌​​​នៅ​​​កម្ពុជា (ខុមហ្វ្រែល) បាន​​​លើក​​​ឡើង​​​ថា វា​​​គ្មាន​​​អ្វី​​​ប្លែក​​​ទេ​​​សម្រាប់​​​​​​ លោក ហ៊ុន សែន​​​ ដែល​​​សន្យា​​​ថា នឹង​​​មាន​​​ការ​​​ផ្ទេរ​​​អំណាច​​​នៅ​​​ពេល​​​ប្រឈម​​​នឹង​​​ការ​​​​​​ប្រឆាំង​​​ ដ៏​​​​​​ខ្លាំង​​​​​​ក្លា​​​ ហើយ​​​ក្រោយ​​​មក​​​ធ្វើ​​​ការ​​​រិះ​​​គន់​​​ និង​​​អះ​​​អាង​​​ពីភាព​​​ខ្លាំង​​​របស់​​​ខ្លួន​​​សា​​​ជា​​​ថ្មី​​​នោះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា " លោក​​​ ហ៊ុន សែន ធ្លាប់​​​បាន​​​និយាយ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​បែប​​​នេះ​​​ជាមួយ​​​លោក សម រង្ស៊ី រួច​​​មក​​​ហើយ ដូច​​​ជា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៦​​​ជា​​​ដើម​​​ ដោយ​​​លោក​​​លើក​​​ឡើង​​​ថា ​​​​​​លោក​​​នឹង​​​ផ្ទេរ​​​អំណាច​​​​​​ប្រសិនបើ​​​លោក​​​ចាញ់​​​ឆ្នោត​​​ ប៉ុន្តែ បន្ទាប់​​​មក​​​​​​លោក​​​ព្យាយាម​​​​​​​​​គ្រប់​​​គ្រង​​​ និង​​​ដាក់​​​សម្ពាធ​​​ផ្នែក​​​នយោបាយ។វា​​​មិន​​​មែន​​​ជា​​​លើក​​​ទី​​​១​​​ទេ​​​ដែល​​​បញ្ហា​​​នេះ​​​បាន​​​កើត​​​ឡើង​​​។ វា​​​កើត​​​ឡើង​​​នៅ​​​ពេល​​​លោក​​​ត្រូវ​​​ការ​​​ចរចា​​​"។ នៅ​​​ក្នុង​​​សន្ទរកថា​​​មួយ​​​ពីរ​​​ខែ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​លើក​​​ចុង​​​ក្រោយ​​​ លោក ហ៊ុន សែន បាន​​​ប្តេជ្ញា​​​ថា នឹង​​​​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​រហូត​​​ដល់​​​អាយុ​​​៧៤​​​ឆ្នាំ​​​ ប៉ុន្តែ លោក បាន​​​ដក​​​ពាក្យ​​​សម្តី​​​​​​នេះ​​​វិញ​​​កាល​​​ពីខែ​​​មីនា ដោយ​​​លើក​​​ឡើង​​​ថា វា​​​គ្រាន់​​​តែ​​​ជា​​​កំហឹង​​​មួយ​​​ពេល​​​​​​របស់​​​លោក​​ប៉ុណ្ណោះ​​​។ លោក​​​ គល់​​​ បញ្ញា បាន​​​លើក​​​ឡើង​​​ថា ការ​​​គំរាម​​​ប្រើ​​​កម្លាំង​​​ជា​​​សាធារណៈ​​​របស់​​​លោក ហ៊ុន សែន ឥឡូវ​​​នេះ​​​អាច​​​ងាក​​​ទៅ​​​ខាំ​​​លោក​​​វិញ​​​ ប្រសិន​​​បើ​​​ការ​​​ក្តោប​​​អំណាច​​​របស់​​​លោក​​​មិន​​​ធ្លាក់​​​ចុះ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៨​​​ទេ​​​នោះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "លោក​​​មិន​​​គួរ​​​គំរាម​​​សង​​​សឹក​​​ដោយ​​​ប្រើ​​​យោ​​ធា​​​ ឬអ្វី​​​ផ្សេង​​​ណា​​​មួយ​​​ឡើយ​​​ ហើយ​​​គួរ​​​តែ​​​ដក​​​ពាក្យ​​​សម្តី​​បែប​​​នេះ​​​ចេញ​​​ដើម្បី​​​កុំ​​​ធ្វើ​​​ឲ្យ​​​ពល​​​រដ្ឋ​​​​​​មាន​​​អារម្មណ៍​​​សុវត្ថិភាព​​​ជាង​​​មុន និង​​​មាន​​​ការ​​​អត់​​​ឱន​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "លោក​​​ស្មាន​​​ថា​​​អ្វី​​​ៗ​​​នៅ​​​តែ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​របស​់លោក​​​ ប៉ុន្តែ វា​​​ប្រហែល​​​ជា​​​មិន​​​​​​ពិត​​​ឡើយ​​​​​​។ មាន​​​តែ​​​ការ​​​គាំទ្រ និង​​​ការ​​​អត់ឱន​​​របស់​​​ពល​​​រដ្ឋ​​​ទេ ដែល​​​អាច​​​​​​ធានា​​​​​​សុវត្ថិភាព​​​របស់​​​លោក​​​បាន​​​"៕ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Alex Willemyns)​​​​​  

នៅ​តំបន់​អន្លង់​វែង ថ្ងៃ​១៧​មេសា​នាំមក​នូវ​អារម្មណ៍​លាយ​ឡំ​គ្នា

ទីប្រជុំជន​អន្លង់វែង, ខេត្ត​ឧត្តរ​មាន​ជ័យ- នៅ​ពេល​កងទ័ព​ខ្មែរ​ក្រហម​ក្មេងៗ​បាន​សម្រុក​ចូល​ក្រុង​ភ្នំពេញ និង​ដណ្តើម​អំណាច​កាលពី​៤០​ឆ្នាំ​មុន គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ទី​ប្រជុំ​ជន​ដាច់​ស្រយាល​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​ថៃ​នេះ​បាន​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​ក្មេង​ខ្ចី​របស់​ខ្លួន​អស់​រយៈ​ពេល​៥​ឆ្នាំ​ហើយ។ ជា​តំបន់​ព្រៃ​ស្ងាត់​ជ្រងំ​នៅ​ជាយ​ដែន​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល ទី​ប្រជុំ​ជន​នេះ​មាន​តួនាទី​តិចតួច​ក្នុង​ចលាចល​ដែល​បន្ទាប់មក​មាន​ការ​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​របស់ ប៉ុល ពត រហូត​ដល់​ជន​ផ្តាច់ការ​ដែល​គេ​បណ្តេញ​ចេញ​ពី​តំណែង​រូប​នេះ​តាំងទី​លំនៅ​នៅ​ទី​នេះ​ក្នុង​ឆ្នាំ​១៩៩៣ ដោយ​នាំ​មក​ជាមួយ​គាត់​នូវ​ទាហាន​ជាច្រើន​នាក់ ដែល​បាន​ជួយ​គាត់​ដណ្តើម​បាន​អំណាច។ ទី​ប្រជុំ​ជន​នៅ​តំបន់​អង្លង់​វែង​មាន​ទាហាន​ខ្មែរ​ក្រហម​រស់នៅ​ច្រើន​នៅ​ឡើយ ដែល​អ្នក​ទាំង​នោះ​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០​បាន​រត់​ចូល​ព្រៃ​ម៉ាគី ជា​ចលនា​ប្រឆាំង​របប​សាធារណរដ្ឋ ដែល​មាន​ជាច្រើន​ក្រុម ក្នុង​នោះ​មាន​ខ្មែរ​ក្រហម​ផង​ដែរ នៅ​តាម​ខេត្ត​នានា ដូចជា​ខេត្ត​កំពត បាត់ដំបង និង​កំពង់ចាម។ ហើយ​នៅ​តែ​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ពីរបី​ដែល​ការ​ដួល​រលំ​ក្រុង​ភ្នំពេញ ជា​អនុស្សាវរីយ៍​ដ៏​សប្បាយ។ អតីត​ទាហាន​ថ្មើរ​ជើង ឈ្មោះ...

Latest news