33 C
Phnom Penh

TAG

Naga World

ក្រសួង​ការងារ​ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​កម្មករ​ណាហ្គា​ទៅ​តុលាការ

ក្រសួង​ការងារ ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ទៅ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ប្រសិនបើ​វិវាទ​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការ​ផ្សះផ្សា ឬ​តាម​នីតិវិធី​ណា​មួយ​បាន​ទេ​នោះ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​ជួប​ចរចា​រវាង​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​តំណាង​ថៅកែ​ក្រុមហ៊ុន​នេះ​នៅតែ​មិនទាន់​អាច​ឈាន​ដល់​ដំណាក់កាល​រក​ចំណុច​ព្រមព្រៀង​គ្នា​នៅឡើយ​ទេ បើ​ទោះបីជា​ភាគី​ទាំង​ពីរ​បាន​ឆ្លងកាត់​ការ​ចរចា​ជាច្រើន​លើក​ច្រើនសា​ជាមួយ​គ្នា​នា​ពេល​កន្លងមក​ក៏ដោយ។ ក្រសួង​ការងារ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ថា​តំណាង​ភាគី​កម្មករ​និយោជិត​បាន​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់ ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ពួកគេ​ចង់​ស្ម័គ្រចិត្ត​លាឈប់​ពី​ការងារ​ប្រហែល ៣០០​នាក់។ ជាង​នេះ​ទៀត តំណាង​ភាគី​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​មក​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់ ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​អ្នក​ធ្វើ​កូដកម្ម​ផង​ដែរ តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដោយ​ការ​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​សម្រាក​លំហែ​មាតុភាព...

កូដករ​ណាហ្គា​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​រដ្ឋសភា​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ការងារ

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក្រោយពី​វិវាទ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​ហើយ។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ដាក់​ញត្តិ​ថា ទោះបី​មាន​ការ​ជួប​ចរចា​រវាង​តំណាង​កូដករ សហជីព ជាមួយ​តំណាង​ក្រុមហ៊ុន​បាន​ចំនួន ១១​ដង​ហើយ​ក្ដី ប៉ុន្តែ​ជា​លទ្ធផល នៅតែ​មិន​ទទួល​បាន​ដំណោះស្រាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគាត់​ធ្វើ​ញត្តិ​ដាក់​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា។ កញ្ញា...

ក្រសួង​ការងារ​ថា​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ច្រានចោល​សំណើ​របស់​កម្មករ​និយោជិត

ក្រសួង​ការងារ​កម្ពុជា អះអាង​ថា ការ​ចរចា​រក​ដំណោះស្រាយ​វិវាទ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) និង​ថៅកែ​ក្រុមហ៊ុន មិន​ទាន់​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​បាន​នៅឡើយ​ទេ ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ច្រានចោល​សំណើ​ទាំងស្រុង​របស់​កម្មករ​និយោជិត។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ ថា ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់។ ជាង​នេះ​ទៀត ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត​ទាំងនោះ ក៏​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ជាង​១០០​នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ដោយ​ប្រើ​អំពើ​ហិង្សា

ក្រុម​កូដករ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ដោយ​ការ​ប្រើ​អំពើ​ហិង្សា និង​ចាប់​ដាក់​ចូល​ទៅ​ក្នុង​រថយន្តក្រុង​ទាំង​បង្ខំ ដើម្បី​បំបិទ​ការ​ទាមទារ​របស់​កូដករ​ទាំងនោះ​ក្នុង​ការ​រក​ដំណោះស្រាយ​ពី​សំណាក់​ក្រុមហ៊ុន ដែល​បាន​រំលោភ​សិទ្ធិ​របស់​ពួកគេ​នា​ពេល​កន្លងមក។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ភាគច្រើន​ជា​ស្ត្រី កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ បាន​បន្ត​ធ្វើ​ការ​ជួបជុំ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ទីតាំង​ចំណុច​ច្រមុះជ្រូក សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្បែរ​នាគ​បាញ់​ទឹក ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​អូស​បន្លាយ​អស់​ពេល​ជាង ៤​ខែ​កន្លះ​មក​នេះ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចេញ​មុខ​បង្ក្រាប ដោយ​ចាប់​ពួកគេ​ដាក់​ឡាន​យក​ទៅ​ទម្លាក់​ចោល​នៅ​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឫស្សីកែវ ភ្លាមៗ។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​ជា​ស្ត្រី​ទាំងនោះ...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​មិន​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ដែល​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​នៅឡើយ

ក្រុម​សង្គម​ស៊ីវិល​ព្រមាន​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ដែល​មិន​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​បាន ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដោយ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គឺ​មាន​ស្តង់ដារ​ពីរ ដែល​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដែល​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន និង​ពួក​អ្នក​មាន​អំណាច​ទាំងនោះ។ លោក...

សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជំរុញ​ឲ្យ​លោក ហ៊ុន សែន ផ្ទាល់​ត្រូវ​ចេញ​មុខ​ដោះស្រាយ​លើ​ទំនាស់​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ (NAGA World) ខណៈ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​នេះ អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ដោយសារ​វិវាទ​ការងារ​បាន​បន្ត​ជាង ៤​ខែ​មក​ហើយ។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ថា ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៥ ឆ្នាំ​២០២២ នេះ​អាច​ធ្វើ​ឡើង​ដោយ​ក្តី​សប្បាយ​រីករាយ​ទៅ​បាន កម្ពុជា​គួរ​តែ​លើក​យក​ករណី​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ និង​កម្មករ​និយោជិត​មក​ដោះស្រាយ​ឱ្យ​បាន​ឆាប់...

សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អំពាវនាវ​រក​ជំនួយ​ពី​សាធារណជន​ជួយ​ដល់​ក្រុម​កូដករ

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ឲ្យ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បាន​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​សាធារណជន សប្បុរសជន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ស្ថាប័ន​សប្បុរសធម៌​នានា ឲ្យ​ជួយ​ចូលរួម​ឧបត្ថម្ភ​ជា​ស្បៀងអាហារ ឬ​ថវិកា និង​សម្ភារៈ​ផ្សេងៗ​ដល់​ក្រុម​កូដករ​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​សព្វថ្ងៃ​នេះ។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​សេចក្តី​ប្រកាស​ស្វែងរក​ជំនួយ​សប្បុរសធម៌​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ថា ដើម្បី​ការពារ​សេរីភាព​សហជីព សិទ្ធិ​ការងារ និង​យុត្តិធម៌​សង្គម កម្មករ​និយោជិត​ទាំងអស់​ដែល​ភាគច្រើន​ជា​ស្ត្រី សុខចិត្ត​ប្រឈម​នឹង​ជីវភាព​រស់នៅ​ដែល​លំបាក​គ្មាន​ប្រាក់ចំណូល ខណៈ​ការ​ចំណាយ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ដដែល។ ប្រភព​ដដែល​អះអាង​ថា ទោះបីជា​មាន​ការ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​កាល​ពី​ពេល​កន្លងទៅ​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​មិន​មាន​ចេតនា​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​បាន​បង្ក​ឡើង​ជាមួយ​បុគ្គលិក​នោះ​ឡើយ ហើយ​តែងតែ​បដិសេធ​រាល់​សំណើ​របស់​កម្មករ​និយោជិត​គ្រប់​លក្ខខណ្ឌ​ទាំងអស់...

ទូត​អាល្លឺម៉ង់​អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដោយ​ថា​ការ​អូស​បន្លាយ​ពេលវេលា​យូរ នឹង​ធ្វើ​ឱ្យ​វិវាទ​នេះ​កាន់តែ​ពិបាក​ដោះស្រាយ។ ការ​អំពាវនាវ​របស់​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Christian Berger ធ្វើឡើង​តាមរយៈ​ហ្វេសប៊ុក​ស្ថានទូត​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា មិន​ទាន់​មាន​ដំណោះស្រាយ។ លោក Christian Berger លើកឡើង​ថា កន្លងមក ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចាប់ផ្តើម​ដំណើរការ​ចរចា​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួល​បាន​ជោគជ័យ។ លោក​បន្ត​ថា ស្ថានភាព​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា ស្រដៀង​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់​ដែរ...

អង្គការ​សង្គម​ស៊ីវិល​ស្នើ​បញ្ឈប់​ការ​បង្ក្រាប​កូដករ​ណាហ្គា​ដោយ​ងាក​មក​រក​ដំណោះស្រាយ​វិញ

សង្គម​ស៊ីវិល និង​សហគមន៍​ជាង ៧០ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃាត់​ខ្លួន និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សមាជិក​សហជីព និង​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ហើយ​ងាក​មក​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចៀស​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន​៧២ ស្ដីពី «ការ​បញ្ឈប់​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើងៗ​ទៅលើ​កូដករ» ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា។ អង្គការ និង​សមាគម​ដែល​នាំគ្នា​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​រួម​មាន អង្គការ​លីកាដូ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស...

អាជ្ញាធរ​ចោទ​ក្រុម​កូដករ​ណាហ្គា​ជា​ស្ត្រី​ថា​បាន​ប្រើ​អំពើ​ហិង្សា​និង​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចោទប្រកាន់​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ជា​ស្ត្រី ថា​បាន​ប្រើ​អំពើ​ហិង្សា និង​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច​អំឡុង​ពេល​កូដកម្ម ខណៈ​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ​សមរម្យ។ ការ​ចោទ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៣ មីនា ដោយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា កន្លងមក អាជ្ញាធរ​បាន​ណែនាំ​ដល់​កូដករ​ណាហ្គា​វើលដ៍​ឱ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​នៅ​តាម​ទី​សាធារណៈ និង​ប្រាប់​ឱ្យ​ទៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ពួកគេ​ចង់​សម្ដែង​មតិ ប៉ុន្តែ​កូដករ​ទាំងនោះ​នៅ​បន្ត​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ខុសច្បាប់​នៅ​តាម​ទី​សាធារណៈ​ដដែល។ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ អង្គការ​សមាគម​ចំនួន ៥១​ស្ថាប័ន​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម លើកឡើង​ថា មួយ​រយៈ​មកនេះ​កូដករ​ណាហ្គា​វើលដ៍​ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​រង​នូវ​អំពើ​ហិង្សា ការ​បៀតបៀន​ផ្លូវ​ភេទ...

Latest news